Khmernote Media
  • អន្តរជាតិ

    ខេត្តព្រះសីហនុ-សមត្ថកិច្ចជំនាញកំពុងសម្រួលចរាចរណ៍ ដែលបានកកស្ទះនៅផ្លូវជាតិលេខ៤ត្រង់ចំណោតអូរត្រាវ ជិតចូលដល់ទីប្រជុំជនក្រុងព្រះសីហនុ នាព្រឹកថ្ងៃ២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ ដោយសារមានរថយន្តដឹកទំនិញធុនធំបុកប៉ះគ្នា តាំងពីម៉ោងជាង៣ទៀបភ្លឺ ក្នុងនោះរថយន្តមួយគ្រឿង នៅកាត់ចំទទឹងផ្លូវ នាំអោយមានការកកស្ទះចរាចរណ៍។ តាមការសាកសួរបឋមពីអ្នកបើកបររថយន្តជួបគ្រោះថ្នាក់នេះ អះអាងថា មិនមានមនុស្សរងគ្រោះថ្នាក់ទេ៕ រូបភាព៖ លោក Huy Bunleng

    September 28, 2018
  • PR

    ជាង ២ សប្ដាហ៍មុន OPPO F9 បានធ្វើឲ្យកក្រើកទីផ្សារក្នុងប្រទេសកម្ពុជារួចម្ដងហើយ ដោយស្ទើរតែគ្រប់ហាងទាំងអស់ក្នុងប្រទេសទទួលបានការចាប់អារម្មណ៍ ភ្ញៀវសម្រុកចូលទិញពេញៗហាង រហូតដល់ហាងខ្លះដាច់ពីស្ដុកថែមទៀតផង។ បន្ថែមពីនេះអ្នកទាំងអស់គ្នានឹងទទួលបានភាពភ្ញាក់ផ្អើលម្ដងទៀត ដោយ F9 ពណ៌ស្វាយនឹងបង្ហាញខ្លួនក្នុងពេលដ៏ខ្លីខាងមុខនេះ។ សម្រាប់ម៉ូដែល F9 ( Starry Purple ) នេះ ខាងខ្នងរបស់វាគ្រប់ដណ្ដប់ដោយពណ៌ស្វាយ បង្កប់ទៅដោយគ្រាប់ពណ៌មាសតូចៗជាច្រើន ដែលមើលនឹងភ្នែកមិនសូវនឹងចាប់អារម្មណ៍ឡើយ តែដល់ពេលជះនឹងពន្លឺផ្សេងៗ ពណ៌លើទូរសព្ទចាប់ផ្ដើមប្រដេញគ្នា ហើយអ្នកនឹងមានអារម្មណ៍ថាហាក់បីដូចជាកាន់គ្រាប់កែវចរណៃពណ៌ស្វាយដែលមានរូបរាង ពណ៌ និងបច្ចេកវិទ្យារំលេចចូលគ្នាមួយយ៉ាងល្អឥតខ្ចោះ។ ភាពសាមញ្ញដែលបង្កប់នូវភាពឥតខ្ចោះមួយនេះ បានធ្វើឲ្យម៉ូដែល OPPO F9 ទទួលបានប្រជាប្រិយភាពខ្លាំងមែនទែនលើទីផ្សារទូរសព្ទត្រឹមត្រីមាសទី ៣

    September 28, 2018
  • អន្តរជាតិ

    ខេត្តកណ្តាល៖ នៅវេលាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ កម្លាំងចម្រុះបានចុះធ្វើការឡោមព័ទ្ធទីតាំង​ជួសជុល និង​កាត់ត​កែច្នៃ​រថយន្តខុសច្បាប់​មួយកន្លែង​នៅក្នុង​ភូមិ​ស្ទឹង​ជ្រៅ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ត្រូវ​សមត្ថកិច្ច​នគរបាល​ធ្វើការ​ឡោមព័ទ្ធ​តាំងពី​យប់​ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ​២០១៨ ហើយ​មកដល់​ព្រឹក​ថ្ងៃទី ២៨ នេះ សមត្ថកិច្ច​កំពុងតែធ្វើការ​ឡោមព័ទ្ធ​នៅឡើយ និងត្រៀមឆែកឆេរ៕ អត្ថបទ៖ សេម

    September 28, 2018
  • សង្គម

    នាពេលបច្ចុប្បន្ននេះ គេសង្កេតឃើញរដ្ឋាភិបាលបានខិតខំប្រឹងប្រែងរឹតបណ្តឹងច្បាប់ចរាចរណ៍ជើងគោក ដើម្បីឲ្យប្រជាពលរដ្ឋគោរពច្បាប់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ ហើយបើទោះបីជាគ្រោះថ្នាក់ចរាចរណ៍មួយចំនួនបណ្តាលឲ្យមានមនុស្សស្លាប់ ដោយសារតែការមិនពាក់មួកសុវត្ថិភាព ក៏គេនៅតែឃើញបងប្អូនប្រជាពលរដ្ឋមួយចំនួននៅតែបើកបរម៉ូតូ ដោយមិនពាក់មួកសុវត្ថិភាពដដែល។ ដោយសារតែមើលឃើញពីការមិនគោរពច្បាប់ និងជាពិសេសមិនពាក់មួកសុវត្ថិភាព ទើបមានការប្រៀបធៀបអាយុជីវិតមនុស្ស ទៅនឹងទូរស័ព្ទដៃទំនើប ដោយមានការលើកឡើងនៅក្នុងបណ្តាញសង្គមថា “ទូរស័ព្ទ​ដៃមួយគ្រឿង​ មានតម្លៃ​ចន្លោះពី​ ២០០​ ទៅ​១០០០​ដុល្លារ​ លោកអ្នកអាច​ទិញសំបក​ ឬដាក់ស្រោម​ ដើម្បីការពារ​ការ​សឹក​រេចរឹល​ ប៉ុន្តែបងប្អូន​ខ្លះ​មិន​​ពាក់​មួកសុវត្ថិភាព​​ ដើម្បី​ការពារ​ក្បាល និងជីវិតទេ។ លោកអ្នកអាចគិតថា​ តម្លៃជីវិត​ថោកជាង​តម្លៃទូរស័ព្ទ​មួយគ្រឿង​មែនទេ?”។ តើអ្នកទាំងអស់គ្នាយល់យ៉ាងណា ចំពោះការលើកឡើងនេះ? អត្ថបទ៖ សេម ប្រភព៖ ហ្វេសប៊ុក

    September 27, 2018
  • អន្តរជាតិ

    រុស្ស៊ី៖ កាលពីពេលថ្មីៗនេះ រុស្សីបានបង្ហាញពីភាពជោគជ័យក្នុងវិស័យយោធារបស់ខ្លួនមួយកម្រិតទៀត បន្ទាប់ពីបានធ្វើតេស្តិ៍បាញ់សាកល្បងគ្រាប់មីស៊ីលសម្រាប់បាញ់ការពារនាវាចម្បាំងប្រកបដោយជោគជ័យ។ គ្រាប់មីស៊ីលប្រភេទថ្មីនេះត្រូវបានគេហៅថា Onyx ​ មានឥទ្ធិពល និងល្បឿនដ៏អស្ចារ្យមិនធ្លាប់មាន។ គ្រាប់មីស៊ីលប្រភេទនេះ អាចត្រូវបានគេបំពាក់ជាមួយនឹងក្បាលគ្រាប់មីស៊ីលផ្សេងទៀត ដើម្បីបាញ់ការពារ ឬបាញ់កំទេចសត្រូវណា ដែលមានបំណងចង់បាញ់កំទេចនាវាចម្បាំង។ យោងតាមក្រសួងការពារជាតិរុស្សីបានឲ្យដឹងថា គ្រាប់មីស៊ីលប្រភេទ Onyx ​នេះ អាចការពារលើដែនសមុទ្រ ដែលមានចម្ងាយ ៦០០ គីឡូម៉ែត្របានយ៉ាងមានប្រសិទ្ធភាព។ វីដេអូនៃការបាញ់សាកល្បងគ្រាប់មីស៊ីល Onyx ​នេះ ត្រូវបានរុស្សីយកទៅចែកផ្សាយពេញបណ្តាញសារព័ត៌មានជុំវិញពិភពលោក និងធ្វើឲ្យការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រទេសមហាអំណាចយោធាជាច្រើនផងដែរ។ លោកអ្នកអាចទស្សនាវីដេអូនៃការបាញ់សាកល្បងគ្រាប់មីស៊ីលប្រភេទ Onyx ដូចខាងក្រោម៖ https://www.youtube.com/watch?v=Wm-x9D2B6fM អត្ថបទ៖ ភក្តី ប្រភព៖ dailymail

