Khmernote Media
  • សង្គម

    កាលពីថ្ងៃសុក្រ ទី២៨ ខែកញ្ញា កន្លងទៅ គ្រោះធម្មជាតិដ៏រន្ធត់មួយគឺរលកយក្សស៊ូណាមិ បានវាយប្រហារមកលើទីក្រុង Palu នៅលើកោះ Sulawesi ប្រទេសឥណ្ឌូនេស៊ី បង្កជាសោកនាដកម្មដ៏គួរឲ្យរន្ធត់ ដោយបានសម្លាប់មនុស្សរាប់រយនាក់ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិជាច្រើន។ ដើម្បីជាកាយវិកាបង្ហាញនូវសាមគ្គីភាពជាមួយរដ្ឋាភិបាល និងប្រជាជនឥណ្ឌូនេស៊ីក្នុងគ្រាលំបាកនេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចិត្តចូលរួមចំណែកនូវទឹកប្រាក់ចំនួន ២០០.០០០ដុល្លារអាមេរិក ជាជំនួយមនុស្សធម៌ សម្រាប់រំលែកទុក្ខដល់ជនរងគ្រោះ ដោយសារមហន្តរាយពីគ្រោះធម្មជាតិដ៏សោកនាដកម្មនេះ៕ អត្ថបទ៖ សេម

    October 2, 2018
  • កីឡា

    ការប្រកួតបាល់ទាត់អ៊ឺរ៉ុបក្របខ័ណ្ឌ Uefa Champions League បានត្រលប់មកវិញហើយនៅយប់នេះដោយមានការប្រកួតជាច្រើន។ ក្លឹប Manchester City នឹងធ្វើដំណើរទៅកាន់ទឹកដីអាល្លឺម៉ង់ដើម្បីប្រកួតជាមួយម្ចាស់ផ្ទះ Hoffenheim នៅម៉ោង ១១:៥៥ យប់បន្ទាប់ពីបានបរាជ័យនៅការប្រកួតបើកឆាកជាមួយក្លឹប Lyon។ ក្លឹបសេះបង្កង់ Juventus ត្រូវប៉ះជាមួយនឹងក្លឹប Young Boys នៅម៉ោង១១:៥៥ យប់ដូចគ្នាដោយគ្មានវត្តមានរបស់ Cristiano Ronaldo ខណៈដែលការប្រកួតមុនបានយកឈ្នះក្លឹបមកពីអេស៉្បាញ Valencia ក្នុងលទ្ធផល ២-១ ត្រឹមគ្នា១០នាក់។ ចំនែកឯ Manchester United នឹងបើកទ្វារកីឡដ្ឋានទទួលក្លឹប Valencia នៅម៉ោង

    October 2, 2018
  • កីឡា

    អតីតកីឡាកររបស់ក្លឹបអ្នកមានបុណ្យ Barcelona និងជាអតីតខ្សែប្រយុទ្ធរបស់ក្លឹបមាន់ខ្នាយមាស Tottentam Hotspur លោក Gary Lineker បាននិយាយសរសើរខ្សែប្រយុទ្ធ Lionel Messi ថាទេពកោសល្យរបស់ Messi មិនមែនជាមនុស្សទេ ការសរសើរនេះកើតឡើងមុនពេលការប្រកួត Champion League រវាងក្លឹប Barcelona និង Tottenham Hotspur មកដល់។ នៅក្នុងបទសំភាសន៍ជាមួយនឹងប៉ុស្ដិ៍ទូរទស្សន៍ Barca TV ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះបានលើកឡើងថា៖ ខ្សែប្រយុទ្ធ Lionel Messi គឺជាតួអង្គយ៉ាងសំខាន់នៅក្នុងការប្រកួតពានរង្វាន់ UEFA Champion League រវាងក្លឹប

