Khmernote Media
  • អន្តរជាតិ

    យោងតាមការសរសេរឲ្យដឹងរបស់លោកផែង វណ្ណៈ បានឲ្យដឹងថា៖ លោកឧត្ដមសេនីយ៍ទោ​ ជួន​ ណារិន​ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ បានអោយខ្ញុំដឹងមុននេះបន្តិចថា​ លោកបានកោះហៅមន្ត្រីនគរបាលចរាចរ​ ដែលយកតួនាទី​ ទៅជំរិតទារលុយជនជាតិចិន​ បើកបរល្មើសច្បាប់ចរាចរមកសួរនាំហើយ​ ។ បន្ទាប់​ពី​សាកសួររួចលោកឧត្ដមសេនីយ៍ទោ​ ស្នងការ​ នឹងស្នើសុំថ្នាក់ដឹកនាំ​ អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ ដើម្បីដាក់វិន័យអោយបានធ្ងន់ធ្ងរបំផុត​ ។ លោកឧត្ដមសេនីយ៍ទោ​ ជួន​ ណារិន​បានបន្ថែមអោយដឹងទៀតថា​ បើតាមជំហរ​របស់លោក​ ទង្វើរបស់មន្ត្រីចរាចររូបនោះ សមតែបណ្ដេញចេញពីក្របខណ្ឌនគរបាលជាតិទើបត្រូវ​ ព្រោះធ្វើអោយបាត់បង់កិត្តិយសមន្ត្រីនគរបាលជាតិទូទាំងប្រទេស​ ៕ ប្រភព៖ ផែង វណ្ណៈ https://www.facebook.com/vannak.pheng.3/videos/1845001158930021/

    October 11, 2018
  • អន្តរជាតិ

    ចិន៖ មានវិធីជាច្រើនដែលគេអាចប្រើប្រាស់ ដើម្បីអប់រំប្រជាពលរដ្ឋឲ្យមានការភ័យខ្លាច និងប្រុងប្រយ័ត្នក្នុងការបើកបរ។ សម្រាប់នៅ ក្នុងខេត្ត Henan ប្រទេសចិនវិញ អាជ្ញាធរបានសម្រេចយករថយន្ត ដែលត្រូវបានគេបុក និងរងនូវការខូចខាតយ៉ាងខ្លាំងមួយគ្រឿង ទៅដាក់តាំងនៅលើដងផ្លូវមួយកន្លែង ដើម្បីជាការដាស់តឿនអ្នកបើកបរគ្រប់រូបឲ្យបានដឹងពីគ្រោះថ្នាក់ ដែលអាចកើតមានឡើងក្នុងការបើកបរ។ ផ្លូវមួយខ្សែរនេះមានឈ្មោះថា Shanghai-Shaanxi Highway ដែលជាផ្លូវសំខាន់មួយនៅក្នុងខេត្តខាងលើនេះ។ អាជ្ញាធររំពឹងថា ការដាក់តាំងរថយន្តមួយគ្រឿងនេះនឹងក្លាយជាចំណែកមួយនៃអប់រំអ្នកបើកបរគ្រប់រូប ជាពិសេសគឺអ្នកបើកបរថ្មីៗតែម្តង ឲ្យមានការប្រុងប្រយ័ត្នគ្រប់ពេលវេលា។ សូមបញ្ជាក់ជូនថា បើយោងតាមអង្គការសុខភាពពិភពលោកបានឲ្យដឹងថា ជាមធ្យមនៅក្នុងប្រទេសចិន មានអ្នកស្លាប់ប្រមាណជា ៧០០ នាក់ក្នុងមួយថ្ងៃដោយគ្រោះថ្នាក់ចរាចរណ៍ ដូចនេះហើយទើបអាជ្ញាធរប្រឹងរកគ្រប់វិធីដើម្បីទប់ដោះស្រាយបញ្ហានេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ CGTN

