- Khmernote Media
- អន្តរជាតិ
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ប្រព័ន្ធសម្ពាធទាបបន្តអូសកាត់លើអាងទន្លេមេគង្គ និងបន្តមានឥទ្ធិពលលើព្រះរាជាណាចក្រកម្ពុជា ដែលលក្ខណៈបែបនេះអាចនឹងមានភ្លៀងធ្លាក់ពីតិចទៅមធ្យមក្នុងក្របខ័ណ្ឌទូទាំងប្រទេសចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកញ្ញា ហើយចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកញ្ញា អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើនក្នុងក្របខ័ណ្ឌទូទាំងប្រទេស ជាពិសេសនៅតំបន់ទំនាបកណ្តាល និងតំបន់ជួរភ្នំ អាចនឹងមានភ្លៀងធ្លាក់ច្រើន និងអាចបង្កជាជំនន់ទឹកភ្លៀង ដូច្នេះសូមបងប្អូនប្រុងប្រយ័ត្ន៕ អត្ថបទ៖ សេម
September 19, 2018 - កីឡា
នៅក្នុងការថ្ងៃបើកឆាកពានរង្វាន់ UEFA Champion League រដូវកាលទី 2018/2019 ខ្សែប្រយុទ្ធ Lionel Messi ដែលជាម្ចាស់ពានរង្វាន់ Ballon D’or 5 សម័យកាលបានសុតបញ្ចូលទីគ្រាប់បាល់ Hat-Trick ជួយឲ្យ Barcelona យកឈ្នះក្លឹប PSV ក្នុងលទ្ធផល 4-0។ ការសុតបញ្ចូលទី Hat-Trick របស់ Messi កាលពីម្សិលមិញនេះធ្វើឲ្យខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះបានបំបែកកំណត់ត្រាថ្មីដល់ទៅ 3 កំណត់ត្រាឯណោះ។ កំណត់ត្រាទាំង 3 នោះមានដូចជា៖ 1. ក្លាយជាកីឡាករដែលសុតបញ្ចូលទី Hat-Trick
September 19, 2018 - កីឡា
បាល់ទាត់ក្នុងការប្រកួតរវាង Barcelona ជាមួយនឹង PSV Eindhoven ត្រូវបានទៅផ្ទះជាមួយ Lionel Messi ដែលស៊ុតបញ្ចូលទីបានបីគ្រាប់ (Hat-trick) ក្នុងក្របខ័ណ្ឌ Champions League។ Messi មានគ្រាប់បាល់ (Hat-trick) ស្មើនឹងកីឡាករ Cristiano Ronaldo ដែលបានរកគ្រាប់បាល់ (Hat-trick) ចំនួន 7 លើកក្នុងការប្រកួតប្រជែងដណ្តើមពានរង្វាន់អឺរ៉ុបប៉ុន្តែកីឡាករអាហ្សង់ទីនរូបនេះបានរកគ្រាប់បាល់បានបីគ្រាប់យប់មិញបានហើយធ្វើឲរូបគេឡើងចំណាត់ថ្នាក់លើ Ronaldo។ ឥឡូវនេះខ្សែប្រយុទ្ធ Leonel Messi ស្ថិតនៅពីក្រោយកីឡាករកំពូលតែ៣នាក់ទេគឺកីឡាករ Filippo Inzaghi, Mario Gomez និង
September 19, 2018 - បច្ចេកវិទ្យា
នាពេលបច្ចុប្បន្ននេះ ការលេងហ្គេមនៅលើស្មាតហ្វូនគឺកំពុងវាយលុកយ៉ាងខ្លាំង ហើយហ្គេមទាំងនោះសុទ្ធតែជាប្រភេទហ្គេម ដែលមានក្រាហ្វិកធំៗ ទាល់តែកំពូលស្មាតហ្វូនទើបអាចរត់ហ្គេមទាំងនោះបានរលូត។ យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Nokia បានបញ្ចេញវីដេអូរយៈពេល 10 វិនាទី ជាមួយនឹងមានពាក្យថា ” Are You Ready to #GameOn? ” ដែលប្រហែលជាចង់បង្ហាញពីស្មាតហ្វូនជំនាន់ក្រោយ ដែលជាប្រភេទ Gaming Smartphone។ ព្រោះពេលនេះក្រុមហ៊ុនស្មាតហ្វូនមួយចំនួនបានប្រឹងដុសខាត់ តំឡើងម៉ាស៊ីនរបស់ស្មាតហ្វូនរៀងៗខ្លួន ដើម្បីចូលប្រឡូកក្នុងវិស័យហ្គេមក្រាហ្វិកធំៗនេះដែរ។ ហើយកាលពីដើមខែកញ្ញានេះ ពួកយើងបានឃើញនូវរូបភាពពីរនៃគែមស្មាតហ្វូន ដែលគ្មានក្បាលឆកឡើយ ហើយស្មាតហ្វូនទាំងពីរនេះគេសន្និដ្ឋានថាជា Nokia 9 និង
