- Khmernote Media
- កីឡា
Casemiro បានត្រលប់ទៅចូលលេងឲ Real Madrid វិញដោយបានចាប់ផ្តើមជម្រើស 11 នាក់ដំបូង។ កីឡាករប្រេស៊ីលរូបនេះបាននិយាយទៅកាន់អ្នកសារព័ត៌មានហើយគាត់មានអារម្មណ៍ថាអ្នកណានឹងឈ្នះ Ballon d’Or យ៉ាងច្បាស់។ Casemiro បាននិយាយថា “Ballon d’Or សម្រាប់ Modric ខ្ញុំគិតថាវាគឺជាឆ្នាំដ៏ល្អសម្រាប់ Luka ប៉ុន្តែខ្ញុំគិតថា Cristiano Ronaldo សមនឹងទទួលជាង”។ ខ្សែបម្រើរូបនេះក៏បានវិភាគពីការទទួលជ័យជម្នះ 3-0 លើក្រុមអ៊ីតាលីកាលពីយប់ថ្ងៃពុធដែរ។ “យើងលេងបានយ៉ាងល្អហើយយើងមានការគ្រប់គ្រងទាំងអស់ក្នុងការប្រកួតទាំងមូលទល់នឹងក្រុមមួយដែលបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីឆ្នាំមុន”។ ខ្សែបម្រើកណ្តាលរូបនេះក៏បានលើកឡើងអំពីកីឡាករចំណូលថ្មី Mariano លើការបង្ហាញខ្លួនជាលើកដំបូងរថា “គាត់ពិតជាចង់បង្ហាញពីមូលហេតុដែលគាត់មកទីនេះហើយវាច្បាស់ណាស់ថាគាត់បានមកទីនេះដើម្បីក្លាយជាកីឡាករដ៏អស្ចារ្យម្នាក់”។ អត្ថបទ៖ ប៊ុនហួរ ប្រភព៖
September 21, 2018 - អន្តរជាតិ
រុស្ស៊ី៖ ការបាញ់កាំភ្លើង Snap ចំគោលដៅគឺជាសមត្ថភាពពិសេសមួយ ដែលមិនមែនមនុស្សគ្រប់រូបចេះតែអាចធ្វើបាននោះទេ។ យ៉ាងណាក្តី លោកប្រធានាធិបតីរុស្សី Vladimir Putin បានបង្ហញសមត្ថភាពបាញ់កាំភ្លើងរបស់គាត់យ៉ាងអស្ចារ្យរហូតត្រូវបានគេមើលឃើញថា គាត់ជាអ្នកបាញ់កាំភ្លើងដៃឯកម្នាក់ផងដែរ។ តាមរយៈវីដេអូគេអាចមើលឃើញថា បុរសខ្លាំងរបស់វិមានក្រឹមឡាំងរូបនេះ ប្រើប្រាស់កាំភ្លើងវែងប្រភេទ SVCh-308 ផលិតក្នុងប្រទេសរុស្សី និងបាញ់តម្រង់ទៅកាន់គោលដៅ ដែលមានចម្ងាយ ៦០០ ម៉ែត្រ។ ជាលទ្ធផលនៃការបាញ់ចំនួន ៥ គ្រាប់ គឺលោក Vladimir Putin អាចបាញ់ចំគោលដៅចំនួន ៣ គ្រាប់ ដែលចំនួននេះត្រូវបានគេចាត់ទុកថា គាត់ជាអ្នកបាញ់កាំភ្លើងដៃឯកម្នាក់ផងដែរ។ លោកអ្នកអាចទស្សនាទិដ្ឋភាពដ៏កម្រនេះ តាមរយៈវីដេអូដូចខាងក្រោម៖ https://www.youtube.com/watch?v=gZaJvuYRIo4
September 21, 2018 - បច្ចេកវិទ្យាHuawei ចែកកាដូដល់ Fan Apple ដែលខំដេកចាំទាំងថ្ងៃ ទាំងយប់ចាំទិញ iPhone ស៊េរីថ្មី ដោយបង្កប់សារឌឺដងផងដែរ
កាលពីម្សិលមិញ Fan Apple ជាច្រើននាំគ្នាមកដេកតម្រង់ជួរគ្នារងចាំទិញ iPhone Xs និង Xs Max នៅមុខហាង Apple Store នៅផ្លូវ Orchard ប្រទេសសិង្ហបុរី។ អ្វីដែលប្លែកនោះគេឃើញមានបុគ្គលិក Huawei ជាច្រើនបាននាំគ្នាមកចែកកាដូជា Power Bank ដល់អ្នកមកដេកចាំទិញ iPhone ស៊េរីថ្មីជាច្រើន។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា Huawei បានចំណាយ Power Bank ប្រមាណ២០០គ្រឿង ចែកជូនអ្នកដេកចាំទិញ iPhone ដោយភ្ជាប់ជាមួយនឹងពាក្យថា “You’ll need
September 21, 2018 - អន្តរជាតិ
ក្រុមហ៊ុន Apple បានបង្ហាញដោយចៃដន្យនូវផែនការសម្រាប់ iPad ថ្មី ដែលត្រូវបានរំពឹងទុកថាអាចនឹងមកដល់ឆាប់ៗនេះនៅខែក្រោយ។ តាមរយៈព័ត៌មានលេចធ្លាយនេះបង្ហាញថា ក្រុមហ៊ុន Apple នឹងបញ្ចេញ iPad ស៊េរីថ្មីរបស់ខ្លួន ដែលស្រាយចម្ងល់ពាក្យចចាមអារ៉ាមថា ក្រុមហ៊ុននេះគ្រោងនឹងបង្ហាញ iPad Pro ថ្មីនៅក្នុងខែតុលា។ របាយការណ៍ជាច្រើនបានលើកឡើងថា ក្រុមហ៊ុន Apple ត្រៀមខ្លួនបញ្ចេញ iPad Pro ដោយមិនមានប៊ូតុង Home, គែមស្ដើង និងបច្ចេកវិទ្យាស្កែនមុខ Face ID។ សម្រាប់គែមដែលស្ដើងនោះ ក៏វាមិនមែនលាតរហូតដូច iPhone X ដែរ
September 21, 2018 - បច្ចេកវិទ្យា
សិង្ហបុរី៖ កាលពីម្សិលមិញនេះ គេសង្កេតឃើញនៅមុខហាង Apple Store នៅផ្លូវ Orchard Road ក្នុងប្រទេសសិង្ហបុរី មានមនុស្សម្នាជាច្រើនរាប់រយនាក់បាននាំគ្នាមកអង្គុយតម្រង់ជួររងចាំទិញ iPhone ស៊េរីថ្មី ដែលទើបនឹងបង្ហាញខ្លួនថ្មីៗកន្លងមកនេះ។ បន្ទាប់ពីរងចាំហាលខ្យល់ ហាលភ្លៀង ដេករងចាំអស់មួយយប់ ឥលូវនេះរកឃើញមុខអ្នកបានកាន់ iPhone ស៊េរិថ្មីដំបូងគេហើយ នោះគឺបុរសជនជាតិវៀតណាមវ័យ២០ឆ្នាំឈ្មោះ Le Van Thang។ លោក Le Van Thang បានឲ្យដឹងថា លោកបានមកអង្គុយចាំទិញ iPhone ស៊េរីថ្មីនៅមុខ Apple Store តាំងពីម៉ោង០៧ព្រឹក
September 21, 2018 - អន្តរជាតិ
កាលពីឆ្នាំមុនអគ្គនាយកប្រតិបត្តិក្រុមហ៊ុនលក់ទំនិញតាមបណ្តាញអ៊ីនធើណិត Alibaba គឺលោក Jack Ma ធ្លាប់បានសន្យាជាមួយនឹងលោកប្រធានាធិបតីអាមេរិកថា ក្រុមហ៊ុនរបស់លោកនឹងជួយបង្កើតការងារឲ្យប្រជាពលរដ្ឋអាមេរិកចំនួន ១ លានកន្លែង។ ការសន្យានេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំផ្លូវការមួយរវាងលោកមហាសេដ្ឋី Jack Ma ជាមួយនឹងលោកប្រធានាធិបតីអាមេរិក Donald Trump ដែលបានរៀបចំឡើងនៅក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ យ៉ាងណាក្តី ការសន្យាមួយនេះទំនងជាមិនអាចកើតមានឡើងទេ ក្រោយអាមេរិក និងចិន កំពុងតែមានសង្គ្រាមពាណិជ្ជកម្មជាមួយគ្នា។ ក្នុងកិច្ចសម្ភាសន៍ជាមួយនឹងសារព័ត៌ មានចិន Xinhua លោក Jack Ma បានថ្លែងច្បាស់ៗថា សង្គ្រាមពាណិជ្ជកម្មបានបានសម្លាប់គម្រោងបង្កើតការងារចំនួន ១ លានកន្លែងនៅអាមេរិក ដែលលោកធ្លាប់សន្យានោះហើយ។ លោកបានបន្តថា
September 21, 2018 - PR
លោក Alistair Scott ជាអគ្គនាយកផ្នែកលក់របស់ក្រុមហ៊ុន Jaguar Land Rover ប្រចាំតំបន់អាស៊ីអាគ្នេយ៍បានបង្ហាញពីភាពរីកចំរើននឹងកោតសសើរខ្ពស់ពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនឹងបុគ្គលគ្រប់ជាន់ថ្នាក់ទាំងអស់របស់ក្រុមហ៊ុន Jaguar Land Rover កម្ពុជា។ លោកបានគូសបញ្ជាក់ថាការជ្រើសរើសទិញរថយន្ត Jaguar Land Rover