Khmernote Media
  • កីឡា

    ក្រុមម្ចាស់ជើងឯក Bundesliga ក្លឹប Bayern Munich បានចាញ់ជាលើកដំបូងក្នុងរដូវកាលនេះក្រោមថ្វីជើងក្លឹប Hertha Berlin។ កីឡាករ Vedad Ibisevic និង Ondrej Duda ជាអ្នករកគ្រាប់បាល់ទាំងពីរគ្រាប់ឲ Berlin ដែលគ្រាប់ទីពីរគឺជាការស៊ុតបញ្ចូលទីពីចម្ងាយយ៉ាងល្អ។ ក្លឹប Bayern Munich បានធ្វើការស៊ុតជាច្រើនលើកប៉ុន្តែមិនចំគោលដៅនោះទេដោយបានស៊ុតសរុប ១៦ លើកចំគោលដៅតែ ៣លើកប៉ុណ្ណោះ។ Arjen Robben ត្រូវបានជំនួសនៅនាទី 51 ហើយខ្សែបម្រើស្លាបរបស់ហូឡង់ហាក់ដូចជាមិនសប្បាយចិត្តជាមួយនឹងការសំរេចចិត្តនេះទេ។ ក្រុម Bayern នឹងជួបជាមួយ Ajax ក្នុងក្របខ័ណ្ឌ Champions

    September 29, 2018
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ កាលពីថ្ងៃសុក្រ ម្សិលមិញនេះ គ្រោះធម្មជាតិដ៏រន្ធត់មួយគឺរលកយក្សស៊ូណាមិ បានវាយប្រហារមកលើទីក្រុង Palu នៅលើកោះ Sulawesi ប្រទេសឥណ្ឌូនេស៊ី បង្កជាសោកនាដកម្មដ៏គួរឲ្យអាណិតអាសូរសម្លាប់មនុស្ស និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិជាច្រើន។ យោងតាមទីភ្នាក់ងារគ្រោះមហន្តរាយបាននិយាយកាលពីថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ថា ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដី និងរលកយក្សស៊ូណាមិបានកើនឡើងដល់ ៤៨នាក់ និងជាង៣០០នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ហើយនៅតាមមន្ទីរពេទ្យនានាគ្រូពេទ្យកំពុងតែប្រញាប់ប្រញាល់ជួយសង្គ្រោះមនុស្សជាច្រើន ដែលកំពុងរងរបួស។ យោងតាមប្រភពព័ត៌មានបរទេសបានឲ្យដឹងថា កោះ Sulawesi មានប្រជាពលរដ្ឋនៅប្រមាណចំនួន៣៥ម៉ឺននាក់។ រលកយក្សស៊ូណាមិនេះបានកើតឡើង ដោយសារតែគ្រោះរញ្ចួយដីកម្រិត ៧.៥រ៊ិចទ័រ បានកើតឡើងនៅចម្ងាយប្រមាណជា ៨០ គីឡូម៉ែត្រពីក្រុងកើតហេតុ។ អគារជាច្រើនត្រូវបានដួលរលំហូរទៅតាមទឹក ផ្ទះសម្បែងប្រជាពលរដ្ឋក៏ត្រូវកំលាំងវាយបំផ្លាញខ្ទេច អគ្គិសនី

    September 29, 2018
  • អន្តរជាតិ

    ខេត្តព្រះសីហន៖ កម្លាំងនគរបាលខេត្តព្រះសីហនុ បានបើកប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យ​ជាជនជាតិចិន២នាក់ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្រោយទទួលបានសេចក្ដីរាយការណ៍ពី​ស្ថានទូតចិនប្រចាំកម្ពុជា ដែលបានរាយការណ៍ទៅស្នងការដ្ឋាន​ ថាមានមនុស្សត្រូវបានគេចាប់បង្ខាំងទុកក្នុងបន្ទប់ នៃផ្ទះសំណាក់ហ៊ូប៉ី ស្ថិតក្នុងក្រុមទី១៧ ភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ។ ក្រោយទទួលបានដំណឹងនេះ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានសហការ​ជាមួយកម្លាំប៉ុស្តិ៍សង្កាត់៤ បានចុះប្រតិបត្តិការណ៍​រំដោះបានជនរងគ្រោះចំនួន​០២នាក់ និងឃាត់ខ្លួនបានជនសង្ស័យចំនួន​០២នាក់។ របាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី កុល ផាលី បានបញ្ជាក់ថា ​ជនរងគ្រោះ​០២នាក់ ទី១៖ឈ្មោះ ZENG WEI HUI ភេទប្រុស អាយុ​២២ឆ្នាំ មុខរបរ​មិនពិតប្រាកដ មានទីលំនៅ​មិនពិតប្រាកដ និងទី២៖ឈ្មោះ ZHA