    October 11, 2018
  • សង្គម

    ក្រុងកំពង់សោម៖ ជារៀងរាល់ឆ្នាំឆ្នេរសមុទ្រដ៏ស្រស់ស្អាតនានានៅក្នុងក្រុងកំពង់សោម តែងតែទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើនហូរហែ ជាពិសេសទៀតនោះគឺថ្ងៃបុណ្យទានតែម្តង មានមនុស្សម្នាជាច្រើននាំគ្នាសម្រុកទៅកំសាន្តលេងសមុទ្រនៅក្រុងកំពង់សោម ធ្វើឲ្យតូបលំហែកាយជាច្រើននៅតាមមាត់សមុទ្រពេញសឹងតែរកកន្លែងអង្គុយគ្មាន។ ប៉ុន្តែឆ្នាំនេះខុសប្លែកពីឆ្នាំមុនៗ ដោយសារតែមាត់សមុទ្រ ដែលធ្លាប់តែមានមនុស្សម្នាមកកំសាន្ត និងហែលទឹកលេងអ៊ូអរនោះ បែរជាស្ងាត់ជ្រងំមិនសូវមានមនុស្សច្រើនដូចមុនឡើយសោះកក្រោះមិនសូវសប្បាយរីករាយ បើទោះបីជាថ្ងៃបុណ្យភ្ជុំក៏ដោយ។ ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងកំពង់សោមក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ មេត្តាបន្តមកលេងកំសាន្តនៅទីនោះវិញ ដើម្បីកុំឲ្យរមីយដ្ឋានធម្មជាតិដ៏ស្រស់ស្អាតមួយនេះស្ងាត់ជ្រងំបែបនេះទៀត៕ https://www.facebook.com/266231914028891/videos/pcb.267266040592145/713102669024782/?type=3&theater https://www.facebook.com/266231914028891/videos/pcb.267266040592145/1893364777398062/?type=3&theater អត្ថបទ៖ សេម រូបភាព៖ តោពីរពត៌មាន

    October 10, 2018
  • អន្តរជាតិ

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៨-៩ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស កើតឡើងចំនួន ៣៦លើក បណ្ដាលឱ្យមនុស្សស្លាប់ ២២នាក់ របួសធ្ងន់៤២នាក់ និងរបួសស្រាល ១១នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៣៦លើកនេះ បណ្ដាលឱ្យខូតខាតម៉ូតូចំនួន ៤៣គ្រឿង, រថយន្ដធុនតូច ១៨គ្រឿង, រថយន្ដធុនធំ ៣គ្រឿង អ្នកថ្មើរជើង ៧នាក់ ហើយមូលហេតុដែលបណ្ដាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន មិនគោរពសិទ្ធិ ប្រជែង បត់ក្នុងសភាពគ្រោះថ្នាក់ និងស្រវឹង៕

    October 10, 2018
  • អន្តរជាតិ

    ក្រុងព្រះសីហនុ-មន្ត្រីសាលាក្រុងព្រះសីហនុថ្លែងថា ប៉ុន្មានថ្ងៃកន្លងមកនេះ មានកំទេចកំប្លោក និងសំរាមឫសរុក្ខជាតិមួយចំនួនបានរសាត់អណ្តែតពីក្នុងសមុទ្រមកទើលើឆ្នេរអូរឈើទាល ធ្វើអោយបាត់បង់សោភណ្ឌភាពតំបន់ឆ្នេរ។ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨ មន្ត្រីសាលាក្រុងនិងបុគ្គលិកផ្នែកសំអាតក៍បានចុះទៅកើបប្រមូលយកកំទេចសំរាមទាំងអស់ ដើម្បីសំអាតឆ្នេរខ្សាច់ឡើងវិញ ដែលតាមមន្ត្រីថា ការសំអាតនឹងធ្វើបន្តមកដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨នេះទៀត។ ជុំវិញបញ្ហានេះ អភិបាលក្រុងព្រះសីហនុបានពន្យល់ថា កាកសំណល់ដែលអណ្តែតពីក្នុងសមុទ្រមកទើលើឆ្នេរខ្សាច់នេះ មិនមែនជាកាកសំណល់តាមផ្ទះនោះទេ គឺជាប្រភេទរុក្ខជាតិកំប្លោក និងឫសរុក្ខជាតិផ្សេងៗមួយចំនួនទៀត។ សេចក្តីរាយការណ៍ពីមន្ត្រីសាលាខេត្តព្រះសីហនុអោយដឹងដែរថា នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨នេះ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ នឹងដឹកនាំមន្រ្តីរាជការនិងផ្នែកពាក់ពន្ធ័ចូលរួមសំអាតអនាម័យ បរិស្ថាននៅឆ្នេរអូរឈើទាលនេះផងដែរ៕ ប្រភព៖ លោក Huy Bunleng

