- Khmernote Media
- អន្តរជាតិ
ចំណីអាហារផ្សេងគ្នា ដែលអ្នកញ៉ាំចូលទៅក្នុងពោះគឺមានរយៈពេលនៃការកិនរំលាយខុសៗគ្នា ដោយអាហារខ្លះត្រូវការពេលវេលាខ្លីក្នុងការកិនរំលាយ ខណៈអាហារខ្លះត្រូវការពេលរាប់ម៉ោងទើបអាចកិនរំលាយបាន។ ជាទូទៅអាហារ ដែលត្រូវការពេលកិនរំលាយខ្លីគឺល្អសម្រាប់សុខភាព ព្រោះប្រព័ន្ធរំលាយរបស់អ្នកត្រូវធ្វើការតិចតួច ហើយវាអាចបំឡែងជាតិស្ករក្នុងចំណីអាហារបានលឿន ដែលជាហេតុជួយអ្នកមិនឲ្យធាតុលើសទម្ងន់បាន។ តែអាហារប្រភេទនេះនឹងធ្វើឲ្យអ្នកឆាប់ឃ្លាន ហើយត្រូវចំណាយពេលញ៉ាំញឹកញាប់។ ផ្ទុយទៅវិញអាហារ ដែលត្រូវការពេលវេលាវែងក្នុងការកិនរំលាយមិនសូវល្អសម្រាប់សុខភាពទេ ព្រោះវាតម្រូវឲ្យប្រ័ពន្ធរំលាយអាហារធ្វើការងារច្រើន ហើយវាអាចបំឡែងជាតិស្ករក្នុងចំណីអាហារយឺត ដែលជាហេតុធ្វើឲ្យអ្នកធាត់លើសទម្ងន់ តែវាអាចធ្វើឲ្យអ្នកមានអារម្មណ៍ថាឆ្អែតបានយូរ។ ខាងក្រោមនេះជាប្រភេទអាហារ និងរយៈពេលនៃការកិនរំលាយរបស់វា ដែលលោកអ្នកអាចស្វែងយល់ និងជ្រើសរើសយកមកទទួលានតាមការគួរ៖ ១. ទឹកអាចធ្លាក់ចូលទៅក្នុងពោះវៀនភ្លាមៗ ២. ទឹកផ្លែឈើ ឬបន្លែស្រស់ ១៥-២០ នាទី ៣. បន្លែស្រស់ ៣០-៤០ នាទី ៤. បន្លែឆ្លងកាត់ការចម្អិន
October 16, 2018 - PR
ប្រូម៉ូសិនថ្មីក្នុងត្រីមានទីបួននៃឆ្នាំ២០១៨នេះ ក្រុមហ៊ុនសាមសុងនឹងធ្វើការថែមជូនកាដូពិសេស ចំពោះអតិថិជនជាទីស្រលាញ់ររបស់ខ្លួន រាល់ការជាវ ទូរស័ព្ទ Samsung Galaxy Note9! រាល់ការជាវកំពូលស្មាតហ្វូន Galaxy Note9 ចាប់ពីថ្ងៃទី ១៥ ខែតុលា ដល់ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកអ្នកនឹងទទួលបានការថែមជូនដ៏អស្ចារ្យពីក្រុមហ៊ុនដូចជា៖ ឆ្នាំងសាកឥតខ្សែ ១ (Wireless Charging Pad 1) កាស U Flex ១ (U Flex Headset 1) សម្រាប់
October 16, 2018 - បច្ចេកវិទ្យា
កាលពីពេលថ្មីៗនេះ ស្មាតហ្វូនជំនាន់ថ្មីៗមួយទៀតបានបង្ហាញខ្លួននៅលើទីផ្សារអន្តរជាតិ ហើយអ្វីដែលទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺរូបរាងដ៏តូចច្រឡឹង និងសមត្ថភាពដ៏ខ្លាំងរបស់ស្មាតហ្វូនមួយនេះ។ ស្មាតហ្វូនតូចច្រឡឹងនេះមានឈ្មោះថា Palm ដែលត្រូវបានក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិនឈ្មោះ TCL បានផលិតឡើង។ Palm មានអេក្រង់ទំហំ 3.3-inch និងមានទំងន់ 62g ប៉ុណ្ណោះ ហើយស្មាតហ្វូននេះមានគែមជុំវិញមូល មើលទៅស្រដៀងនឹង Apple Watch ដែរ។ កូនទូរស័ព្ទនេះដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo លើបន្ទះឈីប Snapdragon 435 មាន RAM ទំហំ 3GB មានមេម៉ូរី 32GB ឯណោះ
October 16, 2018 - អន្តរជាតិខ្មែរយើងជួបបញ្ហាកំប្លោកនៅឆ្នេរសមុទ្រ ឯថៃវិញជួបបញ្ហាសំរាមរាប់សិបតោនរាយប៉ាយពេញឆ្នេរ ដោយសារតែមូលហេតុនេះ
ថៃ៖ កាលពីពេលកន្លងទៅថ្មីៗនេះ ឆ្នេរអូរឈើទាលនៅក្រុងព្រះសីហនុ បានរងការប៉ះពាល់យ៉ាងខ្លាំងពីដុំកំប្លោកជាច្រើន បង្កឲ្យបាត់បង់សោភ័ណភាពសមុទ្រដ៏ស្រស់ស្អាតរបស់យើង។ ទន្ទឹមនឹងនោះផងដែរ ឆ្នេរសមុទ្រដ៏ល្បីរបស់ថៃនាពេលបច្ចុប្បន្ននេះក៏ជួបបញ្ហាស្រដៀងគ្នានេះផងដែរ ដោយមានកំទេចសំរាមជាច្រើននៅតាមមាត់សមុទ្រ។ យោងតាមប្រភពព័ត៌មានបរទេសបានឲ្យដឹងថា ឆ្នេរសមុទ្រ Hua Hin របស់ថៃត្រូវបានគេរាយការណ៍ថា កំពុងតែមានការរំខានដោយសំរាមជាច្រើនតោន ដែលសំរាមទាំងនោះបោកបក់មកតាមខ្យល់។ បើយោងតាមលោក Jeerawat Phrammanee ជំនួយការអភិបាលខេត្តបានប្រាប់អ្នកសារព័ត៌មានថា កន្លងមកឆ្នេរសមុទ្រដ៏ស្រស់ ស្អាតមួយនេះមិនដែលមានសំរាមច្រើនដូចនេះទេ តែក្រោយពីមានភ្លៀង និងខ្យល់បោកបក់បន្តបន្ទាប់មក វាក៏នាំយកសំរាមទាំងនេះមកលើឆ្នេរតែម្តង។ មកទល់នឹងពេលនេះ គេបានជួលកម្មករចំនួន ៥០ នាក់ រួមជាមួយនឹងអ្នកស្ម័គ្រចិត្តជាច្រើនាក់ទៀត ដើម្បីដើរប្រមូលសំរាម និងសំអាតឆ្នេរ ដែលមានប្រវែងប្រមាណជា ១០ គីឡូម៉ែត្រ។
October 16, 2018 - PR
ការមានផ្ទះសមរម្យសម្រាប់រស់នៅគឺជាក្តីប្រាថ្នារបស់មនុស្សគ្រប់គ្នា ប៉ុន្តែដើម្បីសង់ផ្ទះ ឬទិញផ្ទះមួយបានសមរម្យ អ្នកត្រូវមានលុយរាប់ម៉ឺនដុល្លារ។ សម្រាប់អ្នកមានប្រាក់ចំណូលខ្ពស់គឺមិនពិបាក នោះទេ តែសម្រាប់អ្នកដែលមានចំណូលទាប ឬមធ្យមគឺពិតជាពិបាកក្នុងការរកលុយរាប់ម៉ឺនដើម្បីទិញផ្ទះ។ គួរឲ្យកោតសរសើរបងស្រីម្នាក់ដែលធ្វើការជាអ្នកជាជ័រកៅស៊ូ និងមានប្រាក់ចំណូលត្រឹម ១០០ ដុល្លារអាមេរិកក្នុងមួយខែប៉ុណ្ណោះ អាចមានលទ្ធភាពទិញផ្ទះទំនើបមួយខ្នងរស់នៅជាមួយក្មួយរបស់គាត់ពីរនាក់ទៀត។ សូមទស្សនាវីដេអូរបស់បងស្រីនៅខាងក្រោម! លេងសើចម៉េចបាន បងស្រីម្នាក់ជាជ័រកៅស៊ូឲ្យគេរហូតទិញផ្ទះទំនើបមួយខ្នង មិនថាអ្នកជាអ្នកមាន ឬអ្នកក្រ អ្នកមានចំណូលទាប ឬខ្ពស់នោះទេ បើអ្នកមិនចេះរបៀបសន្សំសំចៃ នោះអ្នកនឹងមិន អាចទិញរបស់នៅក្នុងក្តីស្រមៃរបស់អ្នកបាននោះឡើយ។ គួរឲ្យកោតសរសើរបងស្រីម្នាក់ដែលគាត់ជាអ្នកជាជ័រកៅស៊ូនៅស្រុកចំការលើ ខេត្តកំពង់ចាម ថ្វីត្បិតតែប្រាក់ចំណូលគាត់ទាបក៏ពិតមែន តែគាត់ចេះពីរបៀបចាយវាយ និងសន្សំសំចៃ រហូតគាត់អាចសន្សំលុយទិញបានផ្ទះមួយខ្នង។ ព្រោះគ្មានផ្ទះនៅសមរម្យ និងរស់នៅផ្ទះចាំចំការកៅស៊ូលំបាកពេក ទើបបងស្រី សម្រេចទិញផ្ទះមួយខ្នង ទាំងបងស្រីនៅខ្វះលុយមួយចំនួនតូច។
