- Khmernote Media
- PR
គ្រប់គ្នាស្គាល់ស័ង្កសី ហើយអ្នកខ្លះក៏ធ្លាប់បានទិញស័ង្កសីយកទៅប្រើប្រាស់ជាញឹកញាប់ផងដែរ។ ពេលនិយាយដល់ស័ង្កសីគឺគេសំដៅលើប្រភេទដែកម្យ៉ាងដែលគេប្រើវាភាគច្រើនសម្រាប់ប្រក់ដំបូល ហើយយើងអាចរកទិញវាបានគ្រប់ទីកន្លែងនៅលើទីផ្សារកម្ពុជា វាមានច្រើនម៉ាក ច្រើនពណ៌ ច្រើនភ្លីសម្រាប់ជ្រើសរើស ហើយមើលទៅគឺដូចគ្នាទាំងអស់ ទោះបីវាផលិតតាមរបៀបផ្សេងគ្នាក៏ដោយ។ ជាក់ស្តែង បើយើងសួរអ្នកណាម្នាក់ថា”ស្គាល់ស័ង្កសីឬអត់?” គេច្បាស់ជាឆ្លើយថា “ស្គាល់” តែបើយើងសួរបន្តទៀតថា “តើអ្នកដឹងថាវាផ្សំពីសារធាតុអ្វីខ្លះ?” ខ្ញុំហ៊ានធានាថា ពួកគាត់ភាគច្រើននឹងមិនអាចឆ្លើយចេញនោះទេ។ តោះកុំឲ្យខាតពេលយូរ មើលវីដេអូខាងក្រោមដើម្បីទទួលបានចំណេះដឹងទាំងអស់គ្នា។ ផលិតផលស័ង្កសីម៉ាក អាយ អេស អាយ ផាម (ISI PALM) របស់ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ត្រូវបានផលិតឡើងតាមស្តង់ដា ISO 9001:2008
October 19, 2018 - អន្តរជាតិ
ម៉ាឡេស៊ី៖ ម៉ាឡេស៊ីបានសម្រេចធ្វើកំណែទម្រង់និងរឹតបណ្តឹងច្បាប់ថ្មីៗជាច្រើន ដើម្បីធានាបាននូវសណ្ដាប់ធ្នាប់ និងការអភិវឌ្ឍន៍សង្គម។ តួយ៉ាង កាលពីពេលថ្មីៗនេះម៉ាឡេស៊ីបានសម្រេចអនុវត្តច្បាប់ថ្មី ដែលមានការរឹតបណ្តឹងលើអ្នក ដែលធ្វើឲ្យខូចខាតផ្លូវសាធារណៈធ្ងន់ធ្ងរជាងមុន ដោយដំឡើងការចំនួនប្រាក់ត្រូវធ្វើការផាកពិន័យច្រើនជាងមុខរាប់ដងឯណោះ។ ច្បាប់ចាស់ដែលបង្កើតឡើងកាលពីឆ្នាំ ១៩៧៤ នោះ មានការផាកពិន័យតិចតួចតែប៉ុណ្ណោះ ដោយឡែកច្បាប់ថ្មីនេះនឹងធ្វើការផាកពិន័យសម្រាប់អ្នកធ្វើឲ្យខូចផ្លូវសាធារណៈចាប់ពី ២៤០ រហូតដល់ ២៤០០ ដុល្លារអាមេរិក ទៅតាមទំហំតូចឬធំ។ ការសម្រេចធ្វើការរឹតបណ្តឹងនេះ ត្រូវបានធ្វើឡើងក្រោយអាជ្ញារបានមើលឃើញថា មានយានយន្តមួយចំនួនផ្ទុកទំនិញលើសការកំណត់ ឬបើកបរមិនប្រុងប្រយ័ត្ន ដែលធ្វើឲ្យខូចខាតដល់ផ្លូវសាធារណៈជាខ្លាំង។ គេរំពឹងថា ច្បាប់ថ្មីនេះនឹងជួយកាត់បន្ថយការខូចខាតផ្លូវបានមួយកម្រិតទៀតដែរវាក៏ជាផ្នែកមួយនៃការរក្សាសណ្ដាប់ធ្លាប់សង្គមផងដែរ៕ អត្ថបទ៖ភក្តី ប្រភព៖worldofbuzz
October 19, 2018 - អន្តរជាតិ
យុវជនវ័យ ១៨ ឆ្នាំម្នាក់ត្រូវបានគេរាយការណ៍ថា បានស្លាប់បាត់បង់ជីវិត ដោយតែជំងឺមហារីកក្រពះ បន្ទាប់ពីគាត់មានទម្លាប់ញ៉ាំមីកញ្ចប់រាល់យប់អស់រយៈពេលជាច្រើនឆ្នាំ។ ជនរងគ្រោះជាជនជាតិចិនតៃវ៉ាន់ ហើយគាត់មានទម្លាប់ញ៉ាំមីកញ្ចប់រាល់យប់តាំងពីគាត់រៀននៅថ្នាក់អនុវិទ្យាល័យម្លះ លុះដល់គាត់មានអាយុ ១៨ ឆ្នាំ និងបានចូលរៀនថ្នាក់មហាវិទ្យាល័យ ស្រាប់តែគាត់មានអាការៈឈឺពោះខ្លាំងទ្រាំមិនបាន និងត្រូវក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ក្រោយវេជ្ជបណ្ឌិតពិនិត្យបានរកឃើញថា យុវជនរូបនេះមានជំងឺមហារីកក្រពះដំណាក់កាលចុងក្រោយ ដែលមិនអាចព្យាបាលបាន ហើយក្រោយមកគាត់ក៏បានស្លាប់បាត់បង់ជីវិត។ វេជ្ជបណ្ឌិតពិនិត្យជំនាញផ្នែកជំងឺមហារីកក្រពះបានឲ្យដឹងថា ការញ៉ាំអាហារកញ្ចប់ សាច់ក្រក សាច់ងៀត និងមីកញ្ចប់ជាប្រចាំ គឺជាមូលហេតុចម្បងដែលជំរុញឲ្យមានជំងឺមហារីកក្រពះ។ ខាងក្រោមនេះជារោគសញ្ញាដែលបញ្ជាក់ថាលោកអ្នកកំពុងមានជំងឺមហារីកក្រពះ ហើយបើលោកអ្នកជួបប្រទះបញ្ហាទាំងនេះ សូមប្រញាប់ទៅមន្ទីរពេទ្យជាបន្ទាន់៖ -អត់ឃ្លានអាហារ -ស្រកទម្ងន់ -ឈឺពោះជាញឹកញាប់ -ឈឺពោះផ្នែកខាងលើក្រោយញ៉ាំអាហារ -ចុកចុងដង្ហើម -ក្អួតញឹកញាប់ -មានឈាមពេលបត់ជើងធំ៕
October 19, 2018 - បច្ចេកវិទ្យា
បន្ទាប់ពីរៀបចំព្រឹត្តិការណ៍បង្ហាញពីពិភពលោកនូវកំពូលស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន iPhone Xs និង Xs Max កាលពីមួយខែមុនកន្លង ឥលូវនេះក្រុមហ៊ុនអេឡិចត្រូនិកយក្ស Apple នឹងចំព្រឹត្តិការណ៍មួយទៀតនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ខាងមុខនេះ នៅទីក្រុង New York សហរដ្ឋអាមេរិក ហើយព្រឹត្តិការណ៍នោះត្រូវបានមនុស្សជាច្រើនរំពឹងថា ជាការបង្ហាញ iPad Pro ជំនាន់ថ្មី ជាមួយនឹងកុំព្យួទ័រត្រកូល Mac។ ចំណងជើងនៅលើលិខិតអញ្ជើញបង្ហាញថា “there’s more in the making” មានន័យថា “នៅមានផលិតផលជាច្រើនទៀតកំពុងតែផលិតឡើង” ជាមួយការរចនា logo
October 19, 2018 - សង្គម
