Khmernote Media
  • កីឡា

    យោងតាមការចុះផ្សាយរបស់សារពត៌មាន The Sun បានឲ្យដឹងថា៖ លោក Jose Mourinho អាចនឹងត្រូវក្លឹបបិសាចក្រហម Manchester United បណ្ដេញចេញពីដំណែងនៅក្នុងសប្ដាហ៍ក្រោយនេះ ប្រសិនបើគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះដឹកនាំក្លឹបបិសាចក្រហម Manchester United ចាញ់ក្រុម Newcastle នៅក្នុងថ្ងៃសៅរ៍នេះ។ តាមការរំពឹងទុកកៅអីរបស់លោក Jose Mourinho នៅឯទឹកដី Old Trafford ហាក់ដូចជាអង្គុយមិនបានយូរទៀត បន្ទាប់ពីលោក Jose Mourinho ដឹកនាំក្លឹបបិសាចក្រហម Manchester United ធ្លាក់ទំរង់លេងយ៉ាងខ្លាំងក្នុងមួយរយៈចុងក្រោយនេះ។ នៅក្នុងថ្ងៃសៅរ៍នេះក្រុមសារិកាព្រៃ Newcastle United នឹងធ្វើដំណើរទៅលេងក្លឹបបិសាចក្រហម

    October 4, 2018
  • សង្គម

    យោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ Sophorn Khun បានធ្វើការបង្ហោះរូបភាព បង្ហាញនូវរូបភាពជនរងគ្រោះមួយរូប ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ ធ្វើឲ្យឈាមកកក្នុងខួរក្បាល ខណៈដែលជនរងគ្រោះ ជាអ្នករកលុយចិញ្ចឹមគ្រួសារ។ ដោយក្រោយពីការវះកាត់រួចរាល់នៅមន្ទីរពេទ្យធំខេត្តបាត់ដំបង ជនរងគ្រោះក៏ត្រូវការបន្ទាន់នូវឈាមប្រភេទ B។ ដោយគណនីហ្វេសប៊ុកដដែល បានសរសេររៀបរាប់ព្រមទាំងសំណូមពរដល់សប្បុរសជនថា៖ “មេត្តាជួយគាត់ផង មិនសុំជាថវិកាទេ តែសុំត្រឹមឈាម២ផ្លោកប្រភេទB ជាបន្ទាន់។ គាត់ជាកូនកំព្រាឪពុក ចំណែកម្ដាយមានជំងឺស្លាប់មួយចំហៀងខ្លួន គ្រួសារមានជីវភាពខ្វះខាត ពឹងលើគាត់តែម្នាក់ ឥលូវគាត់មានគ្រោះថ្នាក់ចរាចរណ៍ ឈាមកកក្នុងខួរក្បាល។ ពេលនេះវះកាត់ខួរក្បាលរួចហើយនៅមន្ទីពេទ្យធំខេត្តបាត់ដំបង ប៉ុន្តែខ្វះឈាម ខំប្រឹងរកមួយព្រឹកដល់ល្ងាចហើយរកមិនបាន។ សូមសប្បុរសជនដែលមានឈាមប្រភេទនេះ មេត្តាជួយគាត់ផង អាណិតគាត់ណាស់ លេខទូរស័ព្ទសម្រាប់ទាក់ទង 0885712222, 0977965328, 0975556197, 092299221,