    October 10, 2018
  • អន្តរជាតិ

    ​ភ្នំពេញ​ ៖​ យោង​តាម​របាយ​ការ​ពី​នាយកដ្ឋាន​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​៧​ ខែតុលា ឆ្នាំ​២០១៨​ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​ ១៣​លើក​ (​យប់​១២​លើក​)​ បណ្តាល​ឲ្យ​ស្លាប់​ ១០​នាក់​ របួសធ្ងន់​ស្រាល​ ១៧នាក់​(​ស្រី​៨​នាក់​)​ មិន​ពាក់​ពួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​ ២០​នាក់​(​យប់​១២​នាក់​)​ ។​ ​នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​ ១៣​លើក​នេះ​ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​ ២៦​គ្រឿង​ ក្នុង​នោះ​មាន​ម៉ូតូ​ ១៦គ្រឿង​ រថយន្ត​តូច​ ៦​គ្រឿង​ រថយន្ត​ធំ​ ៤គ្រឿង​ យាន​ផ្សេងៗ​០​គ្រឿង​ ។​ ​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្ត​ថា​ មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ គឺ​បណ្តាល​មក​ពី​

    October 8, 2018
  • សង្គម

    ចាប់តាំងពីថ្ងៃទី០៦ ខែតុលា ម្សិលមិញនេះរហូតដល់ថ្ងៃទី០៧ ខែតុលា នេះ គេសង្កេតឃើញបងប្អូនប្រជាពលរដ្ឋជាច្រើន ជាពិសេសបងប្អូនកម្មករ-កម្មការិនីបាននាំគ្នាសម្រុកធ្វើដំណើរពីទីក្រុងភ្នំពេញទៅកាន់ស្រុកកំណើត ដើម្បីជួបជុំសាច់ញាតិបងប្អូនឪពុកម្តាយនៅក្នុងឱកាសពិធីបុណ្យភ្ជុំប្រពៃណីជាតិខ្មែរ។ ក្នុងឱកាសនេះផងដែរ រាជរដ្ឋាភិបាលក៏បានរៀបចំរថយន្តក្រុងជាង២០០គ្រឿង និងរថភ្លើងថែមទៀត ដើម្បីដឹកជញ្ចូនប្រជាពលរដ្ឋទៅស្រុកកំណើត និងត្រលប់មកវិញ ដោយមិនយកកំរៃសេវាអ្វីឡើយ ប៉ុន្តែយើងនៅតែឃើញមានបងប្អូនប្រជាពលរដ្ឋមួយចំនួន នៅតែបន្តធ្វើដំណើរតាមរថយន្តឈ្នួល បើទោះបីជាមានការតម្លៃថ្លៃក៏ដោយ ហើយអ្វីកាន់តែហួសចិត្តនោះ គឺពួកគាត់សុខចិត្តទ្រាំអង្គុយលើដំបូលរថយន្ត ដែលងាយនឹងគ្រោះថ្នាក់ដល់អាយុជីវិតយ៉ាងខ្លាំង។ ខ្មែរណូតសុំសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាឈប់បន្តការជិះលើដំបូងរថយន្តបែបនេះទៀត ព្រោះវាងាយនឹងបង្កគ្រោះថ្នាក់ខ្លាំងណាស់ ហើយក៏សុំសំណូមពរឲ្យសមត្ថកិច្ចចាត់វិធានការ ចំពោះរថយន្តឈ្នួល ដែលផ្ទុកមនុស្សលើសចំណុះបែបនេះផង៕ អត្ថបទ៖ សេម រូបភាព៖ ហ្វេសប៊ុក

