- Khmernote Media
- PR
ទូរទស្សន៍ដែលឆ្លាតវៃ គឺជាទូរទស្សន៍ដែលមិនមែនគ្រាន់តែសម្រាប់ការទស្សនារឿង ឬ វីដេអូផ្សេងៗនោះទេ តែវាមានភាពបត់បែន ហើយនឹងទាន់សម័យទៀតផង។ ដូចជាទូរទស្សន៍សាមសុង QLEDTV នេះចឹង គឺមានការរចនាឡើងយ៉ាងស្រស់ស្អាតបំផុត និងមានលក្ខណៈពិសេសលើសពីទូរទស្សន៏ធម្មតា។ 1.One Invisible Connection ជាដុំដែលអាចតភ្ជាប់ខ្សែទៅកាន់ឧបករណ៏ផ្សេងៗបានយ៉ាងងាយស្រួលមិនធ្វើឲ្យមានភាពរញ៉េរញៃក្បែរទូរទស្សន៍ទោះបីដាក់លើតុឬចាប់ជញ្ជាំងដ៏ដោយ។ 2.No gap wall-mount គឺជាជើងចាប់ជញ្ជាំងរបស់ QLED ដែលអាចតភ្ជាប់ទូរទស្សន៍ ទៅនឹងជញ្ជាំងយ៉ាងល្អឥតខ្ជោះស្ទើតែគ្មានចន្លោះនោះឡើយ។ 3.Boundless 360o Design ការរចនាដ៏ស្រស់ស្អាតគ្មានព្រំដែនកំណត់គ្រប់ទិដ្ឋភាពនៃរចនាបទបែបទំនើបទាន់សម័យនឹងផ្តល់ឲ្យអ្នកនូវភាពស្រស់ស្អាតក្នុងគេហដ្ឋានទោះបីអ្នកមើលពីជ្រុងណាក៏ដោយ។ 4.Ambient Mode អ្នកអាចផ្លាស់ប្តូរទូរទស្សន៍របស់អ្នកទៅជា ស៊ុមរូបថតឬអាចបំលែងឲ្យទៅជាអេក្រង់ពណ៌ដូចទៅនឹងជញ្ជាំងផ្ទះរបស់អ្នកផងដែរ ដើម្បីបង្កើតកញ្ចក់ទូរទស្សន៍លេចចេញជាផ្ទាំងគំនូរ បន្ថែមឲ្យបរិវេណនៅជញ្ជាំងក្នុងគេហដ្ឋានកាន់តែស្រស់ស្រាយ និងទាក់ទាញបំផុត។ និយាយរួមគឺអាចធ្វើជាឧបករណ៍សម្រាប់លំអគេហដ្ឋានបាន
October 3, 2018 - PR
ភ្នំពេញ ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨៖ ដោយមានការជឿទុកចិត្ត និងគាំទ្រច្រើនពីអតិថិជន ហត្ថាកសិករ លីមីតធីត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខមួយនៅកម្ពុជា បានប្រកាសដាក់ លក់ជាផ្លូវការនូវផលិតផលសន្សំផលច្រើន ដើម្បីបំពេញតាមតម្រូវការដែលចេះតែកើនឡើងជាលំដាប់របស់អតិថិជន។ លោក ម៉ិច សុខមេត្រី ដែលជាអគ្គនាយកអភិវឌ្ឍអាជីវកម្មនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត បានមានប្រសាសន៍ថា៖ “ដោយយើងសង្កេតឃើញថា ផលិតសន្សំដែលកំពុងដាក់លក់នៅលើទីផ្សារភាគច្រើនផ្តល់នូវអត្រាការប្រាក់ទាប ធ្វើអោយអតិថិនជនមិនទទួលបានអត្ថប្រយោជន៍ច្រើននោះទេក្នុងការសន្សំប្រាក់នៅធនាគារ ឫគ្រឹះស្ថានហិរញ្ញវត្ថុ តែបើអតិថិជនចង់បាន ផលិតផលដែលផ្តល់អត្រាការប្រាក់ខ្ពស់វិញ គឺអតិថិជននឹងមិនអាចដកប្រាក់នោះមកប្រើបានទេក្នុងកំឡុងពេលដាក់នោះ គឺគាត់ត្រូវរក្សាប្រាក់នោះទុករហូតដល់កាលកំណត់ទើបអាចដកយកមកប្រើប្រាស់បាន ដូច្នេះធ្វើអោយគាត់មានការពិបាកក្នុងការដកប្រាក់មកប្រើប្រាស់តាមតម្រូវការណាស់។ យើងសង្ឃឹមថាផលិតផលសន្សំផលច្រើនដែលយើងដាក់លក់នៅពេលនេះពិតជាអាចដោះស្រាយនូវបញ្ហាដែលអតិថិជនបាននឹងកំពុងជួបប្រទះទំាងនេះបាន”។ អតិថិជននៃ ផលិតផលសន្សំផលច្រើនអាចទទួលបានអត្រាការប្រាក់ខ្ពស់លើសពីគណនីសន្សំនានានៅលើទីផ្សារទាំងអស់ ហើយអតិថិជន ក៏អាចដកប្រាក់សន្សំទាំងនោះយ៉ាងងាយស្រួលតាមបណ្តាសាខាហត្ថាកសិករទាំង១៧៨ការិយាល័យទូរទាំងប្រទេស បណ្តាញអេធីអឹមទូទាំងប្រទេស
October 3, 2018 - អន្តរជាតិ
ឥណ្ឌូនេស៊ី គិតមកទល់នឹងពេលនេះចំនួនជនរងគ្រោះ ដែលបានស្លាប់នៅក្នុងការវាយប្រហារដោយរលកយក្សស៊ូណាមិនៅលើកោះ Sulawesi នៃប្រទេសឥណ្ឌូនេស៊ីបានកើតឡើងដល់ជាង ១,២០០ នាក់ហើយ ខណៈដែលពេលនេះក្រុមប៉ូលិស និងក្រុមអ្នកជួយសង្គ្រោះ កំពុងមានការងារសំខាន់ៗជាច្រើននៅចំពោះមុខ។ ការងារមួយដែលក្រុមប៉ូលិសឥណ្ឌូនេស៊ីត្រូវតែធ្វើជាចាំបាច់នៅពេលនេះគឺ សម្របសម្រួលស្ថានភាពសង្គមកុំឲ្យកើតមានលួច ឆក់ ប្លន់ផ្សេងៗ ក្នុងពេលមានភាពវឹកវរនេះ។ សូមបញ្ជាក់ថា ក្រោយការវាយប្រហារដោយរលកយក្សស៊ូណាមិ ប្រជាពលរដ្ឋត្រូវបាត់បង់ផ្ទះសម្បែង ចំណីអាហារ ហាងទំនិញត្រូវបានទាំងអស់ត្រូវបានបិទទ្វារ ហើយសូម្បីតែទឹកស្អាតសម្រាប់ញ៉ាំក៏គ្មានគ្រប់គ្រាន់ដែរ។ ក្នុងស្ថានភាពបែបនេះហើយទើបគេបារម្ភថា ការលួច ឆក់ ប្លន់ ពីសំណាក់ជនរងគ្រោះដែលស្រែកឃ្លានអាហារបំផុតអាចកើតមានឡើង។ បើតាមសារព័ត៌មាន CHANNELNEWSASIA បានឲ្យដឹងថា មានជនរងគ្រោះប្រមាណជា ២០០ ០០០ កំពុងតែត្រូវការទឹកស្អាតសម្រាប់ញ៉ាំ អាហារ
October 3, 2018 - សង្គម
មានការចែករំលែកតៗ គ្នាពីករណីស្ត្រីម្នាក់មានមុខរបរជាអ្នករកស៊ីក្តាមស្រែ ត្រូវបានអ្នករត់កងបីឥណ្ឌា បោកយកអស់ក្តាមស្រែចំនួន ៣០គីឡូក្រាម ដោយគិតជាទឹកប្រាក់ចំនួន ១៥ម៉ឺនរៀល ធ្វើឲ្យមហាជនខឹងសម្បារ និងហួសចិត្តជាខ្លាំង។ ជាក់ស្ដែង យោងតាមគណនីហ្វេសប៊ុកមានឈ្មោះថា Ty Ea បានរៀបរាប់ឲ្យដឹងថា៖ «អ្នកជិះរ៉ឺម៉កកង់បីត្រូវប្រយ័ត្ន បើអ្នកបើកបរប្រាប់ថាអស់ហ្គាស អោយយើងចុះចាំគាត់ទៅចាក់ហ្គាស សូមគិតលុយអោយគាត់រួចយករបស់របរផ្ទាល់ខ្លួនចុះអោយអស់។ មានករណីមួយកើតនៅជិតការ៉ាសឡានខ្ញុំ មានយាយម្នាក់គាត់យកក្តាមប្រហែល ៣០ គីឡូ និងបន្លែ ពីស្រែមកលក់នៅភ្នំពេញ គាត់ជួលរម៉កដឹកពីបេនឡានមកផ្សារ លុះដល់កែងការ៉ាស់ឡានខ្ញុំ អ្នកបើកបរប្រាប់ថារ៉ឺម៉កអស់ហ្គាស អោយគាត់ចុះសិនវាទៅចាក់ហ្គាស។ ពេលគាត់ចុះ អ្នកបើករ៉ឺម៉កបានដឹកក្តាម បន្លែ និងឥវ៉ាន់គាត់យកទៅបាត់ស្រមោល។ គាត់ដើរយំអង្វរអោយគេជួយរក តែមិនដឹងជួយគាត់យ៉ាងម៉េច។
October 3, 2018 - PR
ដើម្បីអបអរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ក៏ដូចជាថ្លែងអំណរគុណដល់អតិថិជនដែលតែងតែគាំទ្រដល់ក្រុមហ៊ុន និងផលិតផលរបស់ក្រុមហ៊ុន ជាពិសេសផលិតផលស័ង្កសី អាយ អេស អាយ ផាម ISI PALM ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) បានបង្កើតនូវកម្មវិធី ISI PALM នាំសំណាង ដល់អតិថិជនរបស់ខ្លួនដែលបានជាវផលិតផលស័ង្កសី ISI PALM យកទៅប្រើប្រាស់ ចាប់ពី ២០០$ ឡើងនឹងទទួលបានសន្លឹកឆ្នោតមួយសន្លឹកដើម្បីមានឱកាសឈ្នះរង្វាន់ដ៏សន្ធឹកសន្ធាប់រួមមាន ទូរទស្សន៍ LG 43 អ៊ិញ ៥០ រង្វាន់
October 3, 2018 - អន្តរជាតិ
ថៃ៖ រូងភ្នំ Tham Luang ដែលជាទីកន្លែងក្មេងៗថៃទាំង ១២ នាក់ និងគ្រូបង្វឹកបាល់ទាត់ម្នាក់បានជាប់នៅក្នុងនោះ នឹងត្រូវបានអជ្ញាធរថៃបើកជាសាធារណៈនៅថ្ងៃទី០១ ខែឆ្នូ ខាងមុខនេះហើយ។ យ៉ាងណាក្តី បើយោងតាមលោក Chongklai Worapongsathorn ដែលជានាយករងនៃនាយកដ្ឋានឧទ្យានជាតិ អភិរក្សសត្វព្រៃ និងរុក្ខជាតិ របស់ថៃបានឲ្យដឹងថា គេនឹងបើកឲ្យភ្ញៀវទេសចរណ៍អាចចូលទស្សនាត្រឹមតែតំបន់ជុំវិញរូងភ្នំប៉ុណ្ណោះ ដែលក្នុងនោះមានស្រះទឹកផងដែរ។ ចំពោះតំបន់ខាងក្នុងរូបភ្នំវិញ នៅមិនទាន់មានការអនុញ្ញាតឲ្យចូលមើលជាសារធារណៈនៅឡើយទេ ព្រោះអំឡុងពេលនេះក្នុងរូងភ្នំនៅមានទឹកលិចនៅឡើយ ដែលវាមិនទាន់ផ្តល់សុវត្ថិភាព ១០០ % ដល់អ្នកទស្សនានោះទេ។ ក្នុងករណី ដែលគេអាចធានាបានសុវត្ថិភាពគ្រប់គ្រាន់នោះផ្នែកខាងក្នុងនៃរូងភ្នំនឹងត្រូវបានគេបើកឲ្យភ្ញៀវទេសចរណ៍ចូលមើលជាធម្មតាផងដែរ។ សូមបញ្ជាក់ថា គិតត្រឹមពេលនេះតំបន់ឧទ្យានជាតិ Tham Luang
