- Khmernote Media
- PR
នៅថ្ងៃទី២៩ ខែកញ្ញាកន្លងនេះ កញ្ញាឱក សុគន្ធកញ្ញា បានមកដល់សាលលក់របស់យើងជាលើកដំបូង នឹងបានសំរេចចិត្តទិញនូវខុនដូចំនួន៦ និងបានក្លាយជាម្ចាស់ខុនដូមួយរូបរបស់គម្រោង R&F Glory បន្ទាប់ពីការជួបគ្នាលើកដំបូងនាថ្ងៃទី២៧ ខែកញ្ញា ដែលជាការធ្វើការចុះកិច្ចសន្យាជាអគ្គរាជទូតសុឆន្ទៈតំណាងក្រុមហ៊ុនR&F Property។ ការមកដល់លើកនេះរបស់កញ្ញាឱក សុគន្ធកញ្ញា បានធ្វើឲ្យសាលលក់របស់យើងមានភាពអ៊ូរអរច្រើនកុះករ ជាមួយនឹងការចូលរួមដ៏ច្រើនពីសំណាក់អ្នកគាំទ្រ ក៏ដូចជាការទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកគ្រប់គ្រងទូទៅលោកប្រធានXu។ កញ្ញា ឱក សុគន្ធកញ្ញា បានចូលមើលបន្ទប់គំរូជាមួយលោកប្រធានXu នឹងបានធ្វើការស្វែងយល់លម្អិត ពីការរចនាបន្ទប់ខុនដូដ៏ស្រស់ស្អាត និងគ្រឿងប្រណិត ដែលបានធ្វើឲ្យ កញ្ញាឱក សុគន្ធកញ្ញាជាប់ចិត្តនិងសរសើរមិនដាច់ពីមាត់។ ក្នុងជំនួបកលើកនេះ កញ្ញាបានឲ្យដឹងថាកញ្ញាមានកិត្តិយសខ្លាំងណាស់ដែលបានក្លាយជាអ្នកតំណាងផ្តាច់មុខរបស់គម្រោង The R&F Glory។ ក្នុងនោះដែរ
October 1, 2018 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ ប៉ុនានខែចុងក្រោយនេះប្រទេសឥណ្ឌូនេស៊ីហាក់ទទួលរងនូវគ្រោះធម្មជាតិធ្ងន់ធ្ងរជាច្រើនករណី ដែលវាបានបង្កឲ្យមានការខូចខាតយ៉ាងធំផងដែរ។ គួរម្លឹកឡើងវិញថាកាលពីខែកក្កដា កន្លងទៅនេះ ឥណ្ឌូនេស៊ីបានទទួលរងនូវគ្រោះរញ្ជួញដី កម្រិត ៦,៤ រ៊ិចទ័រ ដែលបានសម្លាប់មនុស្សជាង ៤០០ នាក់ និង របួសធ្ងន់ និងស្រាលរាប់រយនាក់ទៀត។ នៅក្នុងខែ សីហា ឥណ្ឌូនេស៊ីបានរងនូវគ្រោះរញ្ជួញដីមួយផ្សេងទៀតក្នុងកម្រិត ៦,៩ រ៊ិចទ័រ ដែលបានធ្វើឲ្យមនុស្សរាប់រាយនាក់រងរបួស និងបាត់បង់ទីលំនៅ។ នៅមិនទាន់អស់ទេ កាលពី ២ ថ្ងៃមុននេះ ឥណ្ឌូនេស៊ីបានរងនូវគ្រោះរញ្ជួញដីអមជាមួយនឹងរលកយក្សស៊ូណាមិមួយបន្ថែមទៀត ដែលបានធ្វើឲ្យមនុស្សជាង ៨០០ នាក់បានស្លាប់ និងជាច្រើនពាន់នាក់ត្រូវបាត់បង់ផ្ទះសម្បែង។ តើហេតុអ្វីបានជាឥណ្ឌូនេស៊ីជួបគ្រោះថ្នាក់ធម្មជាតិច្រើនដូចនេះ? បើយោងតាមសារព័ត៌មាន CNN
October 1, 2018 - បច្ចេកវិទ្យា
