- Khmernote Media
- កីឡា
បន្ទាប់ពីខ្សែប្រយុទ្ធ Ronaldo បង្ហាញខ្លួនឲ្យក្លឹបសេះបង្កង់ Juventus 3 ប្រកួតដំបូងគ្មានគ្រាប់បាល់សុតបញ្ចូលទីនោះ ពេលនេះខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះបានស្វែងរកគ្រាប់បាល់ដំបូងនៅឯក្លឹបសេះបង្កង់ Juventus បានហើយ ជាពិសេសថែមទាំងជួយឲ្យ Juventus យកឈ្នះក្លឹប Sassuolo ទៀតផងកាលពីរាត្រីម្សិលមិញនេះ។ នៅក្នុងការចាប់ផ្ដើមដំបូងរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo ជាមួយនឹងក្លឹបសេះបង្កង់ Juventus ក្នុង 3 ប្រកួតដំបូងហាក់ដូចជាពុំសូវល្អសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះក៏ដោយ ប៉ុន្ដែកាលពីយប់មិញនេះនៅក្នុងប្រកួតទី 4 របស់ Ronaldo ជាមួយនឹងក្លឹប Juventus ខ្សែប្រយុទ្ធឆ្នើមរបស់ពិភពលោករូបនេះបានស្ដារកេរ្ដ៍ិឈ្មោះឡើងវិញដោយបានសុតបញ្ចូលទីជួយឲ្យក្លឹបសេះបង្កង់ Juventus យកឈ្នះក្លឹប Sassuolo ដោយលទ្ធផល 2-1
September 17, 2018 - អន្តរជាតិ
ការសិក្សាមួយបានរកឃើញថា មនុស្សទាបៗ ឆាប់ខឹង និងមានទំនោរចង់ប្រើអំពើហឹង្សាច្រើនជាងមនុស្ស ដែលមានកម្ពស់ធម្មតា។ ការសិក្សានេះត្រូវបានធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្រ្តនៅក្នុងមជ្ឈមណ្ឌលគ្រប់គ្រងជំងឺនៅក្នុងទីក្រុង Atlanta សហរដ្ឋអាមេរិក និងបានសិក្សាទៅលើមនុស្ស ដែលមានកម្ពស់ទាបៗអាយុពី ១៨ ដល់ ៥០ ឆ្នាំ ចំនួន ៦០០ នាក់។ លទ្ធផលនៃការសិក្សាបានបង្ហាញថា មនុស្សដែលកម្ពស់ទាបហាក់មានបញ្ហាផ្លូវចិត្តច្រើន ដោយពួកគេឆាប់ខឹង ហើយប្រសិនបើនៅក្នុងជម្លោះវិញ ពួកគេមានទំនោរចង់ប្រើអំពើហឹង្សា ឬប្រើអាវុធផ្សេងៗ ដើម្បីដោះស្រាយបញ្ហាជាជាងដោះស្រាយបញ្ហាដោយសន្តិវិធី។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺថា មនុស្សដែលមានកម្ពស់ទាបមានបញ្ហាផ្លូវអារម្មណ៍ដូច ដែលបានរៀបរាប់ខាងលើនេះ ច្រើនជាងមនុស្សធម្មតា ៣ ឯណោះ។ យ៉ាងណាក្តី មនុស្សទាបមួយចំនួនក៏មានអារម្មណ៍ដូចមនុស្សធម្មតា ព្រោះពួកបានហ្វឹកហាត់ការគ្រប់គ្រងអារម្មណ៍ខ្លួនឯង និងរៀនបើកចិត្តឲ្យទូលាយតាមដែរអាចធ្វើទៅបានជាប្រចាំ៕
September 17, 2018 - PR
ភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨៖ Samsung Galaxy Watch 2018 បានមកដល់ប្រទេសកម្ពុជាហើយ ជាមួយសមត្ថភាពមិនធម្មតា រីឯម៉ូដរចនាវិញ គឺឡូយកប់ម៉ង់។ Samsung Galaxy Watch 2018 នេះមានពីរម៉ូដែលគឺ Galaxy Watch (42mm) និង Galaxy Watch (46mm) ដែលមានពណ៌ដ៏ទាក់ទាញត្រូវនឹងជីវិតស៊ីវិល័យរបស់អ្នក ដូចជាពណ៌ប្រាក់ ពណ៌ខ្មៅ និងពណ៌មាស ។ លោក Seungho Choi អគ្គនាយកគ្រប់គ្រងសាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិចប្រចាំប្រទេសកម្ពុជា.បានមានប្រសាសន័ថា “Galaxy Watch ត្រូវបានរចនាឡើង ដើម្បីបំពេញតម្រូវការរបស់អតិថិជន ដោយមានថ្មកាន់បានយូរ រក្សាទំនាក់ទំនងជាប់ជានិច្ច ការតាមដានសុខភាព ដែលអាចទទួលបានដោយគ្រាន់តែចុចលើកនាឡិកាដៃតែប៉ុណ្ណោះ”។ Samsung Galaxy Watch 2018
September 17, 2018 - សង្គម
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នេះ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ដែលប្រេងសាំងធម្មតាក្នុងមួយលីត្រមានតម្លៃ ៤,១៥០រៀល និងប្រេងម៉ាស៊ូតក្នុងមួយលីត្រមានតម្លៃ ៤,០០០រៀល ហើយតម្លៃនេះមានការឡើងថ្លៃបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១៥ថ្ងៃមុន ដែលប្រេងសាំងធម្មតាក្នុងមួយលីត្រតម្លៃ៤,០៥០រៀល និងប្រេងម៉ាស៊ូតក្នុងមួយលីត្រម្លៃ ៣,៩០០រៀល៕ អត្ថបទ៖ សេម
September 17, 2018 - បច្ចេកវិទ្យា
ក្រុមហ៊ុន Apple បានតម្លើងតម្លៃផលិតផល iPhone របស់ជាបន្តបន្ទាប់ ដែលធ្វើឲ្យអតិថិជនរបស់ Apple នាំគ្នាបើកភ្នែកធំៗជាមួយតម្លៃ ដែលឡើងថ្លៃនេះ។ ក្រុមហ៊ុន Apple បានចាប់ផ្ដើមតម្លើងតម្លៃ iPhone ម្ដងបន្តិចៗចាប់តាំងពីឆ្នា 2007 មកម៉្លេះ តែ Apple បានហក់ខ្លាំងគឺនៅពេល iPhone X បានបង្ហាញខ្លួន កាលពីឆ្នាំទៅដែលមានតម្លៃរហូតដល់ទៅ $999 ដែលនេះគឺជាតម្លៃហក់ខ្លាំងបំផុតក្នុងចំណោម iPhone ទាំងអស់។ កាលពីថ្ងៃពុធកន្លងទៅនេះ ក្រុមហ៊ុនយក្សមួយនេះបានប្រកាសចេញនូវស្មាតហ្វូន៣ម៉ូឌែលរបស់ខ្លួនផងដែរ ហើយវាក៏ជាស្មាតហ្វូន ដែលមានតម្លៃថ្លៃពុំធ្លាប់មានពីមុនផងដែរសម្រាប់ក្រុមហ៊ុននេះ ដែល iPhone Xs
September 17, 2018 - អន្តរជាតិ
អាមេរិក៖ មនុស្សមួយចំនួនខ្ពើមនឹងទឹកនោមខ្លួនឯងសូម្បីតែប៉ះក៏មិនហ៊ានដែរ ខណៈដែលខ្លះបានប្រើប្រាស់ទឹកនោមខ្លួនឯងធ្វើជាឱសថសម្រាប់ថែសុខភាព និងសម្រស់បានយ៉ាងមានប្រសិទ្ធភាព។ ការពិតទៅការអះអាងថា ទឹកនោមពិតជាមានគុណប្រយោជន៍សម្រាប់សុខភាពនោះត្រូវបានគេលើកឡើងយូរមកហើយ តែបញ្ហាត្រង់ថាមិនសូវមានមនុស្សអនុវត្ត និងបង្ហាញភស្តុតាំងពីគុណប្រយោជន៍របស់វា។ ថ្មីៗនេះស្រ្តីជនជាតិអាមេរិកម្នាក់ ដែលមានឈ្មោះថា