- Khmernote Media
- កីឡា
នៅក្នុងការប្រកួតលទ្ធផលពានរង្វាន់ឯកកត្តជន FIFA Awards នៅឯទីក្រុង London ប្រទេសអង់គ្លេសកាលពីម្សិលមិញនេះក្រៅពីការប្រកាសពានរង្វាន់ជូនកីឡាករឆ្នើម FIFA ក៏បានជ្រើសរើសអ្នកគាំទ្រគំរូ (FIFA Fan Award) ផងដែរ ដែលពានរង្វាន់អ្នកគាំទ្រគំរូនោះបានទៅអ្នកគាំទ្ររបស់ក្រុមជម្រើសជាតិបេរ៉ូ។ បន្ទាប់ពីក្រុមជម្រើសជាតិបេរ៉ូបានខកខានមិនបានប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup អស់រយៈពេល 36 រួចមក ហើយទើបតែត្រលប់មកវិញនៅក្នុងឆ្នាំ 2018 នេះក្នុងការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅឯប្រទេសរុស្សី ហើយទោះបីជាក្រុមជម្រើសជាតិបេរ៉ូបានធ្លាក់ចេញពីការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកត្រឹមវគ្គចែកពូលក៏ដោយ ប៉ុន្ដែអ្នកគាំទ្ររបស់ក្រុមជម្រើសជាតិបេរ៉ូត្រូវបាន FIFA ជ្រើសរើសជាអ្នកគាំទ្រគំរូប្រចាំព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup
September 25, 2018 - កីឡា
FIFA FIFPro World11 2018 ដែលត្រូវបានបោះឆ្នោតដោយកីឡាករអាជីពរាប់ពាន់នាក់មកពីជុំវិញពិភពលោកត្រូវបានបង្ហាញនៅពិធីពានរង្វាន់បាល់ទាត់ល្អបំផុតរបស់ FIFA នៅទីក្រុងឡុងដ៍កាលពីយប់មិញ។ David de Gea, N’Golo Kante និង Eden Hazard ត្រូវបានជាប់ឈ្មោះនៅក្នុង FIFA FIFPro World XI ប៉ុន្តែមិនមានឈ្មោះកីឡាករ Mohamed Salah របស់ Liverpool ទេ។ គួរបញ្ជាក់ថាកីឡាករដែលប្រកបអាជីបក្នុងប្រទេសអង់គ្លេសមិនមានឈ្មោះក្នុងបញ្ជី FIFA FIFPro World XI ចាប់តាំងពីឆ្នាំ ២០១២ មកម្លេះដែលកីឡាករដែលជាប់ឈ្មោះចុងក្រោយនោះគឺ Wayne
September 25, 2018 - កីឡា
ការប្រកាសពានរង្វាន់ FIFA Best Award ឆ្នាំ 2018 ដែលធ្វើឡើងនៅក្នុងប្រទេសអង់គ្លេសកាលពីម្សិលមិញនេះបានរកឃើញម្ចាស់ពានរង្វាន់ឯកកត្តជនឆ្នើមប្រចាំឆ្នាំ 2018 ហើយ ខណៈដែលពានរង្វាន់ទាំងនោះមានដូចជា៖ The Best FIFA Men’s Player, The Best FIFA Women’s Player, The Best FIFA Men’s Coach, The Best FIFA Women’s Coach, The Best FIFA Goalkeeper, FIFA Puskas
September 25, 2018 - អន្តរជាតិ
ចិន៖ ស្រ្តីចិត្តខ្លាំងម្នាក់បានទូរស័ព្ទប្ដឹងប៉ូលិសដោយកុហកថា មិត្តប្រុសរបស់នាងបានចាប់រំលោភ បន្ទាប់ពីនាងខឹងមិត្តប្រុសរូបនោះ មិនឲ្យនាងញ៉ាំធូរេននៅក្នុងបន្ទប់គេង។ ស្រ្តីរូបនេះមានឈ្មោះថា Zhang អាយុ ២៩ ឆ្នាំ រស់នៅក្នុងខេត្ត Zhejiang ប្រទេសចិន។ ក្នុងថ្ងៃកើតហេតុនាងជាមួយនឹងមិត្តប្រុសរបស់នាង ដែលមានឈ្មោះថា Luo បាននាំគ្នាទៅក្រេបទឹកឃ្មុំជាមួយគ្នាក្នុងសណ្ឋាគារមួយកន្លែង។ ហើយអំឡុងពេលនោះនាង Zhang បានទិញធូរេនជាច្រើនយកទៅញ៉ាំនៅក្នុងបន្ទប់សណ្ឋាគារ ខណៈដែលមិត្តប្រុសរបស់នាងមិនចូលចិត្តធូរេនទាល់តែសោះ និងស្អប់ក្លិនធូរេនយ៉ាងខ្លាំងទៀតផង។ ដោយមានចំណូលចិត្តផ្ទុយគ្នាដូចនេះ លោក Luo បានហាមមិត្តស្រីគាត់មិនឲ្យញ៉ាំធូរេនក្នុងបន្ទប់នោះទេ តែនាងមិនព្រមស្តាប់ទាល់តែសោះ។ បន្តិចក្រោយមកការប្រកែកគ្នាមួយក៏បានកើតឡើង ហើយលោក Luo ក៏បានជ្រុលដៃទះមិត្តស្រីគាត់មួយដៃតែមិនធ្ងន់ធ្ងរនោះទេ។ យ៉ាងណាក្តី នាង Zhang