October 3, 2018 - សង្គម
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសនារសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ០៦ និង០០នាទី សពឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ ព្រឹទ្ធសភា ដែលបានទទួលមរណភាពកាលពីថ្ងៃសៅរ៍ ៥រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ នឹងធ្វើការដង្ហែចេញពីគេហដ្ឋាននៃសពក្នុងបុរី ប៉េង ហួត បឹងស្នោរ ដើម្បីធ្វើការបូជានៅឈាបនដ្ឋានមុខវត្តបទុមវតី តាមតម្រាយផ្លូវពីផ្លូវជាតិលេខ១ ឆ្លងកាត់ស្ពានមុនីវង្ស បត់ស្ដាំតាមបណ្ដោយមហាវិថីព្រះនរោត្តម
October 2, 2018 - PR
ពិតជាអស្ចារ្យ ហើយសប្បាយកប់ពពកតែម្ដងលើនេះ ចូលរួមសប្បាយៗរបស់ ប៊ូសស្រ្តង ក៏សប្បាយ ហើយនៅអាចទៅលេងកន្លែងកម្សាន្តជាច្រើនទៀតនៅលើកំពូលភ្នំបូកគោពពកវិលក្នុងពេលតែមួយបានទៀតផង។ កម្មវិធី BOOSTRONG TOP MOUNTAIN MUSIC ON FIRE ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំង ប៊ូសស្ត្រង សហការណ៍ជាមួយសណ្ឋាគា សុខា ដែនដីពពកវិលដែលមានកម្មវិធីសប្បាយជាច្រើន ដូចជាការរត់ប្រណាំងអន្តរជាតិពាក់កណ្ដាល ការប្រណាំងកង់អន្តរជាតិ ការបោះតង់ជាលក្ខណៈទ្រង់ទ្រាយធំជាង 800តង់ និងអ្វីដែលកាន់តែពិសេសទៀតនោះគឺនៅយប់ថ្ងៃទី28 ប៊ូសស្ត្រងបានរៀបចំការប្រគំតន្ត្រីបែបរ៉ក រ៉ក ដ៏ធំប្រចាំឆ្នាំដែលមានសុទ្ធតែកំពូលតារារ៉កល្បីៗប្រចាំប្រទេសកម្ពុជាយើង ហើយមិនតែប៉ុនណោះនៅរាត្រីនោះ ក៏នឹងមាន ឌីជេ(DJ) ស្រីវ័យក្មេងស្រស់ស្អាត គឺឌីជេ ម៉ៃលី (MAILY) នឹងចូលខ្លួនរីមិច
October 2, 2018 - សង្គម
ជារឿងមួយគួរឲ្យហួសចិត្ត ដោយមានករណីស្ត្រីម្នាក់មានមុខរបរជាអ្នករកស៊ីក្តាមស្រែ ត្រូវបានអ្នករត់កងបីឥណ្ឌា បោកយកអស់ក្តាមស្រែចំនួន ៣០គីឡូក្រាម ដោយគិតជាទឹកប្រាក់ចំនួន ១៥ម៉ឺនរៀល។ ដោយមានចិត្តអាណិត មេប៉ុស្តិ៍វត្តភ្នំ លោក អ៊ុន សំអាត បានធ្វើការសួរនាំ ព្រមទាំងផ្តលើថវិកាចំនួន ២០ម៉ឺនរៀល សម្រាប់ឲ្យស្ត្រីរងគ្រោះមានទុនទិញក្តាមយកទៅលក់។ ដោយ លោក អ៊ុន សំអាត បានសរសេររៀបរាប់នៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួនថា៖ “ថ្ងៃនេះខ្ញុំបានជួបបងស្រីម្នាក់រកស៊ីទិញក្តាមស្រែលក់ ត្រូវបានអ្នករត់pastApp បោកយកទៅបាត់ អស់ក្តាមចំនួន30kg គិតជាទឹកប្រាក់ ចំនួន150.000 រៀល។ ហើយគាត់អស់ដើមប្រកបមុខរបរហ្នឹងទៀតហើយ ខ្ញុំក៏បានជូនគាត់ ចំនួន 50$ ដើម្បីអោយគាត់មានដើមទុនរកស៊ីបន្តទៀត”៕ https://www.facebook.com/onnsamath.samath/videos/2209052066042961/
October 2, 2018 - កីឡា
រថយន្ដក្រុងដែលទើបតែផ្លាស់ប្ដូររចនាបថថ្មីសម្រាប់ត្រៀមដឹកក្រុមជម្រើសជាតិកម្ពុជាមកកាន់ពហុកីឡាដ្ឋានជាតិនៅក្នុងថ្ងៃប្រកួតមិត្តភាពរវាងក្រុមជម្រើសជាតិកម្ពុជានិងក្រុមជម្រើសជាតិទីម័រខាងកើតនោះ បានលេចចេញជារូបរាងថ្មីហើយ ហើយរថយន្ដនេះនិងត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាត្រៀមយកមកប្រើប្រាស់ក្នុងប្រកួតមិត្តភាពនៅក្នុងថ្ងៃទី 12 ខែតុលា ខាងមុខនេះ។ យោងតាមគេហទំព័រកីឡា Cam-Sport ដែលបង្ហោះមុននេះបន្ដិចបានឲ្យដឹងថា៖ រថយន្ដក្រុងសម្រាប់ដឹកជញ្ជូនក្រុមជម្រើសជាតិកម្ពុជាមកកាន់ទីកន្លែងហ្វឹកហាត់ និងសម្រាប់ដឹកកីឡាករមកប្រកួតមិត្តភាពជាមួយនឹងក្រុមជម្រើសជាតិទីម័រខាងកើតនៅក្នុងថ្ងៃទី 12 ខែតុលា ខាងមុខនៅឯពហុកីឡាដ្ឋានជាតិនេះបានរចនាបថរូបរាងថ្មីរួចរាល់ហើយ ហើយនិងរថយន្ដខាងលើនេះនឹងត្រូវសហព័ន្ធកីឡាបាល់ទាត់កម្ពុជាត្រៀុមយកមកប្រើប្រាស់សម្រាប់ដឹកជញ្ជូនកីឡាករទៅហ្វឹកហាត់និងការប្រកួតផ្សេងៗក្នុងពេលខាងមុខនេះ។ គួរបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ 2018 នេះសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានផ្លាស់ប្ដូររចនាបថថ្មីជាច្រើនសម្រាប់ក្រុមជម្រើសជាតិកម្ពុជាមានដូចជា៖ បន្ទាប់ផ្លាស់ប្ដូរសំលៀកបំពាក់ ឯកសណ្ឋានថ្មីរបស់ក្រុមជម្រើសជាតិកម្ពុជា និងរថយន្ដក្រុងថ្មីសម្រាប់ដឹកជញ្ជូនក្រុមជម្រើសជាតិកម្ពុជា និងជាពិសេសសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបាននាំយកលោក Keisuke Honda ដែលជាអតីតខ្សែបម្រើរបស់ក្រុមជម្រើសជាតិជប៉ុនមកដឹកនាំក្រុមគោព្រៃកម្ពុជាផងដែរ។ បុត្រ ប្រភព៖ Cam-Sport
October 2, 2018