    September 29, 2018
  • បច្ចេកវិទ្យា

    ក្រុមហ៊ុនបណ្តាញសង្គមយក្ស Facebook បានរកឃើញបញ្ហាអសន្តិសុខដ៏ធំមួយ ដោយគណនី Facebook ប្រមាណជា ៥០ លានគណនី រួមទាំងគណនី Facebook រ​បស់លោក Mark Zuckerberg ដែលជាស្ថាបនិកក្រុមហ៊ុន Facebook នេះផងដែរ ត្រូវបានគេ Hack។ ក្រុម Hacker តាមបណ្តាញអ៊ីនធឺណិតបានប្រើប្រាស់​កូដ ដែលមានឈ្មោះថា Access Tokens ដើម្បីលួចចូលទៅមើល និងប្រមូលព័ត៌មានពី គណនី Facebook របស់អ្នកណាម្នាក់ ហើយទិន្និន័យដែលពួកគេទទួលបានបានគឺកត្តាមួយដែលគេអាចចូលឆែកមើលរឿងផ្ទាល់ខ្លួននៅក្នុងគណនី Facebook របស់អ្នកណាម្នាក់ ដូចជា កន្លែងផ្ញើរសារ

    September 29, 2018
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ បច្ចេកវិទ្យាស្កេនមុខមនុស្សហាក់បង្ហាញនូវសារៈសំខាន់កាន់ខ្លាំងឡើងៗ សម្រាប់ការប្រើប្រាស់ស្ទើរតែគ្រប់វិស័យក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ តួយ៉ាងពេលនេះ អាជ្ញាធរទីក្រុង Penang ប្រទេសម៉ាឡេស៊ី​ កំពុងពិចារណាក្នុងការតំឡើងកាមេរ៉ាស្កេនមុខមនុស្សនៅតាមផ្លូវសាធារណៈ ដើម្បីស្វែករកឧក្រិដ្ឋជន ដែលចង់ ឬក៏បានប្រព្រឹត្តិបទល្មើសរួចហើយ។ បច្ចេកវិទ្យាស្កេនមុខនេះ​ នឹងផ្តល់ភាពងាយស្រួលក្នុងការកំណត់អត្តសញ្ញាណជនណាម្នាក់ ដូច្នេះប្រសិនបើគេចង់ស្វែងរកអ្នកណាម្នាក់ គ្រានតែជននោះដើរតាមផ្លូវសាធារណៈភ្លាមគេនឹងដឹងភ្លាមតែម្តង។ ប្រសិនបើអាជ្ញាធរទីក្រុង Penang សម្រេចដូចខាងលើមែន ទីក្រុង​ Penang នឹងក្លាយជាទីក្រុងទី ១ ក្នុងពិភពលោក ដែលមានបច្ចេកវិទ្យាដ៏ទំនើបនេះ។ បើយោងតាម សារព័ត៌មាន Worldofbuzz បានចុះផ្សាយថា អាជ្ញាធរទីក្រុងកំពុងធ្វើការពិចារណាថ្លឹងថ្លែងអំពីគុណប្រយោជន៍ ការចំណាយ និងផល់ប៉ះពាល់ផ្សេងៗនៃបច្ចេកវិទ្យាស្កេនមុខនេះយ៉ាងល្អិតល្អន់ ហើយយ៉ាងយូរ ៦ ខែ ទៀត សេចក្តីសម្រេចជាផ្លូវការនឹងកើតមានឡើងហើយ៕ អត្ថបទ៖

    September 29, 2018
  • កីឡា

    ខ្សែប្រយុទ្ធ Sadio Mane បាននិយាយថាគាត់មិនមានការស្ទាក់ស្ទើរឡើយនៅពេលដែលរូបគេទទួលបានឱកាសពាក់អាវលេខ 10 ជំនួសខ្សែបម្រើ Philippe Coutinho នៅពេលដែលខ្សែប្រយុទ្ធបម្រើសញ្ជាតិប្រេស៊ីលនោះចាកចេញពី Liverpool ទៅកាន់ក្លឹបអ្នកមានបុណ្យ Barcelona កាលពីពាក់កណ្ដាលរដូវកាលមុន។ អាវលេខ 10 របស់ខ្សែប្រយុទ្ធ Sadio Mane ទើបតែទទួលបាននៅក្នុងពេលរដូវក្ដៅនេះទេ ស្របពេលដែលអាវលេខ 10 ទំនេរក្រោយពេល Coutinho ចាកចេញពី Liverpool។ អាវលេខ 10 ដែល Mane ពាក់នេះមិនមែនទើបតែលើកទី 1 ទេខ្សែប្រយុទ្ធសញ្ជាតិសេណេហ្គាល់រូបនេះធ្លាប់ពាក់អាវលេខ 10 នៅក្លឹប Red

    September 29, 2018
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ ក្រុង Palu ដែលស្ថិតនៅលើកោះ Sulawesi ប្រទេសឥណ្ឌូនេស៊ី កំពុងតែទទួលរងនូវការវាយប្រហារដោយរលកយក្សស៊ូណាមិយ៉ាងធ្ងន់ធ្ងរ ដោយរលកយក្សមួយនេះបោកបក់យ៉ាងខ្លាំង និងបានបំផ្លាញផ្ទះសម្បែងជាច្រើនខ្នង។ រលកយក្សមួយនេះត្រូវបានគេរាយការណ៍ថា មានកម្ពស់ ២ ម៉ែត្រ ហើយវាបានកើតឡើងដោយសារតែមានគ្រោះរញ្ជួញដីកម្រិត ៧,៥រ៊ិចទ័រ មួយកើតឡើងនៅចម្ងាយប្រមាណជា ៨០ គីឡូម៉ែត្រពីក្រុងមួយនេះ។ តាមអាជ្ញាធរឥណ្ឌូនេស៊ីបានឲ្យដឹងថានៅក្នុងក្រុង Palu មានប្រជាជនប្រមាណជា ៣៥០,០០០ នាក់។ យ៉ាងណាក្តី មកទល់នឹងពេលនេះគេនៅមិនដឹងថា មានជនរងគ្រោះប៉ុន្មាននាក់នៅឡើងទេ ហើយសូម្បីតែទំហំនៃការខូចខាតក៏នៅមិនទាន់វាយតម្លៃបានដែរ ខណៈដែលរលកនេះកំពុងបន្តបោកបក់យ៉ាងខ្លាំងមកកាន់ក្រុង Palu បន្ថែមទៀត។ ទីភ្នាក់ងារគ្រប់គ្រង់គ្រោះមហន្តរាយឥណ្ឌូនេស៊ីបានប្រកាសដាក់តំបន់កើតហេតុខាងលើស្ថិតនៅក្នុងគ្រោះថ្នាក់កម្រិតប្រកាសអាសន្ន ហើយក្រុមជួយសង្គ្រោះកំពុងព្យាយាមចូលទៅកាន់ដំបន់នោះ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋផងដែរ៕ អត្ថបទ៖