October 16, 2018 - អន្តរជាតិ
កាលពីពេលថ្មីៗនេះលោកមហាសេដ្ឋីចិន Jack Ma និងជាស្ថាបនិកក្រុមហ៊ុនលក់ទំនិញតាមអ៊ីនធឺណិត Alibaba បានប្រកាសថា លោកនឹងចូលនិវត្តន៍ពីការងារក្នុងពេលដ៏ឆាប់ខាងមុខនេះ ខណៈពេលនេះលោកមានអាយុត្រឹម ៥៤ ឆ្នាំ ប៉ុណ្ណោះ។ ដំណឹងមួយនេះទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់សារព័ត៌នៅជុំវិញពិភពលោក ហើយសារព័ត៌មួយចំនួនបានបញ្ចេញមតិផ្សេងៗគ្នាជុំវិញប្រធានបទមួយនេះ។ សារព័ត៌មានអេឡិចត្រូនិច Nextshark បានធ្វើការចាប់អារម្មណ៍ថា នៅពេលលោក Jack Ma ចូលនិវត្តន៍ពីការងារលោកនឹងមានអាយុវែងជាងមុន។ ការអះអាងមួយនេះត្រូវបានគេធ្វើឡើងដោយផ្អែកលើលទ្ធផលនៃការសិក្សាបែបវិទ្យាសាស្រ្តមួយស្តីអំពីទំនាក់ទំនងសុខភាព និងការងាររបស់នាយកប្រតិបត្តិ។ ការសិក្សាចំនួន ៤០ ផ្សេងគ្នា និងបានធ្វើការសិក្សាទៅលើនាយកប្រតិបត្តិបុរសចំនួន ១,២២២ នាក់ផ្សេងគ្នាបានបង្ហាញថា នាយកប្រតិបត្តិ ដែលមានពេលសម្រាកលំហែច្រើនជាង ៣ សប្តាហ៍ក្នុងមួយឆ្នាំគឺមានសុខភាពល្អ និងអាចរស់បានយូរ។ ផ្ទុយទៅវិញបើនាយកប្រតិបត្តិណា
October 16, 2018 - អន្តរជាតិ
រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោងជាង១១យប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ម្សិលមិញនេះ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយចោរមួយក្រុមមានគ្នា២នាក់ប្រដាប់ដោយកាំបិត បានសម្រុកចូលភ្ជង់ប្លន់ ហាងលក់ភេសជ្ជៈមួយកន្លែង ផ្ទះលេខ២០Eo យីហោ “ឈិន ស៊ិន” ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវ៦៣ (វិថីត្រសក់ផ្អែម) ទល់មុខផ្សារទំនើបសូរិយា ស្ថិតក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយប្រមូលយកប្រាក់ប្រមាណ៣ម៉ឺនដុល្លារ រួចរត់គេចខ្លួនបាត់ស្រមោល។ ជនជាតិរងគ្រោះ ជាជនជាតិចិនមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការត្រួតពិនិត្យនៅកន្លែងកើតហេតុ ហើយនាំជនជាតិចិនរងគ្រោះមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលផ្សារថ្មីទី១៕ អត្ថបទ៖ ដេត
October 16, 2018 - បច្ចេកវិទ្យា
