ខ្មែរណូត

ស្វែងរក

  • សង្គម

    ត្រង់ទូរស័ព្ទថ្លៃ ឬថោក សុខចិត្តដាក់ស្រោមការពារខ្លាចសឹក តែដល់ជីវិតខ្លួនឯងអត់ព្រមការពារ សុខចិត្តជិះម៉ូតូទាំងអត់ពាក់មួកសុវត្ថិភាព

    BY Khmernote Media September 27, 2018
    ត្រង់ទូរស័ព្ទថ្លៃ ឬថោក សុខចិត្តដាក់ស្រោមការពារខ្លាចសឹក តែដល់ជីវិតខ្លួនឯងអត់ព្រមការពារ សុខចិត្តជិះម៉ូតូទាំងអត់ពាក់មួកសុវត្ថិភាព

    នាពេលបច្ចុប្បន្ននេះ គេសង្កេតឃើញរដ្ឋាភិបាលបានខិតខំប្រឹងប្រែងរឹតបណ្តឹងច្បាប់ចរាចរណ៍ជើងគោក ដើម្បីឲ្យប្រជាពលរដ្ឋគោរពច្បាប់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ ហើយបើទោះបីជាគ្រោះថ្នាក់ចរាចរណ៍មួយចំនួនបណ្តាលឲ្យមានមនុស្សស្លាប់ ដោយសារតែការមិនពាក់មួកសុវត្ថិភាព ក៏គេនៅតែឃើញបងប្អូនប្រជាពលរដ្ឋមួយចំនួននៅតែបើកបរម៉ូតូ ដោយមិនពាក់មួកសុវត្ថិភាពដដែល។

    ដោយសារតែមើលឃើញពីការមិនគោរពច្បាប់ និងជាពិសេសមិនពាក់មួកសុវត្ថិភាព ទើបមានការប្រៀបធៀបអាយុជីវិតមនុស្ស ទៅនឹងទូរស័ព្ទដៃទំនើប ដោយមានការលើកឡើងនៅក្នុងបណ្តាញសង្គមថា “ទូរស័ព្ទ​ដៃមួយគ្រឿង​ មានតម្លៃ​ចន្លោះពី​ ២០០​ ទៅ​១០០០​ដុល្លារ​ លោកអ្នកអាច​ទិញសំបក​ ឬដាក់ស្រោម​ ដើម្បីការពារ​ការ​សឹក​រេចរឹល​ ប៉ុន្តែបងប្អូន​ខ្លះ​មិន​​ពាក់​មួកសុវត្ថិភាព​​ ដើម្បី​ការពារ​ក្បាល និងជីវិតទេ។ លោកអ្នកអាចគិតថា​ តម្លៃជីវិត​ថោកជាង​តម្លៃទូរស័ព្ទ​មួយគ្រឿង​មែនទេ?”។ តើអ្នកទាំងអស់គ្នាយល់យ៉ាងណា ចំពោះការលើកឡើងនេះ?

    អត្ថបទ៖ សេម
    ប្រភព៖ ហ្វេសប៊ុក

    Share This Post:
    MPO4D jitutoto mpo4d Mpoplay