    September 29, 2018
  • អន្តរជាតិ

    សិង្ហបុរី៖ កាលពីពេលថ្មីៗនេះអាជ្ញាធរវិទ្យាសាស្ត្រសុខាភិបាល និងកាកបាទក្រហមប្រចាំនៅប្រទេសសិង្ហបុរី បានអំពាវនាវស្វែងរកការបរិច្ចាគឈាមប្រភេទ O ជាបន្ទាន់ បន្ទាប់ពីចំនួនឈាមប្រភេទនេះ ដែលគេបានរក្សាទុកនៅក្នុងស្កុកបានថយចុះអស់ពាក់កណ្តាល។ សូមបញ្ជាក់ថាឈាមប្រភេទ O នៅក្នុងប្រទេសសិង្ហបុរីមានតម្រូវការខ្ពស់ណាស់ ព្រោះជនរងរងស្ទើរតែ ៥០ % ទៅហើយ សុទ្ធតែមានឈាម O ហើយអ្នកដែលស្ថិតនៅក្នុងក្រុមឈាម O នេះទៀតសោធ អាចទទួលយកឈាម ដែលស្ថិតនៅក្នុងក្រុមគ្នាតែប៉ុណ្ណោះ។ បើតាមស្ថាប័នទាំង ២ ខាងលើនេះបានឲ្យដឹងថា នៅក្នុងរយៈពេល ២ ស​ប្តាហ៍ខាងមុខនេះ​គេត្រូវការអ្នកផ្តល់ឈាមប្រមាណជា​ ៥០០ នាក់ ទើបអាចផ្តល់ឈាមគ្រប់គ្រាន់មកបំពេញក្នុងស្កុកវិញដែលមានន័យថា គឺគ្រប់គ្រាន់សម្រាប់ជួយសង្គ្រោះជនរងគ្រោះ ដែលត្រូវការឈាម O

    September 29, 2018
  • អន្តរជាតិ

    យន្តហោះចម្បាំងប្រភេទ F-35B បានចូលរួមជាមួយនឹងទ័ពអាកាសមេរិកជាលើកដំបូង បន្ទាប់ពីយន្តហោះប្រភេទត្រូវបានគេផលិតឡើងដោយក្រុមហ៊ុមឯកជនមួយ នេះបើយោងតាមមន្ត្រីក្រសួងការពារជាតិអាមេរិក។ យន្តហោះចម្បាំងប្រភេទ F-35B នេះ ត្រូវបានគេចាត់ទុកថា ជាប្រភេទយន្តហោះចម្បាំង ដែលមានតម្លៃខ្ពស់ ជាមួយនឹងឥទ្ធិពលមិនធម្មតា។ យន្តចម្បាំងប្រភេទនេះអាចត្រូវបានគេប្រើប្រាស់ជាមួយនឹងមុខងារផ្សេងៗជាច្រើន ក្នុងប្រតិបត្តិការណ៍ប្រយុទ្ធដូចជា​ ការវាយប្រហារលើសមុទ្រ និងលើដែលអាកាសផងដែរ។ បើតាមសារព័ត៌មាន CNN បានបញ្ជាក់ថា យន្តហោះនេះអាចហោះហើរបានក្នុងល្បឿន ១២០០ គីឡូម៉ែត្រ/មួយម៉ោង និងមានតម្លៃប្រមាណជា ១៥៩ លានដុល្លារក្នុងមួយគ្រឿង។ ​សូមបញ្ជាក់ថា ចាប់តាំងពីលោក Donald Trump បានឡើងកាន់ដំណែកមកវិស័យយោធាអាមេរិក ហាក់ឈានទៅរកភាពអភិវឌ្ឍន៍មួយកម្រិតទៀតគួរឲ្យកត់សម្គាល់៕ https://www.youtube.com/watch?v=qfDTIFAT68I អត្ថបទ៖ ភក្តី

    September 29, 2018
  • សង្គម

    យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា រដ្ឋាករស្វយ័ត្តដឹកជញ្ចូនសាធារណៈរថយន្តក្រុង នៃរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការកែសម្រួលខ្សែរត់ចាស់ និងបន្ថែមបណ្តាញខ្សែរត់រថយន្តក្រុងថ្មី ហើយគម្រោងនឹងដាក់ឲ្យដំណើរការជូនបងប្អូនប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ តទៅ។ សម្រាប់ខ្សែរត់រថយន្តក្រុង ដែលត្រូវកែសម្រួល និងបន្ថែមខ្សែរត់ថ្មី សូមអានលំអិតខាងក្រោម៖ អត្ថបទ៖ សេម

    September 29, 2018