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនអេឡិចត្រូនិកដ៏ល្បីរបស់ចិន Huawei បានច្រលំបង្ហោះរូបរាងនាឡិកាឆ្លាតវៃថ្មី Watch GT នៅលើវេបសាយរបស់ខ្លួន ហើយត្រូវបានគេយករូបភាពទាំងនោះទៅចែកចាយតៗគ្នាជាច្រើនពេញអិនធើណេត។ នាឡិកាឆ្លាតវៃថ្មីនេះមានអេក្រង់ទំហំ 1.39-inch 454 x 454 pixels ប្រភេទ AMOLED ដំណើរការដោយ Corte-M4 processor មានកម្លាំងថ្ម 420mAh។ ចំពោះកម្លាំងថ្មវិញ Huawei បានអះអាងថា អាចរស់បានដល់៣០ថ្ងៃ (សម្រាប់ដំណើរការមុខងារសន្សំសំចៃថ្ម) ចំណែកឯការប្រើប្រាស់ធម្មតាអាចរត់បានដល់២សប្តាហ៍។ ចំណែកឯការសាកថ្មវិញ Huawei បានអះអាងថា សាកពី ០ ដល់ ១០០%
October 15, 2018 - អន្តរជាតិ
ខណៈដែលអាកាសធាតុនៅលើពិភពលោកប្រែប្រួលអត់ឈប់ឈរយ៉ាងឆាប់រហ័សនោះ វាបានបង្កឲ្យមានគ្រោះថ្នាក់ធម្មជាតិជាច្រើន ចំពោះប្រទេសមួយចំនួននៅលើពិភពលោក។ បើយោងតាមក្រុមការងារអន្តររដ្ឋាភិបាលស្តីពីការប្រែប្រួលអាកាសធាតុនៃអង្គការសហប្រជាជាតិបានធ្វើការព្យាករណ៍ថា នៅក្នុងរយៈពេល២២ឆ្នាំ ខាងមុខទៀតអាកាសធាតុ និងប្រែប្រួលខ្លាំង ហើយវាបានបង្កឲ្យមានផលប៉ះដល់បណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍យ៉ាងខ្លាំង។ ខាងក្រោមនេះជាខ្លឹមសារនៃព្យាករណ៍បញ្ហាអាកាធាតុនៅក្នុឆ្នាំ ២០៤០៖ + អាកាសធាតុអាចនឹងកើនកំដៅឡើង ១,៥ អង្សាសេបន្ថែមទៀត ដែលបង្កើតឲ្យមានគ្រោះរាំងស្ងួត និងគ្រោះធម្មជាតិជាច្រើន។ + ប្រសិនបើកំដៅកើនឡើង ១,៥ អង្សាសេនោះ ប្រទេសមួយចំនួននៅតំបន់អាស៊ីអាគ្នេហ៍ ដូចជាឥណ្ឌូនេស៊ី ហ្វីលីពិន វៀតណាម និងប្រទេសមួយចំនួនទៀតដូចជា ជប៉ុន ចិន អេហ្ស៊ីប និងអាមេរិក នឹងជួបប្រទះបញ្ហាទឹកជំនន់ធ្ងន់ធ្ងរ។ + ប្រទេសនៅតំបន់ត្រូពិច (រួមទាំងម៉ាឡេស៊ី) នឹងត្រូវធ្វើការជម្លៀសប្រជាជននៅកាន់កន្លែងមានសុវត្ថិភាព។
October 15, 2018 - អន្តរជាតិ
រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោង០៩ និង១០នាទីយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តតាកូម៉ាទៅបុករថយន្តកូរ៉េបណ្តាលអោយមនុស្សចំនួន៣នាក់រងរបួស និងគៀបជាប់នៅក្នុងកាបុីនរថយន្ត។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ក្រោយកើតហេតុក្រុមសង្គ្រោះ៧១១ នៃកងពលតូចលេខ៧០ បានចេញជួយសង្គ្រោះបឋម គាស់និងកាត់ដែកយកជនរងគ្រោះទាំង៣នាក់ រួចដឹកយកទៅកាន់មន្ទីរពេទ្យព្រះកុសុម:៕
October 15, 2018









