Khmernote Media
  • សង្គម

    យោងតាមសេចក្តីប្រកាសរបស់ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ឲ្យដឹងថា នាពេលថ្មីៗនេះមានការផ្ញើសារទាក់ទងក្នុងប្រព័ន្ធទូរស័ព្ទ ឃោសនាផ្តល់ប្រាក់កម្ចីរហ័ស ដោយមិនចាំបាច់មានឯកសារ ឬទ្រព្យបញ្ចាំនៅភ្នំពេញ ក៏ដូចជានៅបណ្តារាជធានី ខេត្ត-ក្រុងនានាក្នុងប្រទេសកម្ពុជា។ ធនាគារជាតិនៃកម្ពុជាក៏បានអះអាងឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ព្រោះអាចប្រឈមនឹងការចាញ់បោក ល្បិចលករបស់ឈ្មួញចងការប្រាក់ និងហានិភ័យផ្សេងៗជាយថាហេតុ ដោយសារតែទង្វើទាំងនោះជាអំពើខុសច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដោយក្រុមហ៊ុន ឬបុគ្គលទាំងនោះមិនទទួលបានការអនុញ្ញាត៕ អត្ថបទ៖ សេម

    October 3, 2018
  • កីឡា

    ក្លឹប Real Madrid មិនអាចរកគ្រាប់បាល់ក្នុងបីប្រកួតជាប់ៗគ្នាសរុបទាំងអស់ ២៧០ នាទីជាលើកទី 1 ចាប់តាំងពីឆ្នាំ 2007 មកបន្ទាប់ពីបានស៊ុតប៉ះបង្គោលទី ២ដងនិងប៉ះរបារទីខាងលើ ១ដងក្នុងការប្រកួតជាមួយក្លឹប CSKA Moscow កាលពីយប់មិញ។ Real Madrid បានគ្រប់គ្រងបាល់ 73% ស៊ុតបាន 26 ជើងចំណែកឯក្រុម CSKA Moscow ស៊ុតបានត្រឹម 8 ជើង។ លោក Julen Lopetegui អ្នកចាត់ការទូទៅរបស់ក្រុម Real Madrid បាននិយាយថា: «ពិតណាស់

    October 3, 2018
  • កីឡា

    យោងតាមការចុះផ្សាយរបស់សារពត៌មាន Le Parisen បានចុះផ្សាយថា៖ អតីតគ្រូបង្វឹករបស់ក្លឹបអធិរាជសរ Real Madrid លោក Zinedine Zidane មិនចាប់អារម្មណ៍ក្នុងការដឹកនាំក្លឹបបិសាចក្រហម Manchester United ទេប៉ុន្ដែគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះចាប់អារម្មណ៍ក្នុងការដឹកនាំក្លឹបសេះបង្កង់ Juventus វិញ។ អតីតគ្រូបង្វឹករបស់ក្លឹបអធិរាជសរ Real Madrid រូបនេះមិនទាន់ប្រញាប់ប្រញាល់ត្រលប់មកប្រឡូកក្នុងការដឹកនាំវិញនៅឡើយទេ បន្ទាប់ពី Zidane ចាកចេញពី Real Madrid ស្របពេលដែលមានក្លឹបជាច្រើនបានទាក់ទង Zidane យកទៅដឹកនាំក្លឹប។ Zidane ជឿជាក់ថារូបលោកអាចនឹងដឹកនាំក្លឹបណាដែលកំពុងជួបទុកលំបាក់ខ្លាំង ហើយលោកពិតជាពេញចិត្តក្នុងការត្រលប់ទៅដឹកនាំ។ អតីតខ្សែបម្រើដែលជួយឲ្យបារាំងឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup

    October 3, 2018
  • កីឡា

    មេធាវីតំណាងឱ្យស្ត្រីម្នាក់ដែលអះអាងថាតារាបាល់ទាត់ Cristiano Ronaldo ដែលជាតារាបាល់ទាត់របស់ពិភពលោកបានចាប់រំលោភនាងនៅក្នុងបន្ទប់ក្នុងសណ្ឋាគារនៅ Las Vegas កាលពីឆ្នាំ 2009 បាននិយាយថាការចោទប្រកាន់នេះមិនមែន “ក្លែងក្លាយ” នោះទេ។ Kathryn Mayorga និយាយថាកីឡាករបាល់ទាត់ព័រទុយហ្គាល់ដែលបច្ចុប្បន្នលេងឱ្យក្លឹប Juventus នៅអ៊ីតាលីបានចាប់រំលោភនាងខណៈដែលនាងបានស្រែកបដិសេធនេះបើយោងតាមពាក្យបណ្តឹងដែលបានដាក់កាលពីថ្ងៃសុក្រនៅ Clark County, Nevada។ នាងអះអាងថានាងទទួលបាន 375.000 ដុល្លារជាថ្នូរនឹងការមិនបញ្ចេញព័ត៌មានចេញក្រៅ។ អ្នកតំណាងរបស់ Ronaldo បានបដិសេធការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈនៅពេលដែលកាសែតអាឡឺម៉ង់ Der Spiegel បានរាយការណ៍ជាលើកដំបូងនៅក្នុងឆ្នាំ 2017 ហើយមេធាវីរបស់ Ronaldo បាននិយាយថារបាយការណ៍នេះ “ខុសច្បាប់ទាំងស្រុង”។ https://www.youtube.com/watch?v=1IlTcntDaME អត្ថបទ៖ ប៊ុនហួរ

    October 3, 2018
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ ករណីភ្ញាក់ផ្អើលមួយទៀតបានកើតឡើង ដោយសារតែគ្រោះធម្មជាតិផ្ទុះភ្នំភ្លើងមួយបានកើតឡើងកាលពីព្រឹកថ្ងៃពុធ ទី០៣ ខែតុលានេះ នៅលើកោ Sulawesi ដែលកោះនេះទើបតែជួបគ្រោះរញ្ចួយដី និងរលកយក្សស៊ូណាមិ សម្លាប់មនុស្សជាង១,៣០០នាក់កាលពីសប្តាហ៍មុនមិនទាន់នឹងបាត់រន្ធត់ផងនោះ។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ភ្នំភ្លើង Soputan ស្ថិតនៅភាគខាងជើងកោះ Sulawesi បានផ្ទុះឡើងកាលពីម៉ោង០៩ព្រឹក (ម៉ោងក្នុងតំបន់) ហើយបានជះកំទេចផះភ្នំភ្លើងឡើងទៅលើអាកាសរយៈកំពស់៤គីឡូម៉ែត្រឯណោះ។ បច្ចុប្បន្នមិនទាន់មានរបាយការណ៍ណាមួយបញ្ជាក់ពីការជម្លៀសប្រជាជនឡើយ។ ភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ BNPB ឥណ្ឌូនេស៊ីបានឲ្យដឹងថា បច្ចុប្បន្នកំរិតប្រកាសអាសន្ន ចំពោះភ្នំភ្លើង Soputan ស្ថិតនៅកំរិតទី៣ លើកព្រមានជាតិផ្ទុះភ្នំភ្លើងថ្នាក់ជាតិ ដែលមានន័យថា ប្រជាពលរដ្ឋដែលរស់នៅជុំវិញភ្នំភ្លើងនោះចំងាយ៤គីឡូម៉ែត្រ គួរតែស្ថិតនៅក្នុងផ្ទះ។ ហើយមជ្ឈមណ្ឌលផ្នែកភ្នំភ្លើង និងការកាត់បន្ថយហានិភ័យនៃភូមិសាស្ត្រ (CVGHM) ក៏បានណែនាំប្រជាពលរដ្ឋកុំអោយចូលទៅតំបន់ជុំវិញភ្នំភ្លើងកើតហេតុផងដែរ៕

