Khmernote Media
  • អន្តរជាតិ

    ជាធម្មតាលោកអ្នកតែងលាងសម្អាតអាហារមួយចំនួន​មុននឹងយកវាទៅចម្អិន តែយ៉ាងណាក្តីមានជំនាញអាមេរិកបានណែនាំថា អាហារមួយចំនួនដែលលោកអ្នកបានទិញមកពីហ៊ាងទំនើបៗ (ជាពិសេសនៅអាមេរិក) លោកអ្នកមិនចាំបាច់លាងសម្អាតវានោះទេ ព្រោះនាំតែខាតពេល និងបង្កឲ្យមានបញ្ហាមួយចំនួនទៅវិញ។ អាហារទាំងនោះរួមមាន៖ ១.ផ្សិត៖ការលាងសម្អាតផ្សិតជាមួយនឹងទឹកយូរពេក អាចធ្វើឲ្យរសជាតិរបស់វាថយចុះ។ ២.សាឡាត់ខៀវ៖គេបានសម្អាតវារួចរាល់ហើយមុននឹងដាក់លក់ ផ្ទុយទៅវិញបើលោកអ្នកយកវាទៅដាក់លាងក្នុងឡាបូលាងចាននៅឯផ្ទះនោះ ហើយឡាបូនោះមានបាក់តេរីវានឹងអាចចម្លងទៅសាឡាត់បានយ៉ាងងាយ។ ៣.ស៊ុត៖លោកអ្នកមិនចាំបាច់ខាតពេលលាងសម្អាតស៊ុតទៀតទេ។ ៤.សាច់មាន់៖ ការលាងសម្អាតសាច់មាន់ច្រើនដងពេកនឹងបង្កើនឲ្យមានជាតិពុលកាន់តែច្រើនដែរ។ ៥.ត្រីសមុទ្រ៖ ត្រីសមុទ្រងាយនឹងចម្លងបាត់តេរីពីឡាបូសម្រាប់លាងសម្អាតនៅតាមផ្ទះណាស់ ដូចនេះលោកអ្នកមិនបាច់លាងវាម្តងទៀតទេ។ ៦.សាច់ក្រហម៖ ការលាងសម្អាតសាច់ក្រហមច្រើនដងអាចធ្វើឲ្យគុណភាពរបស់វាថយចុះ។ ៧.មាន់បារាំង៖ លោកអ្នកអាចយកមាន់នេះទៅដាក់ក្នុងម៉ាស៊ីនចំអិនភ្លាមៗ បន្ទាប់ពីទិញវាមកពីផ្សារ។ ៨. Quinoa កញ្ចប់៖រស់ជាតិរបស់វានឹងថយចុះ បើលោកអ្នកលាងសម្អាតវា។ ៩.Pasta៖ លាងវាច្រើនដងពេកជីវជាតិរបស់វានឹងថយចុះ។ ១០.អង្ករ៖ មិនចាំបាច់លាងអង្ករមុននឹងចំអិនទេ ព្រោះគុណភាពវានឹងថយចុះ៕ អត្ថបទ៖

