- Khmernote Media
- អន្តរជាតិ
ក្រុងព្រះសីហនុ-(ដំណឹងបឋម) មនុស្ស២នាក់បានស្លាប់និងខ្លះទៀតរងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍រថយន្តបុករះ ក្នុងនោះមានរថយន្ត៦គ្រឿង និងម៉ូតូ៣គ្រឿងនៅផ្លូវបំបែករ៉ា ក្រុងព្រះសីហនុវេលាម៉ោងជាង១០ព្រឹកថ្ងៃ២២កកញ្ញា២០១៨នេះ។ ភ្លាមៗសមត្ថកិច្ចនៅមិនទាន់មានរបាយការណ៍បញ្ជាក់ពីដើមហេតុនិងឈ្មោះជនរងគ្រោះនៅឡើយ ប៉ុន្តែមានសេចក្តីរាយការណ៍បឋមថា អ្នកបើកបររថយន្តបែនដឹកដី ដែលសមត្ថកិច្ចអះអាងថាជា រថយន្តបង្កហេតុ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយ៕ (ដំណឹងពិស្តារបន្ថែមជូនជ្រាបពេលក្រោយ) ប្រភព៖ លោក Huy Bunleng
September 22, 2018 - PR
V11&V11i ទើបតែសម្ពោធពីរថ្ងៃជាប់គ្នាកាលពីសប្តាហ៍មុន ដែលមួយថ្ងៃសម្ពោធប្រកាសអំពីតម្លៃជាផ្លូវការជាមួយម្ចាស់នានាទូទាំងប្រទេស និងមួយថ្ងៃទៀតគឺកម្មវិធីដ៏ធំ vivo Music Run Glow Concert មានការចូលរួមពីយុវវ័យយ៉ាងច្រើនហួសការរំពឹងទុករបស់ក្រុមហ៊ុន។ ក្រុមហ៊ុនvivoបានឲ្យអតិថិជនរបស់ខ្លួនធ្វើការកក់ទុកមុននូវម៉ូដែល V11&V11i តាំងពីមុនថ្ងៃសម្ពោធទៅទៀត និងបន្តការកក់នេះបន្ទាប់ពីការសម្ពោធ។ ប៉ុន្តែតាមរយៈផេកផ្លូវការរបស់ក្រុមហ៊ុនបានឲ្យដឹងថា ចាប់ពីថ្ងៃនេះតទៅ គឺម៉ូដែល V11&V11i បានចេញលក់ជាផ្លូវការហើយ ដូចនេះរាល់អតិថិជនទាំងអស់ដែលបានកក់មុននោះ គឺអាចទៅទទួលយកទូរស័ព្ទដែលខ្លួនបានកក់ទុក និងចំពោះអតិថិជនដែលមិនទាន់បានកក់ក៏អាចទៅធ្វើការជាវទូរស័ព្ទបានតាមបណ្តាហាងលក់ទូរស័ព្ទនានាទូទាំងប្រទេស។ ក្នុងនោះផងដែររាល់អតិថិជនដែលទៅជាវទូរស័ព្ទម៉ូដែល V11 តម្លៃ 399$ និង V11i តម្លៃ 299$ ពេលនេះគឺនឹងទទួលបានកាដូជាច្រើនដូចជា៖ ដបទឹក ដងសែលហ្វី កាស
September 22, 2018 - PR
ក្នុងឪកាសភ្ជុំបិណ្ឌនេះ តើលោកអ្នកមានគម្រោងទិញផលិតថ្មីៗប្រើ ឬក៏ត្រៀមរៀបចំកាដូសម្រាប់អ្នកមានគុណនៅស្រុកឬនៅ? ក្រុមហ៊ុន Samsung បានបង្កើតកម្មវិធីមួយគឺ ភ្ជុំបិណ្ឌ ជុំញាតិនាំសំណាង! ងាយៗ! ស្រួលៗ! លោកអ្នកមិនបាច់ចំណាយពេល ដើម្បីបំពេញសន្លឹកឆ្នោត មិនបាច់ចាប់ឆ្នោតផ្សងសំណាងទេ ដោយគ្រាន់តែលោកអ្នកជាវនូវទូរទស្សន៍ Samsung ណាមួយក្នុងចំណោមម៉ូដែលដូចជា QA55Q7FAMKXXT , QA55Q7FNAKXXT , QA65Q7FNAKXXT , QA65Q8CAMKXXT, QA65Q8CNAKXXT, UA49MU6300KXXT, UA49NU7100KXXT, UA55MU6300KXXT, UA55NU7300KXXT , UA65MU8000KXXT, UA65NU8500KXXT នោះអ្នកនឹងទទួលបានប្រាក់ត្រឡប់មកវិញចាប់ពី 50$ ដល់ 300$។ ការផ្ដល់ជូនដ៏អស្ចារ្យនេះ គឺជាឪកាសដ៏ល្អបំផុតសម្រាប់លោកអ្នកដែលត្រូវការជាវផលិតផលថ្មី ហើយមានគុណភាពទៅប្រើប្រាស់ ក៏ដូចជាលោកអ្នកដែលត្រូវការរៀបចំកាដូមានតម្លៃសម្រាប់អ្នកមានគុណ
September 22, 2018 - ព័ត៌មានជាតិ
ក្រោយពីមានការភ្ញាក់ផ្អើលរឿងធ្វើទារុណកម្មផ្លូវភេទដែលបង្កឡើងដោយ ជនសង្ស័យ ឈ្មោះ ព្រឿង សំអឿន ហៅសេម ទៅលើនារីម្នាក់កាលពីថ្ងៃទី ១៩ខែកញ្ញាកន្លងទៅនេះ ដែលមានមហាជនជាច្រើនបានយល់ច្រឡំថា ជនសង្ស័យរូបនេះ ជាគ្រូបង្វឹកនៅក្លឹបហាត់ប្រាណ ស៊ុបភើហ្វីត ពេលនេះតំណាងក្លឹបហាត់ប្រាណក៏ច្រានចោលថាជនសង្ស័យរូបនេះមិនមែនជាគ្រូបង្វឹកនោះទេ គ្រាន់តែជាភ្ញៀវដែលបង់ប្រាក់ក្នុងការប្រើប្រាស់សេវាកម្មក្នុងក្លឹបហាត់ប្រាណតែប៉ុណ្ណោះ។ ជាមួយគ្នានេះផងដែរនៅលើផេកហ្វេសប៊ុកផ្លូវការរបស់ក្លឹបហាត់ប្រាណស៊ុបភើហ្វីត ក៏បានបង្ហោះសារលើបណ្តាញសង្គមថា” តំណាងអោយក្លឹបហាត់ប្រាណ ស៊ុបភើហ្វិត ខ្ញុំបាទឈ្មោះ ខៀវ សំរិទ្ធ ជាអ្នកគ្រប់គ្រងទូទៅ សូមជំរាបជូនដល់អតិថិជន, មហាជន និងបណ្តាញសង្គមហ្វេសប៊ុក ព្រមទាំងបណ្តាញសារពត៍មានទាំងអស់អោយបានជ្រាបថាៈ ឈ្មោះ ព្រឿង សំអឿន ហៅសេម ភេទប្រុស អាយុ 39ឆ្នាំ ដែលបានប្រព្រឹត្តអំពើហឹង្សា
September 22, 2018 - បច្ចេកវិទ្យា
កាលពីពេលថ្មីៗនេះ អ្នកនិយមប្រើផលិតផល Apple ជាច្រើននៅបរទេសបាននាំគ្នាសម្រុកទៅតម្រង់ជួររងចាំទិញ iPhone ស៊េរីថ្មីយកមកប្រើប្រាស់។ ចំណែកបុរសតៃវ៉ាន់ម្នាក់ខំកុម្ម៉ង់ iPhone ស៊េរីថ្មីទាំង២ម៉ូដែល iPhone Xs និង iPhone Xs Max ដើម្បីយកមកប្រើបានមុនគេ ប៉ុន្តែសប្បាយប្រែក្លាយជាទុក្ខ គ្រាន់តែបានទូរស័ព្ទថ្មីប្រើភ្លាម បុរសនោះធ្វើឲ្យរបូតដៃធ្លាក់ iPhone Xs Max បែកអេក្រង់មុខខ្ទេចតែម្តង។ បុរសរូបនោះបានថតវីដេអូបង្ហោះចូលបណ្តាញសង្គម ហើយមហាជនជាច្រើនស្តាយជំនួសបុរសនោះ ដែលទូរស័ព្ទថ្មីតម្លៃរាប់ពាន់ដុល្លារទើបបើកពីប្រអប់ថ្មី បែរជាខ្ទេចបែបនេះ៕ https://www.worldofbuzz.com/wp-content/uploads/2018/09/iPhoneXS-%E5%88%9A%E5%85%A5%E6%89%8B%E5%B0%B1%E6%91%94%E7%88%86.mp4 អត្ថបទ៖ ឌី ប្រភព៖ worldofbuzz