    October 3, 2018
  • កីឡា

    ខ្សែប្រយុទ្ធ Harry Kane ចង់បំបែកំណត់ត្រារបស់ Lionel Messi ក្លាយជាអ្នកសុតបញ្ចូលទីច្រើនជាងគេក្នុងលោក ខណៈដែលក្នុងរាត្រីនេះក្លឹប Tottenham Hotspur នឹងបើកកីឡាដ្ឋាន Wembley ដើម្បីចាំទទួលស្វារគមន៍ក្រុមភ្ញៀវ Barcelona។ មុនការប្រកួតរវាង Spur និង Barcelona មកដល់ ខ្សែប្រយុទ្ធ Harry Kane បាននិយាយថា៖ គាត់ (Messi) ពិតជាកីឡាករម្នាក់ដែលគ្រប់គ្នាចង់យកគំរូហើយក្លាយជាកីឡាករដែលមានស្ដង់ដាដូចគាត់ ជាពិសេស Messi គាត់គឺជាមនុស្សម្នាក់ដែលតែងតែលើកទឹកចិត្តខ្ញុំឲ្យខិតខំប្រឹងប្រែងកាន់តែប្រសើរជាងនេះ។ សង្ឃឹមថាថ្ងៃណាមួយខ្ញុំនឹងអាចសុតបញ្ចូលទីច្រើនដូចគាត់។ ខ្សែប្រយុទ្ធ Harry Kane បានលើកឡើងថា៖ ក្នុងនាមជាកីឡាករខ្ញុំតែងតែចង់លេងប្រឆាំងជាមួយនឹងកីឡាករល្អបំផុតក្នុងលោក

    October 3, 2018
  • កីឡា

    Paulo Dybala ក្លាយជាកីឡាករទី៤របស់ក្លឹប Juventus ដែលបានស៊ុតបានគ្រាប់បាល់ Hattrick នៅក្របខ័ណ្ឌ Champions League បន្ទាប់ពីកីឡាករ Filippo Inzaghi, Alessandro, del Piero និង Arturo Vidal។ ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនវ័យ 24 ឆ្នាំរូបនេះបានរកគ្រាប់បាល់បីគ្រាប់ក្នុងរយៈពេល 69 នាទីដែលធ្វើឲ Juventus ឈ្នះការប្រកួត ៩លើកជាប់ៗគ្នាក្នុងការប្រកួតទាំងអស់។ ការឈ្នះយប់មិញបានធ្វើឱ្យម្ចាស់ជើងឯកអ៊ីតាលីបំបែកកំណត់ត្រានៃការប្រកួតចាប់ផ្តើមដ៏ល្អបំផុតនៃការឈ្នះ 8 លើកកាលពីឆ្នាំ 1930-31។ Juve បានឈ្នះ 9 ប្រកួតដំបូងរបស់ពួកគេខណៈដែលពួកគេបានឈ្នះពានរង្វាន់

    October 3, 2018
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនម៉ាឡេស៊ីលោក Anthony Loke ​បានប្រកាសជាសារធាណៈថា ចាប់ពីថ្ងៃ ទី០១ ខែមករា ឆ្នាំ២០១៩ នេះទៅ អ្នកចង់ប្រលងយកប័ណ្ណបើកបរទាំងអស់អាចធ្វើការដាក់ពាក្យប្រលងតាមប្រព័ន្ធអ៊ីនធឺណិតបាន ហើយវាមានតម្លៃត្រឹមតែ ២០ RM (៤,៨ ដុល្លារ) ប៉ុណ្ណោះ។ បើយោងតាមសារព័ត៌មានអេឡិចត្រូនិច Worldofbuzz បានឲ្យដឹងថា ការសម្រេចរបស់រដ្ឋាភិបាលម៉ាឡេស៊ីដូចខាងលើនេះ​ ត្រូវបានគេធ្វើឡើង ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ និងដើម្បីកាត់ផ្ដាច់សេវាដាក់ពាក្យប្រលងនេះពីការគ្រប់គ្រងផ្តាច់មុខរបស់សាលាបង្រៀនបើកបរធំៗចំនួន ៣ ។ ​​​​​​​​​​​​​​កន្លងមកនៅក្នុងប្រទេសម៉ាឡេស៊ីមានតែសាលាបង្រៀនបើកបរចំនួន ៣ តែប៉ុណ្ណោះ ដែលមានសិទ្ធរៀបចំដាក់ពាក្យប្រលងយកប័ណ្ណបើកបរនេះ ហើយសម្រាប់តម្លៃវិញគឺ ២៧ RM (៦,៥

