- Khmernote Media
- កីឡា
ក្លឹបបិសាចក្រហម Manchester United ស្ថិតក្រោមចំណាប់អារម្មណ៍ថាខ្សែបម្រើ Anthony Martial នឹងចុះហត្ថលេខាបន្ដកុងត្រាថ្មីរយៈពេល 5 ឆ្នាំជាមួយនឹងក្លឹបបិសាចក្រហម Manchester United នេះយោងតាមការចុះផ្សាយរបស់សារពត៌មាន Metro។ លោក Jose Mourinho ដែលមានបំណងចង់លក់ខ្សែបម្រើ Anthony Martial នៅក្នុងខែមករាខាងមុខនេះ ប៉ុន្ដែក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះក្លឹបបិសាចក្រហម Manchester United បានចចារជាមួយនឹងខ្សែបម្រើសញ្ជាតិបារាំងរូបនេះ ហើយជឿជាក់ថា Martial នឹងបន្ដស្នាក់នៅជាមួយនឹងក្លឹបបិសាចក្រហម Manchester United។ កិច្ចព្រមព្រៀងរបស់ Martial នេះនឹងធ្វើឡើងម្ដងបន្ដិចៗដើម្បីចង់បង្ហាញថាក្លឹបបិសាចក្រហម Manchester United នៅតែមានជំនឿលើលោក
October 17, 2018 - សង្គម
នៅព្រឹកថ្ងៃទី១៧ តុលា ២០១៧ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទទួលជួបសំណេះសំណាលជាមួយលោកស្រី Osanai Mieko ស្ថាបនិកអង្គការ JHP ជប៉ុន ដែលបានជាអាទិ សាងសង់អគារសិក្សាជូនប្រជាជនខ្មែរសរុបចំនួន ៣៤៧ ខ្នងនៅទូទាំងប្រទេស ។ គួររំលឹកផងដែលថាសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ JHP ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយដែលបានអនុវត្តន៍នៅក្នុងវិស័យអប់រំប្រទេសកម្ពុជាតាមរយៈការសាងសង់អគារសិក្សាគ្រឹះស្ថានអប់រំតាំងពីឆ្នាំ 1993 មកម្ល៉េះ៕ ប្រភព៖ ថេង ច័ន្ទសង្វារ
October 17, 2018 - កីឡា
ក្រុមជម្រើសជាតិអាឡឺម៉ង់បានបង្កើតកំណត់ត្រាដ៏អាក្រក់ដ៏ធំមួយនៅក្នុងឆ្នាំ 2018 នេះបន្ទាប់ពីចាញ់ក្រុមជម្រើសជាតិបារាំងកាលពីយប់មិញដោយលទ្ធផល 2-1។ ឆ្នាំ 2018 នេះគឺជាឆ្នាំដែលអាឡឺម៉ង់បង្កើតកំណត់អាក្រក់ដ៏ធំមួយនៅក្នុងប្រវតិ្តសាស្រ្ដបាល់ទាត់របស់ពួកគេ ដោយក្នុងឆ្នាំ 2018 នេះអាឡឺម៉ង់បានប្រកួតចាញ់ដល់ទៅ 6 ប្រកួតឯណោះ ជាពិសេសគឺអាឡឺម៉ង់ធ្លាក់ចេញពីការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សីត្រឹមវគ្គចែកពូល។ កំណត់ត្រាចាញ់របស់អាឡឺម៉ង់នៅក្នុងឆ្នាំ 2018 នេះគឺចាញ់ក្រោមថ្វីជើងក្រុមជម្រើសជាតិ៖ ប្រេស៊ីល អូទ្រីស ម៉ិកស៊ីកូ កូរ៉េខាងត្បូង ហូឡង់ និងចុងក្រោយចាញ់ក្រុមជម្រើសជាតិបារាំងដោយលទ្ធផល 2-1 កាលពីម្សិលមិញនេះ។ គីតត្រឹមខែតុលាឆ្នាំនេះក្រុមជម្រើសជាតិអាឡឺម៉ង់ចាញ់ដល់ទៅ 6 ប្រកួតទៅហើយ នៅហើយក្នុងខែក្រោយនេះក្រុមជម្រើសជាតិអាឡឺម៉ង់នឹងត្រូវមានប្រកួតមិត្តភាពជាច្រើនទៀតដូចជាប្រកួតមិត្តភាពជាមួយនឹងក្រុមជម្រើសជាតិរុស្សីនៅក្នុងខែវិច្ឆិកាខាងមុខនេះ។ បុត្រ ប្រភព៖ Goal
