Khmernote Media
  • សង្គម

    កាលពីប៉ុន្មានថ្ងៃមុននេះ រាជរដ្ឋាភិបាលបានរៀបចំត្រៀមរថយន្តក្រុងចំនួន២១៥គ្រឿងសម្រាប់បម្រើសេវាដឹកជញ្ចូនសាធារណៈ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្តនានា និងពីបណ្តាខេត្តមកភ្នំពេញវិញ ដោយមិនគិតថ្លៃឡើយ។ ហើយនាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ នេះ រាជរដ្ឋាភិបាលបានប្រកាសឲ្យបងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរទៅស្រុកកំណើតតាមរថភ្លើងបានដោយគិតថ្លៃផងដែរ។ ខ្សែរថភ្លើង ដែលនឹងត្រៀមដឹកជញ្ចូនប្រជាពលរដ្ឋមានដូចជា៖ ១. ភ្នំពេញ – កំពង់ឆ្នាំង – ពោធិ៍សាត់ – បាត់ដំបង – បន្ទាយមានជ័យ – ប៉ោយប៉ែត្រ ២. ភ្នំពេញ – តាកែវ – កំពត – ព្រះសីហនុ សម្រាប់វេលា

    October 5, 2018
  • អន្តរជាតិ

    អូស្រ្តាលី៖ បុរសជនជាតិអូស្រ្តាលីមួយរូប និងភរិយាបានបង្ហាញក្ដីរំភើបភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានឃើញស្នាមក្រហមដោយសារការ កោសខ្យល់ លើខ្នងរបស់ខ្លួនជាលើកដំបូង។ ជាក់ស្ដែង អ្នកស្រី Candise Raison និងប្ដីរបស់នាងលោក Matthew មកពីប្រទេសអូស្រ្តាលី បានសម្រេចធ្វើដំណើរកម្សាន្តនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ីរយៈពេល ៦ថ្ងៃ។ ក្រោយពេលដើរកម្សាន្តអស់កម្លាំង អ្នកទាំង ២ ក៏នាំគ្នាចូលកន្លែងម៉ាស្សាមួយ ដើម្បីលំហែរាងកាយ ដោយនាងបានជ្រើសរើសយកការម៉ាស្សាដោយដៃ រីឯប្ដីនាងបានរើសយកការម៉ាស្សាដោយការ កោសខ្យល់។ បន្ទាប់ពីទទួលបានការកោសខ្យល់ពីអ្នកម៉ាស្សានៅទីនោះ ធ្វើឲ្យលោកមានភាពភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលបានឃើញស្នាមក្រហមឆ្អិនឆ្អៅរបស់លោក ហើយលោកក៏បានរៀបរាប់ឲ្យដឹងផងដែរថា លោកពិតជាទទួលបានអារម្មណ៍ពិសេសខ្លាំងណាស់។ មិនត្រឹមតែទទួលបានស្នាមក្រហមនេះទេ ប៉ុន្តែវាហាក់ដូចជាបានធូរស្រាលខ្លួន ជាពិសេសអាការៈឈឺខ្នងរបស់លោកដែលមានតាំងពីយូរនោះ ក៏ដូចជាបានជាសះស្បើយតែម្ដង។ នេះជាលើកទីមួយហើយដែលលោកបានសាកល្បងការម៉ាស្សាកោសខ្យល់នេះ ទាំងភរិយារបស់លោក

    October 5, 2018
  • អន្តរជាតិ

    តារាចម្រៀងរ៉េបវ័យក្មេងរូបសង្ហាលោក ងួន ចាន់ដេវីត (G-devith) ពិតជាជោគជ័យក្នុងវិស័យសិល្បៈ និងទទួលបានប្រជាប្រិយភាពខ្លាំងឡើងៗជាលំដាប់ពីសំណាក់មិត្តយុវវ័យគ្រប់ស្រទាប់ក្នុងរយៈពេលដ៏ខ្លីជាមួយនឹងបទញាក់កន្ត្រាក់អារម្មណ៍។ យ៉ាងណាមិញក្រោយពី G-devith បានប្រកាសជាសាធារណៈថាខ្លួនបានចាកចេញ និងក្លាយជាអ្នកចម្រៀងឯករាជ្យ  G-devith តែងតែបញ្ចេញបទចម្រៀងនៅលើហ្វេសប៊ុក និងយូធូបរបស់ខ្លួន។ ជាក់ស្តែងណាស់មុននេះបន្តិច G-devith បានបញ្ចេញ MV បទថ្មីដែលមានចំណងជើង FAKE FRIEND ដែលជាចង្វាក់ញាក់កន្ត្រាក់អារម្មណ៍។ យ៉ាងណាមិញក្នុងការបញ្ចេញបទចម្រៀងមួយបទនេះ ក៏ជាការផ្តល់នូវកាដូពិសេសជូនដល់អ្នកគាំទ្រ ក្នុងថ្ងៃខួបកំណើតរបស់ G-devith ផងដែរ៕ https://www.facebook.com/GDevith/videos/347698682469347/

