Khmernote Media
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ ស្រ្តីជនជាតិម៉ាឡេស៊ីម្នាក់ដាច់ចិត្តលោតទឹកសម្លាប់ខ្លួន បន្ទាប់ពីមានការប្រកែកគ្នាតិចតួចជាមួយមិត្តប្រុសចំពោះរឿងចេញទៅញ៉ាំ អីនៅខាងក្រៅ។ ស្រ្តីជនរងគ្រោះមានឈ្មោះថា Xu Jiaying អាយុ ២២ ឆ្នាំ មានរូបសម្បត្តិស្រស់ស្អាត និងជាកូនអ្នកមានម្នាក់។ អ្នកដែលបានដឹងហេតុការនេះបានឲ្យដឹងថា នៅក្នុងថ្ងៃកើតហេតុក្រោយពីនាងបញ្ចប់ការងារ នាងបានបើករថយន្តរបស់នាងទៅកាន់ស្ពាន Penang  ហើយនាងបានឈប់រថយន្តនៅទីនោះ ​និងបាននិយាយទូរស័ព្ទបណ្តើរយំបណ្តើរ។ បន្តិចក្រោយមកគឺនៅម៉ោងប្រមាណជា ៧ ល្ងាច នាងបានទុកទូរស័ព្ទលើបង្កាន់ដៃស្ពាន និងបានលោតចុះពីលើស្ពានតែម្តង ដោយគ្មានអ្នកណាម្នាក់អាចចាប់នាងទាន់នោះទេ។ បើតាមសម្តីរបស់មិត្តប្រុសនាងគឺលោក Wang Lihong អាយុ២៧ឆ្នាំបានឲ្យដឹងថា មុនពេលកើតហេតុស្ត្រីរងគ្រោះបានតេមកគាត់ និងបានសូមគាត់ចេញទៅក្រៅញ៉ាំស្រាបៀរជាមួយមិត្តភក្តិ តែគាត់មិនព្រមឲ្យនាងទៅនោះទេព្រោះខ្លាចនាងស្រវឹងហើយមានបញ្ហា ហើយគាត់បានគំរាមនាងថា បើនាងនៅតែមិនស្តាប់ គាត់នឹងតេទៅម្តាយបង្កើតរបស់នាងដើម្បីប្រាប់រឿងនេះ។

    September 25, 2018
  • កីឡា

    ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 ដែលដំណើរការអស់ជាច្រើនខែតាំងពីវគ្គជម្រុះរហូតដល់វគ្គផ្ដាច់ព្រ័ត្រនេះបានធ្វើឡើងដោយរលូននិងទីបំផុតក្រុម កណ្ដុរស FC ក្លាយជាម្ចាស់ជើងឯកគ្រងពានរង្វាន់ Ganzberg Cup រដូវកាលទី 3 បន្ទាប់ពីបំបាក់ក្រុម G.L.F FC នៅក្នុងលទ្ធផល 7-1 ក្នុងវគ្គផ្ដាច់ព្រ័ត្រ។ ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 ដែលកើតឡើងជារៀងរាល់ឆ្នាំនេះគឺដោយសារតែមានការចូលរួមចំណែកដ៏ធំពីក្រុមហ៊ុន Ganzberg Beer ក្នុងការជួយគាំទ្រវិស័យកីឡានៅប្រទេសកម្ពុជា ជាពិសេសកីឡាបាល់ទាត់ខ្នាតតូច។ ក្រឡែកមកការប្រកួតវគ្គផ្ដាច់ព្រ័ត្រកាលពីម្សិលមិញនេះពិធីបិទវគ្គមានការចូលរួមយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសំណាក់អ្នកគាំទ្រដែលធ្វើឲ្យរាត្រីចុងក្រោយនៃការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3

