ខ្មែរណូត

ស្វែងរក

  • សង្គម

    ស្រួលអស់ពីចិត្តតែម្តង! ភ្ជុំឆ្នាំនេះ ទៅលេងស្រុកចង់ជិះឡានក្រុងក៏បាន រថភ្លើងក៏បាន គឺអត់យកលុយដូចគ្នា

    BY Khmernote Media October 5, 2018
    ស្រួលអស់ពីចិត្តតែម្តង! ភ្ជុំឆ្នាំនេះ ទៅលេងស្រុកចង់ជិះឡានក្រុងក៏បាន រថភ្លើងក៏បាន គឺអត់យកលុយដូចគ្នា

    កាលពីប៉ុន្មានថ្ងៃមុននេះ រាជរដ្ឋាភិបាលបានរៀបចំត្រៀមរថយន្តក្រុងចំនួន២១៥គ្រឿងសម្រាប់បម្រើសេវាដឹកជញ្ចូនសាធារណៈ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្តនានា និងពីបណ្តាខេត្តមកភ្នំពេញវិញ ដោយមិនគិតថ្លៃឡើយ។

    ហើយនាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ នេះ រាជរដ្ឋាភិបាលបានប្រកាសឲ្យបងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរទៅស្រុកកំណើតតាមរថភ្លើងបានដោយគិតថ្លៃផងដែរ។ ខ្សែរថភ្លើង ដែលនឹងត្រៀមដឹកជញ្ចូនប្រជាពលរដ្ឋមានដូចជា៖

    ១. ភ្នំពេញ – កំពង់ឆ្នាំង – ពោធិ៍សាត់ – បាត់ដំបង – បន្ទាយមានជ័យ – ប៉ោយប៉ែត្រ

    ២. ភ្នំពេញ – តាកែវ – កំពត – ព្រះសីហនុ

    សម្រាប់វេលា និងកាលបរិច្ឆេទធ្វើដំណើរសូមមើលតារាងខាងក្រោ៖

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay