ទីបំផុតរូបសំណាកលោកដុកទ័រ Beat Richner ត្រូវយកទៅតម្កល់នៅមន្ទីរពេទ្យគន្ធបុប្ផារួចហើយ ហើយបើកសេរីឲ្យសាធារណជនចូលគោរពវិញ្ញាណក្ខន្ធ
- October 13, 2018
ដូចប្រិយមិត្តដឹងរួចស្រាប់ទៅហើយថា លោក តាន់ គឹមសួរ និងលោកអាចារ្យធំ បានរួមគ្នាផ្ដួចផ្តើមធ្វើរូបសំណាករបស់វេជ្ជបណ្ឌិតលោក Beat Richner ដោយមានលោក សៀ កាម៉ង់ដង់ ជាជាងចម្លាក់ ដោយពុំមានគិតថ្លៃឈ្នួលឡើយ។ កន្លងអស់ជាងមួយរយៈ រហូតមកដល់ពេលនេះ រូបសំណាកត្រូវបានធ្វើរួចរាល់ហើយ និងបានដង្ហែយកទៅតាំងនៅក្នុងមន្ទីរគន្ធបុប្ផាតែម្ដង។
ជាក់ស្ដែង ថ្មីៗ នេះ មានការចែករំលែករូបភាពដាក់តាំងរូបសំណាក់ដែលបានរៀបរួចរាល់ជាស្ថាពរ និងបានរៀបរាប់ឲ្យដឹងតាមរយៈគណនីហ្វេសប៊ុកដែលមានឈ្មោះថា Yaung Chan Sombo ៖ «សាធារណជនទូទៅ នៅតែអាចចូលរួមគោរពវិញ្ញាណក្ខន្ធលោកតា Beat Richner រហូតដល់ថ្ងៃទី១៩ធ្នូ២០១៨។ ទន្ទឹមនោះ លោកអ្នកក៏អាចអញ្ជើញចូលទស្សនាផងដែរ នូវពិពណ៌រូបភាពត្រជាក់ភ្នែក ស្តីពីសកម្មភាព និងសមិទ្ធិផលដ៏មហិមា នៃមន្ទីរពេទ្យគន្ធបុប្ផាទាំង៥ ដែលជាស្នាដៃរបស់លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត Beat Richner រយ:ពេលជាង២៥កន្លងមកនេះ។ ទីតាំង : ស្ថិតនៅមជ្ឈមណ្ឌលពត៌មានគន្ធបុប្ផា ជាប់នឹងរបងមន្ទីរពេទ្យសម្ភពជប៉ុន។ ពេលវេលា ចាប់ពីម៉ោង៨ព្រឹក រហូត ៧យប់»។ សូមទស្សនារូបភាពខាងក្រោម៖




- Share This Post:






