Khmernote Media
  • បច្ចេកវិទ្យា

    កាលពីម្សិលមិញនេះ ក្រុមហ៊ុន Samsung បានធ្វើការដាក់បង្ហាញជាផ្លូវការនូវកំពូលស្មាតហ្វូនធន់កណ្តាលរបស់ខ្លួនចំនួន២ម៉ូដែលគឺ Galaxy A7 និង A9។ Galaxy A9 បានក្លាយខ្លួនជាស្មាតហ្វូនដំបូងបំផុតនៅលើពិភពលោក ដែលបំពាក់កាមេរ៉ាខាងក្រោយរហូតដល់ទៅ៤គ្រាប់ ហើយមានមុខងារផ្សេងៗគ្នាទាំងអស់។ តាមការបញ្ជាក់ពី Samsung បានឲ្យដឹងថា កាមេរ៉ាទី១ ទំហំ 8MP ប្រភេទ Ultra Wide ចាប់ប្លង់ទូលាយបានរហូតដល់ទៅ ១២០ ដឺក្រ, ទី២ ទំហំ 10MP ប្រភេទ Telephoto x2, ទី៣ ទំហំ 24MP

    October 12, 2018
  • សង្គម

    កាលពីចុងខែសីហា កន្លងទៅក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការប្រកាសជ្រើសរើសបេក្ខជន សិស្ស និស្សិត និងមន្ត្រីរាជការស៊ីវិល អោយចូលបម្រើការងារ ក្នុងក្របខ័ណ្ឌសម្រាប់ឆ្នាំ២០១៨។ នៅថ្ងៃទី១១ ខែតុលា ម្សិលមិញនេះផងដែរ ក្រសួងបានធ្វើការប្រកាសអញ្ជើញបេក្ខជនទាំងពីរភេទ សរុបទាំង ១០២៦នាក់ ដែលបានដាក់ពាក្យប្រឡងចូលបម្រើការងារក្នុងក្របខ័ណ្ឌឆ្នាំ២០១៨ ឲ្យមកប្រឡង ដែលនឹងប្រព្រឹត្តធ្វើឡើងនៅវេលាម៉ោង០៦ និង៣០នាទីព្រឹកនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ មណ្ឌលប្រឡង គឺវិទ្យាល័យព្រះស៊ីសុវត្ថិ។ ព័ត៌មានលម្អិតសូមទាក់ទង ៖ ០១២ ៣៩៤ ៤៤០ / ០១២ ៨៩៣ ០៥៧ អត្ថបទ៖ សេម

    October 12, 2018
  • សង្គម

    មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញថាខេត្តព្រះសីហនុ ហាក់ដូចជាមានភាពរញ៉េរញ៉ៃ ពោរពេញទៅដោយសម្រាមគរដូចភ្នំ គ្មានភ្ញៀវទេសចរណ៍ ឃើញហើយគួរឲ្យស្រណោះ។ យ៉ាងណាមិញ ក្រោយពេលមិនអាចទ្រាំបាននឹងទិដ្ឋភាពទាំងនេះ ក្នុងនាមជាកូនខ្មែរមួយរូប មិនអាចនៅឈរមើលធ្វើព្រងើយឡើយ តួយ៉ាងថ្មីៗ នេះ មានយុវជនខ្មែរមួយក្រុម បានស្ម័គ្រចិត្តចេញមុខសំអាត និងរើសសម្រាមកាកសំណល់នៅលើឆ្នេរសមុទ្រទាំងអស់ ដោយការតាំងចិត្ត និងសង្ឃឹមថា ឆ្នេរសមុទ្រកំពង់សោមនឹងប្រែជាមានសោភ័ណភាពឡើងវិញ។ ជាក់ស្ដែង គណនីហ្វេសប៊ុកមានឈ្មោះថា Rith Kakada បានបង្ហោះសារ ស្នើសុំកូនខ្មែរនៅខេត្តព្រះសីហនុថា៖ «ពួកខ្ញុំនឹងបន្តធ្វើទៀត ធ្វើរាល់ល្ងាចនៅឆ្នេរអូត្រេះ ពួកខ្ញុំមិនត្រូវការការឧបត្ថម្ភជាលុយ ជាថង់ ជាស្បោងទេ ពួកខ្ញុំសុំតែកំលាំងតែប៉ុណ្ណោះ ពួកខ្ញុំនឹងរៀបចំទឹកសុទ្ ធនិងថង់សំរាប់សកម្មភាពទាំងនេះ»។ តាមរយៈការបង្ហោះសារ និងរូបភាពទាំងនេះ