    September 24, 2018
  • អន្តរជាតិ

    ថៃ៖ សាលាក្រុងប្រចាំទីក្រុងបាងកក ប្រទេសថៃ បានសម្រេច ចេញច្បាប់ថ្មី​មួយគឺ​ ជនណាដែលហ៊ានផ្តល់ចំណីដល់សត្វព្រាបនៅទីសាធារណៈនឹងត្រូវជាប់គុករយៈពេល ៣ ខែ និងពិន័យជាប្រាក់ចំនួន ២៥,០០០ បាត (៧៧២ ដុល្លារ)។ ការចេញច្បាប់ថ្មីនេះគឺ ដើម្បីទប់ស្កាត់ការកើនឡើងនៃចំនួនសត្វព្រាប និងទប់ស្កាត់ការរីករាលដាលនៃជំងឺ ដែលមាននៅក្នុងសត្វព្រាបនោះ។ គួរម្លឹកជូនថាការចេញច្បាប់ថ្មីរបស់សាលាក្រុងខាងលើនេះ បានធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធចាន់អូចា បានថ្លែងថា សាលាក្រុងបាងកក និងស្ថាប័នដែលពាក់ព័ន្ធត្រូវបន្តឹងច្បាប់លើការឲ្យចំណីបក្សីតាមទីសាធារណៈ ដើម្បីរក្សាអនាម័យនៅទីសាធារណៈផង និងដើម្បីការពារការចម្លងមេរោគផ្សេងៗនៅទីសាធារណៈផង ព្រោះភាពកខ្វក់ និងបក្សីមួយចំនួនអាចបង្កឲ្យមានការសាយភាយមេរោគបាន។ សម្រាប់ក្រុមអ្នកវិភាគសង្គមវិញបានមើលឃើញថា ការអនុវត្តច្បាប់ខាងលើគឺជារឿងល្អមួយ ហើយអ្នកក្រុមអ្នកលក់ចំណីសត្វនៅតាមទីសាធារណៈទាំងអស់ក៏ត្រូវយល់ពីបញ្ហានេះដែរ។ សូមបញ្ជាក់ជូនថា នៅក្នុងទីក្រុងបាងងកមានសួនសាធារណៈចំនួន ៥៧ កន្លែង

    September 24, 2018
  • អន្តរជាតិ

    អារ៉ាប៊ីសាអូឌីត៖ ស្ត្រីអ្នកកាសែតអារ៉ាប៊ីសាអូឌីតម្នាក់បានក្លាយទៅជាស្រ្តីទីមួយក្នុងប្រទេសមួយនេះ ដែលបានមកអង្គុយនិយាយព័ត៌មានក្នុងស្ថានីយ៍ទូរទស្សន៍រដ្ឋរបស់អារ៉ាប៊ីសាអូឌីត។ តាមច្បាប់សាសនានៅក្នុងប្រទេសមួយនេះ ស្ត្រីគ្រប់រូបមិនត្រូវអនុវត្តឲ្យចេញមកធ្វើការងារនៅខាងក្រៅផ្ទះ ឬបង្ហាញខ្លួនជាសាធារណៈនោះទេ។ យ៉ាងណាក្តី អ្នកនាង Weam Al Dakheel បានកែប្រែប្រវត្តិសាស្ត្រមួយនេះហើយ ដោយស្រីរូបនេះមានឱកាសបង្ហាញខ្លួនជាសាធារណៈតាមកញ្ចក់ទូរទស្សន៍ក្នុងនាមជាអត្ថាធិប្បាយព័ត៌មានម្នាក់។ ការផ្តល់ឱកាសឲ្យស្រ្តីចូលបម្រើការងារក្នុងតួនាទីសំខាន់ៗដូចនេះ ត្រូវបានគេមើលឃើញថា អារ៉ាប៊ីសាអូឌីតកំពុងដើរក្នុងផ្លូវវិជ្ជមានមួយក្នុងការលើកកម្ពស់​ និងគោរពសិទ្ធមនុស្សស្រី។ សូមរម្លឹកជូនថា កាលពីពេលកន្លងទៅនេះ អារ៉ាប៊ីសាអូឌីត ក៏បានធ្វើការកែប្រែច្បាប់គ្រប់គ្រងលើសិទ្ធរបស់មនុស្សស្រីមួយចំនួនផងដែរដូចជា អនុញ្ញាតឲ្យមានស្រ្តីអាចបើករថយន្តបាន អាចធ្វើការងារនៅក្រៅផ្ទះ និងអនុញ្ញាតឲ្យស្រី្តអាចទៅទស្សនាការប្រកួតបាល់ទាត់ជាដើម៕ អត្ថបទ៖ ភក្តី ប្រភព៖ dailymail

