Khmernote Media
  • អន្តរជាតិ

    យោងតាមការបញ្ជាក់ពីក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា មកដល់ព្រឹកព្រលឹមថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០១៨ នេះ ជំនន់ទឹកភ្លៀង ដែលបានហូរកាត់ផ្លូវជាតិលេខ ៤ ត្រង់ចំណុចស្ពានសំរោង (គម ១១៦) ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានស្រកផុតផ្លូវជាតិ និងស្ពានទាំងស្រុងហើយ។  អាជ្ញាធរក៏បានអនុញ្ញាតឲ្យធ្វើចរាចរឆ្លងកាត់ជាប្រក្រតីឡើងវិញផងដែរ៕ អត្ថបទ៖ សេម រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម

    September 18, 2018
  • អន្តរជាតិ

    លោកមហាសេដ្ឋីចិន Jack Ma បានប្រកាសជាសាធារណៈថា លោកនឹងលាឈប់ពីការងារជានាយកប្រតិបត្តិក្រុមហ៊ុន  Alibaba ដែលមានតម្លៃ ៤២០​ ពាន់លានដុល្លារ នៅឆ្នាំក្រោយនេះ​ហើយ។ ដំណឹងនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាង អំពីប្រវត្តិរបស់លោក Jack Ma ដែលជាអតីតគ្រូបង្រៀនភាសាអង់គ្លេស ហើយប្រឹងអភិវឌ្ឍន៍ខ្លួនរហូតក្លាយជាមហាសេដ្ឋីមានជាងគេនៅក្នុងប្រទេសចិន។ បើយោងតាមសាព័ត៌មាន CNN បានចុះផ្សាយថា លោ Jack Ma កើតនៅក្នុងឆ្នាំ ១៩៦៤ ក្នុងខេត្ត Hangzhou​ ភាគខាងលិចប្រទេសចិន និងកើតក្នុងគ្រួសារក្រីក្រមួយ។ លោក Jack Ma ត្រូវបានសាលកវិទ្យាល័យ Harvard

    September 18, 2018
  • សង្គម

    កាលពីពេលថ្មីៗនេះ ក្រសួងទេសចរណ៍ បានចេញសារាចរណែនាំស្តីពីការហាមប្រាមមិនឲ្យប្រើប្រាស់បញ្ចីមុខម្ហូបឈ្មោះ “ព្រះផ្លោះជញ្ជាំងស៊ុប” ដោយសារតែក្រសួងសង្កេតឃើញមានភោជនីយដ្ឋាន អាហារដ្ឋានមួយចំនួនប្រើប្រាស់ឈ្មោះមុខម្ហូបបែបនេះ។ ក្រសួងបានបញ្ជាក់ផងដែរថា មិនត្រូវប្រើប្រាស់ឈ្មោះមុខម្ហូបណា ដែលប៉ះពាល់ដល់សាសនាឡើយ ប្រសិនបើភោជនីយដ្ឋាន និងអាហារដ្ឋានមិនគោរពតាមសារាចរណែនាំទេនោះ អ្នកប្រព្រឹត្តនឹងត្រូវទទួលរងការពិន័យតាមច្បាប់៕ អត្ថបទ៖ សេម

    September 18, 2018
  • អន្តរជាតិ

    ចិន៖ ដើម្បីលើកទឹកចិត្តឲ្យសិស្សព្យាយាមរៀនគណិតវិទ្យាឲ្យបានច្រើននោះ សាកលវិទ្យាល័យមួយនៅក្នុងប្រទេសចិនបានសម្រេចឲ្យសិស្សនិស្សិតទាំងអស់ ដែលចង់ប្រើអ៊ីនធឺណិតនៅក្នុងបរិវេណសាកលវិទ្យាល័យទាំងអស់ត្រូវតែដោះស្រាយសមីការមួយ ដើម្បីប្តូរយកលេខសម្ងាត់ (Password) សម្រាប់ភ្ជាប់អ៊ីនធឺណិត។ សាកលវិទ្យាល័យនេះមានឈ្មោះថា Nanjing University ហើយបើតាមតំណាងរបស់សាកលវិទ្យាល័យមួយនេះប្រាប់ឲ្យដឹងថា ការប្រើប្រាស់អ៊ីនធឺណិតសម្រាប់ស្រាវជ្រាវគឺជារឿងសំខាន់ មួយសម្រាប់និស្សិតទាំងអស់ ដូចនេះហើយទើបគេជ្រើសរើសអនុវត្តវិធីខាងលើ ដើម្បីបង្ខំឲ្យនិស្សិតទាំងអស់ត្រូវតែចេះធ្វើលំហាត់សមីការ។​ ដើម្បីភ្ជាប់អ៊ីធឺណិតក្នុងសាកលវិទ្យាល័យ សិស្សនិស្សិតត្រូវដោះស្រាយសមីការមួយ ហើយចម្លើយនៃលំហាត់នោះ គឺជា Password ដើម្បីភ្ជាប់អ៊ីនធឺណិតតែម្តង។ មហាជនទូទៅបានសារទរចំពោះការអនុវត្តខាងលើនេះ ព្រោះវាមានប្រយោជន៍ច្រើនសម្រាប់ក្រុមនិស្សិត៕ អត្ថបទ៖ ភក្តី ប្រភព៖ cgtn