    October 3, 2018
  • អន្តរជាតិ

    កម្មវិធីប្រកួតសម្រស់ Miss Grand International 2018 នឹងប្រព្រឹត្តធ្វើឡើងចាប់ផ្តេីមនៅថ្ងៃទី០៥  ដល់ថ្ងៃទី២៥ ខែតុលា ខាងមុខ ដែលប្រទេសមីយ៉ាន់ម៉ា (ភូមា) ធ្វើជាម្ចាស់ផ្ទះ។ ដោយក្នុងនោះ មានការចូលរួមប្រកួតពីបវរកញ្ញាឯកតំណាងប្រទេសនីមួយៗ កំពុងត្រៀមខ្លួនចូលទៅប្រកួតបន្តផងដែរ។ យ៉ាងណាមិញក៏មកមើលរូបសម្រស់ បវកញ្ញាដែលតំណាងឲ្យប្រទេសខ្លួន ខាងប៉ែកអាស៊ីអាគ្នេយ៍ ដែលសុទ្ធសឹងតែមានរូបសម្រស់ស្រស់សោភា។ តោះមកមើលរូបភាពនៅខាងក្រោមនេះ៖ Miss Grand កម្ពុជា កញ្ញា ឌី លីកា កញ្ញា Debra Jeanne Poh ជា Miss Grand តំណាងប្រទេស

    October 3, 2018
  • អន្តរជាតិ

    ចាប់តាំងពីឆ្នាំ១៩៤៥មក ប្រទេសកូរ៉េ បានចែកជា២ចំណែក គឺកូរ៉េខាងជើង និងកូរ៉េខាងត្បូង។ រយៈពេលជាង៧០ឆ្នាំមកហើយ ដែលទំនាក់ទំនងរវាងកូរ៉េទាំង២មានការតានតឹងដាក់គ្នាយ៉ាងខ្លាំង។ ទើបតែកាលពីថ្ងៃទី១៨-១៩ ខែកញ្ញា ឆ្នាំ២០១៨ ថ្មីៗកន្លងទៅនេះទេ ក្នុងជំនួបមេដឹកនាំកូរ៉េទាំង បានធ្វើឲ្យទំនាក់ទំនងរវាងកូរ៉េទាំង២មានភាពធូរស្បើយជាងមុន ហើយក៏មានយល់ព្រមលើសំណើរមួយចំនួនព្រមគ្នា ដើម្បីឲ្យចំណងមិត្តភាពកូរ៉េទាំង២កាន់តែល្អប្រសើរផងដែរ។ បើយើងធ្វើការប្រៀបធៀបគឺ ប្រទេសកូរ៉េទាំង២មានភាពខុសគ្នាដាច់ស្រឡះតែម្តង ដោយកូរ៉េខាងជើងកាន់របរកុម្មុយនីស្ត ចំណែកឯកូរ៉េខាងត្បូងកាន់របរប្រជាធិបតេយ្យ។ មិនត្រឹមតែប៉ុណ្ណោះទេ សូម្បីតែរបៀបរស់នៅ ការស្លៀកពាក់ក៏មានភាពខុសគ្នាដែរ។ ខាងក្រោមនេះគឺជាភាពខុសគ្នាលើករស្លៀកពាក់របស់កូរ៉េខាងជើង និងកូរ៉េខាងត្បូង៖ *** រូបខាងលើជាការស្លៀកពាក់របស់កូរ៉េខាងជើង ចំណែកឯរូបខាងក្រោមជាការស្លៀកពាក់របស់កូរ៉េខាងត្បូង ១. គ្រូបង្រៀនបាញ់កាំភ្លើង ២. អ្នកមកលេងកំសាន្តនៅសួនទឹក ៣. បុគ្គលិកចាក់សាំងនៅតាមការ៉ាស់ ៤.

    October 3, 2018