    September 24, 2018
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ ប្រធានមន្ទីទេសចរណ៍ខេត្តព្រះសីហនុ ថាតម្រូវការស្នាក់នៅបែបប្រណិតក្នុងក្រុងព្រះសីហនុ នៅមិនទាន់ឆ្លើយតបនៅឡើយទៅនឹងកំណើនភ្ញៀវទេសជាតិ និងអន្តរជាតិ ដែលកំពុងមានសន្ទះកើនឡើងខ្លាំងក្នុងខេត្តនេះ។ ថ្លែងក្នុងពិធីសម្ភោធន៍ជាផ្លូវការនៃសណ្ឋាគារលំដាប់ផ្កាយ៥ Prince Time Hotel នៅព្រឹកថ្ងៃទី២២ កញ្ញានេះ នៅក្រុងព្រះសីហនុ លោក តាំង សុចិត្រ គ្រីស្នា ប្រធានមន្ទីទេសចរណ៍ ចេត្តព្រះសីហនុ បានបញ្ជាក់ថា ខេត្តព្រះសីហនុ ទាមទារអោយមានការវិនិយោគបន្ថែមទៅលើកន្លែងស្នាក់នៅបែបប្រណិតអោយបានច្រើន ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ខណៈបច្ចប្បន្នខេត្តនេះ អាចទាក់ទាញភ្ញៀវទេសចរ បានប្រមាណ ១សែននាក់ កើនឡើង ១៦% ក្នុងឆមាសទី១ ឆ្នាំ២០១៨នេះ។ លោកបន្ថែមថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនភ្ញ្ញៀវទេសចរក្នុងខេត្តព្រះសីហនុ

    September 23, 2018
  • សង្គម

    សៀមរាប៖ ភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ ជាច្រើនពាន់នាក់ សំរុកចូលបរិវេណប្រាង្គប្រាសាទ អង្គរវត្ត ដើម្បីរងចាំទស្សនា ព្រឹត្តិការណ៍សមរាត្រីឆ្នាំ២០១៨ ដែលជាវេលាថ្ងៃ និងយប់មានរយៈពេលស្ទើរតែស្មើគ្នា ដែលបណ្តាលអោយព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាង្គប្រាសាទ អង្គរវត្ត កាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨នេះ។ ជារៀងរាល់ឆ្នាំ សមរាត្រី (Equinox) តែងតែកើតមាន២ដង គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា ដែលបណ្តាលអោយព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាង្គប្រាសាទ អង្គរវត្តនាពេលព្រឹកព្រលឹមស្រាងៗ។ ភ្ញៀវជាតិ-អន្តរជាតិ បានមកជួបជុំគ្នា យ៉ាងច្រើនកោះករ ដើម្បីរងចាំទស្សនា ព្រឹត្តិការណ៍សមរាត្រីឆ្នាំ២០១៨នេះ បើទោះបីអាកាសធាតុមិនអំណោយផល

    September 23, 2018
  • កីឡា

    យោងតាមការចុះផ្សាយរបស់សារពត៌មាន Metro បានឲ្យដឹងថា៖ ខ្សែបម្រើ Adrien Rabiot ចាប់អារម្មណ៍ចូលរួមជាមួយនឹងក្លឹបមេឃខៀវ Manchester City និងចង់ចុះហត្ថលេខាជាមួយនឹងក្លឹបមេឃខៀវ Manchester City ក្នុងតម្លៃផ្ទេរឥតគិតថ្លៃ។ កុងត្រារបស់ខ្សែបម្រើ Adrien Rabiot ជាមួយនឹងក្លឹបអ្នកមានបារាំង PSG នឹងបញ្ចប់នៅក្នុងឆ្នាំ 2019 ខាងមុខនេះ ស្របពេលដែល Rabiot មិនទាន់បន្ដកុងត្រាថ្មីជាមួយនឹង PSG។ ខ្សែបម្រើ Adrien Rabiot បានចូលរួមជាមួយនឹង PSG ដំបូងនៅក្នុងឈុតយុវជនរបស់ PSG ហើយពេលនេះខ្សែបម្រើរូបនេះកំពុងប្រកបអាជីពជាមួយនឹងក្លឹប Toulouse ក្នុងលក្ខខ័ណ្ឌខ្ចីជើងពី