    September 27, 2018
  • PR

    សតវត្សទី២១ គឺជាយុគសម័យមួយ ពោពេញទៅដោយការប្រកួតប្រជែង ខាងផ្នែកបច្ចេកវិទ្យាដូចជា ស្មាតហ្វូន ទូរទឹកកក ម៉ាស៊ីនត្រជាក់​ ម៉ាស៊ីនបោកសម្លៀកបំពាក់ និងឧបករណ៍ប្រើប្រាស់ផ្សេងៗ។ល។ ដូច្នេះហើយ បានជាក្រុមហ៊ុនបច្ចេកវិទ្យានីមួយៗ ខិតខំរិះរកគំនិតច្នៃប្រឌិតថ្មីៗ ដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់​ និងធ្វើយ៉ាងណាឲ្យមានភាពអស្ចារ្យជាងមុន។ ជាក់ស្តែងដូចជាក្រុមហ៊ុនសាមសុង គឺជាក្រុមហ៊ុនមួយ ដែលឈានមុខគេខាងផ្នែកបច្ចេកវិទ្យា ហើយនៅតែបន្តរកនូវគំនិតច្នៃប្រឌិតថ្មី ​និងធ្វើឲ្យផលិតផលរបស់ខ្លួនពោពេញអនុភាព និងភាពសន្សំសំចៃខ្ពស់។ ម្យ៉ាងវិញទៀត Twin Cooling Plus គឺជាបច្ចេកវិទ្យាថ្មីមួយ ដែលត្រូវរកបានឃើញដោយក្រុមហ៊ុនសាមសុងមុនដំបូងគេបង្អស់ ហើយវាមានបំពាក់នៅក្នុងទូរទឹកកកសាមសុងស៊េរីថ្មី ដើម្បីធ្វើឲ្យអាហារ បន្លែ ឬផ្លែឈើមានភាពស្រស់ និងរក្សាទុកបានយូរជាងធម្មតា។ ភាពអស្ចារ្យរបស់​ Twin Cooling

    September 27, 2018
  • កីឡា

    ខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្ស៊ិក Eden Hazard បានរកគ្រាប់បាល់ឲ Chelsea នៅចុងម៉ោងដែលបានបញ្ចប់ការចាប់ផ្តើមដ៏ល្អឥតខ្ចោះរបស់ Liverpool នៅរដូវកាលនេះនិងឡើងទៅវគ្គឭជុំទី 4 នៃពានរង្វាន់ Carabao Cup។ ហង្សក្រហម Liverpool ដែលបានឈ្នះការប្រកួតទាំង 7 ប្រកួតនៅរដូវកាលនេះបាននាំមុខមុនតាមរយៈការស៊ុតបញ្ចូលទីយ៉ាងល្អរបស់ Daniel Sturridge នៅនាទីទី ៥៩ ប៉ុន្តែ Chelsea បានតាមស្មើនៅនាទីទី ៧៩ ដោយកីឡាករ Emerson និងបានវាយបកយកឈ្នះនៅចុងម៉ោងដោយកីឡាករ Eden Hazard។ ក្លឹបហង្សក្រហម Liverpool និងតោខៀវ Chelsea

