- Khmernote Media
- អន្តរជាតិ
ទីក្រុងវ៉ាស៊ីនតោន៖ រដ្ឋាភិបាលអាមេរិកកំពុងតែរៀបចំបង្កើតច្បាប់ថ្មី ដែលអនុញ្ញាតឲ្យអាជ្ញាធរអាចបាញ់ទម្លាក់យន្តហោះ Drone ណា ដែលហោះហើរដោយគ្មានការសុំអនុញ្ញាតពីអាជ្ញាធរអាមេរិក។ បើយោងតាមក្រុមព្រឹក្សាសន្តិសុខអាមេរិកបានបញ្ជាក់ប្រាប់ថា ច្បាប់ថ្មីដែលមានគោលបំណងរឹតបណ្តឹងលើការប្រើប្រាស់យន្តហោះ Drone ក្នុងទឹកដីអាមេរិកនេះ ត្រូវបានគេធ្វើឡើងក្នុងគោលបំណងទប់ស្កាត់អំពើភេរវកម្ម និងឧក្រិដ្ឋកម្មផ្សេងៗ ដែលជនខិលខូចអាចធ្វើឡើងតាមរយៈការប្រើប្រាស់យន្តហោះ Drone នេះ។ គួររម្លឹកជូនថា កាលពីពេលកន្លងទៅនេះ ប្រធានាធិបតីនៃប្រទេសវេណេហ្ស៊ុអេឡាលោក Nicolas Maduro ធ្លាប់ត្រូវបានគេលួចធ្វើឃាតដោយប្រើយន្តហោះ Drone ភ្ជាប់ជាមួយនឹងគ្រាប់បែកមកបំផ្ទុះម្តងហើយតែមិនបានសម្រេច។ ក្រោយកើតមានព្រឹត្តិការណ៍នេះទើបអាមេរិកសម្រេចរឹតបណ្តឹងការប្រើប្រាស់យន្តហោះ Drone ដូចនេះ។ សូមបញ្ជាក់ថា បច្ចុប្បន្ននេះមានយន្តហោះ Drone ជាង ១ លានគ្រឿងបានសូមសិទ្ធធ្វើការប្រើប្រាស់ពីអាជ្ញាធរអាមេរិកដោយត្រឹមត្រូវ ហើយចាប់ពីច្បាប់ខាងលើត្រូវបានគេបង្កើតរួចរាល់នោះ រាល់យន្តហោះ Drone
September 26, 2018 - អន្តរជាតិ
ស្រុកកំពង់សិលា- នៅវេលាម៉ោង១៧ និង៣០នាទីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ នៅចន្លោះKm 142-143 ស្ថិតក្នុងភូមិ-ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងលើផ្លូវជាតិលេខ 4 រវាងរថយន្តកូរ៉េពីរតោនកន្លៈក្បាលពណ៌ខៀវពាក់ស្លាកលេខ ភ្នំពេញ 3-C 5112 មានទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់បាត់) បានប៉ះជាមួួយនឹងរថយន្តតូរីស ពណ៌សំបកឳឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2AB-6106 មានទិសដៅបញ្ច្រាសទិសគ្នាបណ្តាលអោយអ្នកបើកបរ ឈ្មោះ ហេង បូរ៉ា ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិ ចំការបី ឃុំពងទឹក
September 26, 2018 - សង្គម
យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតបានបញ្ជាក់ឲ្យដឹងថា ផ្នែកចក្ខុរោគនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការជាមួយក្រុមគ្រូពេទ្យ ឯកទេសមកពី HAWAIIAN EYE FOUNDATION សហរដ្ឋអាមេរិក ផ្តល់ការពិនិត្យ និងព្យាបាលជំងឺភ្នែកគ្រប់ប្រភេទ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨។ ដូច្នេះប្រសិនបើបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានបញ្ហាភ្នែកដូចខាងលើ សូមអញ្ជើញមកចុះឈ្មោះពិនិត្យចាប់ពីថ្ងៃទី ២៦ ដល់ទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ៕ អត្ថបទ៖ សេម
September 26, 2018 - អន្តរជាតិ
អង់គ្លេស៖ ការប្រើប្រាស់ទូរស័ព្ទក្នុងពេលបើកបររថយន្ត គឺជាបទល្មើសចរាចរណ៍កម្រិតធ្ងន់មួយនៅក្នុងចក្រភពអង់គ្លេស។ ដើម្បីបង្រ្កាបករណីនេះ កន្លងមកប៉ូលិសអង់គ្លេសបានប្រើប្រាស់វិធីជាច្រើនដូចជា ឆែកមើលកាមេរ៉ាសុវត្ថិភាពតាមដងផ្លូវ និងពេលខ្លះជិះរថយន្ត ឬម៉ូតូធម្មតា ដើម្បីត្រួតពិនិត្យតាមដងផ្លូវតែម្តង។ យ៉ាងណាក្តី ការអនុវត្តវិធីខាងលើនេះនៅតែមានចន្លោះប្រហោង ដោយមានអ្នកបើករថយន្តខ្លះនៅតែឆ្លៀតប្រើប្រាស់ទូរស័ព្ទបាន ជាពិសេសគឺ នៅពេលដែលពួកគេនៅឆ្ងាយពីតំបន់ ដែលមានកាមេរ៉ាសុវត្ថិភាព ឬពេលពួកគេនៅឆ្ងាយពីការឃ្លាំមើលរបស់ប៉ូលិស។ ដើម្បីធានាបានប្រសិទ្ធភាពនៃការអនុវត្តច្បាប់ខាងលើនេះ ពេលនេះប៉ូលិសអង់គ្លេសបានសម្រេចប្រើប្រាស់វិធីមួយទៀត គឺប៉ូលិសជំនាញបានឡើងទៅជិះរថយន្តក្រុងនៅជាន់លើ និងប្រើប្រាស់កាមេរ៉ាថតសកម្មភាពអ្នកបើករថយន្តណា ដែលលួចប្រើទូរស័ព្ទក្នុងពេលបើកបរទុកជាភស្តុតាំងតែម្តង។ សូមបញ្ជាក់ថា នៅពេលប៉ូលិសជិះនៅលើរថយន្តក្រុងជាន់លើដូចនេះ គាត់អាចមើលឃើញយ៉ាងច្បាស់ពីសកម្មភាពដែលបើកបរក្នុងរថយន្តតូចៗ និងស្រួលធ្វើផាកពិន័យយ៉ាងខ្លាំង។ លោកអ្នកអាចទស្សនាសកម្មភាពនេះតាមរយៈវីដេអូដូចខាងក្រោម៖ អត្ថបទ៖ ភក្តី ប្រភព៖ dailymail
September 26, 2018 - PR
ការប្រកួតយ៉ាងស្វិតស្វាញក្នុងកម្មវិធី PUBG MOBILE Huawei Nova3/3i ដែលសហការណ៌គាំទ្រដោយ Huawei ដែលជាក្រុមហ៊ុនស្មាតហ្វូនឈាន មុខលំដាប់អន្តរជាតិដែលកំពុងឡើងកូដ ដែលទទួលបានចំណាត់ថ្នាក់លេខ២ទាំងបរិមាណលក់ និងចំណែកទីផ្សារ លើពិភពលោក និងនៅកម្ពុជា វ៉ាដាច់ Apple ជាពិសេសសម្រេចបាននូវតួរលេខលក់ 100 លានគ្រឿង ក្នុងឆមាសទី1 ឆ្នាំ 2018 និងទទួលបានការយល់ព្រមពីសហពន្ធ័ E-Spot ពេលនេះរកឃើញជើងខ្លាំង PUBG Mobile នៅកម្ពុជាហើយកាលពីល្ងាចថ្ងៃ 24 នៅផ្សារទំនើបអ៊ីអ៊ន1 ដែលបានចម្រាញ់យកពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ត ចំនួន 15 ក្រុម ដែលមួយក្រុមៗ