    September 22, 2018
  • អន្តរជាតិ

    Facebook ទើបតែដាក់បន្ថែមមុខងារថ្មីមួយទៀតគឺមុខងារ​​ Dating ឬ អាចនិយាយជាខេមរភាសាថា មុខងារសម្រាប់ស្វែងរកដៃគូស្នេហា។ មុខងារ Dating នៅក្នុងគណនី Facebook នេះ នឹងអនុញ្ញាតឲ្យអ្នកងាយស្រួលស្វែងរកគូស្នេហក្នុងក្តីស្រមៃរបស់អ្នក។ មុខងារ Dating តម្រូវឲ្យអ្នកបំពេញព័ត៌មានពិតប្រាកដផ្ទាល់ខ្លួនរបស់អ្នក​ និងកំណត់ព័ត៌មានជាក់លាក់ចំពោះមនុស្ស ដែលអ្នកចង់ស្វែករក។ ដូចនេះនៅពេល ដែលមានអ្នកណាម្នាក់មានព័ត៌មានផ្ទាល់ខ្លួនដូចដែលអ្នកចង់បាននោះ មុខងារ Dating នឹងជួយឲ្យអ្នកបានជួបនឹងមនុស្សម្នាក់នោះ។ យ៉ាងណាក្តី មកទល់នឹងពេលនេះ មុខងារ Dating ទើបតែត្រូវបានគេដាក់ឲ្យប្រើប្រាស់សាកល្បងនៅក្នុងប្រទេសកូឡុំប៊ីតែប៉ុណ្ណោះ ហើយបើវាទទួលបានការគាំទ្រខ្លាំង Facebook នឹងបន្តដាក់ឲ្យប្រើប្រាស់ពេញពិភពលោកតែម្តង៕ អត្ថបទ៖ ភក្តី ប្រភព៖ theverge

    September 22, 2018
  • កីឡា

    នៅក្នុងរូបភាពក្នុងកំឡុងពេលហ្វឹកហាត់ជាមួយនឹងក្លឹបអ្នកមានបុណ្យ Barcelona ដែលត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមនានានោះសង្កេតឃើញថា ខ្សែប្រយុទ្ធ Lionel Messi ដែលធ្លាប់តែមានពុកមាត់ដូចសត្វតោនោះបានកោរពុកមាត់របស់គេចេញហើយ បន្ទាប់ពី Messi ទុកពុកមាត់នោះអស់រយៈពេល 3 ឆ្នាំ។ ពុកមាត់របស់ Messi ចាប់ផ្ដើមទុកចាប់តាំងពីការប្រកួតពានរង្វាន់ Copa America កាលពីឆ្នាំ 2016 មកម្លេះដែលពេលនោះគឺមិត្តរួមក្នុងក្រុមជម្រើសជាតិអាហ្សង់ទីនរបស់ Messi បានហាមមិនឲ្យ Messi កោរពុកមាត់ដែលពួកគេគិតថាពុកមាត់នោះគឺជាពុកមាត់នាំសំណាងរបស់ Messi។ ប៉ុន្ដែផ្ទុយទៅវិញចាប់តាំងពី Messi ទុកពុកមាត់នោះ Messi មិនធ្លាប់ឈ្នះពានរង្វាន់ផ្ទាល់ខ្លួននិងពានរង្វាន់ធំៗដូចជា៖ Ballon D’or, Copa America,

    September 22, 2018
  • កីឡា

    នៅក្នុងថ្ងៃស្អែកនេះនឹងដឹងថារវាងក្រុម G.L.F FC និងក្រុម កណ្ដុរសរ FC នឹងដឹងថាក្រុមមួយណានឹងគ្រងដំណែងជើងឯកពានរង្វាន់ Ganzberg Cup រដូវកាលទី 3 ដែលមានទឹកប្រាក់ 15000ដុល្លារ ហើយ ខណៈដែលក្រុមទាំងពីរពេលនេះកំពុងហ្វឹកហាត់យ៉ាងសកម្មដើម្បីត្រៀមចេញមកដណ្ដើមពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នៅក្នុងថ្ងៃស្អែកនេះ។ គិតមកដល់ថ្ងៃនេះក្រុមទាំងពីរបានត្រៀមលក្ខណៈរួចរាល់ហើយដើម្បីធ្វើដំណើរមកកាន់ទីលាន T-Soccer នៅថ្ងៃស្អែកដើម្បីប្រជែងយកពានរង្វាន់ Ganzberg Cup រដូវកាលទី 3 ដែលមានទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់ទៅ 15000ដុល្លារ ចំណែកឯជើងឯករងក្នុងព្រឹិត្តិការណ៍ប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3

    September 22, 2018