    October 4, 2018
  • បច្ចេកវិទ្យា

    ពីមួយឆ្នាំទៅមួយឆ្នាំ ក្រុមហ៊ុនស្មាតហ្វូនជាច្រើនបានធ្វើការអភិវឌ្ឍន៍កាមេរ៉ានៅលើស្មាតហ្វូនរបស់ខ្លួនឲ្យកាន់តែល្អឡើងៗ ហើយមួយរយៈចុងក្រោយនេះ ក្រុមហ៊ុនស្មាតហ្វូនមួយចំនួនបានខំប្រឹងបំពាក់កាមេរ៉ាកាន់តែច្រើនឡើង ដោយមានស្មាតហ្វូនខ្លះមានកាមេរ៉ា៣គ្រាប់ ខ្លះ៤គ្រាប់។ ចំណែកឯក្រុមហ៊ុនអេឡិចត្រូនិកកូរ៉េ LG វិញ បានបង្ហាញស្មាតហ្វូនកំពូលរបស់ខ្លួន ជាមួយកាមេរ៉ារហូតដល់ទៅ៥គ្រាប់ឯណោះ ហើយកាមេរ៉ានីមួយៗសុទ្ធតែមានមុខងារផ្សេងៗគ្នាទាំងអស់។ + រូបរាង៖ LG V40 ThinQ មានបំពាក់តួខ្លួនមុខក្រោយក្រាលដោយកញ្ចក់សុទ្ធ Corning Gorilla Glass 5 និងមានស៊ុមជុំវិញធ្វើពីអាលុយមីញ៉ូម មើលទៅមានភាពថ្លៃថ្នូរ ចំណែកឯផ្នែកខាងមុខវិញ LG បានលេងម៉ូដក្បាលឆកដូចស្មាតហ្វូនដទៃផ្សេងទៀតដែរ។ + អេក្រង់៖ V40 ThinQ មានអេក្រង់ទំហំ 6.4 អ៊ីញ ប្រភេទ P-OLED

    October 4, 2018
  • អន្តរជាតិ

    កម្មវិធីប្រកួតសម្រស់ Miss Grand International 2018 នឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី០៥  ដល់ថ្ងៃទី២៥ ខែតុលា ដែលប្រទេសភូមា ធ្វើជាម្ចាស់ផ្ទះ។ ដោយក្នុងនោះ មានការចូលរួមប្រកួតពីបវរកញ្ញាតំណាងប្រទេសនីមួយៗ កំពុងត្រៀមខ្លួនចូលទៅប្រកួតបន្តផងដែរ។ យ៉ាងណាមិញថ្មីៗនេះ ប្រទេសឡាវ ក៏បានធ្វើការបង្ហាញនូវឈុតតំណាងជាតិរបស់ខ្លួនទៅកាន់មហាជនផងដែរ។ យោងតាមនៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ Miss Grand Lao បាន​បញ្ចេញ​ពី​ឈុត​តំណាង​ជាតិ​ខ្លួន ដែលធ្វើឱ្យ​មហាជន​ភ្ញាក់​ផ្អើល​យ៉ាងខ្លាំង ដោយឈុតនេះត្រូវបានគ្រងដោយ Miss Grand Lao ២០១៨ ដែលមាន​ឈ្មោះ Nobphalat Sikaiphak អាយុ ២០ឆ្នាំ ដែលឈុតនេះបានបង្ហាញនូវភាពច្នៃប្រឌិត និងមានភាពស្រស់ស្អាត ព្រមទាំងកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជន៕

    October 4, 2018
  • សង្គម

    ជារឿងគួរឲ្យហួសចិត្តមួយ ដែលត្រូវបានចែករំលែកវីដេអូមួយលើបណ្ដាញហ្វេសប៊ុក ពីឡានមួយគ្រឿងបើកបុកកង់បីឥណ្ឌា ដែលឈប់ស្ងៀម យ៉ាងដំណំ ធ្វើឲ្យផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង។ កាន់តែហួសហេតុជាងនេះទៀត គឺរថយន្តបង្កហេតុមួយគ្រឿងនេះ មិនបានចុះមកសុំទោសឡើយ ថែមទាំងបើកចេញទៅលឿនស្លេវទៀត ជាសំណាងល្អដែលជនរងគ្រោះមិនមានគ្រោះថ្នាក់ដល់ជីវិត។ ជាក់ស្ដែង យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះថា Bong Kla ជាអ្នកបង្ហោះវីដេអូនេះផ្ទាល់ បានរៀបរាប់ឲ្យដឹងថា៖ «ពូខ្ញុំប៉ិសស្លាប់ ភ្ញៀវខាងក្នុងរយះក្បាលខណះគាត់ឈប់មួយកន្លែងសោះ ស្លាកលេខរដ្ឋទៀត ហេតុអីបើប៉ះហើយម៉ិចមិនចុះមកទទួលខុសត្រូវ? ពូជខ្ញុំក៏សុទ្ធតែមន្ត្រីរាជការដែរ ពួកខ្ញុំសត្វមែន? សុំជួយសែរផង»។ សូមទស្សនាវីដេអូខាងក្រោម៖ https://www.facebook.com/bong.kla.5/videos/10155773631343779/?t=0 https://www.facebook.com/bong.kla.5/videos/10155773631613779/?t=1