ពិធីបុណ្យអុំទូក ត្រូវបានគេប្រារព្ធធ្វើតាំងពីសម័យបុរាណ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដើម្បីរម្លឹកដល់គំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹក ខ្មែរ ដែលបានរំដោះទឹកដីរួចផុតពីការជិះជាន់ របស់ពួកខ្មាំងសត្រូវ(ពួកចាម) ។ ពិធីនេះបានទទួលការនិយមគាំទ្រពីសំណាក់ប្រជាពលរដ្ឋគ្រប់ទិសទី ហើយនាំគ្នាប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។ ក្នុងនោះផងដែលមិនត្រឹមតែមានការរៀបចំនៅក្នុងរាជធានីភ្នំពេញនោះទេ ក៏មានការរៀបចំជាពិសេសសម្រាប់នៅតាមបណ្តាខេត្តមួយចំនួនផងដែល។ ខាងក្រោមនេះជាខេត្តមួយចំនួនដែលបានប្រកាសពីកាលបរិច្ឆេទរៀបចំពិធីបុណ្យអុំទូក៖ -ខេត្តពោធិ៍សាត់ នឹងធ្វើការរៀបចំពិធីបុណ្យអុំទូកជាលើកដំបូង នៅថ្ងៃទី១៩-២០ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ ដោយមានទូកខ្នាតអន្តរជាតិចំនួន១២គូ ដែលចាប់ផ្តើមពី ក្រោយសណ្ឋាគារ KM រហូតដល់ ស្ពានថ្មថ្មី។ -ខេត្តបាត់ដំបង ដែលបានរៀបចំជារៀងរាល់ឆ្នាំនោះ នឹងរៀបចំបុណ្យអុំទូក នៅថ្ងៃទី ២៣ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨នេះ។ -ខេត្តស្វាយរៀង នឹងប្រារព្ធធ្វើនៅថ្ងៃទី២៨
October 19, 2018 - អន្តរជាតិ
ខេត្តព្រះសីហុន៖ នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ថ្មីៗនេះរាជរដ្ឋាភិបាល បានផ្តល់សិទ្ធិជូនក្រុមហ៊ុនឯកជន ដោយកាត់ផ្ទៃបឹងមួយចំណែកសំរាប់ធ្វើការអភិវឌ្ឍន៍ និងមួយភាគធំទៀតសំរាប់កែលម្អរអោយទៅជាសួនរមនីយដ្ឋានទេសចរណ៍ ។ នៅក្នុងគម្រោងដែលបានគ្រោងទុក ក៍មានសាងសង់នូវផ្លូវកាត់ដើម្បីបញ្ជៀសចរាចរ ព្រមទាំងមានការរៀបចំតុបតែងលម្អដោយភ្លើងពណ៌ផងដែរ ។ ការរៀបចំកែលម្អផ្ទៃបឹងនេះ នឹងត្រូវធ្វើឡើងប្រកបដោយលក្ខណៈបច្ចេកទេសខ្ពស់ ព្រមទាំងអោយក្លាយទៅជារមនីយ៍ដ្ឋានទេសចរណ៍ កំសាន្តដែលមានភាពទាក់ទាញសំរាប់ភ្ញៀវទេសចរ ជាតិ និងអន្តរជាតិមកទស្សនាកំសាន្ត ។ ចំពោះប្រភពទឹកស្អាត ដែលត្រូវផ្គត់អោយការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅទូទាំងខេត្តព្រះសីហនុ ត្រូវបានយកចេញពីអាងស្តុកទឹកតំបន់ក្បាលឆាយ ដែលជាប្រភពទឹកធម្មជាតិ មានវិសាលភាពផ្គត់ផ្គង់លើការប្រើប្រាស់គ្មានការព្រួយបារម្មណ៍ ជំនួសបឹងព្រែកទប់ ដែលពីមួយឆ្នាំ ទៅមួយឆ្នាំបានគោករាក់ និងបាត់បង់គុណភាព៕ ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ
October 18, 2018 - PR
ភ្នំពេញ៖ ក្រុមហ៊ុនទ្រូម៉ាន់នី គ្រោងធ្វើការសម្ពោធបញ្ជរថ្មីរបស់ខ្លួនមួយទៀត នៅក្នុងផ្សារទំនើប អ៊ីអនម៉លសែនសុខ ជាផ្លូវការពីថ្ងៃទី ១៩ ដល់ ២១ តុលា ខាងមុខនេះ ព្រមជាមួយការចែកសំបុត្រកុន 2D/3D របស់រោងភាពយន្ត Major Cineplex ដោយឥតគិតថ្លៃផងដែរ។ លោក ឈន់ សកល នាយកផ្នែកទីផ្សាររបស់ក្រុមហ៊ុនទ្រូម៉ាន់នី បានបង្ហើបថា៖ «មិនត្រឹមតែចែកសំបុត្រកុនឥតគិតថ្លៃនោះទេ ក្រុមហ៊ុនក៏ផ្តល់ការចាប់រង្វាន់ជាទូរសព្ទស្មាតហ្វូន ម៉ូឌែល iPhone XS រួមជាមួយរង្វាន់ជាច្រើនទៀត ក្នុងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ដល់២១ ខែតុលា ឆ្នាំ២០១៨ ដោយអតិថិជនគ្រាន់តែទៅកាន់ផ្សារទំនើប
October 18, 2018 - អន្តរជាតិ
យោងតាមប្រភពព័ត៌មានបរទេសបានឲ្យដឹងថា ប្រទេសសិង្ហបុរីនឹងធ្វើការកែប្រែទម្រង់អប់រំបែបប្រកួតប្រជែងគ្នា (ឬអាចនិយាយបានថា ការបែងចែកសិស្សណាជាប់លេខ១ សិស្សណាជាប់លេខក្រោយគេ) ហើយសៀវភៅតាមដានការសិក្សារបស់សិស្សក៏លែងដាក់ចំណាត់ថ្នាក់ដែរ ដោយប្តូរទម្រង់ទៅជាការអប់រំ ដែលផ្តោតលើការអភិវឌ្ឍន៍ខ្លួនឯងឲ្យកាន់តែខ្លាំងវិញ។ ទម្រង់នៃការអប់រំថ្មីរបស់សឹង្ហបុរីនេះមិនបានលើកទឹកចិត្តឲ្យសិស្សចង់ធ្វើការប្រតួតប្រជែងជាមួយនឹងមិត្តរួមថ្នាក់របស់ពួកគេនោះទេ ដូចជាសិស្សដែលមានអាយុពី ៦ ដល់ ៨ ឆ្នាំ នឹងមិនតម្រូវឲ្យមានការប្រលងទាល់តែសោះ ហើយសម្រាប់សិស្សដែលមានអាយុលើសពីនេះ និងត្រូវបានគេគាត់បន្ថយការប្រលងដូចជាការប្រលងពាក់កណ្តាលឆ្នាំជាដើម។ ក្នុងទម្រង់ថ្មីនេះសិស្សទាំងអស់នឹងត្រូវផ្តល់ពេលវេលា និងលើកចិត្តទឹកឲ្យពួកគេខំប្រឹងរៀនដោយខ្លួនឯង និងព្យាយាមអភិវឌ្ឍន៍ខ្លួនឲ្យល្អជាងមុន។ គ្រូបង្រៀននឹងធ្វើការត្រួតពិនិត្យសមត្ថភាពរបស់ពួកគេជាប្រចាំ ដើម្បីឲ្យប្រាកដថាពួកគេបានរីកចម្រើនជាងមុន។ ក្រសួងអប់រំសិង្ហបុរីបានមើលឃើញថា ទម្រង់អប់រំថ្មីនេះនឹងជួយឲ្យសិស្សមានគំនិតច្នៃប្រឌិដ្ឋ និងភាពជាអ្នកដឹកនាំខ្ពស់នៅពេលអនាគត។ គេបានរកឃើញទៀតថានៅក្នុងឆ្នាំ ២០២២ ខាងមុខនេះ ក្នុងវិស័យការងារនឹងត្រូវការបុគ្គលិកដែលមានគំនិតច្នៃប្រឌិដ្ឋ និងមានជំនាញក្នុងការដឹកនាំខ្ពស់ ហើយបុគ្គលិកភាគច្រើននៅក្នុងប្រទេសសិង្ហបុរីនឹងត្រូវគេបញ្ជូនទៅចូលរួមវគ្គបណ្តុះបណ្តាលពីជំនាញនេះសារជាថ្មីម្តងទៀត៕ https://www.facebook.com/worldeconomicforum/videos/168801587359364/ អត្ថបទ៖ ភក្តី
October 18, 2018 - កីឡា
យោងតាមការចុះផ្សាយរបស់សារពត៌មាន Daily Mail បានឲ្យដឹងថា៖ នៅក្នុងបន្ទប់ផ្លាស់ប្ដូរសំលៀកបំពាក់របស់ក្លឹបអ្នកមានបុណ្យ Barcelona ដែលមានវត្តមានកីឡាករជាច្រើននៅក្នុងនោះ ខ្សែប្រយុទ្ធ Messi បាននិយាយប្រាប់ទៅកាន់ពួកគេថា៖ Barcelona គួរតែយក Pogba មកកាន់ទីនេះ។ ខ្សែប្រយុទ្ធ Lionel Messi បានពិភាភ្សាជាមួយនឹងមិត្តរួមក្រុមរបស់គេនៅក្នុងបន្ទប់ផ្លាស់ប្ដូរសំលៀកបំពាក់ថារូបគេចង់បាន Pogba មកចូលរួមជាមួយនឹង Barcelona នៅក្នុងរដូវកាលក្រោយនេះ។ ក្នុងមួយរយៈចុងក្រោយនេះសង្កេតឃើញថាខ្សែបម្រើ Paul Pogba កំពុងមានជម្លោះប៉ះទង្គិចជាមួយនឹងលោក Jose Mourinho ហើយពេលនេះ Pogba កំពុងស្វែងរកផ្លូវក្នុងការចាកចេញពីក្លឹបបិសាចក្រហម Manchester United ផងដែរ។
October 18, 2018 - កីឡា
យោងតាមលោក Eric Abidal បាននិយាយថា៖ ខ្សែប្រយុទ្ធ Lionel Messi បានដើរចេញពីមិត្តរួមក្រុមរបស់គេភ្លាមៗ នៅពេលដែលខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនខឹងនឹងនរណាម្នាក់ព្រោះវាគឺជាធម្មជាតិរបស់គាត់។ ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបអ្នកមានបុណ្យ Barcelona កីឡាករ Lionel Messi បានទទួលរងសម្ពាធពីការរិះគន់របស់លោក Diego Maradona ថា៖ ភាពស្ងប់ស្ងាត់របស់ Messi ធ្វើឲ្យដំណែងប្រធានក្រុមរបស់គេគ្មានប្រសិទ្ធិភាព។ នាយកកីឡារបស់ក្លឹប Sevilla លោក Joaquin Caparros បានចេញមុខមកការពារ Messi ថា៖ នៅពេលដែល Messi ខឹងម្ដងៗ រូបគេដូចជាសាច់តោអញ្ចឹង។ យោងតាមសម្ដីរបស់លោក Eric Abidal
October 18, 2018









