- Khmernote Media
- បច្ចេកវិទ្យា
ក្រុមតារាចម្រៀងស្រីរបស់កូរ៉េដ៏ល្បីឈ្មោះ គឺក្រុម AOA បានបង្ហាញខ្លួនលើកដំបូងក្នុងព្រឹត្តិការណ៍ Unpack Galaxy A7 និង Galaxy A9 នៅប្រទេសម៉ាឡេស៊ី ដែលមានអ្នកសារព័ត៌មានជាច្រើនប្រទេសចូលរួម ហើយក៏មានអ្នកគាំទ្រក្រុមរបស់នាងយ៉ាងច្រើនកុះករផងដែរ កាលពីរសៀលថ្ងៃទី១១ ខែតុលា កន្លងទៅនេះ។ នៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះដែរ ក្រុមតារាស្រី AOA ក៏បានបង្ហាញពីបទពិសោធន៍របស់ពួកនាងក្នុងការប្រើប្រាស់ ស្មាតហ្វូន Samsung ដែលមានកាមេរ៉ាខាងក្រោយដល់ទៅ 4គ្រាប់ដំបូងគេបង្អស់លើលោកនេះផងដែរ។ ក្រុមតារាស្រីសាច់សខ្ចីដូចបណ្តូលចេកទាំង6រូបបាននិយាយថា ពួកនាងពិតជាស្រលាញ់ខ្លាំងណាស់ចំពោះកាមេរ៉ារបស់ Galaxy A7 និង Galaxy A9 ដោយសារតែវាមានបំពាក់ Len ប្រភេទ
October 13, 2018 - អន្តរជាតិ
កំពត៖ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ មានបុរសម្នាក់ដែលជាមន្រ្តីនគរបាលម្នាក់បានដកកាំភ្លើងភ្ជង់គំរាមតៃកុងឡាន នៅចំណុចផ្លូវចូលទឹលឈូរ ខេត្តកំពត ទំនងជាខឹងរឿងបើកបរ ហើយត្រូវបានអ្នកដំណើរលើរថយន្ត ថតវិដេអូបាន បង្ហោះលើហ្វេសបុក បង្កឲ្យមានការភ្ញាក់ផ្អើល។ រហូតមកដល់ថ្ងៃនេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទ័មធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានធ្វើការឃាត់ខ្លួនបានហើយមន្ត្រីនគរបាលនៃអធិការក្រុងកំពត ដែលគេស្គាល់ឈ្មោះថា ម៉េង ដា មកធ្វើការសាកសួរ និងចាត់ការអនុវត្តន៍ពិន័យកងកម្លាំង៕
October 13, 2018 - អន្តរជាតិ
ការសម្ដែងល្ខោននៅរោងល្ខោន សុវណ្ណភូមិ នៅតែបន្តប្រព្រឹត្តទៅនៅល្ងាចថ្ងៃសុក្រ និងសៅរ៍ ជារៀងរាល់សប្តាហ៍ ដោយសំបុត្រចូលទស្សនាលក់ត្រឹមតែតម្លៃ ២០០០០រៀលប៉ុណ្ណោះ។ ប៉ុន្តែបន្ទាប់ពីផ្ទុះការផ្អើលរឿងល្ខោនខោលមួយរយៈក្រោយមក រោងល្ខោននៅតែស្ងាត់ឈឹងគ្មានអ្នកមកទស្សនា និងគាំទ្រដូចមុនឡើយ។ ទាំងនេះ បានធ្វើឲ្យក្រុមសិល្បៈខ្មែរបានបញ្ចេញអារម្មណ៍សោកសៅ និងក្រៀមក្រំជាខ្លាំង។ ជាក់ស្ដែង ក្នុងផេករោងល្ខោនសុវណ្ណភូមិ បានត្អូញទាំងស្រណោះថា៖ «ថ្ងៃនេះទទេរស្អាតអត់មានភ្ញៀវម្នាក់សោះរោងល្ខោននៃ Sovannaphum Art Association ។ ចូរនាំគ្នាគាំទ្រថែរក្សា និងអភិរក្សវប្បធម៌ខ្មែរ ផ្តើមចេញពីយើងទាំងអស់គ្នា»។ ហេតុដូចនេះ សង្ឃឹមថាបងប្អូនខ្មែរទាំងអស់ នឹងបង្ហាញចិត្តស្រលាញ់គាំទ្រដល់សិល្បៈបុរាណខ្មែរមួយនេះឡើងវិញផង៕