    October 18, 2018
  • សង្គម

    ប្រាសាទបេងមាលា ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិនិងអន្តរជាតិលើស្ថាបត្យកម្មសំណង់ ទេសភាព ពិសេសស្ពានឈើសម្រាប់ដើរទស្សនាប្រាសាទ។ យ៉ាងណាមិញដោយសារតែអាយុកាល និងអាកាសធាតុ ធ្វើឲ្យស្ពានឈើដែលបានសង់ឡើងក្នុងឆ្នាំ២០០២ រងនូវភាពពុកផុយ ស្ថានភាពស្ពានតូចចង្អៀត ដែលអាចនឹងបង្កឲ្យមានគ្រោះថ្នាក់ដល់ភ្ញៀវទេសចរណ៍ដែលមកដើរកម្សាន្ត។ ដើម្បីកាត់បន្ថយ និងការពារជាយថាហេតុ អាជ្ញាធរជាតិអប្សរាសហការជាមួយក្រុមហ៊ុន ខាំ សាមេត បានរុះស្ពានចាស់ធ្វើថ្មីទាំងស្រុង មានទំហំធំជាងមុន និងប្រវែង១៨៣ម៉ែត្រ ក្នុងប្រវែងស្ពានសរុប២៦៣ម៉ែត្រ។ ដំណើរការជួសជុលស្ពានឈើ បានចាប់ផ្តើមកាលពីថ្ងៃទី១០ ខែកញ្ញា ហើយគ្រោងនឹងបញ្ចប់នៅចុងខែវិច្ឆិកា ឆ្នាំ២០១៨។ ក្នុងការជួសជុលនេះអាចនឹងប្រើឈើអស់ចំនួនជាង៨០ម៉ែត្រគូប មានឈើបីប្រភេទ គឺផ្ចឹក គគីរ និងរាំង ដែលធន់នឹងអាកាសធាតុ ហើយធានាគុណភាពបានយូរឆ្នាំ។ គួររំលឹកផងដែលថា  ស្ពានឈើ នៃប្រាសាទបេងមាលានេះ កើតឡើងនៅឆ្នាំ២០០២ ដោយក្រុមហ៊ុនភាពយន្តហូលីវូដបានសុំការអនុញ្ញាតពីអាជ្ញាធរជាតិអប្សរាដើម្បីធ្វើស្ពានឈើចូលទៅក្នុងប្រាសាទសម្រាប់ជញ្ជូនសម្ភារៈក្នុងការថតភាពយន្តនិងជួយផ្សព្វផ្សាយដល់ទេសចរឱ្យស្គាល់ពីប្រាសាទបេងមាលាផង។ ក្រោយមកដោយកំណើនភ្ញៀវទេសចរកាន់តែកើនឡើង ធ្វើឱ្យភ្ញៀវខ្លះជាន់ថ្មប្រាសាទពេលដើរទស្សនា ហើយមើលឃើញពីប្រយោជន៍នៃស្ពានឈើនេះអាចសង្គ្រោះដល់ប្រាសាទផងនោះ

    October 18, 2018
  • អន្តរជាតិ

    អាជ្ញាធរប្រចាំទីក្រុង Chengdu ​ ប្រទេសចិន គ្រោងនឹងបង្កើតព្រះច័ន្ទសិប្បនិម្មិតមួយ ដើម្បីជួយបំភ្លឺផ្លូវប្រជាពលរដ្ឋ ដែលធ្វើដំណើរនៅពេលយប់ និងដើម្បីសន្សំសំចៃអគ្គិសនី។ បើយោងតាមលោក Wu Chunfeng ប្រធានវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រមីក្រូអេឡិចត្រូនិចវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាអវកាសវិទ្យាសាស្រ្តប្រចាំទីក្រុង​ Chengdu ប្រាប់អ្នកសារព័ត៌មានថា គំនិតនៃការបង្កើតព្រះច័ន្ទសិប្បនិម្មិតនេះ គឺដើម្បីជួយកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនីផង និងដើម្បីជួយរក្សាបរិស្ថានផងដែរ។ ព្រះច័ន្ទសិប្បនិម្មិតមួយនេះនឹងត្រូវគេបង្ហោះចោលនៅលើអាកាស ហើយវានឹងជួយបំភ្លឺផ្លូវបានយ៉ាងច្បាស់ដោយមិនចាំបាច់ប្រើប្រាស់អំពូលភ្លើងនៅតាមដងផ្លូវទៀតទេ។ ពន្លឺព្រះច័ន្ទសិប្បនិម្មិតអាចបំភ្លឺលើផ្ទៃដី ដែលមានអង្កត់ផ្ទិតរហូតដល់ទៅ ៨០ គីឡូម៉ែត្រ។ បើគ្មានអ្វីប្រែប្រួលនោះទេ នៅក្នុងឆ្នាំ ២០២០ ខាងមុខនេះ គេនឹងអាចឃើញវត្តមានរបស់ព្រះច័ន្ទសិប្បនិម្មិតមួយនេះហើយ៕ អត្ថបទ៖ ភក្តី ប្រភព៖ shanghai

    October 18, 2018
  • អន្តរជាតិ

    រលាកសួតគឺជាជំងឺដ៏កាចសាហាវមួយ ដែលអាចសម្លាប់មនុស្សរាប់លាននាក់នៅជុំវិញពិភពលោកក្នុងមួយឆ្នាំៗ ជាពិសេសគឺនៅតាមតំបន់ដាច់ស្រយាល ដែលគ្មានមណ្ឌលសុខភាពគ្រប់គ្រាន់។ ខណៈដែលពិភពលោកកំពុងរករិធីទប់ស្កាត់ជំងឺមួយនេះ មានការសិក្សាមួយបានរកឃើញថា បាក់តេរី និងមេរោគនៃជំងឺនេះអាចចម្លងបានតាមរយៈសកម្មភាពប្រចាំថ្ងៃដ៏មិនគួរឲ្យជឿមួយ។ បើយោងតាមសារព័ត៌មាន Daily Mail បានចុះផ្សាយថា បាក់តេរី និងមេរោគនៃជំងឺរលាកសួតអាចចម្លងតាមរយៈការយកម្រាមដៃទៅកេះ ឬប៉ះពាល់ជាមួយនឹងច្រមុះបាន។ ការសិក្សាដែលបានធ្វើតេស្តិ៍សាកល្បងទៅលើក្មេងៗ និងកុមារ ៤ ក្រុម ដោយក្នុងមួយក្រុមមានគ្នា ១០ នាក់នេះ បានបង្ហាញថា ករណីចម្លងខាងលើនេះ ភាគច្រើនកើតចំពោះកុមារតែម្តង ព្រោះតែកុមារមិនសូវចេះសម្អាតដៃ ហើយក្នុងករណីដែលដៃរបស់គេបានប៉ះពាល់ជាមួយនឹងមេរោគ ហើយយកដៃនោះទៅប៉ះរុកក្នុងច្រមុះនោះ គឺវាអាចសម្លងមេរោគបានតែម្តង។ ដើម្បីទប់ស្កាត់បញ្ហានេះ ម្តាយឪពុកគ្រប់រូបគួរធ្វើការប្រុងប្រយ័ត្នកុំឲ្យកូនតូចៗមានទម្លាប់យកដៃកខ្វក់ទៅប៉ះពាល់ជាមួយនឹងច្រមុះឲ្យសោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ dailymail

    October 18, 2018
  • សង្គម

    មុននេះបន្តិចលោកឧកញ៉ាមុង ឬទ្ធី បានបង្ហោះបង្ហាញឲ្យឃើញពីការដាំដុះបន្លែបង្ការរបស់លោក សម្រាប់ផ្គត់ផ្គង់ដល់ការធ្វើម្ហូបអាហារសម្រាប់បុគ្គលិក កម្មករ។ នេះមិនត្រឹមតែកាត់បន្ថយការចំណាយនោះទេ តែដំណាំធម្មជាតិទាំងនេះ ធ្វើឲ្យសុខភាពល្អទៀតផង។ គួរបញ្ជាក់ថា ការបង្ហោះរបស់លោកឧកញ៉ាធ្វើឲ្យអ្នកលេងហ្វេសបុកមើលហើយ សាទរជាខ្លាំង ដោយពោលពាក្យសរសើរថា ឧកញ៉ាគិតគូរដល់បុគ្គលិក និងកម្មកររបស់ខ្លួន។ លោកឧកញ៉ាបានសរសេរលើហ្វេសបុកថា៖ គ្រប់ទីកន្លែងដែល ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី ទៅធ្វើការអភិវឌ្ឍន៍តែងតែមិនភ្លេចទេការដាំដុះដំណាំបន្លែបង្ការគ្រប់មុខ ដើម្បីយកមកផ្គត់ផ្គង់ដល់ការធ្វើម្ហូបអាហារសម្រាប់បុគ្គលិក កម្មករដែលអាចជួយកាត់បន្ថយការចំណាយថវិកា និងទទួលបានដំណាំបន្លែដែលគ្មានថ្នាំពុលគីមីទៀតផង។ សូមបង្ហាញជូនចំការបន្លែសរីរាងពី តំបន់កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ស្ថិតនៅភូមិសំរោងជើងភ្នំ ឃុំភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ៕ ប្រភព៖