    October 5, 2018
  • អន្តរជាតិ

    សិល្បករបុរាណ លោក ដួង សុខគា ជាសិល្បករមួយរូប ដែលតែងតែបង្ហាញគោលជំហររឹងមាំ គាំទ្រ និងលើកស្ទួយសិល្បៈបុរាណខ្មែរ ខណៈដែលវប្បធម៌បរទេសនៅតែបន្តហូរចូលមកកាន់តែច្រើនឡើង។ ដើម្បីធ្វើការទប់ស្កាត់ការហូរចូលនៃសិល្បៈបរទេសនេះ សិល្បករ និងក្រសួងពាក់ព័ន្ធបានសម្រេចបិទការចាក់ផ្សាយរឿងភាគបរទេសនៅម៉ោងមាស ដែលបានកំណត់។ យ៉ាងណាមិញ ការធ្វើបែបនេះហាក់ដូចជាមិនទាន់មានប្រសិទ្ធិភាពនៅឡើយ ត្បិតការផ្សព្វផ្សាយសិល្បៈបុរាណ ដែលជាកេរ្តិ៍មរតករបស់ខ្មែរ នៅតែមានកម្រិត និងស្ទើរតែលុបបំបាត់ចេញពីប៉ុស្តិ៍ជាតិសូន្យឈឹងតែម្ដង។ ជាមួយនឹងករណីនេះ លោក សុខគា បានសម្ដែងមតិរបស់ខ្លួន និងប្រកាសស្នើឲ្យប៉ុស្តិ៍ទូរទស្សន៍ទាំងអស់ ផ្តល់ការយកចិត្តទុកដាក់ឡើងវិញ។ ជាក់ស្ដែង លោកបានពោលលើបណ្ដាញហ្វេសប៊ុកទាំងស្រណោះថា៖ «យើងថា វប្បធម៌រលត់ជាតិរលាយ!ឥឡូវនេះគ្រប់ប៉ុស្តិ៍ទូរទស្សន៍ តើប៉ុស្តិ៍ណាខ្លះ មានអាយ៉ៃ ចាប៉ី យីកេ ជាប្រចាំទេ? ថ្ងៃនេះ

    October 5, 2018
  • អន្តរជាតិ

    ផ្ទុះការភ្ញាក់ផ្អើលពេញបណ្ដាញហ្វេសប៊ុក ក្រោយមានការចែករំលែកតៗ គ្នាពីវីដេអូដ៏គួរឲ្យព្រឺសម្បុរមួយដែលបង្ហាញនូវ បុរសម្នាក់បង្រៀនកូនប្រុសហែលទឹកក្នុងអាងហែលទឹកមួយកន្លែង។ ខណៈពេលដែលបុរសនោះលើកកូនប្រុសចេញពីទឹក ស្រាប់តែមានដៃមួយទៀតលេចចេញឡើងដោយគ្មានប្រភព មកចាប់ខ្លួនក្មេងប្រុសតែម្ដង។ វីដេអូមួយនេះពុំមានប្រភពបញ្ជាក់ថានៅប្រទេសណាឡើយ ប៉ុន្តែតាមរយៈការសង្កេត គឺត្រូវបានថតដោយស្រីមួយរូប ដែលប្រហែលជាសាច់ញាតិរបស់ក្មេងប្រុសក្នុងវីដេអូ ដែលបង្កការភ្ញាក់ផ្អើល ព្រឺក្បាលពីអ្នកទស្សនាជាខ្លាំង ខណៈដែលម្ចាស់វីដេអូបានបញ្ជាក់អះអាងយ៉ាងច្បាស់ថា អាងហែលទឹកមួយនេះ គ្មានចន្លោះ រឺប្រហោងណាមួយ ដែលអាចយកមនុស្សលូកដៃចូលទៅឡើយ។ យ៉ាងណាមិញ ទន្ទឹមជាមួយគ្នានេះក៏មានមតិផ្សេងទៀតបានលើកឡើងផងដែរថា ប្រហែលជាមានមនុស្សហែលទឹកនៅជិតនោះក៏អាចថាបាន។ ចុះលោកអ្នកគិតយ៉ាងណាដែរ? បើចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖ https://www.facebook.com/ded2018/videos/707307529667721/?t=4

    October 5, 2018
  • សង្គម

    យោងតាមការបញ្ជាក់ពីនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA បានឲ្យដឹងថា រថយន្តក្រុងចំនួន 41 គ្រឿង ដែលបានផ្តល់ជូនសាលារាជធានីភ្នំពេញក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ត្រូវបានដាក់ឲ្យដំណើរការនាថ្ងៃទី1 ខែតុលា ហើយចំនួនខ្សែរត់នៃសេវារថយន្តក្រុងបានកើនឡើងពី 9 ទៅ 13 ខ្សែរត់។ ត្រឹមដំណាច់ឆ្នាំនេះ រថយន្តក្រុងចំនួន 39 គ្រឿង នឹងត្រូវផ្តល់ជូនបន្ថែមដល់សាលារាជធានីភ្នំពេញ ដូចនេះ រថយន្តក្រុងសរុបចំនួន 80 គ្រឿង នឹងដំណើរការនៅរាជធានីភ្នំពេញ ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។ កម្មវិធីស្មាតហ្វូនសម្រាប់កំណត់ពីទីតាំងរថយន្តក្រុង និងការទូទាត់ងាយស្រួលដែលមានឈ្មោះថា “Weell” នឹងត្រូវបានដាក់ឲ្យដំណើរការផងដែរ។ ប្រព័ន្ធសេវាដឹកជញ្ជូនសាធារណៈនៅក្នុងទីក្រុងនឹងកាន់តែមានភាពងាយស្រួល។ សូមប្រើប្រាស់រថយន្តក្រុងដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។ តម្លៃសំបុត្ររថយន្តក្រុងគឺ 1,500 រៀល។

    October 5, 2018
  • អន្តរជាតិ

    ក្រុងព្រះសីហនុ-កាលពីម៉ោង២យប់រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី0៤ ខែតុលា ឆ្នាំ២០១៨ នៅក្រុម៩ភូមិ០១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តព្រះសីហនុ បានចុះបង្ក្រាបបទល្មើសគ្រឿងញៀន១ករណី ឃាត់ខ្លូនជនសង្ស័យម្នាក់ជាជនជាតិចិន។ វត្ថុតាងដកហូតបានរួមមានម្សៅក្រាមពណ៍សរថ្លាសង្ស័យជាសារធាតុញៀនចំនួន៩ កញ្ចប់ធំ,ថ្នាំញៀនប្រភេទគ្រាប់ WY ចំនួន៥ គ្រាប់, ប្រភេទថ្នាំសប្បាយចំនួន៦គ្រាប់ ទូស័ព្ទ១គ្រឿង និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។ នគរបាលកំពុងសាកសួរ សាវតារបស់ជនសង្សយ័បន្ថែមតាមនិតិវិធីដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីផ្តន្ទាទោសតាមច្បាប់៕

    October 5, 2018
  • សង្គម

    មហាជនច្បាស់ជានៅចាំច្បាស់ពីករណីក្មេងប្រុសកម្សត់មួយរូបឈ្មោះ លី ហេង អាយុ ៨ឆ្នាំ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ ដោយត្រូវឡានធំកិនខ្ទេចជើង រហូតដល់កាត់ជើង និងប្រដាប់ភេទ។ ក្រោយពីកុមារា លីហេង ត្រឡប់មកពីព្យាបាលរបួសនៅប្រទេសវៀតណាម ក៏នៅតែមានសប្បុរសជនជាច្រើនបានផ្តល់អំណោយ និងថវិកាមួយចំនួនជូនដល់ប្អូនប្រុស ដែលត្រូវកាត់ប្រដាប់ភេទ និងកាត់ជើងក្លាយខ្លួនពិការ។ យ៉ាងណាមិញកាលពីម្សិលមិញនេះ ក្រុមគ្រួសារ លីហេង នៅតែបន្តបញ្ជូនក្មេងប្រុសកម្សត់នេះ ទៅពិនិត្យតាមដានស្ថានភាពបន្តនៅមន្ទីរពេទ្យ នៅប្រទេសវៀតណាម។ ក្នុងនោះផងដែលក្រោយពីបានឃើញស្នាមញញឹមក្មេងប្រុសកម្សត់រូបនេះ ធ្វើឲ្យមហាជនជាច្រើនសម្តែងក្តីអាណិតជាខ្លាំង និងជូនពរឲ្យ លី ហេង ឆាប់ជាសះស្បើយព្រមទាំងលើកទឹកចិត្តឲ្យក្មេងប្រុសរូបនេះកុំចុះចាញ់នៅក្នុងឆាកជីវិត៕ ស្ថានភាពប្អូនប្រុស លីហេង នាពេលកន្លងមក