    October 12, 2018
  • អន្តរជាតិ

    ថៃ៖ យោងតាមប្រភពព័ត៌មានបរទេសបានឲ្យដឹងថា ថៃគ្រោងនឹងសាងសង់សាកលវិទ្យាល័យមួយមានឈ្មោះ The International Sustainable Development Studies Institute ដោយប្រើប្រាស់កុងតឺណឺ ដើម្បីកាត់បន្ថយសំណល់កុងតឺណឺ និងច្នៃប្រើប្រាស់ឡើងវិញនូវកុងតឺណឺចាស់ៗមួយចំនួនក្នុងចំណោមកុងតឺណឺប្រមាណជា ៣៣ លាននៅជុំវិញពិភពលោក។ តាមគម្រោង សាកលវិទ្យាល័យមួយនេះនឹងត្រូវសាងសងនៅក្នុងតំបន់ព្រៃភ្នំ ដែលមានដើមឈើច្រើន។ គេនឹងប្រើប្រាស់កុងតឺណឺចំនួន ១៧ ដើម្បីបង្កើតជាបន្ទប់រៀនចំនួន ៣ ជាន់ ដោយកុងតឺណឺខ្លះត្រូវគេភ្ជាប់ពីរបញ្ជូលគ្នាដើម្បីបង្កើតជាបន្ទប់រៀនមួយ និងចោះកន្លែងខ្លះដើម្បីធ្វើបង្អួចផងដែរ។ ក្រៅពីនេះគេបានរៀបចំពិដានធ្វើពីអ៊ីសូឡង់នៅតាមជញ្ជាំង និងដំបូលកុងតឺណឺដើម្បីការពារការកើនកម្តៅផងដែរ។ សាកលវិទ្យាល័យនេះនឹងក្លាយជាសាលកវិទ្យាល័យដែលមិនប្រើប្រាស់ស៊ីម៉ង់ និងជួយរក្សាបរិស្ថានបានច្រើនបំផុត។ លោកអ្នកអាចទស្សនាគំរូនៃសាកលវិទ្យាល័យមួយនេះ តាមរយៈវីដេអូដូចខាងក្រោម៖ https://www.facebook.com/WEFvideo/videos/241091386558262/ អត្ថបទ៖ ភក្តី ប្រភព៖ World

    October 12, 2018
  • ព័ត៌មានជាតិ

    លោកផែង វណ្ណៈ បានសរសេររៀបរាប់ឲ្យដឹងថា៖ “លោកឧត្ដមសេនីយ៍ទោ​ ជួន​ ណារិន​ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ បានអោយដឹងនៅល្ងាចថ្ងៃនេះថា​ ៖​ មន្ត្រី​នគរបាល​ចរាចរណ៍​ ៣​ នាក់​ នៅស្នងការដ្ឋាន​នគរបាលខេត្តព្រះសីហនុ​ ដែលពាក់ព័ន្ធនឹងការជំរឹតយកលុយពីជនជាតិចិនបើកបរល្មើសច្បាប់​ ត្រូវបានហៅមកសាកសួរ​ ក្នុងនោះ​ មានម្នាក់ដែលចេះចិនត្រូវប្រឈមមុខនឹងការអនុវត្តន៍វិន័យ​នគរបាលជាតិ​លេខ​ ០០៦​ ចំណែក​ ពីរ​នាក់​ទៀត​ គ្រាន់​តែ​ធ្វើ​ការ​អប់រំ​តែប៉ុណ្ណោះ​ ។”៕ ប្រភព៖ ផែង វណ្ណៈ      

