- Khmernote Media
- កីឡា
ក្រុមជម្រើសជាតិកម្ពុជាបានប្រមូលផ្តុំកីឡាករឡើងវិញដើម្បីត្រៀមប្រកួតមិត្តភាពជាមួយនឹងក្រុមជម្រើសជាតិទីម័រខាងកើតនៅថ្ងៃសុក្រ ទី ១២ ខែតុលា ឆ្នាំ ២០១៨ ខាងមុខនេះនៅពហុកីឡដ្ឋានជាតិអូរឡាំពិកវេលាម៉ោង ៦:៣០ល្ងាច។ ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិជប៉ុនលោក Honda កាលពីប្រកួតមុនបានទទួលបរាជ័យក្រោមថ្វីជើងក្រុមជម្រើសជាតិ Malaysia ក្នុងលទ្ធផល ៣-១។ កីឡាករចាន់វឌ្ឍនាកាក៏បានត្រលប់មកចូលរួមជាមួយក្រុមវិញបន្ទាប់ពីអវត្តមានកាលពីប្រកួតមុនដោយសាររបួស។ គួច ដានីក៏បានត្រលប់មកជួយក្រុមផងដែរខណៈដែលកីឡាករកូនខ្មែរកាត់បារាំងរូបនេះបានបាត់មុខមួយរយះពីក្រុមជម្រើសជាតិ។ អត្ថបទ៖ ប៊ុនហួរ ប្រភព៖ FFC
October 2, 2018 - សង្គម
មុខរបរដឹកឆ្នាំងដែកដើរដូរឆ្កែពីអ្នកភូមិយកមកលក់ឲ្យឈ្មួញ នៅតែជាមុខរបរដ៏ពេញនិយមសម្រាប់ពលរដ្ឋខ្មែរមួយចំនួន ដោយនៅតែមានបងប្អូនបានប្រកបរបរនេះរាប់ឆ្នាំមកហើយ ទោះបីជាមានការប្រតិកម្មខ្លាំងពីសំណាក់អ្នកស្រលាញ់សត្វចិញ្ចឹម។ យ៉ាងណាមិញថ្មីៗនេះយោងតាមគណនីហ្វេសប៊ុកឈ្មោះ តាំង គីមឡេង បានឲ្យដឹងថាខ្លួនបានជួយជីវិតសត្វឆ្កែមួយក្បាល ដែលត្រូវបានម្ចាស់វាលក់ដូរយកឆ្នាំង។ ដោយម្ចាស់ប្រភពដដែលបានប្រកាសថា៖ “ថ្ងៃនេះបានជួយអាសំណាងទៅភ្នំពេញឲ្យរួចផុតពីការសម្លាប់របស់ឈ្មួញដែលដើរទិញ វិដេអូនេះអ្នកស្អប់ខ្ញុំតែអ្នកនិងយល់ពីទំហំចិត្តដែលអ្នកស្រឡាញ់សត្វសុនខនេះ។ តម្លៃ២០០០០រៀលអាចជួយគ្នាបានមានជីវិតបន្ត បងៗដែលស្រឡាញ់ចង់ចិញ្ចឹមអាចមកយកពីខ្ញុំបាននៅភ្នំពេញ”៕ https://www.facebook.com/tkl.ykt/videos/2152675291652068/ https://www.facebook.com/tkl.ykt/videos/2152675388318725/
October 2, 2018 - សង្គម
យោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ Darlin Vanបានធ្វើការបង្ហោះរូបភាព បង្ហាញនូវព្រះសង្ឃមួយអង្គ បានធ្លាក់ខ្លួនមានជម្ងឺដំបៅក្រពះនិងបំពង់កដំណក់កាលខ្លាំង។ ដោយគណនីហ្វេសប៊ុកដដែល បានសរសេររៀបរាប់ព្រមទាំងសំណូមពរដល់សប្បុរសជនថា៖ “សូមបងប្អូនមេត្តាជួយគាត់បន្តទៀតផងពេលនេះគាត់ពិតជាពិបាកណាស់ខ្វះខាតឈាមនិងថវិកាជាច្រើនដើម្បីវះកាត់ជួយសង្គ្រោះជីវិតរបសលោកមាដែលជាព្រះសង្ឃគង់នៅ វត្តកងរី ខេត្តសៀមរាប។ បងៗមេត្តាជួយខ្ញុំផងពេលនេះត្រូវការឈាមជាបន្ទាន់ទៀតហើយអាចប្រឈមហ្នឹងគ្រោះថ្នាក់ទៀតពេលនេះឋិតក្នុងការសង្គ្រោះបន្ទាន់របស់ក្រុមលោកគ្រូពេទ្យ ប្រភេទឈាមA+និង0កាន់តែល្អបាន”៕ ប្រភព៖ Darlin Van