កាលពីជិតពាក់កណ្តាលខែកញ្ញា កន្លងទៅក្រុមហ៊ុនអេឡិចត្រូនិកយក្សរបស់អាមេរិក Apple បានដាក់បង្ហាញស្មាតហ្វូនកំពូលរបស់ខ្លួនគឺ iPhons Xs និង iPhone Xs Max ដែលមានតម្លៃរហូតដល់ទៅខ្ទង់ពាន់ដុល្លារឯណោះ។ តាមការបង្ហាញរបស់ Apple បានអះអាងថា iPhone Xs Max គឺជាស្មាតហ្វូនលឿនបំផុតរបស់ខ្លួន ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 12 រត់លើបន្ទះឈីប Apple A12 Bionic មាន RAM 4GB ចំណែកឯតម្លៃវិញក៏មិនធម្មតាដែរ គឺមានតម្លៃចាប់ពី $1,099 រហូតដល់ $1,449 ឯណោះ។
October 1, 2018 - អន្តរជាតិ
ជប៉ុន៖ ការសិក្សាមួយបានរកឃើញថា ស្ត្រីជនជាតិជប៉ុនចំនួន ៤៤ % និងបុរសចំនួន ៤២ % ដែលមិនទាន់បានរៀបការនោះគឺមិនធ្លាប់ឆ្លងកាត់ការរួមភេទទាល់តែសោះ នេះបើយោងតាមការស្ទង់មតិជាតិរបស់ជប៉ុនកាលពីឆ្នាំ២០១៥។ ការសិក្សាបានរកឃើញបន្ថែមទៀតថា ស្រ្តីជនជាតិជប៉ុន ៦០ % និងបុរស ៧០ % ដែលមានអាយុចាប់ពី ១៨ ដល់ ៣៤ ឆ្នាំ គឺនៅលីវ មិនមានដៃគូស្នេហាឡើយ។ មូលហេតុចម្បង ដែលជំរុញឲ្យមានបញ្ហានេះត្រូវបានគេរកឃើញថា គឺដោយសារតែប្រជាជនជប៉ុនរវល់នឹងការងារខ្លាំងពេករហូតគ្មានពេលវេលាគ្រប់គ្រាន់ ដើម្បីធ្វើការណាត់ជួប និងស្វែករកគូស្នេហ៍នោះទេ។ បើយោងតាមលោក Taiyo Hashimoto អាយុ២៦ឆ្នាំ ជាបុគ្គលិកនៅក្នុងក្រុមហ៊ុនមួយក្នុងប្រទេសជប៉ុនបានឲ្យដឹថា
October 1, 2018 - សង្គម
យោងតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ចូនបានឲ្យដឹងថា ដើម្បីបង្កភាពងាយស្រួល និងឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាពក្នុងការបំពេញពាក្យប្រឡងយកបណ្ណបើកបរប្រភេទ “គ” , “ឃ” និង “ង” បងប្អូនប្រជាពលរដ្ឋត្រូវមានឯកសារដូចមានខាងក្រោម៖ – អត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរ – លិខិតបញ្ជាក់កាយសម្បាទា – វិញ្ញាបនបត្របញ្ជាក់ការសិក្សាពីសាលាបង្រៀនបើកបរយានយន្ត ចំពោះបណ្ណបើកបរយានយន្តប្រភេទ “គ” “ឃ” និង “ង” – រូបថត ៤x៦ ផ្ទៃពណ៌ស អត្ថបទ៖ សេម
October 1, 2018 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ គិតមកទល់នឹងពេលនេះចំនូួនអ្នកស្លាប់ដោយការវាយប្រហារពីរលកយក្សស៊ូណាមិនៅលើកោះ Sulawesi ប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់ចំនួន ៨៣២ នាក់ហើយ ខណៈដែលគេរំពឹងថា ចំនួនអ្នកស្លាប់នេះនឹងបន្តកើនឡើងទៀត ព្រោះចំនួនអ្នកបាត់ខ្លួននៅមានច្រើននៅឡើយ ហើយក្រុមការងារជួយសង្គ្រោះកំពុងតែដុតដៃដុតជើងស្វែងរកអ្នកបាត់ខ្លួនទាំងនោះ។ សូមរម្លឹកឡើងវិញថា កាលពី២ថ្ងៃមុន កោះ Sulawesi របស់ម៉ាឡេស៊ី បានរងនូវការវាយប្រហារពីរលកយក្សស៊ូណាមិដ៏សាហាវ ហើយរលកយក្សមួយនេះបានកើតឡើងក្រោយមានគ្រោះរញ្ជួយដីកម្រិត ៧,៥ រ៊ិចទ័រ។ មួយរយៈចុងក្រោយនេះឥណ្ឌូនេស៊ីហាក់រងនូវគ្រោះធម្មជាតិច្រើនឥតឈប់ឈរ និងបង្កឲ្យការខូចខាតជាច្រើនផងដែរ។ បើតាមរបាយការណ៍របស់ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូនេស៊ីបានបង្ហាញថា មានប្រជាជនឥណ្ឌូនេស៊ីប្រមាណជា ២,៤ លាននាក់បានរងនូវការប៉ះពាល់ដោយគ្រោះធម្មជាតិ ក្នុងនោះក៏មានភ្ញៀវទេសចរណ៍បរទេសចំនួន ៧១ នាក់ផងដែរ ដែលបានរងនូវការប៉ះពាល់ដូចគ្នានេះ។ ពេលនេះរដ្ឋាភិបាលឥណ្ឌូនេស៊ីកំពុងត្រូវការជំនួយយ៉ាងធំមួយដើម្បីជួយជនរងគ្រោះ ខណៈមានប្រជាជនប្រមាណជា ១៧ ០០០
October 1, 2018 - អន្តរជាតិ
ភ្នំពេញ៖ កាលពីវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត(ដាវសាំរ៉ៃ២ដើម) នៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវបេតុង ក្រុម១០ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ។ លោកវរសេនីយ៍ទោ គល់ យី អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថាជនសង្ស័យឈ្មោះលឹម សុផល ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ក្រុម១០ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ (មានសារធាតុញៀន) ហើយក្នុងប្រតិបត្តិការឃាត់ខ្លួននោះ សមត្ថកិច្ចដកហូតបាន ដាវសាំរ៉ៃ២ដើម។ បច្ចុប្បន្នក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនទៅអធិការដ្ឋាននបាលខណ្ឌឬស្សីកែវ
October 1, 2018 - សង្គម
បន្ទាប់ពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានដាក់គោលការណ៍រៀបចំសណ្តាប់ធ្នាប់ និងសំអាតផ្លូវ ផ្សារដើមគ និងផ្សារនាគមាស ដែលជាកន្លែងលក់បន្លែបោះដុំ ស្ទើរបិទផ្លូវ និងពោរពេញទៅដោយក្លិនស្អុយភក់ជ្រាំមក។ ថ្មីៗនេះ ឯកឧត្តម ក៏បានដាក់គោលការណ៍ រៀបចំសណ្តាប់ធ្នាប់បន្ថែមទៀតដូចជាផ្សារសាន់ហាន់ និងផ្សារងិនអាន និងផ្លូវម្តុំកាំកូស៊ីធីផងដែរ។ ខាងក្រោមនេះជាសកម្មភាពកម្លាំងសណ្ដាប់ធ្នាប់ក្រុងចុះធ្វើការរៀបចំ។ សកម្មភាពក្រុមការងារចុះពិនិត្យស្ថានភាពសណ្ដាប់ធ្នាប់ជុំវិញផ្សារសាន់ហាន់ និងផ្សារងិនអាន