October 17, 2018 - កីឡា
កីឡាករ Antoine Griezmann បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ជួយឲបារាំងវាយបកយកជ័យជម្នះលើក្រុមជើងឯក World Cup 2014 ក្នុងទល្ធផល ២-១ ក្នុងក្របខ័ណ្ឌ Uefa Nations League កាលពីយប់មិញ។ ក្រុមជម្រើសជាតិអាល្លឺម៉ង់បាននាំមុខនៅដើមតង់ទី១ដោយស៊ុតបញ្ចូលទីដោយកីឡាករ Toni Kroos ដោយបាល់ប៉េណាល់ទីក្រោយពីកីឡាករ Pressel Kimpembe បានធ្វើឲមានកំហុសនៅក្នុងតំបន់គ្រោះថ្នាក់។ ក្រុមរបស់លោក Didier Deschamps ឈរលើកំពូលតារាងនៃក្រុម A1 ដែលមាន 7 ពិន្ទុនៃការប្រកួត 3 លើករបស់ពួកគេក្នុងក្របខ័ណ្ឌ Uefa Nations League ។ បច្ចុប្បន្នពួកគេមិនទាន់ចាញ់នោះទេក្នុង
October 17, 2018 - អន្តរជាតិ
មីយ៉ាន់ម៉ា៖ កាលពីម្សិលមិញនេះ នៅប្រទេសមីយ៉ាន់ម៉ា មានហេតុការណ៍គ្រោះថ្នាក់ ដោយសារយន្តហោះចម្បាំង២កន្លែងផ្សេងគ្នា បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់បាត់បង់ជីវិត។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ករណីទី១ គឺយន្តហោះប្រភេទ F-17 បានហោះទៅបុកអគារទូរគមនាគមន៍នៅជិតមូលដ្ឋានទ័ពអាកាស ដោយសារតែអាកាសធាតុចុះអ័ព្ទយ៉ាងខ្លាំង ធ្វើឲ្យពីឡុតមើលអ្វីមិនឃើញ។ គ្រោះថ្នាក់នោះបានបណ្តាលឲ្យពីឡុតម្នាក់ស្លាប់បាត់បង់ជីវិត ហើយអ្វីកាន់តែរន្ធត់ទៀតនោះ គឺក្មេងស្រីអាយុ១០ឆ្នាំម្នាក់កំពុងតែអង្គុយរៀននៅក្នុងផ្ទះសុខៗសោះ ស្រាប់តែត្រូវបំណែកយន្តហោះ ដែលបានបុកអគាទូរគមនាគមន៍នោះចំ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ករណីមួយទៀតនោះគឺ បានកើតឡើងពីកន្លែងគ្រោះថ្នាក់ទីមួយប្រមាណ១៦គីឡូម៉ែត្រប៉ុណ្ណោះ ដោយមានយន្តហោះមួយគ្រឿងទៀតបានហោះបាត់បង់ម្ចាស់កាល ហើយពីឡុតនោះបានរំដោះខ្លួនចេញពីយន្តហោះទាន់ពេល ប៉ុន្តែអកុសលបានស្លាប់បាត់បង់ជីវិត ដោយសារតែដួលបោកនឹងដីខ្លាំងពេក។ ពីឡុតទាំង២នាក់ ដែលបានស្លាប់បាត់បង់ជីវិតមានឈ្មោះ Hein Thu Aung និង Phyo Maung
October 17, 2018 - បច្ចេកវិទ្យា
កាលពីទី១៦ ខែតុលា ឆ្នាំ២០១៨ កន្លងទៅនេះ ក្រុមហ៊ុន Huawei បានដាក់ប្រកាសជាផ្លូវការនូវស្មាតហ្វូនកំពូលរបស់ខ្លួនចំនួន៣ម៉ូដែលគឺ Huawei Mate 20, Mate 20 Pro និង Mate 20 X ដែលបានបំពាក់នៅមុខងារថ្មីៗជាច្រើន និងរូបរាងគួរឲ្យទាក់ទាញ។ Mate 20 ឆ្នាំនេះបានទាក់ចិត្តមនុស្សមិនតិចនោះទេ ហើយខាងក្រោមនេះគឺជាចំណុចពិសេសៗចំនួន៥ ដែលគួរអោយចាប់អារម្មណ៍បំផុត៖ ទី១ គឺ Notch Design ៖ សម្រាប់ Huawei Mate 20 វាត្រូវបានផ្លាស់ប្តូរជាមួយការ
