- Khmernote Media
- អន្តរជាតិ
អតីតព្រះសង្ឃដ៏ល្បី និងមានទ្រព្យសម្បត្តិស្តុកស្តម្ភម្នាក់ត្រូវបានតុលាការថៃសម្រេចឲ្យទទួលទោសជាប់គុក១៦ឆ្នាំបន្ថែមទៀត ជុំវិញករណីដែលគាត់ប្រព្រឹត្តិបទល្មើលចាប់រំលោភក្មេងស្រីមិនទាន់គ្រប់អាយុ បោកប្រាស់លុយ កេងប្រវ័ញ្ចលុយខុសច្បាប់ និងបទល្មើលព្រហ្មទណ្ឌជាច្រើនករណីទៀត។ សូមរំលឹកឡើងវិញថា កាលពីខែសីហាកន្លងទៅនេះ សង្ឃកំហូច ដែលមានឈ្មោះថា Wirapol Sukphol និងមានឈ្មោះជាដើមថា Luang Pu Nenkham ត្រូវបានតុលាការថៃផ្តន្ទាទោសឲ្យជាប់គុករយៈពេល ១១៤ ឆ្នាំ តែគាត់ត្រូវទោសឲ្យជាប់គុកក្នុងរយៈពេលខ្លីប៉ុណ្ណោះ ដោយរយៈពេលដែលនៅសល់គាត់ត្រូវនៅក្រៅឃុំ។ យ៉ាងណាក្តី ពេលនេះតុលាការថៃបានបន្ថែមទោស១៦ឆ្នាំទៀត សរុបគឺគាត់ត្រូវជាប់គុករហូតសល់ ២០ ឆ្នាំ និងសល់ប៉ុន្មានទើបអាចធានាឲ្យនៅក្រៅឃុំបាន។ គួរម្លឹកជូនថា អតីតសង្ឃកំហូចរូបនេះ ធ្លាប់ល្បីល្បាញខ្លាំងក្នុងបណ្តញសង្គមចំពោះជីវិតដ៏ហ៊ឺហារបស់គាត់ ដោយគាត់មានទាំងយន្តហោះផ្ទាល់ខ្លួនសម្រាប់ធ្វើដំណើរទៀតផង។ តែក្រោយមកគាត់ត្រូវបានគេចាប់ខ្លួនជុំវិញករណី ចាប់រំលោភក្មេងស្រីមិនទាន់គ្រប់អាយុ ប្រព្រឹត្តិបទឧក្រិដ្ឋតាមបណ្តាញអ៊ីនធឺណិត
October 20, 2018 - អន្តរជាតិ
រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោង០៦ និង១០នាទីល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ម្សិលមិញនេះ មានករណីឆក់ខ្សែភ្លើង បណ្តាលឲ្យនារីម្នាក់ស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលហេតុការណ៍បានកើតឡើងនៅត្រង់ចំណុចផ្លូវលំ ចូលក្នុងភូមិទួលពង្រ ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ នារីរងគ្រោះមានឈ្មោះ សូ ស៊ីណា ភេទស្រីអាយុ ២៩ឆ្នាំ មុខរបរកម្មករោងចក្រ ស្នាក់នៅនិងធ្វើការនៅម្តុំចំការរដូង។ បើតាមប្រភពព័ត៌មានពីម្តាយក្មេកនារីរងគ្រោះបានរៀបរាប់ទាំងទឹកភ្នែកថា នៅមុនពេលកើតហេតុ កូនប្រសាររបស់គាត់ បានខលប្រាប់ថា ពេលចេញពីធ្វើការនិងមកលេងគាត់នៅភូមិទួលពង្រ ហើយភ្លៀងបានធ្លាក់យ៉ាងខ្លាំង និងរលឹមរហូត ធ្វើអោយទឹកលិចផ្លូវអស់ ។ លុះដល់ម៉ោងកើតហេតុ ស្រាប់តែមានគេភ្ញាក់ផ្អើលថាមាន មនុស្សស្រីឆក់ខ្សែរភ្លើងស្លាប់នៅ ក្បែរបង្គោលភ្លើង ដែលជិតនិងកន្លែងគាត់ស្នាក់ ភ្លាមនោះគាត់ក៏ស្ទុះទៅមើល
October 20, 2018 - កីឡា
គ្រូបង្វឹកថ្មីរបស់ក្លឹប AS Monaco លោក Thierry Henry បានបង្ហើបថា៖ កត្តាដែលជំរុញធ្វើឲ្យរូបលោកក្លាយជាគ្រូបង្វឹកនេះ គឺដោយសារតែមានការបំផុសគំនិតពីមនុស្សពីរនាក់ដែលជានិមិត្តរូបដ៏អស្ចារ្យរបស់គាត់។ អតីតខ្សែប្រយុទ្ធរបស់ក្លឹបកាំភ្លើងធំ Arsenal និងក្លឹបអ្នកមានបុណ្យ Barcelona រូបនេះត្រូវបានក្លឹប AS Monaco តែងតាំងជាគ្រូបង្វឹកកាលពីពេលថ្មីៗនេះ ដែលក្ដីសុបន្ដិក្នុងការក្លាយជាគ្រូបង្វឹករបស់គេបានក្លាយជាការពិតហើយ។ នៅក្នុងការតែងតាំងជាគ្រូបង្វឹកនេះលោក Thierry Henry បាននិយាយកោតសរសើរពីមនុស្សពីរនាក់ដែលបានជំរុញឲ្យរូបលោកមានថ្ងៃនេះ ហើយអ្នកទាំងពីរនោះគឺលោក Arsene Wenger និងលោក Pep Guardiola។ មុនពេលក្លាយជាគ្រូបង្គោលរបស់ក្លឹប AS Monaco នេះ កាលពីមុនលោក Thierry Henry
October 19, 2018 - អន្តរជាតិ
កំពង់ឆ្នាំង៖ នៅថ្ងៃសុក្រទី ១៩ ខែតុលា ឆ្នាំ២០១៨ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីក្រោមឱវាទចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ព្រមទាំងបាននាំយកគ្រឿងបរិភោគ និងបច្ច័យចំនួន ២០លានរៀល ចូលបុណ្យសពកុមារទាំងពីរនាក់បងប្អូន ដែលត្រូវបានគេរំលោភហើយសម្លាប់យ៉ាងអាណោចអាធ័មក្នុងខ្ទម ស្ថិតនៅភូមិថ្មី ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ខណៈដែល ឪពុកទៅធ្វើការនៅប្រទេសថៃ រីឯម្តាយទៅធ្វើការនៅភ្នំពេញទុកកូនផ្ញើសាច់ញាតិក្នុងភូមិ។ ក្នុងនោះផងដែល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏សូមសម្តែងនូវការសោកស្តាយជាពន់ពេក និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតនេះ។ មិនត្រឹមតែប៉ុណ្ណោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមអំពាវនាវដល់សមត្ថកិច្ចជំនាញវែកមុខរកឧក្រិដ្ឋជន
October 19, 2018 - សង្គម
យោងតាមទំព័រផ្លូវការ Royal Railway Cambodia បានឲ្យដឹងថា រថភ្លើងថ្មីស្រឡាំងចំនួន៣គ្រឿងកំពុងតែត្រៀមដឹកជញ្ចូនពីរោងចក្រនៅប្រទេសម៊ិកស៊ីកូ មកកាន់ប្រទេសកម្ពុជា ដែលនឹងមកដល់នៅចុងខែវិច្ឆិកា ឆាប់ៗខាងមុខននេះ។ យោងតាមលោក John Guiry ជា CEO ក្រុមហ៊ុន Royal Railway Cambodia បានឲ្យដឹងថា រថភ្លើងទាំងនោះគឺ២គ្រឿងសម្រាប់ប្រើដឹកភ្ញៀវទៅព្រលានយន្តហោះភ្នំពេញ និងមួយគ្រឿងទៀតប្រើដឹកភ្ញៀវពីប៉ោយប៉ែតទៅក្រុងព្រះសីហនុ។ តោះឥលូវមកមើលសំភារៈខាងក្នុងរបស់រថភ្លើងទាំងនោះ ថ្មីស្រឡាំងតែម្តង៕ អត្ថបទ៖ សេម រូបភាព៖ Royal Railway Cambodia
October 19, 2018 - អន្តរជាតិ