Julia Sillaman បានរៀបរាប់តាមបណ្តាញសង្គមរបស់នាងថា នាងតែងញ៉ាំទឹកនោមខ្លួនឯង ៣ កែវក្នុងមួយថ្ងៃ ហើយការទទួលទានទឹកនោម ដូចនេះបានធ្វើឲ្យស្រក់ទម្ងន់បាន ១១ គីឡូក្រាម និងជួយឲ្យនាងអាចរក្សារាងដ៏ស្រឡូនរបស់នាងបានផងដែរ។ ជាងនេះទៅទៀតនាងបានយកទឹកនោមមកលាបមុខ ដើម្បីព្យាបាលបញ្ហាមុខកើតមុខ ធ្វើឲ្យមុខមានសំណើម តឹងល្អ និងធ្វើឲ្យស្បែកមានសុខភាពល្អក្មេងជាងវ័យទៀតផង។ នាងបន្តថា អ្នកដែលបានអានសាររបស់នាង និងអនុវត្តតាមនាងនោះ ក៏ទទួលបានលទ្ធផលល្អដូចនាងផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ thecoverage
September 17, 2018 - អន្តរជាតិ
ចិន៖ ព្យុះកំណាច Mungkhu បានបោកបក់ទៅដល់ខេត្ត Guangdong ប្រទេសចិនហើយ បន្ទាប់ពីព្យុះមួយនេះបានបង្កគ្រោះថ្នាក់យ៉ាងខ្លាំង នៅក្នុងប្រទេសហ្វីលីពិនរួចមក។ ទីក្រុងហុងកុង និងម៉ាកាវក៏កំពុងតែរងនឹងព្យុះនេះដូចគ្នាដែរ ដែលវាបានប៉ះពាល់ការធ្វើដំណើរប្រចាំថ្ងៃ ការកំសាន្ត និងការរកស៊ីរបស់ប្រជាពលរដ្ឋយ៉ាងខ្លាំង។ គួរម្លឹកឡើងវិញថា ពេលដែលព្យុះទីហ្វុងនេះបោកបក់ខ្លាំងនៅក្នុងប្រទេសហ្វីលីពិន វាបានធ្វើឲ្យមានមនុស្សស្លាប់ចំនួន២៩នាក់ និងបង្កឲ្យមានផ្ទះ សម្បែងជាច្រើនខ្នងត្រូវដួលរលំ។ យ៉ាងណាក្តី សម្រាប់នៅក្នុងប្រទេសចិនវិញ នៅមិនទាន់មានសេចក្តីរាយការណ៍ណាមួយបញ្ជាក់ពីចំនួនជនរងគ្រោះ និងការបំផ្លិចបំផ្លាញពីព្យុះនេះនៅឡើយទេ។ អ្វីដែលអាជ្ញាធរចិនអាចជូនដំណឹងបានគឺថា ព្យុះនេះបោកបក់ក្នុងល្បឿនយ៉ាងលឿនជាង ២០០ គីឡូមែត្រក្នុងមួយម៉ោង ហើយអាជ្ញាធរបានអំពាវនាវឲ្យប្រជាពលរដ្ឋក្នុងខេត្ត Guangdong ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ហើយបើមិនចាំបាច់ទេ គួរក្នុងផ្ទះកុំចេញក្រៅផ្តេសផ្តាសឲ្យសោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ todayonline
September 17, 2018 - អន្តរជាតិ
ខេត្តសៀមរាប៖ លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប មានប្រសាសន៍ថា អគារសំណង់សម័យអាណានិគមបារាំង កំពុងជួសជុល មានបណ្តោយ ប្រហែល ១៦ម៉ែត្រ , ទទឹង៥ម៉ែត្រ និង មានកម្ពស់២ជាន់ ដែលស្ថិតនៅក្នុងតំបន់ផប់ស្ទ្រីត បានរលំបាក់ទាំងស្រុង កាលពីវេលាម៉ោង០០និង៤៥នាទីរំលងអាធ្រាត្រ ចូលថ្ងៃទី១៦ ខែកញ្ញាឆ្នាំ២០១៨នេះ នៅចំណុចហាង ស៊ុបនាគ ស្ថិតក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បណ្តាលឲ្យបុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងបួននាក់ផ្សេងទៀតបានរងរបួស និង ខូចខាតម៉ូតូចំនួន៣គ្រឿង ជារបស់កម្មករសំណង់ ។ លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង
September 17, 2018 - អន្តរជាតិ
អូស្ត្រាលី៖ មនុស្ស២នាក់ក្នុងចំណោម៤នាក់ ត្រូវបានប៉ូលិសអូស្ត្រាលីចាប់ខ្លួននៅក្នុងបារមួយកន្លែងក្នុងតំបន់ Tingalpa រដ្ឋ Queensland ភាគជើងប្រទេសអូស្ត្រាលី។ ដោយឡែកជនសង្ស័យ២នាក់ផ្សេងទៀត ត្រូវបានប៉ូលិសដោះលែងឲ្យនៅក្រៅឃុំវិញ ក្រោយមានការធានា។ មនុស្សដែលត្រូវបានគេចាប់ខ្លួនទាំងពីនាក់នោះមានឈ្មោះថា Rachel Roberta McKinnon អាយុ ២៧ ឆ្នាំ និងម្នាក់ទៀតមានឈ្មោះថា Neil Leslie Freemantle អាយុ ២៨ ឆ្នាំ។ ក្រៅតែពីចាប់បានមនុស្ស២នាក់ខាងលើនេះ ប៉ូលិសក៏បានរឹបអូសយកគ្រឿងញៀនប្រមាណជា៤០គីឡូក្រាម និងលុយសុទ្ធជាង ១,៥ លានដុល្លារផងដែ។ ករណីខាងលើនេះត្រូវបានគេចាត់ទុកថា ជាការបង្រ្កាបគ្រឿងញឿនទ្រង់ទ្រាយធំមួយផងដែរ ព្រោះតែកន្លងមកនៅតំបន់ខាងលើនេះពុំ ដែលមានករណីគ្រឿងញៀន ដែលមានទំហំទឹកប្រាក់ច្រើនដូចនេះទេ។
September 17, 2018 - កីឡា
ក្រុមការពារដំណែងជើងឯក 3G FC ពានរង្វាន់ Ganzberg Cup ត្រូវបានអស់ភារៈកិច្ចបន្ដដំណើរទៅកាន់វគ្គផ្ដាច់ព្រ័ត្រត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្ទាប់ពីក្រុម G.L.F FC ទម្លាក់ក្រុមខ្លាំងប្រចាំពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះដោយបាល់ Penalty កាត់សេចក្ដី 0-0 (2-3)។ ក្រឡែកមកការប្រកួតរបស់គូរដំបូងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រសប្ដាហ៍នេះគឺជាការប្រកួតដ៏អស្ចារ្យនិងជាគូរដ៏ស្វិតស្វាញបំផុត ទោះបីជាក្រុមទាំងអស់បានព្យាយាមសម្រុកយ៉ាងណាក៏ដោយ ក៏ពុំមានឱកាសសុតបញ្ចូលទីបានដែរ។ សាច់បាល់របស់ក្រុមទាំងពីរគឺពិតជាល្អមើលខ្លាំង ទាំងបច្ចេកទេស ចង្វាក់លេង និងតាក់តិចក្នុងការលេងជាក្រុម គឺក្រុមទាំងពីរធ្វើបានល្អខ្លាំង។ ទោះបីជារបស់ក្រុមទាំងពីរគ្មានគ្រាប់បាល់សុតបញ្ចូលទីក៏ដោយ ប៉ុន្ដែការប្រកួតគូរបើកឆាកវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះគឺជាការប្រកួតមួយដល់តានតឹងបំផុត ព្រោះនៅក្នុងវគ្គនេះក្រុមទាំងអស់សុទ្ធតែខិតខំប្រឹងប្រែងរៀងៗខ្លួន ប្រសិនបើធ្លាក់នឹងអស់ឱកាសឡើងទៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Ganzberg
September 16, 2018