October 17, 2018 - អន្តរជាតិ
បាត់ដំបង៖ យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី ១០ ខែតុលា ឆ្នាំ២០១៨ គណនីហ្វេសប៊ុកមួយឈ្មោះ (តាមប្រហារពួកអានៅបួនជួរនិងអាចិន្តាលុះក្ស័យ) បានបង្ហោះខ្លឹមសារដោយភ្ជាប់រូបភាពចោទប្រកាន់ចំពោះថ្នាក់ដឹកនាំស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង គឺឧត្តមសេនីយ៍ទោ អ៊ុច សុខុនដែលខ្លឹមសារទាំងនេះគឺជារឿង(មិនពិត) ហើយបានបង្ករឲ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំស្នងការដ្ឋានក៏ដូចជាកងកម្លាំងនគរបាលជាតិទាំងមូល ។ ផ្តើមចេញពីបញ្ហានេះឧត្តមសេនីយ៍ទោ អ៊ុច សុខុន បានចាត់វិធានការបញ្ជាដល់ឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែនព្រហ្មទ័ណ្ឌ -ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាន- ក្រុមការងារបណ្តាញសង្គម ចូលរួមជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទ័ណ្ឌកំរិតស្រាល-កម្រិតធ្ងន់ -កម្លាំងបង្ការបង្រ្កាបនៃស្នងការដ្ឋាន -កម្លាំងនរបាលនៃអធិការដ្ឋាននគរបាលស្រុកបាណន់ -ស្រុកសង្កែ និងស្រុកមោងឬស្សីដឹកនាំ ស្រាវជ្រាវដោយប្រើប្រាស់គ្រប់វិធានការជំនាញ និងដោយបានការសម្របសម្រួលលើនីតិវិធីពីលោកនួន សាន
October 17, 2018 - អន្តរជាតិ
អ្នកក្រ និងអ្នកមាន តែងតែមានទម្លាប់រស់នៅ និងការគិតផ្សេងៗពីគ្នា ហើយផ្នត់គំនិតផ្សេងនេះបានកំណត់ជោគវាសនារបស់មនុស្សម្នាក់ៗតាំងពីពួកគេនៅក្មេងមានការងារធ្វើរហូតដល់ពួកគេចូលនិវត្តន៍ពីការងារ។ យោងតាមអ្នកឯកទេសផ្នែកសេដ្ឋកិច្ចបានរកឃើញថា ប្រជាពលរដ្ឋអាមេរិក ដែលកម្រិតជីវភាពមធ្យមតែងបង្កើតកំហុសផ្នែកលុយកាក់ ៨ យ៉ាង តាំងពីនៅក្មេងរហូតដល់ចូលនិវត្តន៍។ កំហុសទាំងនោះរួមមាន៖ ១. រស់នៅជាមួយបំណុលជុំវិញខ្លួន ព្រោះពួកគេចូលចិត្តខ្ចីលុយគេមកទិញរបស់តាមចិត្តស្រលាញ់ តែមិនមែនជារបស់ដែលចាំបាច់ ២. មិនបានសន្សំលុយទុកប្រើប្រាស់ពេលមានអាសន្ន ដូចនេះពេលត្រូវការលុយជាបន្ទាន់ពួកគេនឹងទៅខ្ចីបំណុលគេ ៣. មិនមានប្រាក់ទំនុកបំរុង ក្រោយពីចូលនិវត្តន៍ ៤. ផ្ដេកផ្តួលលើប្រាក់ឧបត្ថម្ភរបស់រដ្ឋ តែមិនព្យាយាមធ្វើការវិនិយោគ ដើម្បីបន្ថែមប្រាក់ចំណូល ៥. មិនបានបើកគណនីសន្សំសម្រាប់ព្យាបាលបញ្ហាសុខភាព ៦. មិនព្យាយាមសន្សំលុយទុកមុនពេលចូលនិវត្តន៍ លុះដល់អាយុត្រូវចូលនិវត្តន៍គឺត្រូវរស់ពឹងតែលើប្រាក់ខែសោធននិវត្តន៍ ៧. មិនដែលធ្វើបច្ចុប្បន្នភាពលើគម្រោងចាយវាយលើសេវាធានារ៉ាប់រងអាយុជីវិត និងគម្រោងចាយវាយពេលចាស់ជរា