    October 18, 2018
  • សង្គម

    យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលចុះផ្សាយថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ ជំរាបដល់សាធារណៈជនទាំងអស់ឲ្យបានជ្រាបថា ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬអាចឈានដល់ការបាត់បង់អាយុជីវិត ក្រសួងសូមជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់គ្នា កុំប្រើប្រាស់កាហហ្វេ Coffee Like (កាហ្វេកំលាំងសេះ) មានផ្ទុគឱសថសម័យឈ្មោះ Sildenafil និង Tadalafil ដែលជាឱសថបង្កើនចំណង់ផ្លូវភេទបុរស ដែលផលិតផលនេះត្រូវបានផ្សព្វផ្សាយតាមរយៈវិទ្យុមួយ ហើយផលិតនេះពុំបានត្រួតពិនិត្យត្រឹមត្រូវ គ្មានចុះបញ្ចីការ គ្មានក្រុមហ៊ុនស្របច្បាប់នាំចូល និងគ្មានការអនុញ្ញាតឲ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាលឡើយ៕ ប្រសិនបើបងប្អូនប្រទះឃើញមានការប្រើប្រាស់ លក់ ឬចែកចាយ កាហ្វេ Coffee Like ខាងលើសូមផ្តល់ព័ត៌មានទៅកាន់នាយកដ្ឋានឱសថ ចំណីអាហារបរិក្ខារពេទ្យ និងគ្រឿងសំអាង នៃក្រសួងសុខាភិបាល តាមរយៈលេខទូរស័ព្ទ ០១១ ៥៧៤

    October 18, 2018
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ ការទទួលទានគ្រឿងច្រើនហួសប្រមាណគឺជាបញ្ហាមួយសម្រាប់អ្នកទទួលទានខ្លួនឯងផង និងសម្រាប់សង្គមទាំងមូលផង។ សម្រាប់អ្នកទទួលទានអាចប្រឈមនឹងបញ្ហាសុខភាពខ្ពស់ ខាតបង់ថវិកា និងប្រសិនពួកគេធ្វើការបើកបរក្នុងសភាពស្រវឹងទៀត នោះវាអាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវយ៉ាងធ្ងន់ធ្ងរទៀតផង។ ដើម្បីកាត់បន្ថយ និងទប់ស្កាត់បញ្ហានេះរដ្ឋាភិបាល ម៉ាឡេស៊ីបានសម្រេចរឹតបន្តឹងច្បាប់គ្រប់គ្រងលើការទទួលទានគ្រឿងស្រវឹងនេះ ដោយកំណត់ឲ្យប្រជាពលរដ្ឋទាល់តែមានអាយុ២១ឆ្នាំ ទើបអាចមានសិទ្ធទៅទិញគ្រឿងស្រវឹងមកទទួលបាន។ បើយោងតាមទៅតាមច្បាប់ចាស់បានកំណត់ថា ប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ ឆ្នាំ​គឺអាចទិញគ្រឿងស្រវឹងបានហើយ។ ដូចនេះមានន័យថា រដ្ឋាភិបាលបានសម្រេចដំឡើងអាយុប្រជាពល ដែលមានសិទ្ធទិញគ្រឿងស្រវឹងបន្ថែម៣ឆ្នាំទៀត ដើម្បីកាត់បន្ថយចំនួនប្រជាពលរដ្ឋ ដែលអាចទទួលទានគ្រឿងស្រវឹង និងធានាថាទាល់តែពួកគេមានអាយុច្រើនទើបអាចទទួលទានគ្រឿងស្រវឹងបាន។ ច្បាប់នេះនឹងត្រូវបានគេអនុវត្តគ្រប់ទីកន្លែងលក់គ្រឿងស្រវឹង និងភោជនីយដ្ឋាន ហើយអ្នកដែលប្រព្រឹត្តផ្ទុយនឹងច្បាប់នេះនឹងប្រឈមនឹងការពិន័យជាប្រាក់ចំនួន RM ១០,០០០​ (២៤០០ ដុល្លារ)៕ អត្ថបទ៖ ភក្តី ប្រភព៖ worldofbuzz