    October 7, 2018
  • អន្តរជាតិ

    ក្រោយពីប្រទេសកម្ពុជាបានចាប់ផ្តើមនាំយុវជនយុវតីខ្មែរជាច្រើនរូបយកទៅប្រកួតប្រជែងសម្រស់លើឆាកអន្តរជាតិ និងមានការកោតសរសើរពីសំណាក់មហាជនចំពោះសម្រស់យុវតីជំនាន់ថ្មី។ ដោយទោះបីជាបេក្ខភាពដែលកម្ពុជាបញ្ជូន ពុំទាន់ទទួលបាននូវជ័យលាភីក្តី ប៉ុន្តែកម្ពុជានៅតែជំរុញឲ្យមានការចេញទៅប្រកួតនៅក្រៅប្រទេស ដើម្បីបង្ហាញនូវមុខមាត់ ទង់ជាតិប្រទេស នៅលើឆាកអន្តរជាតិ។ យ៉ាងណាមិញថ្មីៗនេះយោងតាមហ្វេសប៊ុក Team Cambodia បានឲ្យដឹងថា យុវជន ជា ឃៀងឆែ មានអាយុ ២០ឆ្នាំ និងកម្ពស់ 1.83 cm លោកនឹងតំណាងអោយកម្ពុជា ចូលរួមប្រកួត MISTER UNIVERSAL AMBASSADOR 2018 ដែលនឹងចាប់ផ្តើមប្រកួតពីថ្ងៃទី១៨ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុង JAIPUR ប្រទេសឥណ្ឌា។ គួររំលឹកផងដែលថា កម្ពុជាបានខកខានចូលរួមប្រកួតកម្មវិធីនេះអស់រយះពេលពីរឆ្នាំកន្លងមកហេីយ

    October 7, 2018
  • អន្តរជាតិ

    ក្រោយពីប្រទេសកម្ពុជាបានចាប់ផ្តើមនាំយុវតីខ្មែរជាច្រើនរូបយកទៅប្រកួតប្រជែងសម្រស់លើឆាកអន្តរជាតិ និងមានការកោតសរសើរពីសំណាក់មហាជនចំពោះសម្រស់យុវតីជំនាន់ថ្មី។ ដោយ កញ្ញា កែវសេង លីហួរ កញ្ញាឯកកម្ពុជាលេខ២ ឆ្នាំ២០១៧ ក្លាយជាបវរកញ្ញាផែនដីកម្ពុជាឆ្នាំ២០១៨ នឹងធ្វើជាតំណាងប្រទេសកម្ពុជាចូលរួមក្នុងការប្រកួត បវរកញ្ញាផែនដីឆ្នាំ២០១៨ នៅប្រទេសហ្វីលីពីន នាចុងឆ្នាំនេះ។ យ៉ាងណាមិញយោងតាមការបង្ហោះរបស់គេហទំព័រផ្លូវការរបស់ Miss Earth Cambodia​ បានឲ្យដឹងថា បវរកញ្ញាផែនដីកម្ពុជាឆ្នាំ២០១៨ កញ្ញា កែវសេង លីហួរ​ នៅថ្ងៃនេះត្រៀមចាកចេញទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកញ្ញាឯកផែនដីឆ្នាំ ២០១៨ នៅឯទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ ព្រឹត្តិការណ៍ការប្រកួតកញ្ញាឯកផែនដីនឹងចាប់ផ្តើម បន្ទាប់ពីបេក្ខភាពទាំងអស់បានទៅដល់ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទៅ ៦ ដល់ ៧ ខែតុលានាចុងសប្តាហ៍នេះ ហើយ “រាត្រីគ្រងម្កុដ” នឹងត្រូវប្រារព្ធនៅថ្ងៃទី