អ្នកប្រាកដជាធ្លាប់ដឹងហើយថា គ្រាប់បែកនុយក្លេអ៊ែរគឺមានគ្រោះថ្នាក់ខ្លាំង ដោយគ្រាប់បែកនុយក្លេអ៊ែខ្លះគឺមានចំនួនត្រឹមតែមួយគ្រាប់ក៏អាចគ្រប់គ្រាន់បំផ្លាញទីក្រុង ឬប្រទេសមួយបានទៅហើយ។ តែអ្នកមួយចំនួនប្រហែលជាមិនអាចស្រមៃចេញទេថា ប្រសិនគ្រាប់បែកនុយក្លេអ៊ែរកម្រិតធំបំផុតមួយបានផ្ទុះនៅលើទីលំអាកាស តើវានឹងមានគ្រោះថ្នាក់យ៉ាងណានោះ? គេនៅចាំបានថា កាលពីឆ្នាំ ១៩៦២ អាមេរិកបានបាញ់គ្រាប់បែកនុយក្លេអ៊ែប្រភេទ ១,៤ Megaton (ផ្ទុកសារធាតុTNT ១,៤ លានតោន) មួយគ្រាប់ ដែលកាលនោះវាបានផ្ទុះក្នុងរយៈចម្ងាយ ៤០០ គីឡូម៉ែត្រ និងសាយភាពគ្រោះថ្នាក់ក្នុងរយៈចម្ងាយ ១,០០០ គីឡូម៉ែត្រ ហើយវាបាបង្កឲ្យមានវិនាសកម្មយ៉ាងខ្លាំង។ សម្រាប់ពេលនេះវិញគេអាចបង្កើតគ្រាប់បែកនុយក្លេអ៊ែរដល់ទៅកម្រិត ៥០ Megaton ចុះបើវាផ្ទុះវិញ តើនឹងមានរឿងអ្វីកើតឡើងទៅ? បើអ្នកចង់ដឹងច្បាស់ពីទិដ្ឋភាពមួយនេះ សូមអញ្ជើញទស្សនាវីដេអូគំរូដែលជាការព្យាករណ៍ពីទំហំគ្រោះថ្នាក់នៃការបាញ់គ្រាប់បែកនុយក្លេអ៊ែរកម្រិត ៥០ Megaton របស់ក្រុមអ្នកវិទ្យាសាស្ត្រដូចខាងក្រោមនេះ៖ អត្ថបទ៖ ភក្តី
October 19, 2018 - កីឡា
បន្ទាប់ពីលោក Arsene Wenger បានប្រកាសថានឹងវិលត្រលប់មកកាន់ការដឹកនាំវិញនៅខែមករាខាងមុខនេះក្រោយពេលសម្រាកអស់រយៈពេល 6 ខែរួចមក ពេលនេះលោក Arsene Wenger មានបំណងចង់មកដឹកនាំក្លឹបអធិរាជសរ Real Madrid និងក្លឹប Bayern Munich នៅពេលដែលគាត់ត្រលប់មកកាន់ដំណែងជាគ្រូបង្វឹកវិញ។ នៅក្នុងពេលសម្រាកពីការងាររបស់លោក Arsene Wenger នេះ គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបានទទួលបានសំណើរជាច្រើនពីក្លឹបធំៗនៅអឺរ៉ុបដែលបានទាក់ទងរូបលោកទៅដឹកនាំ ក្នុងនោះមានទាំងសហរដ្ឋអាមេរិកក៏បានទាក់ទងលោក Arsene Wenger ទៅដឹកនាំក្រុមជម្រើសជាតិរបស់ពួកគេផងដែរ។ ក្នុងការដាក់សំណើរមកកាន់លោក Arsene Wenger នេះក្លឹប PSG បានសុំឲ្យលោក Arsene Wenger អញ្ចើញទៅធ្វើជានាយកីឡារបស់ក្លឹបដើម្បីឲ្យលោក
October 19, 2018 - PR
សល់តែ6ថ្ងៃទៀតទេ សម្រាប់ការកម្ម៉ង់ទុកមុនពី Galaxy A7 2018! ត្រឹមតែមួយសប្តាហ៏ប៉ុណ្ណោះកំពូលស្មាតហ្វូនដ៏ទាក់ទាញ Samsung Galaxy A7 2018បានធ្វើឲ្យកក្រើកទីផ្សារកម្ពុជាដោយស្ទើរតែគ្រប់ហាងទាំងអស់ទទួលបានការកុម៉ង់ទុកមុនយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសំណាក់អតិថិជន។ គួររំលឹកផងដែរថាGalaxy A7បានដាក់ឲ្យមានការកុម៉ង់ទុកមុនចាប់ពីថ្ងៃទី13 ដល់25 តុលាឆ្នាំ2018ដោយភ្ជាប់មកជាមួយ កាដូរដ៏អស្ចារ្យដូចជា Samsung Power bank មួយដ៏ស្រស់ស្អាតដែលអាចផ្ទុកថាមពលបានរហូតដល់10,000mAh និងបាសបំពងសម្លេង (Speaker) JBL GO2 មួយដ៏កាលីប។ Galaxy A7 2018 មានជម្រើស ៣ពណ៌ គឺពណ៌ខ្មៅ ពណ៌ខៀវ និងពណ៌មាស ជាមួយតម្លៃដ៏សមរម្យ ត្រឹមតែ
October 19, 2018 - អន្តរជាតិ
ម៉ាឡេស៊ី៖ សាលាក្រុងកូឡាឡាំពួរបានចេញសេចក្តីប្រកាសថា រាល់អ្នកបើកបរទាំងឡាយ ដែលមិនបានមកបង់ថ្លៃការផាកពិន័យ នឹងមិនត្រូវអនុញ្ញាតឲ្យបន្តប័ណ្ណបើកបរ និងមិនអាចសុំសិទ្ធបង់ពន្ធប្រើប្រាស់ផ្លូវសាធារណៈបាននោះឡើយ។ ការសម្រេចធ្វើដូចនេះគឺ បន្ទាប់ពីនាយកដ្ឋានដឹកជញ្ជូនផ្លូវគោករបស់ម៉ាឡេស៊ីបានមើលឃើញថា គិតមកទល់នឹងនេះនៅមានបទល្មើលចរាចរណ៍ប្រមាណជា ៤,៥ លានករណី ដែលមិនទាន់មានអ្នកមកដោះស្រាយ។ កន្លងមកនៅពេលដែលប៉ូលិសរកឃើញរថយន្តណាមួយ ប្រព្រឹត្តខុសនឹងច្បាប់ចរាចរណ៍នៅលើដងផ្លូវនោះ ប៉ូលិសនឹងធ្វើការផាកពិន័យភ្លាម និងបានចេញលិខិតមួយបញ្ជាក់ពីតម្លៃនៃការផាកពិន័យ ហើយតម្រូវឲ្យម្ចាស់ត្រូវទៅបង់ប្រាក់ថ្លៃពិន័យនេះនៅស្ថានីប៉ូលិស។ យ៉ាងណាក្តី មកទល់នឹងពេលនេះការកោះហៅចំនួន ៤,៥ លានករណីខាងលើនៅមិនទាន់អ្នកណាម្នាក់មកដោះស្រាយនៅឡើយទេ ទើបសាលាក្រុងសម្រេចចេញវិធានការក្តីដូចនេះ។ សម្រាប់តម្លៃនៃការផាកពិន័យទាំង ៤,៥ លានករណីនេះ បើគិតជាទឹកប្រាក់គឺស្មើនឹងជាង ២៤ លានដុល្លារ៕ អត្ថបទ៖ ភក្តី ប្រភព៖ worldofbuzz
October 19, 2018 - អន្តរជាតិ
បើយើងពិនិត្យមើលត្រចៀករបស់មនុស្សមួយចំនួនឲ្យបានច្បាស់លាស់នោះ លោកអ្នកនឹងបានឃើញថា លើត្រចៀករបស់អ្នកខ្លះមានប្រហោងតូចមួយ ដែលពេលខ្លះប្រហោងនោះមានលក្ខណៈជ្រៅ និងពេលខ្លះគ្រាន់តែជាស្នាមបន្តិចតែប៉ុណ្ណោះ។ តើលោកអ្នកដឹងទេថា ប្រហោងទាំងនោះជាអ្វី? និងមានអត្ថន័យដូចម្តេច? តាមការសិក្សាបានបញ្ជាក់ថា ប្រហោងលើត្រចៀកនេះត្រូវបានគេធ្វើការកត់សម្គាល់តាំងពីឆ្នាំ ១៨៦៤ មកម្លះ។ ជាទូទៅប្រហោងនេះកើតឡើងដោយកត្តាដំណរពូជ ហើយបើអ្នកណាម្នាក់កើតមកមានប្រយោងនេះគឺទាល់តែពួកគេមានអាយុ ៦ សប្តាហ៍ទើបអាចមើលឃើញប្រហោងនេះ។ ប្រហោងនេះភាគច្រើនគឺកើតនៅលើត្រចៀកខាងស្តាំ។ តាមការស្ទង់មតិបានរកឃើញថា អ្នកដែលមានប្រហោងមួយនេះនៅលើត្រចៀកគឺជាមនុស្សដែលចូលចិត្តធ្វើការផ្សងព្រេង និងការដើរកំសាន្តខ្លាំង។ ការសិក្សាបាននោះរកឃើញថាទៀតថា ប្រជាជននៅតំបន់អ៊ឺរ៉ុប ០,៩ %, តៃវ៉ាន់ ២,៥ % និងអាហ្វ្រិក ១០% គឺមានប្រហោងនេះនៅលើត្រចៀក៕ អត្ថបទ៖ ភក្តី ប្រភព៖ playground
October 19, 2018