    October 2, 2018
  • សង្គម

    រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ បានឲ្យដឹងថា ប្រេងសាំងធម្មតាក្នុងមួយលីត្រមានតម្លៃ ៤,២០០រៀល និងប្រេងម៉ាស៊ូតក្នុងមួយលីត្រមានតម្លៃ ៤,០០០រៀល ហើយតម្លៃនេះមានការឡើងថ្លៃបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១៥ថ្ងៃមុន ដែលប្រេងសាំងធម្មតាក្នុងមួយលីត្រតម្លៃ៤,១៥០រៀល និងប្រេងម៉ាស៊ូតក្នុងមួយលីត្រម្លៃ ៤,០០០រៀលដដែល៕ អត្ថបទ៖ សេម

    October 2, 2018
  • សង្គម

    មហាជនជាច្រើនប្រហែលជាស្គាល់ឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន GTVC speed boat ដែលតែងតែធ្វើនូវអំពើសប្បុរសធម៌ជាច្រើនជាទង្វើគំរូនៃសង្គម។ ដោយសារតែរាល់ពេលធ្វើដំណើរទៅណាមកណាម្តងឲ្យតែឃើញបងប្អូនប្រជាពលរដ្ឋជួបទុក្ខលំបាក លោកឧកញ៉ាតែងតែជួយដូចជាការផ្តល់ថវិការ ឬក៏ជួយម៉ៅទិញម្ហូបអាហារ ដែលបងប្អូនប្រជាពលរដ្ឋលក់តាមផ្លូវទាំងអស់តែម្តង។ ហើយកាលពីពេលថ្មីៗនេះ លោកឧកញ៉ា បានជួយជាថវិកាដល់លោកយាយ២នាក់បងប្អូនដែលមានមុខរបរទូលលក់បន្លែដើម្បីចិញ្ចឹមជីវិត ដោយមានចិត្តអាណិតអាសូរ ឧកញ៉ា ទៀ វិចិត្រ បានជួយទិញបន្លែពីលោកយាយទាំងអស់ ថែមទាំងជូនថវិកាដល់លោកយាយសម្រាប់ថ្ងៃបុណ្យភ្ជុំបិណ្ឌ៕ https://www.facebook.com/756796777751255/videos/722819898091827/

    October 2, 2018
  • កីឡា

    ខ្សែបម្រើ Kevin De Bruyne បានវិលត្រលប់មកហ្វឹកហាត់នៅឯក្លឹបមេឃខៀវ Manchester City វិញហើយ បន្ទាប់ពិខ្សែបម្រើរូបនេះទើបតែជាសះស្បើយពីរបួសរហែកសរសៃពួរកាលពីពាក់កណ្ដាលខែសីហាកន្លងទៅ។ ខ្សែបម្រើសញ្ជាតិប៊ែលហ្ស៊ិកដែលជួយឲ្យក្រុមជម្រើសជាតិប៊ែលហ្ស៊ិកជាប់ចំណាត់ថ្នាក់លេខ 3 នៅក្នុងការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅប្រទេសរុស្សីកន្លងទៅនោះ បានទទួលរងការឈឺចាប់យ៉ាងខ្លាំងក្នុងកំឡុងពេលហ្វឹកហាត់ជាមួយនឹងក្លឹបមេឃខៀវ Manchester City ហើយបន្ទាប់ពីពិនិត្យរបួសគ្រូពេទ្យបានប្រាប់ឲ្យដឹងថាខ្សែបម្រើរូបនេះមានរបួសរហែកសរសៃពួរដែលជាហេតុធ្វើឲ្យ De Bruyne នឹងអវត្តមានជាមួយនឹងក្លឹបមេឃខៀវ Manchester City អស់ជាច្រើនសប្ដាហ៍។ ទោះបីជាខ្សែបម្រើ Kevin De Bruyne ជាសះស្បើយពីរបួសហើយត្រលប់មកហ្វឹកហាត់ជាមួយនឹងក្លឹប Manchester City មែនពិត ប៉ុន្ដែខ្សែបម្រើរូបនេះត្រូវបានគេរំពឹងទុកថាអាចនឹងមិនបានបង្ហាញខ្លួននៅក្នុងការប្រកួតពានរង្វាន់