October 2, 2018 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ កាលពីថ្ងៃសុក្រកន្លងទៅនេះប្រទេសឥណ្ឌូនេស៊ីបានទទួលរងនូវការវាយប្រហារយ៉ាងសាហាវពីរលកយក្សស៊ូណាមិមួយ ដែលបង្កឡើងដោយ ការរញ្ជួយដីកម្រិត ៧,៥ រ៊ិចទ័រមួយនៅលើកោះ Sulawesi ។ រលកយក្សស៊ូណាមិបានវាយបោកបក់ក្នុងកម្ពស់ប្រមាណជា ៦ ម៉ែត្រ និងបានបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅលើកោះមួយនេះ។ ចំពោះចំនួនជនរងគ្រោះវិញត្រូវបានគេរាយការណ៍ថា មានអ្នកស្លាប់ជាង ៨០០ នាក់ និងជាច្រើនពាន់នាក់ទៀតត្រូវរងរបួស និងគ្មានកន្លែងស្នាក់នៅ។ ហេតុការណ៍ដ៏គួរឲ្យតក់ស្លុតនេះ ក៏ត្រូវបានគេថតដោយប្រព័ន្ធផ្កាយរណប និងត្រូវបានគេយកទៅបង្ហោះពេញបង្ហាញសង្គមផងដែរ។ លោកអ្នកអាចទស្សនារូបភាព និងវីដេអូនៃហេតុការណ៍នេះដូចខាងក្រោម៖ ១.រូបភាពមុន និងក្រោយពេលកើតហេតុ ២.រូបភាពមុន និងក្រោយពេលកើតហេតុ អត្ថបទ៖ ភក្តី ប្រភព៖ dailymail
October 2, 2018 - សង្គម
យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ ចុះផ្សាយថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ បានឲ្យដឹងថា អគ្គនាយកដ្ឋានពន្ធដារត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន១០រូប ដើម្បីបំពេញការងារជាបុគ្គលិកផ្នែកបញ្ចូលទិន្នន័យ (Data Entry Staff) នៅអគ្គនាយកដ្ឋានពន្ធដារ។ ពាក្យស្នើសុំចុះឈ្មោះប្រឡងអាចរកបានតាមអាសយដ្ឋាន www.tax.gov.kh/recruit ហើយកាលបរិច្ឆេទឈប់ទទួលពាក្យគឺនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨។ សម្រាប់ព័ត៌មានលំអិតសូមអានសេចក្តីជូនដំណឹងខាងក្រោម៖ អត្ថបទ៖ សេម
October 2, 2018 - អន្តរជាតិ