September 25, 2018 - កីឡា
នៅក្នុងការប្រកាសលទ្ធផលពានរង្វាន់ FIFA Awards កាលពីម្សិលមិញដែលធ្វើឡើងនៅក្នុងទីក្រុង London ប្រទេសអង់គ្លេសនោះមិនមានវត្តមានខ្សែប្រយុទ្ធ Cristiano Ronaldo និងខ្សែប្រយុទ្ធ Lionel Messi ចូលរួមក្នុងព្រឹតិ្តការណ៍នេះទេ ដោយសារតែពួកគេមានភារៈកិច្ចរៀងខ្លួន។ ទោះបីជាគ្មានវត្តមានរបស់កំពូលកីឡាករបាល់ទាត់ដ៏ឆ្នើមក្នុងពិភពលោកចូលរួមក្នុងព្រឹតិ្តការណ៍ប្រកាសលទ្ធផលពានរង្វាន់ឯកកត្តជន FIFA Awards នេះពិត ប៉ុន្ដែពួកគេទាំងពីរបានចូលរួមបោះឆ្នោតជ្រើសរើសកីឡាករប្រុសឆ្នើមបំផុតប្រចាំឆ្នាំ 2018 នេះ។ នៅក្នុងការបោះឆ្នោតជ្រើសរើស The Best FIFA Men’s Player នេះ Ronaldo និង Messi បានបោះឆ្នោតឲ្យដូចជា៖ 1. ខ្សែប្រយុទ្ធ Cristiano
September 25, 2018 - កីឡា
ការស៊ើបអង្កេតទៅលើទឹកប្រាក់និងការចំណាយរបស់ក្លឹបបារាំង Paris St-Germain ត្រូវបានធ្វើឡើងវិញដោយ UEFA ។ ក្លឹប PSG ដែលជាម្ចាស់ជើងឯកក្របខ័ណ្ឌ Ligue 1 ត្រូវបានលុបបំបាត់ករណីច្បាប់ហិរញ្ញវត្ថុ (FFP) កាលពីខែមិថុនាប៉ុន្តែអង្គភាពគ្រប់គ្រងបាល់ទាត់អឺរ៉ុប UEFA បាននិយាយថាការសម្រេចចិត្តនេះនឹងត្រូវពិនិត្យឡើងវិញ។ បទបញ្ជារបស់ FFP ‘សូម្បីតែការបំបែក’ តម្រូវឱ្យក្លឹបដើម្បីមានតុល្យភាពក្នុងការចំណាយជាមួយនឹងប្រាក់ចំណូលរបស់ពួកគេ។ នៅខែសីហាឆ្នាំ 2017 PSG បានកើនឡើងទ្វេដងនៃថ្លៃផ្ទេរក្នុងកំណត់ត្រាពិភពលោកនៅពេលដែលពួកគេចំណាយទឹកប្រាក់ចំនួន 222 លានអឺរ៉ូដើម្បីចុះហត្ថលេខាលើកីឡាករប្រេស៊ីល Neymar ពីក្លឹប Barcelona។ ពួកគេក៏បានចុះហត្ថលេខាលើ Kylian Mbappe ក្នុងតម្លៃ 180
September 25, 2018 - បច្ចេកវិទ្យា
កាលពីដើមខែកញ្ញានេះ យើងបានឃើញក្រុមហ៊ុន Samsung បង្ហោះនូវរូបភាពមួយ ដែលបានដាក់ថា “4x Fun” ដោយមិនបង្ហាញថា វាជាឧបករណ៍អ្វីនោះឡើយ តែជាក់ស្ដែងគេបានសន្មតថា ជាទូរស័ព្ទដែលមានកាមេរ៉ាបួនគ្រាប់។ តើវាអាចមាន កាមេរ៉ាខាងមុខពីរ និងខាងក្រោយពីរ ដូចទៅនិង Galaxy A7 2018 ដែរ ។ យ៉ាងណាវាស្ថិតក្នុងភាពស្រពេចស្រពិល ដែលប្រភពចេញមកពីប្រទេសអាល្លឺម៉ង់។ យោងតាមប្រភពព័ត៌មានបរទេសបានឲ្យដឹងថា ស្មាតហ្វូននោះអាចជា Galaxy A9 Pro ហើយវានឹងមានកាមេរ៉ាខាងក្រោយបួន និងខាងមុខទំហំ 24MP តែយ៉ាងណារូបភាពនេះ វាគ្រាន់តែជារូបភាពគំរូតែប៉ុណ្ណោះ។ គេរំពឹងថា ស្មាតហ្វូននេះនឹងមានកាមេរ៉ាក្រោយបួនជាមួយទំហំ