September 25, 2018 - PR
iflix សូមបង្ហាញ iflix 3.0 ទាំងជម្រើស FREE និង VIP សម្រាប់លោកអ្នក ភ្នំពេញ ថ្ងៃទី៣០ សីហា ២០១៨៖ iflix ដែលជាសេវាកម្សាន្តឈានមុខលើពិភពលោក នៅតាមប្រទេសជាច្រើន នៅថ្ងៃនេះ បានប្រកាសសម្ពោធ iflix 3.0 ដែលមានរូបរាងថ្មី កម្មវិធីកម្សាន្តដ៏ពេញនិយម នៅប្រទេសកម្ពុជា ដោយមានការរៀបចំរចនាថ្មីសន្លាង និងវីដេអូល្អមើល ដែលអាចឲ្យអ្នកប្រើប្រាស់ទូទៅប្រទេសកម្ពុជា ដោយឥតគិតថ្លៃ។ ពិតមែនហើយ នរណាៗ ក៏ចូលចត្តិរបស់មិនគិតថ្លៃដែរ។ ចំពោះប្រិយមិត្ត iflix ឥឡូវនេះ លោកអ្នកមានជម្រើសដែលគេចង់មើលកាន់តែច្រើន៖
September 25, 2018 - កីឡា
បន្ទាប់ពីក្រុម កណ្ដុរសរ FC យកឈ្នះក្រុម G.L.F FC ក្នុងលទ្ធផល 7-1 ក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Ganzberg Cup រដូវកាលទី 3 គ្រងជាម្ចាស់ជើងឯកពានរង្វាន់ Ganzberg Cup រដូវកាលទី 3 រួចមក ក្រុមហ៊ុន Ganzberg Beer ក៏មានពានរង្វាន់ផ្សេងៗទៀតដើម្បីផ្ដល់ជូនកីឡាករដែលបង្ហាញទំរង់លេងល្អប្រចាំរដូវកាលទី 3 ងដែរ។ ដូចគ្នានឹងថ្ងៃប្រគល់រង្វាន់ម្ចាស់ជ័យលាភីពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះគណៈកម្មាធិការរៀបចំការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី
September 25, 2018 - អន្តរជាតិ
ម៉ាឡេស៊ី៖ ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ បានរងគ្រោះថ្នាក់ស្ទើរតែស្លាប់ខ្លួន បន្ទាប់ពីរូបគេត្រូវបានបុរសមានសតិមិនប្រក្រតីម្នាក់ចាប់រំលោភ និងច្រានគេទម្លាក់ពីជណ្តើរជាន់ទី២០ នៃអគារផ្ទះល្វែងមួយកន្លែង។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងតំបន់ Pantai Dalam ក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ក្មេងប្រុសជនរងគ្រោះមានឈ្មោះថា Fazrysham ជាសិស្សដែលត្រូវប្រលងចូលរៀនក្នុងថ្នាក់អនុវទ្យាល័យក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ក្នុងថ្ងៃកើតហេតុក្មេងប្រុសជាជនរងគ្រោះបានដើរទៅផ្ទះដូចធម្មតា តែជាអកុលមានបុរសមានសតិមិនប្រក្រតីម្នាក់បានរំលោភរូបគេ និងបន្ទាប់ពីចាប់រំលោភរួចបុរសមានសតិមិនប្រក្រតីរូបនោះក៏បានរុញទម្លាក់ក្មេងប្រុសរងគ្រោះពីលើជណ្តើរឲ្យរងរបួសធ្ងន់ទៀតផង។ រហូតមកទល់នឹងពេលនេះក្មេងប្រុសរងគ្រោះនៅសន្លប់មិនទាន់ដឹងខ្លួន ហើយគេបានខកខានមិនអាចទៅប្រលងចូលរៀនថ្នាក់អនុវិទ្យាល័យនោះទេ។ អ្វីដែលកាន់តែអាក្រក់នោះគឺថាជនបង្កហេតុជាមនុស្សឡប់សតិ និងគ្មានទ្រព្យសម្បត្តិ ដូចនេះគេមិនអាចប្ដឹងទាមទារសំណងអ្វីនោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ worldofbuzz
September 25, 2018 - បច្ចេកវិទ្យា
យោងតាមប្រភពព័ត៌មានបរទេសបានឲ្យដឹងថា ក្រុមហ៊ុនអេឡិកត្រូនិកដ៏ល្បីឈ្មោះរបស់ចិន Huawei នឹងធ្វើការដាក់បង្ហាញស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនគឺ Mate 20 Pro ក្នុងខែតុលាខាងមុខនេះហើយ ជាមួយពណ៌មាន៣ជម្រើស គឺ ខ្មៅ ខៀវ និង ពណ៌ Twilight ។ តាមរយៈព័ត៌មានលេចធ្លាយបង្ហាញឲ្យឃើញថា Mate 20 Pro នឹងមានឆកដូច P20 Pro ដែរ ទំហំឆករបស់វា មើលទៅប្រហាក់ប្រហែលនឹងឆករបស់ P20 Pro ។ វានៅសល់តែប្រហែល៣សប្ដាហ៍ទៀតប៉ុណ្ណោះវដែលព្រឹត្តិការណ៍ប្រកាសជាផ្លូវការនូវ Huawei Mate 20 Pro
September 25, 2018 - បច្ចេកវិទ្យា
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន OnePlus បានបង្ហាញពីវីដេអូផ្សព្វផ្សាយដំបូងរបស់ OnePlus 6T ដែលមានបង្ហាញវត្តមានជាមួយនឹងតារាសម្ដែងជើងចាស់ឥណ្ឌា លោក Amitabh Bachchan ។ វីដេអូនេះគឺមានរយៈពេលខ្លី ត្រឹមតែ 15 វិនាទី ប៉ុណ្ណោះ ដែលបង្ហាញតម្រុយថា OnePlus 6T នឹងប្រើប្រាស់បច្ចេកវិទ្យាស្កេនក្រយ៉ៅដៃនៅក្នុងអេក្រង់។ វីដេអូនេះត្រូវបានគេរាយការណ៍ថា គ្រោងនឹងចាក់ផ្សាយក្នុងអំឡុងពេលការប្រកួត cricket រវាង ឥណ្ឌា និង ប៉ាគីស្ថាន នៅ Asian Cup 2018 ។ OnePlus 6T
September 25, 2018 - អន្តរជាតិ
យុវជនឥណ្ឌូនេស៊ីម្នាក់អាចមានសំណាងនៅរស់មានជីវិត បន្ទាប់ពីរូបគេត្រូវអណ្តែតនៅលើមហាសមុទ្រប៉ាស៊ីភិចអស់រយៈពេល ៤៩ ថ្ងៃ។ យុវជនវ័យ ១៩ ឆ្នាំរូបនេះ មានការងារជាអ្នកមើលថែកសិដ្ឋានចិញ្ចឹមត្រីមួយកន្លែង ដែលធម្មតារូបគេតែងតែជិះខ្ទមតូចមួយ ដើម្បីទៅបិទ និងបើកអំពូលភ្លើងក្នុងបរិវេណនៃកន្លែងចិញ្ចឹម និងថែរក្សាត្រីនោះ។ ក្នុងថ្ងៃកើតហេតុ ស្រាប់តែមានខ្យល់ព្យុះមួយបោកបក់យ៉ាងខ្លាំង និងបានបក់ខ្ទមតូចរបស់គាត់ឲ្យទៅឆ្ងាយពីឆ្នេរ ហើយខ្ទមនោះក៏បានអណ្តែតចេញពីឆ្នេរក្នុងចម្ងាយប្រមាណជា ២,៦៩៨ គីឡូម៉ែត្រ។ ក្នុងរយៈពេលនោះគាត់ព្យាយាមញ៉ាំអាហារខ្លះ ដែលមាននៅលើតិចតួច រកអាហារញ៉ាំបន្ថែមខ្លះ ពេលខ្លះក៏អត់មានអីញ៉ាំ ហើយចំណែកទឹកវិញពេលខ្លះគាត់ត្រូវបង្ខំចិត្តផឹកញើសដែលមាននៅលើស្បែក ឬជាប់នៅលើអាវទៀងផងក៏មានដែរ។ យ៉ាងណាក្តី ៤៩ថ្ងៃក្រោយមក ខ្ទមរបស់គាត់ក៏បានអណ្តែតទៅក្បែរនាវាដឹកទំនិញមួយហើយគេក៏បានជួយសង្គ្រោះគាត់។ ក្រោយពេលត្រូវបានជួយសង្គ្រោះយុវជនរូបនេះបានឲ្យដឹងថា វាជាភ័ព្វសំណាងមួយ ដែលរូបគេត្រូវបានជួយសង្គ្រោះដូចនេះ ហើយការជួយសង្គ្រោះនេះវាហាក់ដូចជាការបានកើតម្តងទៀតអីចឹង៕ អត្ថបទ៖ ភក្តី ប្រភព៖ dailymail
September 25, 2018









