- Khmernote Media
- កីឡា
អ្នកចាំចាស់វស្សា Gianluigi Buffon នៅតែមានឆន្ទះដូចធ្លាប់មានពីមុនដដែលក្នុងការស្វែងរកជ័យជំនះឲ្យក្លឹប ហើយអ្នកមានចាំទីសញ្ជាតិអ៊ីតាលីរូបនេះមានការខឹងសម្បារលើខ្លួនឯងដែលបណ្ដាយឲ្យគូរប្រកួតសុតបញ្ចូលទី ទោះបីជា PSG យកឈ្នះក្លឹប Stade de Reims ក្នុងលទ្ធផល 4-1 ក៏ដោយ។ នៅក្នុងជំនួបរវាងក្លឹប PSG ជាមួយនឹងក្លឹប Stade de Reims កាលពីម្សិលមិញ បន្ទាប់ពីចាប់ផ្ដើមការប្រកួតបានត្រឹម 2 នាទីតែប៉ុណ្ណោះក្លឹប Stade de Reims បានសុតបញ្ចូលទីនាំមុខក្លឹប PSG ហើយបន្ទាប់ពីមក Cavani ក៏បានសុតបញ្ចូលទីតាមស្មើវិញនៅក្នុងនាទីទី 5 និងការសុតបញ្ចូលទីបន្ដបន្ទាប់រហូតដល់បញ្ចប់ការប្រកួត PSG យកឈ្នះក្លឹប Stade de Reims
September 27, 2018 - សង្គម
យោងតាមលិខិតចេញពីក្រសួងការពារជាតិ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ បានបញ្ជាក់ឲ្យដឹងថា ប្រធានគណៈកម្មការជ្រើសរើស និងត្រួតពិនិត្យលក្ខណសម្បត្តិសិក្ខាកាមមកបណ្តុះបណ្តាលនៅក្នុង និងក្រៅប្រទេស សូមជំណឹងដល់បេក្ខជនសិស្ស និស្សិតទាំង២ភេទ ដែលស្ម័គ្រចិត្តចូលបំរើការងារក្នុងក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ សម្រាប់ឆ្នាំ២០១៨ ដើម្បីចូលប្រឡងជ្រើសរើសវគ្គសិក្សាដូចខាងក្រោម៖ + វគ្គនាយទាហានសកម្ម + វគ្គនាយទាហានកងទ័ពជើងគោក + វគ្គនាយទាហានបន្តវេន + វគ្គនាយទាហានជំនាញបច្ចេកទេសយោធា កាលបិរច្ឆេទចែកពាក្យ និងទទួលពាក្យសុំចុះឈ្មោះចូលប្រឡងចាប់ពីថ្ងៃទី១៦ ខែតុលា ដល់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យការពារជាតិ និងនៅយោធភូមិភាគទី១ ទី២ ទី៣ ទី៤ និងទី៥៕
September 27, 2018 - អន្តរជាតិ
ហ្វីលីពីន៖ ទារកដែលទើបនឹងកើតមកម្នាក់ត្រូវបានគេប្រទះឃើញមានគេយកទៅព្យួរចោលនៅក្នុងថង់លើជញ្ជាំងអគារមួយកន្លែងស្ថិតនៅក្នុងទី ក្រុង Lapu-Lapu ប្រទេសហ្វីលីពិន។ បន្ទាប់ពីប្រទះឃើញទារកកំសត់នេះ គេបានបញ្ជូនទារកនេះទៅកាន់មន្ទីរពេទ្យមួយកន្លែង ដើម្បីស្វែងរកការថែទាំទារករូបនេះ បើមិនដូចនោះទេទារកនេះអាចនឹងស្លាប់បាត់បង់ជីវិត។ បើតាមការពិនិត្យរបស់គ្រូពេទ្យបានរកឃើញថា ទារកនេះមានអាយុត្រឹមតែ ១ ថ្ងៃ ប៉ុណ្ណោះ ពោលគឺក្រោយកើតមានរូបគេភ្លាម ម្ដាយរបស់គេបានយកគេទៅបោះចោលភ្លាម។ តាមការសន្និដ្ឋានម្តាយរបស់ទារករូបនេះ អាចជាស្រ្តីដែលមានអាយុចន្លោះពី ១២ ទៅ ១៦ ឆ្នាំ ហើយនាងទំនងជាជ្រុលជ្រួសមានផ្ទៃពោះជាមួយនឹងមិត្តប្រុសដោយមិនបានត្រៀមខ្លួន ហើយដោយនាងមិនមានលទ្ធភាពចិញ្ចឹមកូននេះទើបនាងសម្រេចបោះទារកនេះចោលតែម្តង។ ភ្លាមៗក្រោយរកឃើញទារកនេះ ខាងមន្ទីរពេទ្យបានធ្វើសេចក្តីប្រកាសជាសាធារណៈដើម្បីស្វែករកអ្នកដែលចង់យកក្មេងនេះទៅចិញ្ចឹម ហើយរហូតមកទល់នឹងពេលក៏មានអ្នកទូរស័ព្ទទៅខាងមន្ទីរពេទ្យដើម្បីសូមយកក្មេងនេះទៅចឹញ្ចឹមជាច្រើននាក់ផងដែរ តែខាងមន្ទីរពេទ្យនៅមិនទាន់សម្រេចថាត្រូវឲ្យទៅអ្នកណានោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ dailymail
September 27, 2018 - កីឡា
នៅក្នុងការប្រកួតលីគកំពូល Laliga កាលពីមិញនេះអាចនិយាយគឺជារាត្រីសុបន្ដិដ៏អាក្រក់របស់កំពូលក្លឹបយក្សនៅអេស្ប៉ាញ Real Madrid និង Barcelona បន្ទាប់ពីក្លឹបយក្សទាំងពីរក្នុងទ្វីបអឺរ៉ុបនេះទទួលរងបរាជ័យការប្រកួតនៅក្នុងលីគកំពូល Laliga ទាំងពីរក្រុម។ ទោះបីជាក្រុមទាំងពីរទទួលរងបរាជ័យលើកដំបូងនៅក្នុងលីគកំពូល Laliga នេះមែនពិត ប៉ុន្ដែការចាញ់របស់ក្លឹបយក្សទាំងពីរនេះមិនមានអ្វីរាំងស្ទះដល់ពួកគេទេ ដោយពេលនេះ Barcelona នៅតែបន្ដឈរលើកំពូលតារាងដដែល ខណៈដែល Real Madrid ឈ្នះក្នុងចំណាត់ថ្នាក់លេខ 2។ លទ្ធផលកាលពីម្សិលមិញនេះគឺ Barcelona ទទួលបរាជ័យក្រោមថ្វីជើងក្លឹប Leganes នៅក្រៅដីក្នុងលទ្ធផល 2-1 ដូចគ្នានឹងក្លឹបអធិរាជសរ Real Madrid ទទួលរងបរាជ័យក្រោមថ្វីជើង Sevilla នៅក្រៅដីដោយលទ្ធផល 3-0។
September 27, 2018 - អន្តរជាតិ
ថៃ៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និង ១១ ផ្សេងទៀតរងរបួសធ្ងន់ និងស្រាល ក្នុងហេតុការណ៍បាក់ចេតិយដ៏ធំមួយ ដែលកំពុងត្រូវបានគេជួសជុល។ ចេតិយដ៏ធំនេះមានឈ្មោះថា Phraya Tham Temple មានកំពស់ ២០ ម៉ែត្រ ស្ថិតនៅក្នុងទីក្រុងបាងកក ប្រទេសថៃ ហើយវាជាទីកន្លែងសក្ការបូជាដ៏សំខាន់មួយសម្រាប់ប្រជាជនថៃផងដែរ។ យ៉ាងណាក្តី ចេតិយមួយនេះអាយុកាលច្រើនឆ្នាំមកហើយ ដែលមានកន្លែងខ្លះត្រូវជួសជុល និងកែលម្អឡើងវិញផងដែរ។ ជាអកុសលក្នុងពេល ពេលគេជួលជុលវានេះ វាក៏បានបាក់មកតែម្តង និងបង្កឲ្យមានស្លាប់ និងរបួសសរុប ១២ នាក់។ សូមបញ្ជាក់ថា ជនរងគ្រោះទាំងអស់គឺជាកម្មករសំណង់ ដែលកំពុងធ្វើការជួលជុលចេតិយនេះតែម្តង៕ អត្ថបទ៖ ភក្តី ប្រភព៖ coconuts
September 27, 2018 - PR
ក្រុមហ៊ុន OPPO ត្រូវបានដាក់ឈ្មោះដោយក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Counterpoint ថាជាក្រុមហ៊ុនស្មាតហ្វូនឈានមុខគេនៅក្នុងកំរិតតម្លៃខ្ពស់។ លទ្ធផលដ៏គួរឱ្យភ្ញាក់ផ្អើលនេះបានបង្ហាញថាBrand OPPOបានកំពុងតែរីកចម្រើនក្នុងចំណោមការប្រកួតប្រជែងដ៏ខ្លាំងក្លានៅក្នុងទីផ្សារដែលមានភាពប្រកួតប្រជែងនេះ។ លើសពីនេះទៅទៀត ជាមួយនឹងការលក់ចេញស្មាតហ្វូនជាង ៩៥% ដែលបានមកពីទីផ្សារនៃប្រទេសចិន ក្រុមហ៊ុនOPPOមានឱកាសច្រើនដើម្បីបង្កើនចំណែកទីផ្សាររបស់ខ្លួន ហើយក្រុមហ៊ុនមួយនេះនឹងនាំយកផលិតផលស្មាតហ្វូនដ៏ស្រស់ស្អាតរបស់ខ្លួនទៅកាន់អតិថិជនវ័យក្មេងកាន់តែច្រើននៅជុំវិញពិភពលោក។ របាយការណ៍ Counterpoint បានសន្និដ្ឋានថា ដោយមានដំណើរការល្អបំផុតនៅក្នុងការដឹកជញ្ជូនផលិតផលលំដាប់ខ្ពស់ ទីផ្សារស្មាតហ្វូនតម្លៃខ្ពស់នៅលើពិភពលោកមានការកើនឡើងចំនួន៧%នៅក្នុងត្រីមាសទី២នៃឆ្នាំ២០១៨។ សរុបមកក្រុមហ៊ុន Apple, Samsung, OPPO, Huawei, Xiaomi, និងក្រុមហ៊ុនOne Plus រួមគ្នាមានចំណែកទីផ្សារ ៩១ភាគរយនៃទីផ្សារទូរស័ព្ទចល័តលំដាប់ខ្ពស់នៅលើពិភពលោក។ នៅក្នុងចំណែកទីផ្សារទូរស័ព្ទលំដាប់ខ្ពស់ក្នុងតម្លៃចន្លោះពី ៤00 ទៅ ៦00 ដុល្លា(ដែលស្មើនឹង ៤៥%នៃចំណែកទីផ្សារសរុប)
September 27, 2018 - PR
ក្រុមហ៊ុនផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ឈានមុខគេ បានផ្លាស់ប្តូរការិយាល័យរបស់ខ្លួនមកកាន់ទីតាំងយុទ្ធសាស្រ្តដើម្បីងាយស្រួលបន្តផ្តល់សេវាកម្មបានទាន់ពេលវេលាប្រកបដោយគុណភាពខ្ពស់ជូនដល់អតិថិជន ភ្នំពេញ៖ ក្រុមហ៊ុន អ៊ីដតខូ ខេមបូឌា ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់ជូនសេវាកម្មហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ កាលពីថ្ងៃទី២១ កញ្ញា កន្លងទៅ បានបើកសម្ពោធជាផ្លូវការនូវការិយាល័យថ្មីរបស់ខ្លួននៅរាជធានីភ្នំពេញ។ ការផ្លាស់ប្តូរមកកាន់ទីតាំងដែលមានទំហំធំជាងមុន និងស្ថិតនៅចំកណ្តាលទីក្រុងនាពេលនេះ គឺជាការឆ្លុះជាបញ្ចាំងឲ្យឃើញពីភាពរីកចម្រើននៃការធ្វើប្រតិបត្តិការរបស់បុគ្គលិកក្រុមហ៊ុនមួយនេះនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាការវិវឌ្ឍន៍មួយជំហ៊ានថ្មីដែលនឹងធ្វើឲ្យក្រុមហ៊ុនមួយនេះ អាចបម្រើសេវាកម្មជូនអតិថិជនរបស់ខ្លួនបានកាន់តែល្អប្រសើរឡើងបន្ថែមមួយកម្រិតទៀត។ មានទីតាំងស្ថិតនៅអគារ Keystone ខណ្ឌចំការមន រាជធានីភ្នំពេញ ការិយាល័យដ៏ថ្មីសន្លាងដែលមានសមត្ថភាពដាក់បុគ្គលិកបានចំនួន ៦០នាក់ នឹងក្លាយជាកន្លែងធ្វើប្រតិបត្តិការយ៉ាងល្អប្រសើររបស់បុគ្គលិកអ៊ីដតខូ ខេមបូឌា ទាំងមូល។ ការផ្លាស់ប្តូរនេះនឹងជួយឱ្យក្រុមការងារ អ៊ីដតខូ ខេមបូឌា អាចបម្រើ និងគាំទ្រអតិថិជនដែលមានស្រាប់ និងអតិថិជនថ្មី បានកាន់តែល្អប្រសើរឡើងក្នុងរយៈពេលខ្លី ដែលមានមនុស្សម្នាជាច្រើនកំពុងធ្វើប្រតិបត្តិការនៅទីតាំងកណ្តាលរាជធានីភ្នំពេញ។ លោក
September 27, 2018 - អន្តរជាតិ
យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា បានឲ្យដឹងថា អគ្គិសនីកម្ពុជានឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី ដើម្បីអនុវត្តការងារជួសជុល ផ្លាស់ប្តូរ និងតម្លើងបរិក្ខារនានាមួយចំនួន នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចខាងក្រោម៖ អត្ថបទ៖ សេម
September 27, 2018 - អន្តរជាតិ
ម៉ាឡេស៊ី៖ នារីម្នាក់បានរងរបួសដៃយ៉ាងធ្ងន់ បន្ទាប់ពីនាងបានសាកថ្មទូរស័ព្ទពេញមួយយប់ ហើយទូរស័ព្ទនោះក៏បានផ្ទុះ និងឆេះយ៉ាងខ្លាំង ខណៈដែលនាងកំពុងតែគេងលក់ និងដាក់ដៃនៅក្បែរទូរស័ព្ទនោះ។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៤ និង ២០ នាទីព្រឹក ក្នុងក្រុង Shah Alam ប្រទេសម៉ាឡេស៊ី។ នារីរងគ្រោះមានឈ្មោះថា Nur Filzah Abdul Rahman អាយុ ២៤ ឆ្នាំ។ នារីរងគ្រោះបានឲ្យដឹងថា នាងមានទម្លាប់សាកថ្មទូរស័ព្ទទុកចោលពេញមួយយប់ដូចនេះយូរមកហើយ តែមិនដែលមានបញ្ហាអ្វីនោះទេ។ នាងបានបន្ថែមថា ទូរស័ព្ទផ្ទុះនេះគឺនាងបានប្រើអស់រយៈពេល ៤ មកហើយ ខណៈដែលវាមិនដែលខូច ឬមានបញ្ហាអ្វីនោះទេ។ យ៉ាងណាក្តី
September 27, 2018 - បច្ចេកវិទ្យា
ក្រុមហ៊ុន Apple ទើបតែបង្ហាញទូរស័ព្ទ iPhone ស៊េរីថ្មីគឺទូរស័ព្ទ iPhone Xs និង iPhone Xs Max ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ រហូតដល់មានអ្នកខ្លះទៅឈរតម្រង់ជួររង់ចាំទិញទូរស័ព្ទដៃប្រភេទនេះយ៉ាងកកកុញនៅមុនពេលគេបើកហ៊ាងលក់ទូរស័ព្ទទៀតផង។ បើក្រឡេកមើលតម្លៃវិញ (តម្លៃនៅក្រៅស្រុក) iPhone Xs Max ទំហំ 256GB មានតម្លៃ ១២៤៩ ដុល្លារអាមេរិក។ មានអ្នកខ្លះបានឆ្ងល់ថា បើ iPhone Xs Max មានតម្លៃខ្ពស់ដូចនេះ តើគេត្រូវចំណាយថ្លៃដើមប៉ុន្មានទៅទើបអាចផលិតទូរស័ព្ទប្រភេទនេះបានមួយគ្រឿង? បើយោងតាមសារព័ត៌មានអេឡិចត្រូនិច BUSINESSINSIDER បានចុះផ្សាយថា ដើម្បីផលិត
September 27, 2018