ថ្មីៗនេះយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុក Sun Pora បានឲ្យដឹងថា វត្តអារាមមួយមានអាយុកាលជិត១០០ឆ្នាំ កំពុងតែស្ថិតនៅក្នុងសភាពទុ្រឌទ្រោមជាខ្លាំង ដោយជិតដួលរលំទៅហើយ។ ដោយប្រភពដដែលបានសរសេររៀបរាប់ថា៖ “វត្តកណ្យាណមិត្ត ហៅវត្តខ្សាច់ពោយ ដែលមានទីតាំងនៅប្របមាត់ស្ទឹងសង្កែ នាឃុំវត្តគរ ស្រុកនិងខេត្តបាត់ដំបង ត្រូវបានស្នើរសុំកសាងដោយអាចារ្យ ហែម កាលពីខែសីហា ឆ្នាំ១៩២១។ បច្ចុប្បន្នភាពនៃព្រះវិហារនេះកំពុងស្ថិតក្នុងហានិភ័យនៃការដួលរលំ ដោយទទឹងជញ្ជាំងនៃព្រះវិហារទាំងខាងលិច និងខាងកើតកាន់តែប្រះខ្លាំង រហូតធ្វើឱ្យរបៀងបាក់ស្រុត និងផុងចុះក្រោម”។ ក្រោយពីការបង្ហោះបង្ហាញនូវវត្តអារាមមួយនេះ មានសភាពជិតដួលរលំ ធ្វើឲ្យមហាជននៅលើបណ្តាញសង្គម សម្តែងការសោកស្តាយជាខ្លាំង និងមានការសំណូមពរឲ្យស្ថាប័នពាក់ព័ន្ធជួយអភិរក្សថែរក្សាជុសជុល ទុករចនាបទដើម ដោយវត្តអារាមមួយនេះអាយុជិត ១០០ឆ្នាំទៅហើយ៕ ប្រភព៖ Sun Pora
October 2, 2018 - សង្គម
ល្ខោនខោល ជាសិល្បៈបុរាណខ្មែរមួយ ដែលកំពុងលិចលង់ស្ទើរតែបាត់ ខណៈដែលកូនខ្មែរ និងសិល្បករមួយចំនួន បានខំប្រឹងអស់ពីកម្លាំងកាយចិត្ត ដើម្បីលើកស្ទួយ អភិរក្ស និងថែរក្សា។ ប៉ុុន្តែ បន្ទាប់ពីល្ខោនខោលត្រូវបានបញ្ចូលជាបេតិកភណ្ឌខ្មែររួចមក សិល្បៈបុរាណនេះក៏ត្រូវស្ងប់ស្ងាត់សារជាថ្មី ជាហេតុធ្វើឲ្យលោក ហង់ ភូមិរ៉ា ប្រធានក្រុមយុវជនល្ខោនខោលជំនាន់ថ្មី បានចេញមុខប្រកាសហៅកូនខ្មែរទាំងអស់ ឲ្យចូលរៀនល្ខោនខោលដោយឥតគិតថ្លៃ។ ជាក់ស្ដែង ការបើកបង្រៀននេះគឺជាលើកទី ៦ ហើយ ដោយទទួលគ្រប់សិស្សដែលស្រលាញ់ស្នេហាលោ្ខនខោល គ្រប់មជ្ឈដ្ឋាន ដោយពុំគិតប្រាក់ឡើយ។ ហើយក្នុងនោះផងដែរ គឺរៀនត្រឹមតែថ្ងៃចុងសប្តាហ៍ គឺថ្ងៃអាទិត្យតែប៉ុណ្ណោះ។ ហេតុនេះ ដើម្បីឲ្យជ្រាបច្បាស់ សូមទស្សនាវិដេអូខាងក្រោម៖ https://www.facebook.com/hang.phumra/videos/274571583187767/
October 2, 2018 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ ថ្មីកន្លងទៅនេះ ឥណ្ឌូនេស៊ីដោះស្រាយបញ្ហារលកយក្សស៊ូណាមិមិនទាន់រួចផង ស្រាប់តែនៅក្នុងថ្ងៃអង្គារ ទី២ នេះ ឥណ្ឌូនេស៊ីទទួលរងនូវគ្រោះរញ្ជួយដី២ផ្សេងទៀត នេះបើយោងតាមការអង្កេតភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)។ គ្រោះរញ្ជួយដីទីមួយបានកើតឡើងក្នុងកម្រិត ៥,៩ រ៊ិចទ័រ និងបានកើតឡើងនៅទីតាំង ៤០ គីឡូម៉ែត្រពីកោះ Sumba។ កោះមួយនេះមានប្រជាជនសរុបចំនួន ៧៥០,០០០ នាក់ កំពុងរស់នៅ។ ១៥ នាទី ក្រោយមកគ្រោះរញ្ជួយដីបានកើតមានម្តងទៀត គឺបានកើតឡើងក្នុងកម្រិត ៦,០ រ៊ិចទ័រ ដែលបានវាយប្រហារនៅតំបន់ដែលមានចម្ងាយ ១,៦០០ គីឡូម៉ែត្រពីកោះ Sulawesi ។ បន្ទាប់ពីកើតមានគ្រោះរញ្ជួយដីទាំងពីរលើកនេះ គេនៅមិនទាន់ដឹងថា មានផលប៉ះពាល់យ៉ាងណា ឬមានជនរងគ្រោះប៉ុន្មាននាក់នៅឡើយទេ៕