    October 2, 2018
  • សង្គម

    ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គម ក្រោយពេលដែលមានគណនីហ្វេសប៊ុកឈ្មោះ ឌួង តារាផាឌីន បាននិយាយថា ខ្លួនតែងតែទៅធ្វើការបរិច្ចាគឈាមជាញឹកញាប់ និងទទួលបានទាំងប័ណ្ឌសរសើរ ព្រមទាំងប័ណ្ឌបរិច្ចាគឈាម។ ប៉ុន្តែនៅពេលដែលលោកត្រូវការឈាមដើម្បីជួយសាច់ញាតិជាបន្ទាន់នោះ ខាងមន្ទីរពេទ្យមិនបានផ្តល់ឈាមឲ្យលោក ជាហេតុធ្វើឲ្យម្ចាស់គណនីហ្វេសប៊ុកដដែល បានសរសេររៀបរាប់ថា៖ “ពេលឯងទៅបរិច្ចាគផ្តល់ឈាមនៅពេទ្យ យកឈាមឯងទៅទាំងផ្លោកៗរាប់ដង ញញឹមរួសរាយណាស់។ ដល់តែទៅសុំយកមកវិញ ជួយជីវិតសាច់ញាតិបងប្អូន ដូចទៅសុំភ្លេីងយក្ស និយាយរួមវាតាប៉ែ រកលុយតែម្ដង ចង់ប្រាប់ថា អញឈប់ចាញ់បោកទៅបរិច្ចាគហេីយវេីុយ អញទៅផ្ដល់ឈាមស្ម័គ្រចិត្តជួយសង្គម ដល់តែអញត្រូវការគ្រាន់តែលឺថាយេីងមករកឈាម មុខយេីងវាមិនមេីលផង ពួកអាពេទ្យ សីុញេីសសីុខ្ទុះឈាមគេ។ ជួយសង្គម ចូលរួមផ្ដល់ឈាម ជួយសង្គ្រោះជីវិតមនុស្ស ខ្វះឈាមដែលត្រូវការឈាម មានដល់ទាំងប័ណ្ណសរសេីរទៀត តែដល់តែ ឯងទៅស្នេីរសុំម្ដងៗមិនដែលបាន

    October 2, 2018
  • បច្ចេកវិទ្យា

    បច្ចេកវិទ្យាស្កេនមុខដោះសោរទូរស័ព្ទមិនត្រឹមតែបានផ្តល់នូវភាពទំនើប និងសុវត្ថិភាពខ្ពស់ ចំពោះអ្នកប្រើប្រាស់ទូរស័ព្ទប៉ុណ្ណោះទេ តែវាក៏បានត្រូវបានគេប្រើប្រាស់ ដើម្បីស៊ើបអង្កេតក្នុងករណីបទឧក្រិដ្ឋមួយចំនួនផងដែរ។ ជាក់ស្តែងក្រុមប៉ូលិស​ FBI បានប្រើប្រាស់បច្ចេកវិទ្យាស្កេនមុខនេះ ដើម្បីដោះស្រាយបទល្មើសព្រហ្មទណ្ឌ ដែលស្មុគស្មាញបំផុតមួយ។ ករណីមួយនេះគឺខាង FBI កំពុងស្វែងរកការពិតថា តើជនល្មើសម្នាក់បានធ្វើការចែកចាយវីដេអូ និងរូបភាពអាសអាភាសជាសាធារណៈឬអត់។ ជនសង្ស័យបានប្រកែកថា គេមិនបានធ្វើរឿងដូចនេះទេ ហើយទូរស័ព្ទដែលគេប្រើប្រាស់ ដើម្បីចែកចាយរូបភាពអាសអាភាសនោះក៏មិនមែនជារបស់គេដែរ។ ដើម្បីរកការពិតក្នុងរឿងនេះខាងប៉ូលិស FBI បានយកទូរស័ព្ទ iPhone X មួយគ្រឿង ដែលជាវត្ថុតាំងទៅដាក់ចំមុខបុរសជនសង្ស័យ ដើម្បីរកការពិតថា ជនសង្ស័យអាចស្កេនមុខ ដើម្បីដោះសោរទូរស័ព្ទនេះបានឬអត់។ លទ្ធផលបានបង្ហាញថា ជនសង្ស័យអាចប្រើមុខរបស់គេ ដើម្បីដោះសោរទូរស័ព្ទដែលជាវត្ថុតាំងនោះបាន ដូចនេះគេអាចរកឃើញការពិតថាជនសង្ស័យពិតជាបានប្រព្រឹត្តិបទល្មើសដូចដែលគេចោទប្រកាន់មែន៕ អត្ថបទ៖