    October 11, 2018
  • អន្តរជាតិ

    ការសិក្សាមួយបានរកឃើញថា មានមនុស្សជាច្រើននៅជុំវិញពិភពលោកបានស្លាប់ ដោយសារតែព្យាយាមថតរូប Selfie។ បើគិតពីឆ្នាំ ២០១១ មកដល់ ២០១៧ មានជនរងគ្រោះចំនួន ២៥៩ នាក់បានស្លាប់ ហើយចំនួននេះទៀតសោធគឺរាប់តែចំនួនជនរងគ្រោះ ដែលគេប្រកាសជាផ្លូវការតាមប្រទេសនីមួយៗ និងមិនបានរាប់បញ្ចូលទាំងជនរងគ្រោះមួយចំនួនដែលបានស្លាប់ដោយមិនបានរាយការណ៍ជាផ្លូការនោះទេ។ ការសិក្សាបានរកឃើញទៀតថា ករណីស្លាប់នេះបានកើតឡើងច្រើនបំផុតគឺនៅក្នុងប្រទេសឥណ្ឌា ហើយក្នុងចំណោមជនរងគ្រោះទាំងអស់នៅជំវិញពិភពលោកគឺមានមនុស្សស្រីច្រើនជាងបុរស ព្រោះតែមនុស្សស្រីចូលចិត្តថតរូបជាងមនុស្សប្រុស។ ការសិក្សាក៏បានរកឃើញដែរថា មូលហេតុចម្បងទី ១ ដែលបង្កឲ្យមានគ្រោះថ្នាក់ដល់ជីវិតនោះ គឺការថតរូបនៅតាមឆ្នេរសមុទ្រ ឬនៅតាមទូក ហើយខណៈដែលមានរលកធំៗបោកបក់មកនោះក៏ត្រូវធ្លាក់ចូលទៅក្នុងទឹក និងលង់ទឹកស្លាប់តែម្តង។ ហេតុផលទី ២  គឺការព្យាយាមថតនៅមុខរថយន្តភ្លើង ដែលកំពុងបើកបរលឿនៗ ហើយក៏ត្រូវរថភ្លើងទាំងនោះបុកស្លាប់។ បន្ទាប់មកទៀតមានអ្នកខ្លះបានស្លាប់ព្រោះតែព្យាយាមថតរូបជាមួយសត្វសាហាវ ថតរូបជាមួយកាំភ្លើងហើយក៏ត្រូវកាំភ្លើងផ្ទុះស្លាប់ (ករណីនេះច្រើនកើតនៅអាមេរិក)

    October 11, 2018
  • កីឡា

    ខ្សែបម្រើ Aaron Ramsey របស់ក្លឹបកាំភ្លើងធំ Arsenal កំពុងមានទំនាក់ទំនងជាមួយនឹងក្លឹបសេះបង្កង់ Juventus ស្របពេលដែលកុងត្រារបស់ Ramsey ជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal នឹងបញ្ចប់នៅក្នុងរដូវក្ដៅខាងមុខនេះ។ គិតមកដល់ពេលនេះកុងត្រារបស់ខ្សែបម្រើ Aaron Ramsey ជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal មិនទាន់បានចចារត្រូវរូវគ្នានៅឡើយទេ ខណ់ៈដែលកុងត្រារបស់ Ramsey នឹងបញ្ចប់ក្នុងរដូវក្ដៅក្រោយនេះ។ Ramsey បានលេចលឺចេញពីសារពត៌មានជាច្រើនថាកំពុងមានទំនាក់ទំនងក្នុងការផ្ទេរទៅកាន់ក្លឹបសេះបង្កង់ Juventus នៅក្នុងរដូវក្ដៅក្រោយ។ ក្រៅពីក្លឹប Juventus ខ្សែបម្រើសញ្ជាតិវ៊ែលរូបនេះក៏ទទួលបានសំណើរពីក្លឹបធំៗផងដែរ ដើម្បីផ្ទេរខ្សែបម្រើរូបនេះជាមួយនឹងតម្លៃផ្ទេរឥតគិតថ្លៃ។ ដើម្បីជៀសវាងពីការចង់បានរបស់ក្លឹបដទៃ ពេលនេះក្លឹបសេះបង្កង់ Juventus កំពុងបញ្ជូនភ្នាក់ងារមកចចារជាមួយនឹង Ramsey