October 2, 2018 - អន្តរជាតិ
ពិតជាគួរឲ្យអាណិតខ្លាំងណាស់ដោយក្មេងៗដែលមានក្រុមគ្រួសារជីវភាពមិនធូរធារ ជាកូនអ្នកកសិករខិតខំសិក្សារៀនសូត្រនៅក្នុងសាលាបឋមសិក្សាពន្លឺថ្មី សិ្ថតនៅក្នុងភូមិជ្រាវ ស្រុកថ្ពង ខេត្ដកំពង់ស្ពឺ។ ដោយសាលាបឋមមួយនេះមានអាគារ ១ខ្នង ៣បន្ទប់ ធ្វើអំពីឈើប្រក់ប្រូ មានសិស្សសរុបចំនួន១៧១នាក់ និង៦កម្រិត បន្ទប់សិក្សាមានតែ ៣បន្ទប់តែប៉ុណ្ណោះ។ បច្ចុប្បន្ននេះអាគារសិក្សាមានសភាពចាស់ទ្រុឌទ្រោមយ៉ាងខ្លាំង ដោយគ្មានទ្វារ បង្អូចត្រឹមត្រូវ និងមានដំបូលធ្លុះធ្លាយគ្រប់បន្ទប់ថែមទៀត។ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Houn Sokuntheary បានធ្វើការសំណូមពរនៅក្នុងបណ្តាញសង្គមថា៖ “សាលារៀន ពន្លឺថ្មី សិ្ថតនៅក្នុងភូមិជ្រាវ ស្រុកថ្ពង ខេត្ដកំពង់ស្ពឺ សាលារៀនមួយនេះ ជួបប្រទះនឹងការខ្វះខាតច្រើន ជាពិសេសស្ថានភាពសាលាមានភាពចាស់ទ្រុឌទ្រោម។ សព្វថ្ងៃសាលារៀននេះមានសិស្សសរុបចំនួន១៧១នាក់ និង៦កម្រិត បន្ទប់សិក្សាមានតែ ៣បន្ទប់តែប៉ុណ្ណោះ ។
October 2, 2018 - អន្តរជាតិ
ជាធម្មតាមុនពេលចូលគេង អ្នកតែងដាក់បញ្ចូលថ្មទូរស័ព្ទចោល ដើម្បីពេលភ្ញាក់ពីគេងឡើងទូរស័ព្ទអ្នកមានថ្មពេញអាចប្រើប្រាស់បាន។ ហើយការដាក់បញ្ចូលថ្មនោះទៀតសោធ គឺអ្នកគ្រាន់តែយកឌុយទៅដោតនឹងទូរស័ព្ទទៅគឺបានហើយ ដោយមិនចាំបាច់ចុចអ្វីនៅលើទូរស័ព្ទនោះទេ។ យ៉ាងណាក្តីចំពោះទូរស័ព្ទសេរីទំនើប iPhone XS និងiPhone XS Max ត្រូវបានគេរកឃើញភាពមិនប្រក្រតីមួយក្នុងពេលបញ្ចូលថ្មគឺថា ប្រសិនបើអ្នកដាក់បញ្ចូនថ្មដោយមិនបើក Screen ទូរស័ព្ទមិនអាចសាកថ្មបានល្អនោះទេ តែនៅពេលបើក Screen គឺវាអាចសាកថ្មបានល្អជាង។ ភាពមិនប្រក្រតីមួយនេះត្រូវបានគេសូមការពន្យល់ពីក្រុមហ៊ុន Apple ផងដែរ តែរហូតមកទល់នឹងពេលនេះគេនៅមិនទាន់ទទួលបានឆ្លើយតបមកវិញយ៉ាងណានោះទេ។ លោកអ្នកអាចទស្សនាភាពមិនប្រក្រតីមួយនេះក្នុងវីដេអូដូចខាងក្រោម៖ អត្ថបទ៖ ភក្តី ប្រភព៖ worldofbuzz
October 1, 2018









