សូមសរសើរទឹកចិត្ត! យុវជនខ្មែរមួយក្រុមនៅកំពង់សោមស្នើបេក្ខជនស្ម័គ្រចិត្ត ចេញមុខរើសសម្រាមកែប្រែសោភ័ណភាពឆ្នេរអូរត្រេះឡើងវិញ
មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញថាខេត្តព្រះសីហនុ ហាក់ដូចជាមានភាពរញ៉េរញ៉ៃ ពោរពេញទៅដោយសម្រាមគរដូចភ្នំ គ្មានភ្ញៀវទេសចរណ៍ ឃើញហើយគួរឲ្យស្រណោះ។ យ៉ាងណាមិញ ក្រោយពេលមិនអាចទ្រាំបាននឹងទិដ្ឋភាពទាំងនេះ ក្នុងនាមជាកូនខ្មែរមួយរូប មិនអាចនៅឈរមើលធ្វើព្រងើយឡើយ តួយ៉ាងថ្មីៗ នេះ មានយុវជនខ្មែរមួយក្រុម បានស្ម័គ្រចិត្តចេញមុខសំអាត និងរើសសម្រាមកាកសំណល់នៅលើឆ្នេរសមុទ្រទាំងអស់ ដោយការតាំងចិត្ត និងសង្ឃឹមថា ឆ្នេរសមុទ្រកំពង់សោមនឹងប្រែជាមានសោភ័ណភាពឡើងវិញ។
ជាក់ស្ដែង គណនីហ្វេសប៊ុកមានឈ្មោះថា Rith Kakada បានបង្ហោះសារ ស្នើសុំកូនខ្មែរនៅខេត្តព្រះសីហនុថា៖ «ពួកខ្ញុំនឹងបន្តធ្វើទៀត ធ្វើរាល់ល្ងាចនៅឆ្នេរអូត្រេះ ពួកខ្ញុំមិនត្រូវការការឧបត្ថម្ភជាលុយ ជាថង់ ជាស្បោងទេ ពួកខ្ញុំសុំតែកំលាំងតែប៉ុណ្ណោះ ពួកខ្ញុំនឹងរៀបចំទឹកសុទ្ ធនិងថង់សំរាប់សកម្មភាពទាំងនេះ»។ តាមរយៈការបង្ហោះសារ និងរូបភាពទាំងនេះ បានធ្វើឲ្យបណ្ដាអ្នកលេងហ្វេសប៊ុកជាច្រើន បានចេញមុខសរសើរគាំទ្រ ជាពិសេសសង្ឃឹមថាកូនខ្មែរនឹងតស៊ូរួមគ្នាសំអាត និងស្រោចស្រង់សោភ័ណរបស់ឆ្នេរកំពង់សោមឲ្យបានស្រស់ស្អាតដូចដើមវិញ៕