October 17, 2018 - អន្តរជាតិ
ម៉ាឡេស៊ី៖ ម៉ាឡេស៊ីបានសម្រេចអនុវត្តច្បាប់គ្រប់គ្រងលើការជក់បារីនៅតាមទីសាធារណៈដ៏តឹងរឹងមួយ ដែលច្បាប់ថ្មីនេះនឹងត្រូវប្រើប្រាស់ជាផ្លូវការចាប់ពីខែមករា ឆ្នាំ២០១៩ ខាងមុខនេះហើយ។ បើតាមលោក Lee Boon Chye អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ម៉ាឡេស៊ីបានឲ្យដឹងថា សេចក្តីព្រាងច្បាប់នៃច្បាប់ថ្មីនេះត្រូវបានគេធ្វើឡើងជាយូរមកហើយ និងត្រូវបានស្ថាប័នកំពូលៗពិនិត្យ និងសម្រេចរួចរាល់ផងដែរ ហើយព័ត៌មាននេះគឺជាការជូនដំណឹងមួយដល់ប្រជាជនម៉ាឡេស៊ីឲ្យបានដឹង និងត្រៀមខ្លួនចូលរួមអនុវត្តច្បាប់ថ្មីនេះទាំងអស់គ្នា។ ច្បាប់ថ្មីនេះនឹងធ្វើការហាមឃាត់មិនឲ្យមានការជក់បារីនៅតាមទីសាធារណៈដូចជា នៅតាមភោជនីយដ្ឋាន ហាងកាហ្វេ តាមផ្លូវសាធារណៈ កន្លែងលក់អាហារតាមចិញ្ចើមផ្លូវ សួនសាធារណៈ និងកន្លែងសាធារណៈសំខាន់ៗមួយចំនួនទៀត។ ក្នុងករណីជនណាដែលប្រព្រឹត្តផ្ទុយនឹងច្បាប់នេះ នឹងត្រូវធ្វើការផាកពិន័យជាប្រាក់រហូតដល់ពី ៣,៣០០ ដុល្លារ ឬប្រឈមនឹងការជាប់គុករយៈពេល ២ ឆ្នាំ។ តំណាងរដ្ឋាភិបាលម៉ាឡេស៊ីបានអះអាងថា គោលបំណងនៃការបង្កើតច្បាប់នេះគឺដើម្បីលើកកម្ពស់សុខភាពប្រជាជននៅតាមទីសាធារណៈ៕ អត្ថបទ៖ ភក្តី
October 17, 2018 - អន្តរជាតិ
នាព្រឹកថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៨ នេះ មហាជនទូទាំងពិភពលោក មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលវេបសាយដ៏ល្បីល្បាញមួយ Youtube បានគាំងដំណើរការ មិនអាចចូលទស្សនាវីដេអូបាន។ រហូតមកដល់ពេលនេះ Youtube មិនទាន់បានត្រលប់មកប្រក្រតីនៅឡើយទេ ដែលនេះជាលើកទី ១ ហើយដែលវេបសាយដ៏ធំមួយនេះ មានបញ្ហាក្នុងរយៈពេលយូរបែបនេះ។ យ៉ាងណាមិញ ក្រុមហ៊ុន Youtube មិនបានប្រកាសជាផ្លូវការថា ការ Error នេះ បណ្ដាលពីមូលហេតុណាមួយឡើយ ប៉ុន្តែយោងតាមសារតាមរយៈបណ្ដាញ Twitter ររបស់ Youtube បានធ្វើការសុំអភ័យទោស និងកំពុងខ្នះខ្នែងដោះស្រាយបញ្ហានេះឲ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន។ ព័ត៌មានបន្ថែម ខ្មែរណូតនឹងជម្រាបជូនតាមក្រោយ៕
October 17, 2018