    September 27, 2018
  • បច្ចេកវិទ្យា

    ខែតុលា ខាងមុខនេះ ដូចជាខែដ៏មមាញឹក ដែលក្រុមហ៊ុនស្មាតហ្វូនជាច្រើនសំរុកបញ្ចេញទូរស័ព្ទជំនាន់ថ្មីៗរបស់ខ្លួន ចំណែកឯក្រុមហ៊ុនកូរ៉េ LG ក៏មិនស្ងៀមដែរ គឺគ្រោងនឹងបញ្ចេញស្មាតហ្វូនជំនាន់ថ្មីនៅថ្ងៃទី០៤ ខែតុលា ឆាប់ៗនេះ ដោយគេរំពឹងថា អាចជា V40 ThinQ។ ខណៈការបង្ហាញជាផ្លូវការកាន់តែខិតជិតមកដល់ ក្រុមហ៊ុន LG ក៏បានបញ្ចេញវីដេអូ Teaser ផ្លូវការមួយគ្រាន់ពញ្ញាក់អារម្មណ៍អ្នកគាំទ្ររបស់ខ្លួន។ តាមរយៈវីដេអូ Teaser នោះបញ្ជាក់យ៉ាងច្បាស់ថា ស្មាតហ្វូនជំនាន់ក្រោយរបស់ LG នេះ នឹងបំពាក់កាមេរ៉ាខាងក្រោមដល់ទៅ៣គ្រាប់ ថែមទាំងកាមេរ៉ាខាងមុខអាចចំនួន២គ្រាប់ផងដែរ។ ចំណែកឯលក្ខណៈផ្សេងៗរបស់ V40 ThinQ នោះ គឺក្រុមហ៊ុន LG

    September 27, 2018
  • កីឡា

    ម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A ក្លឹប Juventus បានយកឈ្នះ Bologna ដែលជាជ័យជម្នះជាលើកទី 7 ជាប់ៗគ្នាដែលជាការចាប់ផ្តើមក្នុងរដូវកាលដ៏ល្អបំផុតក្នុងរយៈពេល 88 ឆ្នាំ។ ក្លឹប Juventus មានកំណត់ត្រាឈ្នះការប្រកួតចំនួន 6 លើកជាប់ៗគ្នាក្នុងការចាប់ផ្តើមរដូវកាលរយៈពេលបីឆ្នាំជាប់ៗគ្នាប៉ុន្តែរដូវកាលនេះបានបន្ថែមជ័យជម្នះមួយដែលជាការប្រកួតក្នុងក្របខ័ណ្ឌ Champions League ដែលបានយកឈ្នះក្លឹប Valencia។ កីឡាករ Paulo Dybala ជាអ្នករកគ្រាប់បាល់បើកឆាកឲក្លឹប Juventus ខណៈកីឡាករ Blaise Matuidi បានរកគ្រាប់បាល់ទីពីរតាមរយៈការស៊ុតបញ្ចូលទីយ៉ាងល្អដោយការបញ្ចូនបាល់ពីកីឡាករ Critiano Ronaldo នៅនាទីទី 16 ។  ម្ចាស់ជើងឯកប្រាំពីររដូវកាលបានរក្សាការនាំមុខបីពិន្ទុលើក្រុម

    September 27, 2018
  • អន្តរជាតិ

    ខេត្តពោធិ៍សាត់៖ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ម្សិលមិញនេះ ក្រុមការងារចំរុះ ដឹកនាំដោយលោកអភិបាលស្រុកវាលវែង ដោយមានការចូលរួមពីរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ មេបញ្ចាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៥ មន្ទីរបរិស្ថាន ផ្នែករដ្ឋបាលជលផលរាំងទិល មេឃុំថ្មដា អង្គការវាយអេត បានប្រជុំពិភាក្សាសម្រចយកសត្វក្រពើដ៏ធំមួយក្បាលទៅព្រលែងនៅកន្លែង ដែលចាប់បានវិញដោយមានការសំនូមពរពីប្រជពលរដ្ឋ និងអាជ្ញាធរឃុំ។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៥ ខែកញ្ញា កន្លងទៅ នៅក្នុងស្ទឹងមេទឹក​ ដែនជម្រកសត្វព្រៃភ្នំសំកុស​ ស្ថិតក្នុងភូមិកណ្តាល ឃុំថ្មដា​ ស្រុកវាលវែង​ ខេត្តពោធិ៍សាត់​ មានការភ្ញាក់ផ្អើលមួយ ដោយប្រជាពលរដ្ឋបានប្រទះឃើញក្រពើ ដែលមានបណ្តោយ ២.៩៣ ម ទម្ងន់ ១៧០គ.ក្រ ជាប់ម៉ងរបស់ប្រជានេសាទ

    September 27, 2018