    October 6, 2018
  • កីឡា

    កាលពីព្រឹកមិញនេះក្លឹបបឹងកេតដែលកំពុងតែប្រកបអាជីពនៅក្នុងលីគកំពូល Cambodian Metfone League បានធ្វើពិធីសែនព្រែនដើម្បីបើកការសាងសង់កីឡាដ្ឋានគម្រោងទី 1 របស់ក្លឹបហើយ បន្ទាប់ពីក្លឹបបឹងកេតបានស្នើសុំយកពហុកីឡាដ្ឋានជាតិធ្វើជាកីឡាដ្ឋានផ្ទាល់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំមក។ យោងតាមគេហទំព័ររបស់ក្លឹបបឹងកេតដែលបានបង្ហោះពីគម្រោងសាងសង់កីឡាដ្ឋានថ្មីផ្ទាល់ខ្លួនរបស់គេបានឲ្យដឹងថា៖ នៅព្រឹកថ្ងៃនេះថ្នាក់ដឹកនាំរបស់ក្លិបបានរៀបចំពិធីសែនព្រែនដើម្បី​បើក​ការដ្ឋានសាងសង់កីឡដ្ឋានគម្រោងទី១របស់យើងដែល​មាន​ទីតាំងនៅ​​តំបន់បឹង​ស្នោ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។ ការ​សាង​សង់​គ្រោង​នឹង​បញ្ចប់​ឲ្យ​រួច​រាល់​មុន​រដូវ​កាល​ក្រោយ​ដើម្បី​​​​ត្រៀម​ស្វាគមន៍​ការ​ប្រកួត​លីគ​កំពូល​​ ពាន​រង្វាន់​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុនសែន ក៏​ដូច​ជា​ពាន​រង្វាន់​អន្ដរជាតិ​ផ្សេងៗ​​។ ក្រៅ​អំពី​ការចូល​រួម​​ទស្សនា​ការ​ប្រកួត​នានាក្នុង​ទឹក​ដី​របស់​យើង​នៅ​កីឡដ្ឋាន​ថ្មី​នេះ​​អ្នក​គាំ​ទ្រ​ក៏​​អាចរីក​រាយ​​​ទទួល​យក​​នូវ​បទពិសោធន៍​ថ្មី​ ជា​មួយ​​​​ការ​​ដើរ​កម្សាន្ត​ ទិញ​ទំនិញ​ផ្សេងៗ ទទួល​ទាន​​អាហារ​ឆ្ងាញ់​ៗ​ក្នុង​ភោជនីយដ្ឋាន​​​​​ដែល​មាន​ភាសុខភាព​ លេង​កីឡា ឬ​ហាត់​ប្រាណ​នៅកន្លែង​ Gym ដែល​បំពាក់​ដោយ​ឧបករណ៍​ទំនើប​ៗ​ផង​ដែរ។  គួរបញ្ជាក់ផងដែរថា៖ ពេលនេះក្លឹបដែលកំពុងប្រកបអាជីពក្នុងលីគកំពូលរបស់កម្ពុជាជាច្រើនបានចាប់ផ្ដើមសាងសង់កីឡាដ្ឋានផ្ទាល់ខ្លួនហើយ ខណៈដែលពេលនេះមានក្លឹបចំនួន 6 ហើយដែលមានកីឡាដ្ឋានផ្ទាល់ខ្លួនគឺមានដូចជាក្លឹប៖ Phnom Penh Crown, ក្រសួងការពារជាតិ, អាស៊ីអឺរ៉ុប, Western

    October 5, 2018