    October 5, 2018
  • អន្តរជាតិ

    អាមេរិក៖ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាយក្សចិន​ និងអាមេរិក ហាក់បានឡើងកំដៅខ្លាំងឡើងៗ ហើយឥទ្ធិពលនៃសង្គ្រាមពាណិជ្ជកម្មនេះបានធ្វើឲ្យរដ្ឋាភិបាលអាមេរិកកំពុងតែពិចារណាឈប់ឲ្យមាននិស្សិតចិនមករៀននៅក្នុងសហរដ្ឋអាមេរិកទៀតផង។ បើយោងតាមសារព័ត៌មាន Nextshark បានចុះផ្សាយថា រដ្ឋាភិបាលអាមេរិកដែលដឹកនាំលោកប្រធានាធិបតី Donald Trump បានចោទប្រកាន់ថា និស្សិតចិនដែលមករៀននៅក្នុងសហរដ្ឋអាមេរិកទាំងអស់គឺសុទ្ធជា​​អ្នកយកការសម្ងាត់ (Spy) ឲ្យរដ្ឋាភិបាលចិន ហើយដើម្បីគ្រប់គ្រងសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក ការឈប់ផ្តល់ទិដ្ឋការសម្រាប់និស្សិតចិនមករៀននៅអាមេរិកគឺជារឿងល្អបំផុត។ បើតាមអ្នកតំណាងឲ្យសេតវិមានម្នាក់គឺលោក  Stephen Miller  បានឲ្យដឹងថា ប្រសិនបើអាមេរិកឈប់ផ្តល់ទិដ្ឋការដល់និស្សិតចិនមែន វាក៏អាចដាក់សម្ពាធដល់សាកលវិទ្យាល័យចំនួន ដែលធ្លាប់តែរិះគន់ដល់រដ្ឋបាលរបស់លោក Donald Trump ផងដែរ។ យ៉ាងណាក្តី មកទល់នឹងពេលនេះនៅមិនទាន់មានសេចក្តីសម្រេចណាមួយជុំវិញបញ្ហាខាងលើនេះ បានកើតឡើងនៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ nextshark

    October 5, 2018
  • អន្តរជាតិ

    ជាធម្មតាទាំងសិល្បករ និងសិល្បការិនី ក្រៅពីមានទេពកោលស្យនៅក្នុងវិស័យសិល្បៈ ពួកគេតែងតែព្យាយាមសម្រិតសម្រាំងខ្លាំងទៅនឹងការតុបតែងខ្លួនលើស្ទាយសម្លៀកបំពាក់ ម៉ូតសក់ និងការ make up អោយរូបសម្រស់កាន់តែមានភាពលេចធ្លោ។ នៅក្នុងនោះផងដែលនៅថ្ងៃនេះ មកក្រឡេកមើលនូវកម្រងរូបថត ដែលមានការប្រៀបធៀបគ្នា រវាងរូបថត ថតដោយកាម៉េរាធម្មតាមិនមានការកែច្នៃ និងរូបថតខាងក្នុង Studio ថាតើមានភាពខុសគ្នាយ៉ាងណាទៅ? ញឹម ចាន់ថន អ៊ុន សុធា សុវត្ថិ​​​ មុន្នីវណ្ណ លោកព្រាប សុវត្ថិ សុវណ្ណ មុន្នីសេរីវុឌ្ឍ សុវត្ថិ មុន្នីនាគ ឆាយ វីរៈយុទ្ធ ឆន សុវណ្ណរាជ ប៉ែន

    October 4, 2018