September 25, 2018 - កីឡា
ពានរង្វាន់ Ballon d’Or ដ៏ល្បីល្បាញនេះត្រូវបានប្រគល់ជូនកីឡាករបុរសជារៀងរាល់ឆ្នាំចាប់តាំងពីលោក Stanley Matthews បានឈ្នះពានរង្វាន់នេះជាលើកដំបូងក្នុងឆ្នាំ 1956។ បញ្ជីឈ្មោះបេក្ខជន 15 រូបសម្រាប់ពានរង្វាន់ស្ត្រីនឹងត្រូវប្រកាសនៅខែតុលាដោយទស្សនាវដ្តីបាល់ទាត់បារាំងរួមជាមួយនឹងបញ្ជីបុរស 30 នាក់។ អ្នកសរសេរទស្សនាវដ្តីនៅក្នុងប្រធាន Pascal Ferre បាននិយាយថា “កីឡាបាល់ទាត់បានរីកចំរើនហើយសមនឹងទទួលបានពានរង្វាន់ដូចគ្នានឹងបាល់ទាត់របស់បុរសដែរ”។មនុស្សជាង 760 លាននាក់បានមើលការប្រកួតកីឡាបាល់ទាត់ស្ត្រីតាមទូរទស្សន៍ចុងក្រោយនៅឆ្នាំ 2015 ហើយនេះមិនបានកើតឡើងដោយចៃដន្យទេ។ FIFA ក៏បានប្រគល់ពានរង្វាន់ដល់កីឡាករស្ត្រីល្អបំផុតផងដែរនៅក្នុងពានរង្វាន់បាល់ទាត់ FIFA Football Awards។ កីឡាករអាមេរិច Carli Lloyd និង Lieke Martens
September 25, 2018 - អន្តរជាតិ
ហ្វីលីពីន៖ ជនខិលខូចអាចប្រើប្រាស់វិធីផ្សេងៗជាច្រើន ដើម្បីលួចថតស្រ្តី ដែលស្លៀកពាក់សិចស៊ី ឬស្រ្តីណាដែលអង្គុយភ្លេចខ្លួនចេញតំបន់ពិសេស។ តួយ៉ាងដូចបុរសហ្វីលីពិនម្នាក់នេះអីចឹង បានប្រើល្បិចធ្វើជាអង្គុយនិយាយទូរស័ព្ទតែតាមការពិតគាត់បានបើកកាមេរ៉ាទូរស័ព្ទ ដើម្បីលួចថតស្រ្តីម្នាក់ ដែលកំពុងអង្គុយភ្លេចខ្លួន។ តាមរយៈវីដេអូគេបានឃើញថា មានមនុស្សជាច្រើនកំពុងអង្គុយនៅលើកាំជណ្តើរ ដោយក្នុងនោះមានស្ត្រីស្លៀកសំពត់ខ្លីម្នាក់ផងដែរ។ ដោយឃើញស្ត្រីរូបនោះហាក់អង្គុយភ្លេចខ្លួនចេញតំបន់ពិសេសនោះ មានបុរសម្នាក់បានធ្វើពុតជាទៅអង្គុយនិយាយទូរស័ព្ទក្បែរនោះ និងលួចបើកកាមេរ៉ាទូរស័ព្ទថតស្ត្រីនោះតែម្តង។ សូមស្រ្តីទាំងអស់ប្រុងប្រយ័ត្នចំពោះករណីនេះ និងទស្សនាវីដូអូខាងក្រោមនេះ ដើម្បីទុកជាមេរៀនសម្រាប់ការពារខ្លួន៖ https://www.youtube.com/watch?v=ua9cGBAP11A អត្ថបទ៖ ភក្តី ប្រភព៖ dailymail
September 25, 2018