តាមរយៈក្រុមហ៊ុនគឺជាជំរើសដ៏ត្រឹមត្រូវបំផុតសំរាប់សុវត្ថិភាពនឹងទំនុកចិត្តទាំងរថយន្តថ្មីនឹងមួយទឹកដែលមានការធានាត្រឹមត្រូវពីរោងចក្រផ្ទាល់។កន្លងទៅថ្មីៗនេះក្រុមហ៊ុនទើមតែប្រារព្ធពិធីប្រគល់រថយន្តថ្មីប្រណិតម៉ាកJaguar XJL 2គ្រឿង នឹង Jaguar F-PACE 1គ្រឿងជូនទៅសណ្ឋាគារ Rose Wood Hotel & Resort លំដាប់ផ្កាយប្រាំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ម្ចាស់សណ្ឋាគារគឺលោកឧញ្ញា សំអាង (វឌ្ឍនៈ)។ដោយសារតែភាពល្អឥតខ្ចោះនៃបច្ចេកវិទ្យាឈានមុខគេដែលមានសក្តានុពលនឹងសាកសមជាមួយសណ្ឋាគារលំដាប់ផ្កាយប្រាំមួយនេះទើបសណ្ឋាគារសំរេចបញ្ជាទិញរថយន្ត Jaguar ទាំង3គ្រឿងនេះ។ លោក
September 20, 2018 - បច្ចេកវិទ្យា
កាលពីចុងខែសីហា ក្រុមហ៊ុន Samsung បានបញ្ចេញកំពូលស្មាតហ្វូនរបស់ខ្លួននោះគឺ Galaxy Note 9 ដែលជាអាវុធខ្លាំងសម្រាប់វាយលុកទីផ្សារ។ ហើយថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន Apple ក៏បង្ហាញកំពូលស្មាតហ្វូនរបស់ខ្លួនផងដែរ គឺ iPhone Xs, Xs Max និង Xr។ ទាំង iPhone Xs Max និង Galaxy Note 9 គឺសុទ្ធតែជាស្មាតហ្វូនលំដាប់កំពូលនៅលើទីផ្សារបច្ចុប្បន្ន ឥឡូវយើងមកមើលចំណុចមួយចំនួន ដែល Galaxy Note 9 មានប្រៀបជាង
September 20, 2018 - បច្ចេកវិទ្យា
កាលពីថ្ងៃទី១២ ខែកញ្ញា កន្លងទៅថ្មីៗនេះ ក្រុមហ៊ុនអេឡិចត្រូនិកយក្ស Apple បានដាក់បង្ហាញជាផ្លូវការនូវកំពូលស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន គឺ iPhone Xs, iPhone Xs Max និង iPhone Xr ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ Fan របស់ Apple ដោយតម្លៃនៅសហរដ្ឋអាមេរិក iPhone Xs មានតម្លៃចាប់ពី 999ដុល្លារឡើងទៅ ចំណែកឯ iPhone Xs Max មានតម្លៃចាប់ពី 1,099ដុល្លារទៅ ហើយ iPhone Xr មានតម្លៃចាប់ពី
September 20, 2018 - កីឡា
ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo បានបង្ហាញកាយវិការមិនសមរម្យទៅកាន់ខ្សែការពារសញ្ជាតិវេលស៍កីឡាករ Jeison Murillo ហើយបានទទួលកាតក្រហមនៅក្នុងតង់ទី១។ វាមិនដូចការពិន័យចំនួនបីប្រកួតដោយស្វ័យប្រវត្តិក្នុងក្របខ័ណ្ឌ Premier League សម្រាប់ការប្រព្រឹត្តអំពើហិង្សានោះទេការដាក់ពិន័យរបស់ UEFA គឺផ្អែកលើករណីមួយៗ។ការពិន័យមួយប្រកួតគឺធ្វើឡើងដោយស្វ័យប្រវត្តិដោយគ្មានសិទ្ធិប្តឹងឧទ្ធរណ៍នោះទេប៉ុន្តែបទបញ្ជារបស់ UEFA 50.01 សម្រាប់ការប្រកួតប្រជែងបានសរសេរថា “ក្នុងករណីមានបទល្មើសធ្ងន់ធ្ងរ ឬខ្វះក្រមសីលធម៌ UEFA អាចមានសិទ្ធិបន្ថែមការដាក់ពិន័យបាន” ។ Critiano Ronaldo វ័យ 33 ឆ្នាំនឹងខកខានការប្រកួតបន្ទាប់ជាមួយនឹងក្លឹប Young Boys នៅក្របខ័ណ្ឌ Champions League នាថ្ងៃទី 2 ខែតុលាខាងមុខនេះប៉ុន្តែបើសិនជាមានការហាមប្រាមពីរប្រកួតទៀតនោះនឹងធ្វើឱ្យគាត់មិនបានធ្វើដំណើរទៅកាន់ទឹកដី
September 20, 2018









