Khmernote Media
  • កីឡា

    Cristiano  Ronaldo ដែលទទួលកាតក្រហមនៅនាទីទី ២៩ ក្នុងការបង្ហាញខ្លួនលើកដំបូងឲ Juventus ក្នុងក្របខ័ណ្ឌ Champions League ត្រូវបានចាកចេញពីទីលានដោយទឹកភ្នែកនឹងមិនអស់ចិត្ត។ ការប៉ះទង្គិចគ្នារវាង Ronaldo និង Jeison Murillo របស់ក្លឹប Valencia ក្នុងអំឡុងការប្រកួតនិងបញ្ចេញកាយវិការមិនសមរម្យបានធ្វើឲលោកអាជ្ញាកណ្តាល Felix Brych ឲកាតក្រហមដោយផ្ទាល់ (straight red card) ដល់ខ្សែប្រយុទ្ធ Ronaldo បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយជំនួយការអាជ្ញាកណ្តាល។ លោក Andujar Oliver បាននិយាយនៅកាន់ MARCA ថា: «

    September 20, 2018
  • អន្តរជាតិ

    ចិន៖ សិស្សពីរនាក់ត្រូវបានគ្រូបង្រៀនដាក់ទណ្ឌកម្មឲ្យបោកបំផ្លាញទូរស័ព្ទដៃរបស់ពួកគេចោល បន្ទាប់ពីគ្រូរកឃើញថា ពួកគេបានប្រើប្រាស់ទូរស័ព្ទនៅក្នុងម៉ោងរៀន។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងសាលាមធ្យមសិក្សា Yongzhou ​ខេត្ត Hunan ប្រទេសចិន។ សូមបញ្ជាក់ជូនថា នៅក្នុងសាលារៀននៅក្នុងប្រទេសចិនមានបទបញ្ជាមួយ ដែលចេញដោយក្រសួងអប់រំ គឺហាមមិនឲ្យសិស្សគ្រប់រូបប្រើប្រាស់ទូរស័ព្ទដៃនៅក្នុងថ្នាក់រៀននោះទេ ព្រោះវាបានរំខានដល់ការសិក្សាយ៉ាងខ្លាំង។ យ៉ាងណាក្តី សិស្សប្រុសពីរនាក់បានធ្វើខុសបទបញ្ជានេះ ហើយក៏ត្រូវលោកគ្រូវបង្រៀនម្នាក់ ដែលមានឈ្មោះថា Xiong ជាគ្រូបង្រៀនផ្នែកនយោបាយ បង្ខំឲ្យពួកគេយកទូរស័ព្ទនោះមកបោកបំផ្លាញចោលនៅមុខសិស្សផ្សេងទៀត។ យ៉ាងណាក្តី លោកគ្រូរូបនេះត្រូវបានគេរិះគន់ថា​ របៀបដែលគាត់ដាក់ទណ្ឌកម្មលើសិស្សនេះវាជ្រុលបន្តិច ហើយខាងសាលាក៏បានកាត់ប្រាក់ខែគាត់ទុកជាពិន័យគាត់ផងដែរ។ លោកអ្នកអាចទស្សនាហេតុការណ៍នេះតាមរយៈវីដេអូដូចខាងក្រោម៖ https://www.youtube.com/watch?time_continue=38&v=rjYAJ135prg អត្ថបទ៖ ភក្តី ប្រភព៖ nextshark

    September 20, 2018
  • បច្ចេកវិទ្យា

    ក្រុមហ៊ុន Samsung បានសន្យាថានឹងធ្វើឲ្យកាន់តែពិសេសសម្រាប់ស្មាតហ្វូនជំនាន់ក្រោយបន្តបន្ទាប់របស់ខ្លួន ក្រោយពេល Apple ប្រកាសបញ្ចេញនូវអាវុធពិសេសកន្លងមកគឺ iPhone Xs និង Xs Max។ ខាងក្រោមនេះគឺជាចំណុចពិសេសៗ៣ចំនុច ដែល Samsung នឹងត្រៀមយកមកប្រកួតប្រជែងជាមួយ Apple៖ 1 – ស្មាតហ្វូនមានអេក្រង់អាចបត់បាន ដែលគេបានដាក់ឈ្មោះថា Galaxy X ។ ពាក្យចចាមអារ៉ាម ដែលគ្រប់គ្នាទន្ទឹងរង់ចាំ ហើយក៏សង្ឃឹមថាវានឹងប្រកាសជាផ្លូវការក្នុងពេលឆាប់ៗ ខាងមុខនេះ ។ 2 – អេក្រង់ពេញផ្ទៃខាងមុខ នេះក៏ជាចំនុចមួយ ដែលត្រូវលើកយកមកផ្ដួល Apple

    September 20, 2018
  • អន្តរជាតិ

    ថៃ៖ ខណៈអាមេរិកសម្រេចដំឡើងពន្ធលើផលិតផលរបស់ចិន ដែលមានតម្លៃ ២០០ ពាន់លានដុល្លារនោះ វាគឺជាឱកាសល្អមួយសម្រាប់ថៃក្នុងការនាំយកផលិតផលរបស់ខ្លួនទៅលក់ក្នុងទីផ្សារអាមេរិកជំនួសផលិតផលចិន នេះបើយោងតាមការសិក្សារបស់ក្រសួងពាណិជ្ជកម្មថៃ។ បើតាមលោកស្រី Pimchanok Vonkorpon អគ្គនាយកការិយាល័យគោលនយោបាយ និងយុទ្ធសាស្រ្តពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មថៃបានអះអាងថា អាមេរិកនឹងដំឡើងពន្ធលើផលិតផលចិនចំនួន ៥,៧៤៥ ប្រភេទផ្សេងគ្នា ហើយនិន្នាការនេះគឺជាឱកាសសក្តានុពលមួយសម្រាប់ថៃក្នុងការនាំយកផលិតរបស់ខ្លួនជាច្រើនប្រភេទនេះទៅលក់ក្នុងអាមេរិកវិញម្តង។ លោកស្រីបានបន្តថា ផលិតផលថៃ ដែលគេគ្រោងនឹងធ្វើការនាំចេញនោះរួមមាន គ្រាប់ធញ្ញជាតិជាច្រើនប្រភេទ គ្រាប់ស្វាយចន្ទី ជ័រស្ងួត អង្ករ ផ្លែឈើ និងបន្លែ ស្រស់ និងកែឆ្នៃ ដូចជាចេក​ ដូង ស្វាយ ម្នាស់ និងសម្ភារសំខាន់ៗមួយចំនួនទៀត។ សម្រាប់ក្រុមអ្នកវិភាគថៃបានលើកឡើងថា នេះគឺជាឱកាសដ៏ល្អសម្រាប់រដ្ឋាភិបាលថៃ និងប្រជាជនថៃ