ហើយអាជ្ញាធរ សូមឲ្យបងប្អូនទាំងអស់ជាពិសេសអ្នកលក់ដូរ ចូលរួមការងារនេះទាំងអស់គ្នា ដើម្បីទីក្រុងរបស់យើង។ បើសិន ខាងក្រោមនេះជារូបថតកម្លាំងសណ្ដាប់ធ្នាប់ក្រុង កម្លាំងខណ្ឌឫស្សីកែវ និងកម្លាំងសង្កាត់ ដែលបានរៀបចំសណ្ដាប់ធ្នាប់ផ្លូវម្តុំកាំកូស៊ីធីឲ្យបានស្អាត ល្អប្រសើរឡើងវិញ។ ជាចុងក្រោយសុំបងប្អូនទាំងអស់ កុំយកចំណីផ្លូវធ្វើអាជីវកម្មរកស៊ី និងចូលរួមសំអាតផ្លូវសាធារណៈ កុំបោះចោលសំរាមផ្តេសផ្តាសទាំងអស់គ្នា។ ទីក្រុងស្អាតផ្តើមចេញពីយើងម្នាក់ៗ!
September 30, 2018 - អន្តរជាតិ
ខេត្តពោធិ៍សាត់៖ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ លើស្ពានធ្លាម្អម កំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១៧០-១៧១ ស្ថិតនៅភូមិត្រាំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានរថយន្តម៉ាក LEXUS RX300 មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB-4180 ធ្វើដំណើរពីបាត់ដំបង ឆ្ពោះទៅភ្នំពេញ បើកបរដោយក្រុមជនជាតិចិន មានគ្នា៥នាក់ ខណៈកំពុងតែបើកសុខៗស្រាប់តែផ្ទុះធុងទឹក បណ្ដាលឲ្យកើតមានការឆាបឆេះជនជាតិចិនទាំងនោះ រងរបួសធ្ងន់ស្រាល។ រថយន្តត្រូវបានភ្លើងឆេះខ្ទេចទាំងស្រុង និងបណ្ដាលឲ្យមនុស្សរងរបួសធ្ងន់២នាក់ប្រុស រងបួសស្រាល៣នាក់ប្រុស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។ ជនជាតិចិន មិនបានស្គាល់ឈ្មោះទេ ព្រោះពួកគាត់ចេះតែភាសារចិន មិនចេះអង់គ្លេសទេ
September 30, 2018 - កីឡា
យោងតាមការចុះផ្សាយរបសសារពត៌មាន Le10sport បានឲ្យដឹងថា៖ ក្លឹបបិសាចក្រហម Manchester United មានគោលដៅក្នុងការតាមប្រមាញ់កំពូលគ្រូបង្វឹកពីររូប ប្រសិនបើលោក Jose Mourinho ត្រូវបានបណ្ដេញចេញពីដំណែងគ្រូបង្វឹករបស់ក្លឹបក្នុងពេលឆាប់ៗនេះ។ កាលពីពេលថ្មីៗនេះរឿងចំរូងចំរាស់មួយរវាងលោក Jose Mourinho និងខ្សែបម្រើ Paul Pogba បានកើតឡើង ជាពិសេសក្នុងប៉ះទង្គិចគ្នារវាងអ្នកទាំងពីរនៅក្នុងពេលហ្វឹកហាត់របស់ក្លឹបបិសាចក្រហម Manchester United បន្ទាប៉ពីក្លឹបបិសាចក្រហម Manchester United ត្រូវបានក្លឹប Derby County ទម្លាក់ចេញពីការប្រកួតពានរង្វាន់ EFL Cup កាលពីពេលថ្មីៗនេះ។ បន្ទាប់ពីក្លឹបបិសាចក្រហម Manchester United
September 29, 2018









