សង្គម

ចេញល្បីថ្មីទៀតហើយ! បោកថារ៉ឺម៉កកង់បីអស់ហ្គាសសុំទៅចាក់សិន មានអីទៅបាត់ស្រមោល បាត់ទាំងឥវ៉ាន់ក្នុងកង់បីទៀត

BY
Khmernote Media
October 3, 2018

មានការចែករំលែកតៗ គ្នាពីករណីស្ត្រីម្នាក់មានមុខរបរជាអ្នករកស៊ីក្តាមស្រែ ត្រូវបានអ្នករត់កងបីឥណ្ឌា បោកយកអស់ក្តាមស្រែចំនួន ៣០គីឡូក្រាម ដោយគិតជាទឹកប្រាក់ចំនួន ១៥ម៉ឺនរៀល ធ្វើឲ្យមហាជនខឹងសម្បារ និងហួសចិត្តជាខ្លាំង។ ជាក់ស្ដែង យោងតាមគណនីហ្វេសប៊ុកមានឈ្មោះថា Ty Ea បានរៀបរាប់ឲ្យដឹងថា៖ «អ្នកជិះរ៉ឺម៉កកង់បីត្រូវប្រយ័ត្ន បើអ្នកបើកបរប្រាប់ថាអស់ហ្គាស អោយយើងចុះចាំគាត់ទៅចាក់ហ្គាស សូមគិតលុយអោយគាត់រួចយករបស់របរផ្ទាល់ខ្លួនចុះអោយអស់។ មានករណីមួយកើតនៅជិតការ៉ាសឡានខ្ញុំ មានយាយម្នាក់គាត់យកក្តាមប្រហែល ៣០ គីឡូ និងបន្លែ ពីស្រែមកលក់នៅភ្នំពេញ គាត់ជួលរម៉កដឹកពីបេនឡានមកផ្សារ លុះដល់កែងការ៉ាស់ឡានខ្ញុំ អ្នកបើកបរប្រាប់ថារ៉ឺម៉កអស់ហ្គាស អោយគាត់ចុះសិនវាទៅចាក់ហ្គាស។ ពេលគាត់ចុះ អ្នកបើករ៉ឺម៉កបានដឹកក្តាម បន្លែ និងឥវ៉ាន់គាត់យកទៅបាត់ស្រមោល។ គាត់ដើរយំអង្វរអោយគេជួយរក តែមិនដឹងជួយគាត់យ៉ាងម៉េច។ ពេលប្រពន្ធខ្ញុំទៅផ្សាថ្មីទិញម្ហូប ឃើញយាយម្នាក់នោះដើយុំរហូតដល់ផ្សារថ្មី។ ពិតជាតិរិច្ឆានមែនរកស៊ីមុខរបរអី សម្លាប់មុខរបរហ្នឹង!»។

យ៉ាងណាមិញ ក្រោយពេលរឿងនេះត្រូវបានដឹងដល់អ្នកនៅកន្លែងកើតហេតុ ដោយមានចិត្តអាណិត មេប៉ុស្តិ៍វត្តភ្នំ លោក អ៊ុន សំអាត បានធ្វើការសួរនាំ ព្រមទាំងផ្តល់ថវិកាចំនួន ២០ម៉ឺនរៀល សម្រាប់ឲ្យស្ត្រីរងគ្រោះមានទុនទិញក្តាមយកទៅលក់ផងដែរ៕

Share This Post: