- Khmernote Media
- PR
ក្នុងឱកាសគម្រប់ខួបមួយឆ្នាំរបស់ ក្រុមហ៊ុន លក់គ្រឿងបន្លាស់ទូរស័ព្ទ និង បរិក្ខារជួសជុលទូរស័ព្ទ សាន់សាញ ឃ្វីគ កម្ពុជា នៅថ្ងៃទី១៥ ខែតុលា ខាងមុខនេះ នឹងមានការបញ្ចុះតម្លៃពិសេសពី ១០% រហូត ដល់ទៅ៣០ % រាល់ការជាវទំនិញនៅក្នុងក្រុមហ៊ុន សាន់សាញ ឃ្វីគ កម្ពុជា។ ជាមួយគ្នានេះផងដែរ កញ្ញា គួសៀមអេង ប្រធានទីផ្សាររបស់ ក្រុមហ៊ុន សាន់សាញ ឃ្វីគ កម្ពុជា បានមានប្រសាសន៍ថា” ការបោះជំហានក្នុងការនាំយក សម្ភារៈដើម្បីជួសជុលទូរស័ព្ទ ដ៏ទំនើបទាំងនេះចូលមកទីផ្សារកម្ពុជា ដោយសារតែការមើលឃើញពីតម្រូវការដ៏ច្រើនលើសលប់នូវគ្រឿងបន្លាស់ទូរស័ព្ទ ក៏ដូចជាឧបករណ៍ទំនើបៗ
October 14, 2018 - PR
នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ ព្រីនស៍ ស៊ីធី សេនធើដែលគម្រោងវិនិយោគរបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នៅក្រុងព្រះសីហនុ បានចាប់ផ្តើមបើកការដ្ឋានដំណាក់កាលទី១ ដែលមានឈ្មោះថា“ព្រីនស៍ ស្មាតហ្គាដិន” នេះជាកិច្ចសម្ពោធនៃការចាប់ផ្តើមសាងសង់ទីក្រុងរណបធំជាងគេនៅក្នុងប្រទេសកម្ពុជា។ លោក លី មីញ នាយកប្រតិបត្តិក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប លោក យ័ន ពីន នាយករងក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប និងលោក Yu Xiaojun ប្រធានក្រុមប្រឹក្សាក្រុមហ៊ុនជុងជី អេនជីនារីង (ខេមបូឌា)
October 14, 2018 - អន្តរជាតិ
ភ្នំពេញ៖ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១១ និង៣០នាទី កម្លាំងល្បាត ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ដឹកដោយលោកវរសេនីយ៍ឯក ខេង ម៉េងឈាង នាយការិយាល័យ បានឃាត់ខ្លួនជនជនសង្ស័យចំនួន០១នាក់ឈ្មោះ ព្រហ្ម បូរ៉ាផានិត ហៅនិត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ករណី លួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទ័ដៃ) ទៅលេីស្រ្តីជនជាតិអ៊ុនគ្រែន។ សំភារៈ ដែលដកហូតបានរួមមាន ទូរសព្ទ័ដៃជនរងគ្រោះម៉ាក iPhone X។ បច្ចុប្បន្នទូរសព្ទ័ដៃខាងលេីបានប្រគល់អោយជនរងគ្រោះវិញ ចំនែកឯជនសង្ស័យ ការិយាល័យ បានកសាងសំណុំរឿងបញ្ជូនទៅអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕ ប្រភព៖
October 14, 2018 - សង្គម
ដូចប្រិយមិត្តដឹងរួចស្រាប់ទៅហើយថា លោក តាន់ គឹមសួរ និងលោកអាចារ្យធំ បានរួមគ្នាផ្ដួចផ្តើមធ្វើរូបសំណាករបស់វេជ្ជបណ្ឌិតលោក Beat Richner ដោយមានលោក សៀ កាម៉ង់ដង់ ជាជាងចម្លាក់ ដោយពុំមានគិតថ្លៃឈ្នួលឡើយ។ កន្លងអស់ជាងមួយរយៈ រហូតមកដល់ពេលនេះ រូបសំណាកត្រូវបានធ្វើរួចរាល់ហើយ និងបានដង្ហែយកទៅតាំងនៅក្នុងមន្ទីរគន្ធបុប្ផាតែម្ដង។ ជាក់ស្ដែង ថ្មីៗ នេះ មានការចែករំលែករូបភាពដាក់តាំងរូបសំណាក់ដែលបានរៀបរួចរាល់ជាស្ថាពរ និងបានរៀបរាប់ឲ្យដឹងតាមរយៈគណនីហ្វេសប៊ុកដែលមានឈ្មោះថា Yaung Chan Sombo ៖ «សាធារណជនទូទៅ នៅតែអាចចូលរួមគោរពវិញ្ញាណក្ខន្ធលោកតា Beat Richner រហូតដល់ថ្ងៃទី១៩ធ្នូ២០១៨។ ទន្ទឹមនោះ លោកអ្នកក៏អាចអញ្ជើញចូលទស្សនាផងដែរ នូវពិពណ៌រូបភាពត្រជាក់ភ្នែក
October 13, 2018 - កីឡា
បន្ទាប់ពីការប្រកួតមិត្តភាពរវាងក្រុមជម្រើសជាតិកម្ពុជាជាមួយនឹងក្រុមជម្រើសជាតិទីម័រខាងកើតដោយបញ្ចប់ក្នុងលទ្ធផល ២-២ ក៏មានផេកមួយចំនួនប្រតិកម្មនិងរិះគន់កីឡាករដើមកំណើតពីខេត្តកំពត ចាន់ វឌ្ឍនាកាដែលបានដើរតែម្នាក់ឯងក្រោយបញ្ចប់ការប្រកួតត្រូវបានគេលើកឡើងថាជាចរិតតួរឯក។ ផេកមួយបានបង្ហោះរូបភាពកីឡាករ ចាន់ វឌ្ឍនាកាដើរតែម្នាក់ឯងក្រោយចប់ការប្រកួតនិងបានសរសេរថា៖ “ជំងឺតួឯក មានន័យថា ជាទស្សនៈអាត្មានិយម បុគ្គលនិយម ដែលប្រកាន់ថា មានតែខ្លួនទេដែលល្អដាច់គេ លើសគេ ផុតគេ ជាអ្នកសំខាន់ឬអស្ចារ្យជាងគេ ប្រសិនបើពុំមានវត្តមានរបស់ខ្លួនទេ ពុំមាននរណាផ្សេងអាចជំនួសខ្លួនបានឡើយ៕? ជឿថាខ្មែរអាចធ្វើបាន។ ភ្លាមៗនោះកីឡាករ ចាន់ វឌ្ឍនាកាក៏បានឆ្លើយតបទៅកាន់ផេកនោះថា “បាទដឹងពេលចប់ខ្ញុំរវល់អីអត់ គឺខ្ញុំទៅសម្ភាស កុំឃើញតែរូបភាពមួយផ្នែកយកមកវាយតម្លៃមនុស្ស បើសិនជាខ្ញុំមានជំងឺតួឯកមែនណ្ហើយណាស់ខ្ញុំឈប់ពីជម្រើសជាតិបាត់ហើយ និយាយម្ដងទៀតចុះកុំយករូបមួយផ្នែកដើម្បីវាយប្រហារខ្ញុំអី អរគុណសូមទានជ្រាប”។ អត្ថបទ៖ ប៊ុនហួរ
October 13, 2018 - អន្តរជាតិ
ស្រីៗ មួយចំនួនធំភាគច្រើនចូលចិត្តទៅហាងឲ្យគេកក់សក់ឲ្យជាប្រចាំ ដោយសារតែភាពខ្ជិលច្រអូសនឹងការកក់ដោយខ្លួនឯង ជាពិសេសអ្នកដែលមានសក់វែង និងក្រាស់តែម្ដង។ យ៉ាងណាមិញ ការទៅកក់សក់នៅសាឡន មិនមែនសុទ្ធតែល្អឡើយ។ ជាក់ស្ដែង ការកក់សក់នៅសាឡនគឺតម្រូវឲ្យយើងជាសាម៉ីខ្លួនផ្ដេកផ្ងារខ្លួន ដែលជាហេតុអាចបណ្ដាលឲ្យទឹកចូលត្រចៀក ហើយអាចបណ្ដាលឲ្យឈានទៅដល់ការកើតរោគផ្សិតក្នុងត្រចៀកទៀតផង តួយ៉ាងដូចករណីមួយដែលបានចែករំលែកនៅលើហ្វេសប៊ុក។ យោងតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Bo NiTa បានបង្ហោះសារចែករំលែក រៀបរាប់ថា៖ «លទ្ធផលទៅកក់សក់កន្លែងគេ គេអោយផ្អៀងឆ្វេងៗ ស្ដាំៗ ឥឡូវមានកសិដ្ឋានដាំផ្សិតក្នុងត្រចៀក ដេកមិនបាន វេទនាជាងស្អីទៀត Doctor said ឈប់បានឈប់ទៅ ឈប់ខ្ជិលកក់សក់ខ្លួនឯងទៅមានគេសួរច្រើនពេកសុំបន្ថែមបន្តិច កក់កន្លែងគេក៏ដោយ កក់ខ្លួនឯងក៏ដោយ សំខាន់កុំអោយទឹកចូលត្រចៀក»។ អាស្រ័យលើសារខាងលើ អាចចាត់ទុកជាមេរៀន និងបទពិសោធន៍
October 13, 2018 - កីឡា
កាលពីម្សិលមិញសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានកោះហៅកីឡាករជម្រើសជាតិក្នុងសាលកម្ពុជាមកហ្វឹកហាត់ជុំគ្នាជាលើកដំបូងក្រោមវត្តមានលោក ឃុល ភីរម្យ ដែលជានាយកបាល់ទាត់ហ្វូតសាលរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាអញ្ចើញមកបើកការហ្វឹកហាត់ជាលើកដំបូងរបស់ក្រុមជម្រើសជាតិក្នុងសាលកម្ពុជាដើម្បីត្រៀមប្រកួតពានរង្វាន់ AFF Futsal Championship 2018 នៅឯប្រទេសឥណ្ឌូនេស៊ីនាខែ វិច្ឆិកា ខាងមុខនេះ។ ការហ្វឹកហាត់របស់ក្រុមជម្រើសជាតិក្នុងសាលកម្ពុជាកាលពីម្សិលមិញនេះគឺធ្វើឡើងនៅឯទីលានក្នុងសាល The Blue ដែលវត្តមានកីឡាករចំនួន 20 មកពីក្លឹបផ្សេងៗចូលរួមហ្វឹកហាត់នេះ។ កាលពីម្សិលមិញនៅក្នុងពេលហ្វឹកហាត់របស់ក្រុមជម្រើសជាតិក្នុងសាលកម្ពុជា តាមការបង្ហើបពីលោក ឃុល ភីរម្យ បានឲ្យដឹងថា៖ ក្រុមជម្រើសជាតិក្នុងសាលកម្ពុជានឹងធ្វើដំណើរទៅបោះជំរុំហ្វឹកហាត់នៅឯប្រទេសថៃរយៈពេល 1 សប្ដាហ៍ ហើយនិងមានការប្រកួតមិត្តភាពជាមួយនឹងក្លឹបមួយចំនួនរបស់ប្រទេសថៃក្នុងពេលឆាប់ៗនេះ ជាពិសេសគឺត្រៀមប្រកួតពានរង្វាន់ AFF Futsal Championship 2018 ដែលធ្វើឡើងនៅឯទីក្រុង Yogyakarta ប្រទេសឥណ្ឌូនេស៊ី
October 13, 2018 - កីឡា
លោក Massimiliano Allegri ដែលជាគ្រូបង្វឹករបស់ក្លឹបសេះបង្កង់ Juventus បានច្រានចោលសំណើររបស់ក្លឹបបិសាចក្រហម Manchester Untied ក្នុងការមកធ្វើជាគ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Manchester United ជំនួសដំណែងលោក Jose Mourinho។ ក្លឹបបិសាចក្រហម Manchester United បានផ្ដល់សំណើរទៅកាន់លោក Massimiliano Allegri ដើម្បីយកគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះមកបង្វឹកក្លឹបបិសាចក្រហម Manchester United ជំនួសដំណែងលោក Jose Mourinho ដែលដឹកនាំក្លឹបបិសាចក្រហម Manchester United ធ្លាក់ទំរង់លេងយ៉ាងខ្លាំង។ ក្លឹបបិសាចក្រហម Manchester United បានផ្ដល់ឲ្យលោក Allegri
October 13, 2018 - អន្តរជាតិ
ចិន៖ យ៉ាងហោចណាស់មានមនុស្ស៤នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ស្រុតដីមួយកន្លែង ខណៈដែលពួកគេកំពុងតែដើរកំសាន្តយ៉ាងសប្បាយរីករាយ។ គ្រោះថ្នាក់មិនគួរឲ្យនឹងស្មាននេះបានកើតឡើងនៅចំកណ្តាលក្រុង Dazhou ខេត្ត Sichuan ភាគខាងត្បូងប្រទេសចិន។ ដីដែលបានបាក់ស្រុតចុះទៅក្រោមនោះមានទំហំប្រហែលជា១០ម៉ែត្រការ៉េ និងបានបាក់ទៅក្រោមជម្រៅ១៦ម៉ែត្រ។ ជនរងគ្រោះទាំងបួននាក់នោះរួមមានប្តីប្រពន្ធពីរនាក់ ដែលទើបនឹងរៀបការរួចបាន៤ថ្ងៃ និងមានអាយុ ២៣ឆ្នាំ និង ២ នាក់ផ្សេងទៀតគឺជាឪពុក និងកូន ដែលបុរសជាឪពុកមានអាយុ ៥៤ ឆ្នាំ និងកូនប្រុសម្នាក់ទៀតមានអាយុ ១១ ឆ្នាំ។ ក្រោយកើតហេតុក្រុមអ្នកជួយសង្ក្រោះបន្ទាន់ប្រមាណជា ៤០០ នាក់ និងរថយន្តកាប់ដី ១០០ គ្រឿងត្រូវបានគេបញ្ជូនមកជួយធ្វើអន្តរាគមន៍ ហើយភ្លាមៗនោះសាកសពប្តីប្រពន្ធ ២ នាក់ត្រូវបានគេរកឃើញ ដោយឡែងសាកសពបុរសជាឪពុកកូនត្រូវបានគេរកឃើញរយៈពេល ២
October 13, 2018 - កីឡា
កីឡាករ Mohamed Salah បានស៊ុតបញ្ចូលទីចេញពីជ្រុងមុនពេលចាកចេញពីទីលានដែលបានរងរបួសនៅក្នុងការឈ្នះនៃពានរង្វាន់ Africa Cup of Nations ក្នុងលទ្ធផល 4-1 លើក្រុមជម្រើសជាតិ Swatini។ ខ្សែប្រយុទ្ធក្លឹបហង្សក្រហម Liverpool វ័យ 26 ឆ្នាំបានជួយអេហ្ស៊ីស៊ីបនាំមុខ ៤០ នៅក្នុងតង់ទីមួយជាមួយនឹងការស៊ុតចេញពីជ្រុងខាងស្តាំបញ្ចូលទីយ៉ាងល្អដោយជើងខាងឆ្វេង។ Salah ដែលមិនបានរកគ្រាប់បាល់បញ្ចូលទីក្នុងការប្រកួតបួនលើកចុងក្រោយរបស់ Liverpool បានចាកចេញពីទីលានដោយសារតែមានរបួស។ https://www.youtube.com/watch?v=VUNkPhmwvto អត្ថបទ៖ ប៊ុនហួរ
October 13, 2018