September 19, 2018 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ ជំងឺគ្រុនចាញ់កំពុងតែរាតត្បាតខ្លាំងពេញកោះ Lombok ភាគខាងលិចប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីកោះមួយនេះទទួលរងនូវគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរជាច្រើនលើកកាលពីពេលកន្លងទៅនេះ។ គិតមកទល់នឹងពេលនេះមានអ្នកកើតជំងឺគ្រុនចាញ់ចំនួន ១៣៧ នាក់ហើយ ហើយជនរងគ្រោះទាំងនេះគឺជាទារក និងស្រ្តីមានផ្ទៃពោះ។ រដ្ឋាភិបាលឥណ្ឌូនេស៊ីបានសម្រេចប្រកាសដាក់តំបន់ខាងលើនេះជាតំបន់ត្រូវប្រកាសអាសន្នផ្នែកសុខភាព និងកំពុងយកសម្ភារជំនួយជាច្រើនទៅកាន់ទីនោះ។ សម្ភារជំនួយមានដូចជា មុងជ្រលក់ថ្នាំ ផ្សែងសម្រាប់ដេញមូល និងថ្នាំជាច្រើនសម្រាប់ការពារកុំឲ្យជំងឺនេះរាតត្បាតថែមទៀត។ យ៉ាងណាក្តី មុងជ្រលក់ថ្នាំមានចំនួនមិនគ្រប់នោះ ពោលគឺមានត្រឹមចំនួន ៣,០០០ ខណៈតម្រូវការត្រូវមានដល់ ១០,០០០ មុង។ ទីភ្នាក់ងារសុខភាពប្រចាំតំបន់ខាងលើ ក៏បានប្រកាសដែរថា ត្រូវការប្រាក់ជំនួយបន្ថែមទៀតចំនួន ២៣០,០០០ ដុល្លារ ក្នុងយុទ្ធនាការទប់ស្កាត់ការរាតត្បាតជំងឺគ្រុនចាញ់នេះ។ គួរម្លឹកជូនថា កោះ Lombok របស់ឥណ្ឌូនេស៊ីមួយនេះ ទើបតែទទួលរងនូវគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរមួយ ដែលបានសម្លាប់មនុស្សជាច្រើនរយនាក់
September 19, 2018 - កីឡា
ក្រុមហ៊ុនស្រាបៀរ Ganzberg បានចូលរួមចំណែកជាពិសេសក្នុងការគាំទ្រវិស័យកីឡាបាល់ទាត់រហូតធ្វើឲ្យក្រុមហ៊ុនមួយនេះឈានដល់ការបង្កើតពានរង្វាន់ Ganzberg Cup ឡើងដើម្បីបណ្ដុះគំនិតឲ្យយុវជនងាកមករកកីឡាវិញ។ ការប្រកួតពានរង្វាន់ Ganzberg Cup ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ 2016 មកម្លេះដោយពេលនេះមាន 32 ក្រុមចូលរួម ហើយម្ចាស់ពានរង្វាន់ Ganzberg Cup រដូវកាលទី 1 គឺក្រុម Daniel FC។ ចូលមកដល់រដូវកាលទី 2 ការប្រកួតពានរង្វាន់ Ganzberg Cup ក៏នៅតែរក្សាក្រុមចំនួន 32 ចូលរួមដដែល ហើយម្ចាស់ជ័យលាភីរដូវកាលទី 2 គឺក្រុម 3G
September 19, 2018 - សង្គម
ដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍ កាត់បន្ថយការកកស្ទះ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ម្សិលមិញនេះ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់អោយដំណើរការភ្លើងស្តុបថ្មីចំនួន ៤ទីតាំង ដូចខាងក្រោមៈ ១-ភ្លើងស្តុប ប្រសព្វរវាងមហាវិថីព្រះសីហនុ និងមហាវិថីសុធារស ២-ភ្លើងស្តុប ប្រសព្វរវាងផ្លូវលេខ ៣៣៧ និងផ្លូវលេខ ៥៦៦ ៣-ភ្លើងស្តុប ប្រសព្វផ្លូវលេខ ២៧១ និងផ្លូវលេខ ២០០២ ៤-ភ្លើងស្តុប ប្រសព្វរវាងផ្លូវជាតិលេខ ៤ និងផ្លូវរោងចក្រ QMI អត្ថបទ៖ សេម រូបភាព៖ មន្ទីរសាធារណការ និងដឹកជញ្ចូន
September 19, 2018 - បច្ចេកវិទ្យា
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Apple បានដាក់បញ្ចេញកំណែប្រែ Update ថ្មីប្រព័ន្ធប្រតិបត្តិ iOS 12 សម្រាប់ឲ្យអ្នកប្រើប្រាស់ iPhone និង iPad អាច update បាន ហើយក្រុមហ៊ុន Apple ក៏បានអួតផងដែរថា iOS 12 នេះនឹងជួយឲ្យ iPhone និង iPad ចាស់ៗដើរលឿនជាងមុន។ ខាងក្រោមនេះគឺជាការធ្វើតេស្តសាកល្បងល្បឿនរវាង iPhone ដើរដោយ iOS 12 និង iPhone ដើរដោយ iOS
September 19, 2018 - អន្តរជាតិ
ក្រុមហ៊ុន Apple ទើបតែបញ្ចេញទូរស័ព្ទស៊េរីចុងក្រោយរបស់ខ្លួនគឺ iPhone Xs និង Xs Max ដែលវាមានតម្លៃខ្ពស់បំផុតរហូតដល់ទៅ 1,449 ដុល្លារ (សម្រាប់ម៉ូដែល Xs Max មានអង្គចងចាំ 512 GB)។ តម្លៃដ៏ខ្ពស់នេះបានធ្វើឲ្យមហាជនទូទៅមានចម្ងល់ជាខ្លាំងថា តើ iPhone XS Max មានអ្វីពិសេសទៅ ទើបបានជាថ្លៃកប់ពពកយ៉ាងនេះ? ឆ្លើយតបទៅនឹងបញ្ហានេះលោក Tim Cook ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Apple បានពន្យល់ថា ទូរស័ព្ទរបស់ក្រុមហ៊ុន Apple ជាចំណែកដ៏ធំមួយនៅក្នុងទីផ្សារពិភពលោក ដែលមានមនុស្សជាច្រើននាក់នៅជុំវិញពិភពលោករង់ចាំទិញយកទៅប្រើប្រាស់។
September 19, 2018 - អន្តរជាតិ
ថៃ៖ កាលពីពេលថ្មីៗនេះ ប្រទេសថៃកំពុងរៀបចំឯកសារ ដើម្បីដាក់សំណើរសូមបញ្ចូលឧទ្យានប្រវត្តិសាស្ត្រ Sri Thep ជាសម្បិត្តិបេតិកភណ្ឌពិភពលោក ទៅកាន់អង្គការយូណេស្កូហើយ នេះបើយោងតាមសារព័ត៌អេឡិចត្រូនិច Bangkok Post របស់ថៃ។ យោងតាមលោក Vira Rojpojchanarat រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃបានឲ្យដឹងថា ឧទ្យានប្រវត្តិសាស្ត្រ Sri Thep មានអាយុកាលប្រមាណជា ២,៥០០ ឆ្នាំ ហើយមានទីតាំងស្ថិតនៅក្នុងស្រុក Sri Thep ខេត្ត Phetchabun ភាគខាងជើងប្រទេសថៃ។ រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃរូបនេះបានបញ្ជាក់បន្ថែមថា ពេលនេះក្រុមការងាររបស់លោកកំពុងតែប្រមូលឯកសារ និងភស្តុតាងសំខាន់ៗមួយចំនួន ហើយសំណើរផ្លូវការនឹងត្រូវដាក់ទៅអង្គការយូណេស្កូនៅខែ មករា ឆ្នាំ
September 19, 2018