    October 4, 2018
  • អន្តរជាតិ

    ដូចដែលគ្រប់គ្នាបានស្គាល់រួចមកហើយថា លោកឧកញ៉ា​ ឌួង ឆាយ ជាឧកញ៉ាចិត្តធម៌មួយរូប ដែលតែងតែធ្វើនូវអំពើសប្បុរសធម៌ ទៅកាន់ជនទីទ័ល និងខ្វះខាត។ ជាមួយគ្នានេះដែរ លោកក៏ត្រូវបានគេស្គាល់ថា កំពុងក្ដោបក្ដាប់ជំនួញជាច្រើននៅក្នុងដៃ ដែលសុទ្ធតែទទួលបានភាពជោគជ័យ។ ស្រាប់តែថ្មីៗ នេះ លោកបានធ្វើការចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន ទាក់ទងពីបុរសម្នាក់តែងតែមើលងាយលោករហូតមកដល់សព្វថ្ងៃ ម្នាក់នោះគឺ លោកឪពុករបស់លោកតែម្ដង។ យោងតាមរយៈការ Live វិដេអូ របស់លោកដែលបានបង្ហោះទៅលើបណ្ដាញហ្វេសប៊ុក លោកបានរៀបរាប់ថា ឪពុករបស់លោក តែងបញ្ចេញសម្ដីមើលងាយលោក និងមិនជឿជាក់ទៅលើសមត្ថភាពរបស់លោកឡើយ។ ប៉ុន្តែផ្ទុយទៅវិញ ខណៈដែលលោកជួបភាពបរាជ័យ គឺមានតែឪពុករបស់លោកនេះហើយជាអ្នកជួយជ្រោមជ្រែងដល់លោក។ ក្នុងនោះ លោកក៏បានរៀបរាប់ពីជីវិត និងឧបសគ្គក្នុងជំនួញរបស់លោក ចែករំលែកផងដែរ។​ បើចង់ដឹងច្បាស់

    October 4, 2018
  • សង្គម

    យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មស្តីពីការប្រែប្រួលតម្លៃប្រេងឥន្ធនៈនៅក្នុងប្រទេសកម្ពុជា បានបញ្ជាក់ឲ្យដឹងថា មូលហេតុដែលតម្លៃប្រេងសាំងមានការឡើងថ្លៃ ដោយសាតែតម្លៃប្រេងឥន្ទនៈលក់រាយនៅលើទីផ្សារអន្តរជាតិមានការកើនឡើងទៅតាមបរិបទនយោបាយពិភពលោក ជាពិសេសការប្រឈមមុខរវាងប្រទេសលោកខាងលិច និងប្រទេសផលិតប្រេងធំៗ ដែលកត្តានេះធ្វើឲ្យជះឥទ្ធិពលដល់តម្លៃប្រេងឥន្ទនៈលក់នៅរាយនៅប្រទេសកម្ពុជា ដោយសារតែប្រទេសយើងជាប្រទេសនាំចូលប្រេងឥន្ទនៈពីទីផ្សារអន្តរជាតិ។ ក្រសួងក៏បានបញ្ជាក់ផងដែរថា ក្រសួងមិនមែនជាអ្នកកំណត់ថ្លៃលក់រាយប្រេងឥន្ទនៈនៅកម្ពុជាទេ គឺក្រសួងមានភារកិច្ចស្រង់តម្លៃឡើងចុះ នៃប្រេងឥន្ទនៈទៅតាមទីផ្សារអន្តរជាតិ មកគណនាតាមការប្រកាសអន្តរក្រសួងស្តីពីការកំណត់រូបមន្តសម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ទនៈនៅកម្ពុជាប៉ុណ្ណោះ៕ អត្ថបទ៖ សេម