September 22, 2018 - អន្តរជាតិ
វៀតណាម៖ បុរសម្នាក់ត្រូវគេប្រទះឃើញដេក ដោយជាប់ក្បាលនៅចន្លោះកង់ម៉ូតូ និងបំពងស៊ីម៉ាំងម៉ូតគួរឲ្យភ្ញាក់ផ្អើលបំផុត ខណៈដែលសាមីខ្លួនមិនបានដឹងទេ គាត់អាចមកដេកដូចនេះដោយរបៀបណា។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងភូមិមួយក្នុងប្រទេសវៀតណាម ហើយបុរសដែលបានដេកក្នុងឥរិយាបថចម្លែកនេះមិនត្រូវ បានគេបង្ហាញអត្តសញ្ញាណឡើយ។ អ្នកដែលបានឃើញហេតុការណ៍នេះមុនគេបានឲ្យដឹងថា គេមិនបាដឹងថាគាត់មកដេកដោយរបៀបនេះតាំងពីពេលណានោះទេ តែពេលព្រឹកឡើងគេបានឃើញហេតុកាណ៍នេះតែម្តង ហើយគេក៏នាំគ្នាជួយយកគាត់ចេញពីបំពង់ស៊ីម៉ាំងម៉ូតូនោះ។ នៅពេលដែលសួរគាត់ថា ហេតុអ្វីបានជាគាត់មកដេកដូចនេះទៅវិញ? គាត់បានឆ្លើយថា គាត់មិនបានចាំនោះទេថាគាត់អាចដេកដូចនេះបានដោយរបៀបណាព្រោះយប់មិញគាត់ស្រវឹងខ្លាំងណាស់។ អ្នកខ្លះបានផ្ទុះសំណើចចំពោះហេតុការណ៍នេះ ហើយអ្នកខ្លះវិញបាននិយាយថា វាជារឿងសំណាងមួយដែលគាត់អាចនៅរស់មានជីវិត៕ អត្ថបទ៖ ភក្តី ប្រភព៖ asiantown
September 22, 2018 - អន្តរជាតិ
ចិន៖ គ្រួសារមួយ ដែលមានសមាជិក៤នាក់រួមទាំងម្តាយឪពុកកូនត្រូវបានតុលាការចិនសម្រេចកាត់ទោសប្រហារជីវិត បន្ទាប់ពីពួកគេបានព្រួតគ្នាវាយសម្លាប់ម្ចាស់ផ្ទះជួលមួយគ្រួសារ។ មូលហេតុដែលបង្កឲ្យមានករណីឃាតកម្មដូចនេះក៏ដោយសារតែម្ចាស់ផ្ទះបានទៅទារប្រាក់បង់ថ្លៃផ្ទះចំនួន ២៦០០ ដុល្លារ តែក្រុមគ្រួសារដែលភាគីអ្នកបង្កហេតុគ្មានប្រាក់ឲ្យនោះទេ។ ឥវិយាបថនេះក៏បង្កឲ្យមានជំលោះកើតឡើង និងឈានទៅដល់មានករណីសម្លាប់ក្រុមគ្រួសារម្ចាស់ផ្ទះជួលទាំងអស់តែម្តង។ សូមបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Qingdao ភាគត្បូងប្រទេសចិន។ ហើយគ្រួសារ ដែលត្រូវតុលាការផ្តន្ទាទោសនោះរួមមាន បុរសជាឪពុកឈ្មោះថា Li Zhongzhi អាយុ៦៨ឆ្នាំ, ស្ត្រីជាម្តាយមានឈ្មោះថា Li Jizhong អាយុ ៦៨ ឆ្នាំ និងកូនពីរនាក់ទៀតជាប្តីប្រពន្ធនឹងគ្នាមានអាយុជាង៣០ ឆ្នាំ៕ អត្ថបទ៖ ភក្តី ប្រភព៖ dailymail
September 21, 2018 - កីឡា