    September 20, 2018
  • អន្តរជាតិ

    ចិន៖ លោកលាយម្នាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីគាត់បានដឹងថា ដុំដែកមួយដុំ ដែលគាត់បានឲ្យចៅរបស់គាត់លេងកាលពី៣ឆ្នាំមុននោះគឺជាគ្រាប់បែកដៃ។ លោកយាយរូបនេះមានឈ្មោះថា Zhang រស់នៅក្នុងក្រុង Suzhou ខេត្ត Jiangsu ប្រទេសចិន។ លោកយាយបានរម្លឹកថា កាលពី៣ឆ្នាំមុន នៅពេលដែលគាត់ទៅជីករណ្ដៅដាំដើមឈើនៅខាងក្រោយផ្ទះរបស់គាត់ ស្រាប់តែគាត់បានឃើញដុំដែកមួយដុំ ហើយដោយមិនដឹងថាដុំដែកនោះជាអ្វី​ និងមើលទៅវាមានរាងស្អាតនោះ ក៏បានយកវាមកអោយចៅរបស់គាត់លេង។ ហើយចៅរបស់គាត់ក៏បានយកដុំដែកនោះមកលេងជាធម្មតា តែវាមិនផ្ទុះអ្វីនោះទេ។ ទើបតែពេលថ្មីៗនេះ ពេលមានអាជ្ញាធរចុះមកតំបន់ដែលគាត់រស់នៅ លោកយាយាក៏បានសាកសួរគេថា តើដុំដែកមួយដុំជាអ្វី? ហើយខាងអាជ្ញាធរក៏បានប្រាប់ថា វាជាគ្រាប់បែកដៃ ហើយវាអាចផ្ទុះបានគ្រប់ពេលវេលា។ បន្ទាប់ពីដឹងការពិតនេះលោកយាយ បានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះគាត់បានរស់នៅជាមួយនឹងគ្រោះថ្នាក់នេះអស់រយៈពេល ៣ ឆ្នាំមកហើយ តែសំណាល្អគ្រាប់បែកនោះមិនទាន់ផ្ទុះ។ ចុងក្រោយខាងអាជ្ញារបានឲ្យក្រុមអ្នកជំនាញធ្វើការបំផ្ទុះគ្រាប់បែកនោះ

    September 20, 2018
  • អន្តរជាតិ

    លោកមហាសេដ្ឋី Jack Ma បាននិយាយថា សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន គឺជាសង្គ្រាមដ៏ធំមួយ និងអាចមានរយៈពេលវែងទៀតផង។ ការថ្លែងដូចនេះត្រូវបានអគ្គនិយកក្រុមហ៊ុនលក់ទំនិញតាមប្រព័ន្ធអ៊ីនធឺណិត Alibaba រូបនេះថ្លែងក្នុងអំឡុងពេល ដែលលោកបើកសិក្ខាសិលាមួយបង្រៀនពីរបៀបធ្វើអាជីវកម្មទៅកាន់ក្រុមអ្នកវិនិយោគ កាលពីថ្ងៃអង្គាកន្លងទៅនេះ។ លោក Jack Ma បានបញ្ជាក់ច្បាស់ៗថា សង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក មិនមែនកើតឡើងត្រឹមតែ ២០ ថ្ងៃ ឬ ២០ ខែនោះទេ តែវាអាចអូសបន្លាយដល់ទៅ ២០ ឆ្នាំ ឯណោះ។ តាមន័យរបស់លោក Jack Ma គាត់ចង់បញ្ជាក់ថា បើទោះជាលោកប្រធានាធិបតីអាមេរិក

    September 20, 2018
  • អន្តរជាតិ

    នៅព្រឹថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០១នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណី ហិង្សាគំរាមសម្លាប់ ,បង្ខាំងទុក និង អំពើទារុណកម្ម ។ ជនសង្ស័យ ឈ្មោះ ព្រឿង សំអឿន ហៅសេម ភេទប្រុស អាយុ ៣៩ឆ្នាំ ធ្លាប់ជាអណិកជនរស់នៅសហរដ្ឋអាមេរិក អាចចាត់ទុកថាជាជនកំណាចឃោរឃៅម្នាក់នៅកម្ពុជា ប្រចាំឆ្នាំ២០១៨ ដែលគួរឲ្យភ្ញាក់ផ្អើលបំផុត ដោយសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវឃើញថា ជននេះមានមុខរបរជាគ្រូបង្រៀនលំហាត់ប្រាណ នៅក្នុងក្លឹបស៊ុបភឺហ្វីត បានប្រព្រឹត្តអំពើ បង្ខាំងទុកនារីម្នាក់ ប្រើអំពើហិង្សា

    September 19, 2018
  • កីឡា

    បាល់ទាត់ Champions League បានចាប់ផ្តើមកាលពីយប់មិញហើយនៅយប់នេះនឹងមានការប្រកួតចំនួន ៨គូរទៀតដែលធ្វើឲអ្នកគាំទ្របាល់ទាត់ទូទាំងពិភពលោករំភើបនឹងការប្រកួតបាល់ទាត់កំពូលអ៊ឺរ៉ុបនេះ។ កាលវិភាគប្រកួត (ម៉ោងនៅកម្ពុជា) Ajax vs AEK Arthens ម៉ោង ១១:៥៥ យប់ Shakhtar Donetsk vs Hoffenheim ម៉ោង ១១:៥៥ យប់ Benfica vs Bayern Munich ម៉ោង ២:០០ រំលងអាធ្រាត្រ Manchester City vs Lyon ម៉ោង ២:០០ រំលងអាធ្រាត្រ Viktoria Plzen

    September 19, 2018
  • កីឡា

    កីឡាករដែលឈ្នះពានរង្វាន់ Golden Boot និង PFA កាលពីរដូវកាលមុនមិនបានចាប់ផ្តើមរដូវកាលថ្មីនេះបានល្អទេហើយនៅឆ្ងាយពីភាពល្អបំផុតរបស់គាត់កាលពីយប់មិញ។ Salah បានផ្តូរចេញហើយជំនួសដោយកីឡាករ Xherdan Shaqiri។ Mo Salah’s reaction 👀 pic.twitter.com/ruCQkgP5bB — B/R Football (@brfootball) September 18, 2018 មិនច្បាស់ថាតើអតីតកីឡាកររបស់ក្លឹប Roma ខឹងនឹងការដូរចេញឬគាត់កំពុងតែអបអរនឹងគ្រាប់បាល់របស់ Firmino ប៉ុន្តែគាត់បានយកដបទឹករបស់គាត់គប់ទៅដី។ អ្នកគាំទ្របានកត់សម្គាល់សកម្មភាពនេះត្រូវបានគេផ្តល់មតិយោបល់លើប្រព័ន្ធផ្សព្វផ្សាយសង្គមហើយមនុស្សជាច្រើនបានកំពុងតេមានចម្ងល់ថាតើគាត់មានកំហឹងឬក៏យ៉ាងណា។ អត្ថបទ៖ ប៊ុនហួរ ប្រភព៖ Mirror

    September 19, 2018
  • កីឡា

    ម្ចាស់ជើងឯកក្របខ័ណ្ឌ Ligue 1 បានវាយបកពីការរកគ្រាប់បាល់ពីរគ្រាប់តាមស្មើមុនពេលកីឡាករ Roberto Firmino រកបានមួយគ្រាប់ដែលជាគ្រាប់បាល់ជ័យជម្នះនៅចុងម៉ោងក្នុងការប្រកួតបើកឆាក Champions League ជាមួយហង្សក្រហម Liverpool កាលពីយប់មិញ។ ខ្សែការពារ Thiago Silva បាននិយាយការពារកីឡាករ Neymar ខណៈដែល Paris Saint-Germain បានវិលត្រឡប់ទៅកាន់ប្រទេសបារាំងវិញដោយមិនមានពិន្ទុក្នុងដៃ។  Silva បាននិយាយថាមិនមែនមកពី Neymar ទេក្នុងការបរាជ័យ 3-2 និងអះអាងថាគឺកីឡាករទាំងអស់របស់ពួកគេត្រូវទទួលខុសត្រូវចំពោះលទ្ធផលនេះ។ ថ្លែងទៅកាន់អ្នកយកព័ត៌មានបន្ទាប់ពីការប្រកួតនេះ Silva បាននិយាយថា: “Neymar? គាត់បានព្យាយាមជួយក្រុមដូចដែលគ្រូបង្វឹកបានប្រាប់។ មនុស្សជាច្រើនបានព្យាយាមរកកំហុសរបស់គេយើងទាំងអស់សុទ្ធតែមានកំហុស។ ក្នុងអំឡុងពេលប្រកួតនេះយើងមិនបានលេងជាក្រុមច្រើនទេយើងព្យាយាមលេងបាល់វែងច្រើនជាង”។

    September 19, 2018