    October 4, 2018
  • អន្តរជាតិ

    កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចេញ​លិខិត​ស្នើទៅ​កាន់​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ឲ្យ​ចាត់វិធានការ​ផ្អាក​ការប្រើប្រាស់ និង​ផ្សព្វផ្សាយ​បទ​ចម្រៀង​”​ភ្ជុំបិណ្ឌ​នឹក​ស្រុក​” ច្រៀង​ដោយ​លោក ម៉ៅ ហា​ជី នៅ​ផលិតកម្ម​ថោ​ន Vol 122 ដែល​កំពុង​ផ្សព្វផ្សាយ​តាមរយៈយូធូប និង​បណ្តាញ​ផ្សព្វផ្សាយ​ផ្សេង​ទៀត។ យោងតាមលិខិតស្នើ ដែលបានចុះថ្ងៃទី ០៣ តុលា ឆ្នាំ២០១៨ បានប្រកាសឲ្យផ្អាកចាក់ផ្សាយចម្រៀងមួយបទនេះ ដោយសារតែ​ឃ្លា​មួយក្នុងចម្រៀងបាន​ច្រៀង​ថា៖ «កម្មករនិយោជិត​មិន​ទាន់​បើក​ប្រាក់ខែ ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ ដែល​ធ្វើ​ឲ្យ​កម្មករនិយោជិត​មិន​បាន​ទៅ​លេង​ស្រុក​កំណើត មិន​បាន​ទៅ​លេង​ម៉ែ​-​ពុក បាន​ត្រឹមតែ​ស្រក់​ទឹកនេត្រា ហើយ​បាន​ទូរស័ព្ទ​ប្រាប់​ម៉ែ -​ពុក បន្ទាប់​ពី​ភ្ជុំបិណ្ឌ​រួច​ហើយ បាន​អាច​ទៅ​លេង​ស្រុក​កំណើត​បាន​»។​ ដែលត្រង់អត្ថន័យ​ខាងលើ​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​យ៉ាង​ខ្លាំង​ដល់​គោលនយោបាយ

    October 4, 2018
  • សង្គម

    យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញចុះផ្សាយថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ បានឲ្យដឹងថា អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុងចំនួន ២១៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ក្នុងនោះ ១២០ គ្រឿង សម្រាប់ដឹកជញ្ជូនបងប្អូនទៅមកតាមបណ្ដាខត្ត ដោយមិនបង់ប្រាក់ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ រថយន្តក្រុងសម្រាប់ដឹកជញ្ចូនប្រជាពលរដ្ឋទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្តមករាជធានីភ្នំពេញវិញមានរយៈពេល០៦ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ដោយចេញដំណើរចាប់ពីម៉ោង០៥ និង៣០នាទីព្រឹក ចំពោះទីតាំងចំណងទៅតាមបណ្តាខេត្តនានា មានដូចខាងក្រោម៖ អត្ថបទ៖ សេម

    October 4, 2018
  • អន្តរជាតិ

    ក្រោយពីប្រទេសកម្ពុជាបានចាប់ផ្តើមនាំយុវតីខ្មែរជាច្រើនរូបយកទៅប្រកួតប្រជែងសម្រស់លើឆាកអន្តរជាតិ និងមានការកោតសរសើរពីសំណាក់មហាជនចំពោះសម្រស់យុវតីជំនាន់ថ្មី។ ដោយទោះបីជាបេក្ខភាពបវកញ្ញាកម្ពុជា ពុំទាន់ទទួលបាននូវជ័យលាភីក្តី ប៉ុន្តែកម្ពុជានៅតែជំរុញឲ្យមានការចេញទៅប្រកួតនៅក្រៅប្រទេស ដើម្បីបង្ហាញនូវមុខមាត់ ទង់ជាតិប្រទេស នៅលើឆាកអន្តរជាតិ។ យ៉ាងណាមិញនៅរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨នេះ យោងតាមការបង្ហោះរបស់ហ្វេសប៊ុកផ្លូវការ New Face Cambodia បានឲ្យដឹងថា កញ្ញា នេត ស្រីនីង មានអាយុ១៨ឆ្នាំ ក្លាយជាបេក្ខនារីតំណាងប្រទេសកម្ពុជា ចេញទៅប្រកួតនៅក្នុងកម្មវិធី Miss Cosmopolitan world 2018 ដោយមានបេក្ខភាពបវកញ្ញាចូលរួមចំនួន ៣២ប្រទេសជុំវិញពិភពលោក ដែលប្រទេសម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះដែលនឹងចាប់ផ្តើមប្រកួតពីថ្ងៃទី០៣ រហូតដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨៕

    October 3, 2018