October 13, 2018 - សង្គម
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថានចុះផ្សាយថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ បានឲ្យដឹងថា ក្រសួងបរិស្ថាននឹងធ្វើការរៀបចំប្រឡងជ្រើសរើសមន្ត្រីក្របខណ្ឌថ្មីសម្រាប់ឆ្នាំ២០១៨វចំនួន១៨កន្លែង ដែលកាលបរិច្ឆេទប្រឡងនឹងប្រព្រឹត្តិធ្វើឡើនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមណ្ឌលប្រឡងសម្រាប់ពេលព្រឹកធ្វើឡើងនៅសាលប្រជុំម៉ុក ម៉ារ៉េត និងពេលថ្ងៃធ្វើឡើងនៅ សាលប្រជុំតាមអគ្គនាយកដ្ឋាន។ ពាក្យសុំសិទ្ធិប្រឡងចាប់ទទួលពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ នៅនាយកដ្ឋានធនធានមនុស្ស ដែលមានទីតាំងស្ថិតនៅជាន់ផ្ទាល់ដី បន្ទប់មណ្ឌលគិរី អគារមរតកតេជោ ដីឡូលេខ៥០៣ ផ្លូវចាក់កៅស៊ូអមមាត់ទន្លេបាសាក់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕
October 13, 2018 - បច្ចេកវិទ្យា
កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ កន្លងទៅនេះ ក្រុមហ៊ុន Samsung បានបង្ហាញវត្តមានស្មាតហ្វូនម៉ូដែលថ្មីរបស់ខ្លួនចំនួន២ម៉ូដែល គឺ Galaxy A7 និង Galaxy A9 ដែលប្រព្រឹត្តិទៅនៅប្រទេសម៉ាឡេស៊ី។ នៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ អ្នកសារព័ត៌មានជាច្រើនត្រូវបានអញ្ជើញមកពីប្រទេសផ្សេងៗគ្នាក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីចូលរួមការបង្ហាញជាផ្លូវការមួយនេះ ហើយក្នុងនោះសម្រាប់ស្ថាប័នសារព័ត៌មាននៅកម្ពុជា ក៏មានវត្តមានផងដែរ គឺ Khmer Note, Electronic World និងស្ថាប័ន FreshNews។ សម្រាប់ត្រកូល A 2018 នេះ Samsung បានបំពាក់កាមេរ៉ាផ្សេងៗគ្នា ដោយ Galaxy
October 13, 2018 - អន្តរជាតិ
ថៃ៖ វីដេអូមួយ ដែលបង្ហាញថាយុវតីថៃ៤នាក់បាននាំគ្នារាំចង្វាក់ញាក់ដូចនៅក្នុងក្លឹមរាត្រី នៅមុខកន្លែងបូជាសព ដើម្បីជូនដំណើរដល់វិញ្ញាណក្ខន្ធមិត្តរបស់ពួកគេ ដែលទើបនឹងស្លាប់នោះ ត្រូវបានគេបង្ហោះពេញបណ្តាញសង្គមថៃ។ គេមិនដឹងច្បាស់ទេថា ហេតុការណ៍នេះបានកើតឡើងនៅទីណាឲ្យពិតប្រាកដ ហើយអត្តសញ្ញាណលំអិតរបស់យុវតីទាំងអស់នោះក៏មិនត្រូវបានគេដឹងដែរ អ្វីដែលគេអាចដឹងបាននោះគឺថាពួកនាងជាជនជាតិថៃ។ តាមរយៈវីដេអូគេបានឃើញយុវតី ៤ នាក់ពាក់អាវខ្មៅកំពុងរាំង និងយុវតីម្នាក់ទៀតអង្គុយយំនៅលើរថយន្តមួយគ្រឿង។ គោលបំណងដែលពួកនាងធ្វើដូចនេះមិនមែនព្រោះតែពួកនាងសប្បាយដែលមិត្តរបស់នាងបានស្លាប់នោះទេ ប៉ុន្តែដោយសារមិត្តរបស់ពួកនាងកាលនៅរស់ចូលចិត្តរាំច្រៀងដើរលេងសប្បាយខ្លាំងណាស់ ដូចនេះទើបពួកនាងសម្រេចធ្វើដូចនេះដើម្បីជូនដំណើរមិត្តដែលបានស្លាប់នោះ និងដើម្បីបង្កើតការចង់ចាំដែលមិនអាចបំភ្លេចបានមួយ ខណៈដែលមិត្តរបស់ពួកគេត្រូវឃ្លាតចេញជារៀងរហូត។ អ្នកប្រើប្រាស់បណ្តាញសង្គមខ្លះគិតថា ទង្វើនេះមិនសមរម្យនោះទេ តែវាជាទឹកចិត្តមួយដែលពួកគេមានចំពោះមិត្ត។ អ្នកអាចទស្សនាវីដេអូនេះដូចខាងក្រោម៖ https://www.facebook.com/kodhere18/videos/1968827053138941/ អត្ថបទ៖ ភក្តី ប្រភព៖ coconuts
October 13, 2018 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ ចំនួនអ្នកស្លាប់ពីការវាយប្រហារដោយរលកយក្សស៊ូណាមិនៅក្នុងប្រទេសឥណ្ឌូនេស៊ីបានកើតឡើងដល់ ១៩៤៤ នាក់ហើយមកទល់នឹងពេលនេះ ខណៈមានអ្នកបាត់ខ្លួនប្រមាណជា ៥០០០ នាក់ផ្សេងទៀត ដែលគេរកមិនទាន់ឃើញ។ យោងតាមក្រុមការងារជួយសង្គ្រោះឥណ្ឌូនេស៊ីបានឲ្យដឹងថា អ្នកដែលបាត់ខ្លួនទាំងអស់នោះទំនងជាមិនអាចនៅរស់នោះទេ ដោយពួកគេអាចស្លាប់ដោយសារជាប់ក្នុងគំនរអគារបាក់បែក ឬកម្ទេចថ្ម ឬអាចស្លាប់ដោយអត់មានចំណីអាហារជាដើម។ ប្រសិនបើអ្នកបាត់ខ្លួនទាំងអស់នោះសុទ្ធតែបានស្លាប់មែន ចំនួនអ្នកស្លាប់សរុបអាចនឹងកើតដល់ប្រមាណជា ៧០០០ នាក់។ សូមរម្លឹកជូនថារលកយក្សស៊ូណាមិមួយនេះបានវាយប្រហារកោះ Sulawesi ភាគខាងជើងប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី ២៨ ខែ កញ្ញា កន្លងទៅនេះ បន្ទាប់ពីមានគ្រោះរញ្ជួយដីកម្រិត ៧,៥ រិចទ័រ។ រហូតមកទល់នឹងពេលនេះមានប្រទេស និងក្រុមហ៊ុនជាច្រើនបានចូលរួមជួយឧបត្ថម្ភដល់ជនរងគ្រោះនៅឥណ្ឌូនេស៊ី ដូចជាប្រទេសអង់គ្លេសបានផ្តល់ជំនួយ ៦,៦១៥,៣០០ ដុល្លារ, ប្រទេសអូស្រ្តាលី
October 13, 2018 - អន្តរជាតិ
ដោយសារតែអាកាសធាតុនៅជុំវិញពិភពលោកកាន់តែប្រែប្រួលខ្លាំងឡើងៗនោះ ការព្យាករណ៍អំពីលទ្ធភាពនៃការកើតមានគ្រោះធម្មជាតិក៏ត្រូវបានគេធ្វើឡើងជាបន្តបន្ទាប់ដែរ។ សម្រាប់ក្រុមអ្នកជំនាញមួយចំនួននៅក្នុងប្រទេសអូស្រ្តាលីបានធ្វើការព្រមានថា អូស្រ្តាលីអាចនឹងទទួលរងនូវការវាយប្រហារដោយរលកយក្សស៊ូណាមិ នៅពេលណាមួយក្នុងថ្ងៃអនាគត។ បើយោងតាមការសិក្សារបស់មជ្ឈមណ្ឌលស្រាវជ្រាវអំពីរលកស៊ូណាមិអូស្រ្តាលីបានអះអាងថា អូស្រ្តាលីអាចនឹងរងនូវការវាយប្រហារដោយរលកស៊ូណាមិធ្ងន់ធ្ងរមួយ ដែលរលកនោះអាចមានកម្ពស់ដល់ ៦០ ម៉ែត្រ ហើយវាអាចវាយប្រហារទីក្រុងស៊ីដនី និងតំបន់ដែលនៅឆ្ងាយពីមាត់សមុទ្រ ៥០ គីឡូម៉ែត្រឯណោះ។ សូមបញ្ជាក់ថា តាមប្រវត្តិសាស្រ្តអូស្រ្តាលីក៏ធ្លាប់រងនូវការប្រហារដោយរលកស៊ូណាមិធ្ងន់ធ្ងរផងដែរ។ លោកអ្នកអាចទស្សនាអំពីរូបភាព និងវីដេអូគំរូដែលជាការព្យាកណ៍អំពីការវាយប្រហារដោយរលកស៊ូណាមិទៅកាន់ប្រទេសអូស្ត្រាលី ដូចខាងក្រោមនេះ៖ អត្ថបទ៖ ភក្តី ប្រភព៖ dailymail
October 13, 2018 - កីឡា
នៅក្នុងរដូវកាលនេះក្លឹបតោខៀវ Chelsea ពុំអាចរក្សាអ្នកចាំទី Thibaut Courtois ឲ្យនៅបន្ដជាមួយនឹងក្លឹបបានទេ បន្ទាប់ពីអ្នកចាំទីសញ្ជាតិប៊ែលហ្ស៊ិករូបនេះបានផ្ទេរចេញពីក្លឹបតោខៀវ Chelsea ទៅកាន់ក្លឹបអធិរាជសរ Real Madrid កាលពីចុងទីផ្សារដោះដូរកីឡាកររដូវក្ដៅមុននេះ ប៉ុន្ដែទោះបីជាយ៉ាងក៏ដោយ ក៏ Chelsea នៅតែរក្សាខ្សែប្រយុទ្ធ Eden Hazard ពីការចង់បានរបស់ Real Madrid ទោះបីជា Real Madrid ព្យាយាមផ្ដល់តម្លៃខ្លួនច្រើនកប់ពពកយ៉ាងណាក៏ដោយ។ ចំពោះ Hazard វាមិនមែនជារឿងអាថ៌កំបាំងទេដែល Hazard ចង់ចាកចេញពី Chelsea ដូចជារឿង Ronaldo ចាកចេញពី Real
October 12, 2018 - កីឡា
ក្រុមដែលឈរក្នុងចំណាត់ថ្នាក់លេខ 94 នៅលើពិភពលោកហើយជាមួយនឹងជ័យជម្នះត្រឹមតែមួយលើកក្នុង 10 ប្រកួតចុងក្រោយរបស់ពួកគេបានបំបាក់ក្រុមជម្រើសជាតិស្តតឡែនក្នុងលទ្ធផល ២-១ កាលពីយប់មិញ។ ក្រុមជម្រើសជាតិស្កតឡែនបាននាំមុខនៅក្នុងតង់ទីមួយហើយក្រុមជម្រើសជាតិអ៊ីស្រាអែលក៏បានវាយបកតាមស្មើហើយនឹងយកឈ្នះក្នុងលទ្ធផល ២-១ បន្ទាប់ពីកីឡាករ John Souttar ទទួលបានកាតក្រហមក្នុងពានរង្វាន់ Uefa Nations League។ ក្នុងពាក់កណ្តាលផ្លូវនៃពានរង្វាន់ Uefa Nations League ក្រុមជម្រើសជាតិស្កតឡែន ក្រុមជម្រើសជាតិអ៊ីស្រាអែល និងក្រុមអាល់បានីសុទ្ធតែមានបីពិន្ទុក្នុងដៃ។ អត្ថបទ៖ ប៊ុនហួរ ប្រភព៖ BBC
October 12, 2018