    October 2, 2018
  • PR

    LION CORPORATION (THAILAND) LTD និង TSNR DISTRIBUTION CO., LTD ជាក្រុមហ៊ុនតំណាងចែកចាយផលិតផល KODOMO ក្នុងព្រះរាជាណាចក្រកម្ពុជាមានសេចក្តីសោមនស្សរីករាយដែលបានរៀបចំកម្មវិធី “ អបអរសាទរ KODOMO ផលិតផលកូនក្មេងលំដាប់ លេខ 1 នៅកម្ពុជា នៅក្នុងរដូវកាលទី7 ” កាលពីសៅរ៌ ២៩ កញ្ញា ២០១៨ កន្លងទៅនេះ។ ក្នុងកម្មវិធីនេះមានការចូលរួមដោយ ក្រុមគ្រួសារដ៏គូរអោយស្រលាញ់ចំនួន 80 គ្រួសារដើម្បីទស្សនាភាពយន្តគំនូរជីវចលរឿង “Small Foot” នៅរោងភាពយន្ត Major

    October 2, 2018
  • កីឡា

    បន្ទាប់ពីខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាការ អាក់ខានមិនបានប្រកួតជាមួយនឹងក្រុមជម្រើសជាតិកម្ពុជាកាលពីជំនួបមិត្តភាពជាមួយនឹងក្រុមជម្រើសជាតិម៉ាឡេស៊ីកាលពីដើមខែកញ្ញារួចមក ឥលូវនេះខ្សែប្រយុទ្ធឆ្នើមរបស់កម្ពុជារូបនេះត្រូវបានកោះហៅចូលក្រុមជម្រើសជាតិកម្ពុជាសារជាថ្មីបន្ទាប់ពី វឌ្ឍនាការ ជាសះស្បើយពីរបួស។ របួសរបស់ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាការ ដែលទើបតែជាសះស្បើយកាលពីពេលថ្មីៗនេះគឺបានកើតឡើងនៅក្នុងពេលខ្សែប្រយុទ្ធឆ្នើមរបស់កម្ពុជារូបនេះប្រកួតមិត្តភាពរវាងក្លឹប បឹងកេត ជាមួយនឹងក្រុមកីឡាករជប៉ុនដែលពេលនោះ វឌ្ឍនាការ បានទទួលរងរបួសភ្លៅនៅក្នុងកំឡុងការប្រកួតនោះដែលជាហេតុធ្វើឲ្យ វឌ្ឍនាការ មិនបានចូលរួមប្រកួតជាមួយនឹងក្រុមជម្រើសជាតិកម្ពុជាទល់នឹងក្រុមជម្រើសជាតិម៉ាឡេស៊ី។ ហើយកាលពីព្រឹកមិញនេះ វឌ្ឍនាការ ត្រូវបានគ្រូបង្វឹកថ្មីលោក Keisuke Honda កោះហៅចូលរួមជាមួយនឹងក្រុមជម្រើសជាតិកម្ពុជាសារជាថ្មី ហើយការហ្វឹកហាត់របស់ក្រុមជម្រើសជាតិកម្ពុជានឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ។ បុត្រ  

    October 2, 2018