    October 11, 2018
  • អន្តរជាតិ

    ឯកសារទាក់ទងនឹងការចោទប្រកាន់ពីបទរំលោភដែលធ្វើឡើងប្រឆាំងនឹងកីឡាករ Cristiano Ronaldo គឺជារឿងដែលត្រូវបានគេប្រឌិតឡើងនេះបើយោងតាមមេធាវីរបស់កីឡាករ Ronaldo។ Ronaldo វ័យ 33 ឆ្នាំបានបដិសេធពីការរំលោភបំពាននាង Kathryn Mayorga នៅសណ្ឋាគារ Las Vegas កាលពីឆ្នាំ 2009។ Mayorga និយាយថានាងត្រូវបានបង្ខំដោយកីឡាករបាល់ទាត់ព័រទុយហ្គាល់នៅក្នុងបន្ទប់សណ្ឋាគារមួយនៅក្នុងទីក្រុង Las Vegas។ កាលពីលើកមុន Ronaldo បានច្រានចោលពាក្យបណ្តឹងនេះដែលត្រូវបានគេរាយការណ៍ជាលើកដំបូងនៅក្នុងសារព័ត៌មានអាល្លឺម៉ង់ Der Spiegel ថាជា “ព័ត៌មានមិនពិត” ហើយអ្នកតំណាងរបស់គេបាននិយាយថាគាត់នឹងចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងទស្សនាវដ្តីមួយនោះ។ អត្ថបទ៖ ប៊ុនហួរ ប្រភព៖ BBC

    October 11, 2018
  • កីឡា

    UEFA បានប្រកាសថាក្រុមនីមួយៗក្នុងចំណោម 55 ប្រទេសក្នុងសហភាពអ៊ឺរ៉ុបនឹងទទួលបានប្រាក់បន្ថែម។ ប្រទេសដែលឈ្នះពានរង្វាន់នេះនឹងទទួលបានប្រាក់ 10,5 លានអឺរ៉ូ (9,18 លានផោន) ដែលជាការកើនឡើងពីតួលេខដើម 7,5 លានអឺរ៉ូ (6,55 លានផោន)។ ការកើនឡើងប្រាក់រង្វាន់នេះត្រូវបានបង្កើតឡើងដោយ “ស្ថានភាពហិរញ្ញវត្ថុរបស់ UEFA” និង “ប្រាក់ទទួលបានពី Euro 2016″។ ពានរង្វាននេះត្រូវបានចែកចេញជាបួនពូលដោយផ្អែកតាមចំណាត់ថ្នាក់របស់ប្រទេសនីមួយៗដោយមាន 12 ក្រុមក្នុងពូល A និង ពូល B, 15 ក្រុមក្នុងពូល C និង 16 ក្រុមនៅក្នុងពូល D ជាមួយនឹងការប្រកួតអំឡុងពេលសម្រាកអន្ដរជាតិនៅក្នុងខែកញ្ញាខែតុលានិង

    October 11, 2018
  • PR

    តើលោកអ្នកធ្លាប់បានភ្លក្សរសជាតិគេងក្នុងតង់កណ្ដាលអព្វបែកផ្សែងផង ត្រជាក់ផង សប្បាយនឹងតន្ត្រី EDM រាំលេងជាបទរីមិចៗនៅលើកំពូលភ្នំខ្ពស់កប់ពពកហើយឬនៅ? បើលោកអ្នកនៅមិនទាន់មានបទពិសោធន៍ជីវិតបែបនេះទេ ពេលនេះលោកអ្នកអាចចូលរួមបានជាមួយ ប៊ូសស្ត្រង នាថ្ងៃអាទិត្យទី 28 តុលា 2018 នេះលើដែនដីពពកវិលឋានសួគ៌បូកគោ។ BOOSTRONG TOP MOUNTAIN MUSIC ON FIRE ជាកម្មវិធីសប្បាយៗ របស់ ប៊ូសស្ត្រង សហការណ៍ជាមួយសុខាហូថែល លើកំពូលភ្នំពពកវិល ដែលមានទាំងការរត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង ការប្រណាំងកង់អន្តរជាតិ ការប្រគុំតន្ត្រីបែបរ៉ក រ៉ក និងអ្វីដែលរិតតែពិសេសនោះគឺ ការបោះតង់ជាលក្ខណៈ ទ្រង់ទាយធំលើកំពូលភ្នំបូកគោតែម្ដង។ ជាមួយការបោះតង់នេះលោកអ្នកអាចចូលរួមបានដោយជួលតង់ស្នាក់នៅមួយយប់តម្លៃ 35$ ប៉ុនណោះ

    October 11, 2018