    September 18, 2018
  • កីឡា

    បន្ទាប់ពីឆ្លងកាត់ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 អស់ជាច្រើនសប្ដាហ៍តាំងពីវគ្គ 48 ក្រុមមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ ទីបំផុតក្រុមហ៊ុន Ganzberg Beer បានរកឃើញពីរក្រុមហើយដែលបន្ដដំណើរទៅដណ្ដើមពានរង្វាន់ Ganzberg Cup រដូវកាលទី 3 ដែលមានប្រាក់រង្វាន់ជ័យលាភីដល់ទៅ 15000ដុល្លារ។ គូរទី 2 វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះបានបញ្ចប់ទៅដោយក្រុម កណ្ដុរសរ ទម្លាក់ក្រុម បងឆើត ដោយបាល់ Penalty កាត់សេចក្ដី។ ទោះបីជាក្រុម បងឆើត បានបញ្ចប់ដំណើរត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របន្ទាប់ពីក្រុម កណ្ដុរសរ ទម្លាក់ចេញដោយបាល់ Penalty ក៏ដោយ

    September 17, 2018
  • PR

    កាលពីយប់ថ្ងៃសៅរ៌ 15 ខែ 09 នៅស្ទូឌីយោហង្សមាសផ្សារទំនើបអីអនសែនសុខស៊ីធី ហ៊ួរវ័យ ដែលជាក្រុមហ៊ុនស្មាតហ្វូនឈានមុខលំដាប់អន្តរជាតិដែលកំពុងឡើងកូដដែលទទួលបានចំណាត់ថ្នាក់លេខ 2ទាំងបរិមាណលក់និងចំណែកទីផ្សារ លើពិភពលោក និងនៅកម្ពុជា វ៉ាដាច់ Apple ជាពិសេសសម្រេចបាននូវតួរលេខលក់ 100 លានគ្រឿង ក្នុងឆមាសទី1 ឆ្នាំ 2018 នេះសហការណ៌ជាមួយស្ថានីយទូរទស្សន៌ហង្សមាស បានរៀបចំកំពូលព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏កក្រើកគឺ Huawei Nova3i Star Concert ដែលចូលរួមសុទ្ធសឹងកំពូលតារាជួរមុខរបស់កម្ពុជា ជាពិសេសទាំងតារាកិត្តិយសនិងអ្នកគាំទ្រអតិថិជនដែលប្រើ ម្ចាស់ហាងលក់ទូរសព្ទ័មួយចំនួនធំ ជើងខ្លាំងខាងហេ្គម សេ្តចហ្គេមដែលល្បី អ្នកសារព័ត៌មាន តារាសំដែង តារាបង្ហាញម៉ូត គណគ្រប់គ្រងខាងហង្សមាសនិងអីអន 2

    September 17, 2018
  • កីឡា

    បន្ទាប់ពី Hazard ជួយឲ្យ Chelsea លត់ក្លឹប Cardiff ដោយលទ្ធផល 4-1 កាលពីថ្ងៃសៅរិ៍កន្លងទៅ លោក Maurizio Sarri រំពឹងទុកថាខ្សែប្រយុទ្ធ Hazard នឹងឈ្នះស្បែកជើងមាសនៅឯលីគកំពូល Premier League ក្នុងរដូវកាលនេះ។ កាលពីថ្ងៃសៅរិ៍កន្លងទៅខ្សែប្រយុទ្ធបានសុតបញ្ចូលទីឲ្យក្លឹបតោខៀវ Chelsea ដល់ទៅ 3 ហើយយកឈ្នះក្លឹប Cardiff ដោយលទ្ធផល 4-1 ធ្វើឲ្យក្លឹបតោខៀវ Chelsea ឡើងឈរលើកំពូលតារាង Premier League បណ្ដោះអាសន្នគិតត្រឹមសប្ដាហ៍ទី 5 នេះ។ គិតមកត្រឹមសប្ដាហ៍នេះខ្សែប្រយុទ្ធ Eden

    September 17, 2018
  • អន្តរជាតិ

    យោងតាមការបញ្ជាក់ពីក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា មកដល់ម៉ោង ១៤ និង១៥ នាទីរសៀលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០១៨ នេះ ទឹកស្ទឹងសំរោង ត្រង់ចំណុចស្ពានសំរោង (គម ១១៦) ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានបន្តកើនឡើងហូរហៀរពីលើផ្លូវជាតិលេខ ៤ ប្រវែងប្រមាណ ២០ ម ហើយ។  អជ្ញាធរបានហាមឃាត់រថយន្តដឹកជញ្ជូនធុនធ្ងន់អោយផ្អាកចរាចរណ៍ជាបណ្តោះអាសន្នសិន រីឯរថយន្តទេសចរណ៍តូចៗ​ នៅអនុញ្ញាតបើកឆ្លងធម្មតា៕ អត្ថបទ៖ សេម

    September 17, 2018
  • បច្ចេកវិទ្យា

    បន្ទាប់ពីដាក់បង្ហាញ និងដាក់ឲ្យប្រើប្រាស់ជំនាន់ Beta របស់រយៈពេលជាច្រើនខែរួចមក ប្រព័ន្ធប្រតិបត្តិការ iOS ថ្មីជំនាន់ទី 12 នឹងត្រូវបានបញ្ចេញឲ្យប្រើប្រាស់នៅថ្ងៃទី១៧ ខែកញ្ញានេះហើយ (ពេលវេលាដាក់ឲ្យ Update អាស្រ័យទៅតាមតំបន់)។ ខណៈ Fan របស់ Apple ជាច្រើនកំពុងតែទន្ទឹមរងចាំការដាក់ឲ្យ Update ជាផ្លូវការនោះ ឥលូវយើងមកមើលការធ្វើតេស្តសាកល្បងថាមពលថ្មនៅលើ iOS 12 នេះតែម្ដង។ ក្នុងការតេស្តសាកល្បងនេះ គេបានយកទូរស័ព្ទចំនួន ៤ស៊េរីមកសាកល្បង ដែលមានដូជ iPhone 5s , 6 , 6s

    September 17, 2018
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ មនុស្សមួយក្រុមនាំគ្នាសែងសាកសពយកទៅកប់ តែបែជាត្រូវជួបនឹងរឿងអកុសលមួយគឺមានខ្យល់បោកបក់យ៉ាងខ្លាំង រហូតធ្លាក់សាកសពនោះចូលទៅក្នុងអាងទឹកមួយកន្លែង។ អត្ថសញ្ញាណពិតប្រាកដរបស់ជន ដែលពាក់ព័ន្ធក្នុងរឿងអកុសលមួយនេះមិនត្រូវបានដឹងនោះទេ ព្រោះជាវីដេអូដែលគេថតបានដោយចៃដន្យ និងត្រូវបានគេចែករំលែកតៗគ្នាក្នុងបណ្ដាញសង្គម។ យ៉ាងណាក្តី គេអាចដឹងត្រឹមថាហេតុការណ៍នេះបានកើតឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ តាមរយៈវីដេអូបានបង្ហាញថា មានគ្រួសារម៉ូស្លីមមួយក្រុមបាននាំគ្នាសែងសាកសពមួយទៅទៅកប់ លុះដើរដល់អាងទឹកមួយ ស្រាប់តែមានខ្យល់បោកបង់យ៉ាងខ្លាំង និងបានធ្វើសាកសពនោះបានធ្លាក់ទៅក្នុងអាងទឹកតែម្តង ដែលតាមជំនឿបានបង្ហាញថា វាជារឿងអកុសល និងស៊យបំផុត។ លោកអ្នកអាចទស្សនាហេតុការណ៍នេះតាមរយៈវីដេអូដូចខាងក្រោម៖ អត្ថបទ៖ ភក្តី ប្រភព៖ dailymail

    September 17, 2018