នៅក្នុងការប្រកួតពានរង្វាន់ Europa League កាលពីម្សិលមិញលោក Maurizio Sarri សម្ដែងការមិនពេញចិត្តចំពោះទំរង់លេងរបស់ Morata ក្នុងការសុតបញ្ចូលទី ហើយលោក Sarri បានបន្ថែមថា៖ Morata ខ្វះទំនុកចិត្តក្នុងការបញ្ចប់ទី។ ក្នុងការប្រកួតពានរង្វាន់ Europa League រដូវកាល 2018/2019 រវាងក្លឹប PAOK Thessaloniki FC និងក្លឹបតោខៀវ Chelsea បានបញ្ចប់ទៅដោយលទ្ធផល Chelsea យកឈ្នះម្ចាស់ផ្ទះដោយលទ្ធផល 0-1 ប៉ុន្ដែទោះបីជា Chelsea យកឈ្នះ PAOK Thessaloniki FC
September 21, 2018 - កីឡា
គ្រូបង្វឹកអេស្ប៉ាញលោក Unai Emery បានបន្តទំរង់លេងយ៉ាងល្អរបស់គាត់ក្នុងការដឹកនាំនៅក្នុងក្របខ័ណ្ឌ Uefa Europa League បន្ទាប់ពីបានយកឈ្នះលើក្លឹប Vorskla ក្នុងលទ្ធផល ៤-២ កាលពីយប់មិញ។ លោក Unai Emery អ្នកចាត់ការទូទៅនៃក្រុមកាំភ្លើងធំ Arsenal បានបន្តការដឹកនាំល្អរបស់លោកនៅក្នុងការប្រកួតដណ្តើមពានរង្វាន់ Europa League ដោយបានបង្កើតកំណត់ត្រាថ្មីមួយនៅក្នុងដំណើរការមួយនេះ។ ជាមួយនឹងការទទួលជ័យជម្នះ 4-2 កាលពីថ្ងៃព្រហស្បតិ៍លើក្រុមអ៊ុយក្រែន FC Vorskla Poltava គឺជាជ័យជម្នះលើកទី 32 របស់គាត់នៅក្នុងក្របខ័ណ្ឌ Europa League ដែលជាការឈ្នះច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ។ លោក Emery បានដឹកនាំក្លឹប
September 21, 2018 - កីឡា
ក្នុងសប្ដាហ៍នេះយើងនឹងដឹងថាម្ចាស់ពានរង្វាន់ Ganzberg Cup រដូវកាលទី 3 បានទៅលើក្រុមណាហើយ ខណៈដែលការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 ដែលដំណើរតាមតាំងពីខែមករាមកដល់ពេលនេះគឺបានឈានដល់វគ្គផ្ដាច់ព្រ័ត្រហើយ។ ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះគឺជាការប្រកួតដ៏អស្ចារ្យនិងជាការប្រកួតដ៏ធំមួយនៅក្នុងប្រទេសកម្ពុជាដែលមានប្រាក់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ មិនត្រឹមតែប្រាក់រង្វាន់ដ៏ច្រើនសន្ធាប់សន្ធឹកទេ ការប្រកួតពានរង្វាន់ Ganzberg Cup ដែលដំណើរការណ៍អស់រយៈពេល 3 រដូវកាលមកនេះបានផ្ដល់ឱកាសឲ្យយុវជនជាច្រើនស្គាល់ច្បាស់ពីកីឡាបាល់ទាត់ ជាពិសេសការប្រកួតពានរង្វាន់ Ganzberg Cup នេះបានអូសទាញយុវជនជាច្រើនឲ្យងាកចេញពីគ្រឿងញៀនវិលមករកការលេងកីឡាដើម្បីសុខភាព និងបើកឱកាសឲ្យយុវជនបង្ហាញសមត្ថភាពនៅលើទីលានវាលស្មៅតារាងតូច។ ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រសប្ដាហ៍នេះគឺធ្វើឡើងនៅក្នុងថ្ងៃអាទិត្យទី 23 ខែកញ្ញានេះ ដែលក្រុម
September 21, 2018