    October 18, 2018
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ រដ្ឋាភិបាលថ្មីរបស់ប្រទេសម៉ាឡេស៊ីបានធ្វើកំណែទម្រង់គ្រប់វិស័យចាប់តាំងពីកាន់ដំណែងមក ជាពិសេសនោះគឺការប្រឆាំងនឹងអំពើពុករលួយតែម្តង។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ ប៉ូលិសម៉ាឡេស៊ីបានសម្រេចធ្វើការដេញថ្លៃជាសាធារណៈនូវគ្រឿងអលង្ការ និងនាឡិការម៉ាកល្បីៗជាច្រើន ដែលខាងប៉ូលិសរឹបអូសបានពីការជួញដូរខុសច្បាប់ ដូចជាការដោះដូរជាមួយនឹងគ្រឿងញៀនជាដើមក្នុងតម្លៃថោកបំផុត។ ដើម្បីដំណើរការយន្តការខាងលើនេះ គេបានបង្កើតស្ថាប័នស៊ើបអង្កេត និងដេញថ្លៃឯករាជ្យមួយ ដែលសាធារណៈជនអាចជឿទុកចិត្តបាន។ សម្រាប់ការដេញថ្លៃលើកដំបូងនេះ នឹងមានគ្រឿងអលង្ការ និងនាឡិការម៉ាកល្បីៗប្រមាណជា ១៣៩ ប្រភេទផ្សេងគ្នា ដែលក្នុងនោះមានរបស់ខ្លះមានតម្លៃដើមរហូតដល់ ១៥០០ ដុល្លារ ហើយក្នុងការដេញថ្លៃនេះរបស់ខ្លះនៅសល់តម្លៃត្រឹមតែ ២០ ដុល្លារប៉ុណ្ណោះ។ គោលបំណងនៃការអនុវត្តយន្តការខាងលើនេះ គឺដើម្បីបង្ហាញតម្លាភាពរបស់រដ្ឋាភិបាល និងដើម្បីផ្តល់ភាពយុត្តិធម៌ទៅកាន់សង្គមវិញ៕ អត្ថបទ៖ ភក្តី ប្រភព៖ worldofbuzz

    October 17, 2018
  • កីឡា

    ក្លឹបអធិរាជសរ Real Madrid កំពុងស្វែងរកក្លឹបមួយនៅប្រទេសចិនឲ្យខ្សែប្រយុទ្ធ Karim Benzema ដើម្បីផ្ដល់ឱកាសឲ្យខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះចាកចេញពីក្លឹបនៅក្នុងខែមករាខាងមុខនេះ ជាពិសេសដើម្បីជាថ្នូរមួយស្វែងរកកញ្ចប់ទឹកប្រាក់ដ៏ធំមួយពីក្លឹបអ្នកមានចិន។ ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះបានខកខានមិនបានចូលរួមប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅប្រទេសរុស្សីឆ្នាំនេះដោយសារតែរឿងក្ដីគំរាមគំហែងផ្លូវភេទរបស់ Benzema នៅមិនទាន់បញ្ចប់។ ប៉ុន្ដែខ្សែប្រយុទ្ធរូបនេះបានចាប់ផ្ដើមរដូវកាលថ្មីជាមួយនឹងក្លឹបអធិរាជសរ Real Madrid ជាមួយនឹងទំរង់លេងប្រសើរជាងរដូវកាលមុនៗ។ ដោយក្នុងរដូវកាលនេះ Benzema បានសុតបញ្ចូលទីឲ្យក្លឹបអធិរាជសរ Real Madrid ដល់ទៅ 5 គ្រាប់ឯណោះគ្រប់ការប្រកួតទាំងអស់ក្នុងរដូវកាលថ្មីនេះ។ កាលពីពេលថ្មីៗនេះយោងតាមការលើកឡើងរបស់លោក Florentino Perez ដែលជាប្រធានក្លឹបអធិរាជសរ Real Madrid បានឲ្យដឹងថា៖ ក្លឹបកំពុងសម្លឹងស្វែងរកក្លឹបនៅក្នុងប្រទេសចិនដើម្បីផ្ដល់ឱកាសឲ្យ

    October 17, 2018
  • បច្ចេកវិទ្យា

    កាលពីយប់មិញនេះ ក្រុមហ៊ុន Huawei បានដាក់បង្ហាញកំពូលស្មាតហ្វូនត្រកូល Mate ជំនាន់ថ្មីរបស់ខ្លួនរហូតដល់ទៅ៣ម៉ូដែល គឺ Mate 20, Mate 20 Pro និង Mate 20 X ហើយស្មាតហ្វូនដែលទទួលបានការចាប់អារម្មណ៍ខ្លាំងជាងគេបំផុតនោះគឺ Mate 20 Pro។ ឥលូវយើងផ្តោតលើកាមេរ៉ារបស់ Mate 20 Pro វិញ ដែលវាមានរហូតដល់ទៅ៣គ្រាប់នៅខាងក្រោយ ដែលកាមេរ៉ាទី១ មានទំហំ ៤០ មេហ្គាភិចសែល ក្នុងកម្រិត F1.8 កាមេរ៉ាទី២ ប្រភេទ Lens

    October 17, 2018