- Khmernote Media
- អន្តរជាតិ
ខេត្តកោះកុង-សមត្ថកិច្ចខេត្តកោះកុងអោយដឹងថា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ នៅវេលាម៉ោង ១១ និង០០ នាទី មានអំពើហិង្សា បង្ករបួសស្នាមមួយករណីបានកើតឡើងនៅត្រង់ចំណុចវត្តជោតញ្ញាណ ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលករណីនេះបានបង្កឡើងដោយឈ្មោះ អឿ សុខជា ភេទប្រុស អាយុ១៤ឆ្នាំ ជាកូនសិស្សរបស់ព្រះសង្ឃវត្តជោតញ្ញាណ បានឈ្លោះគ្នា ជាមួយឈ្មោះ ពុត ធី ភេទ ប្រុស អាយុ ១៣ ឆ្នាំ ជាកូនសិស្សព្រះសង្ឃនៅវត្តជាមួយគ្នា។ បើតាមសមត្ថកិច្ចបញ្ជាក់ថា មូលហេតុដំបូងឈ្មោះ អឿ សុខជា
October 21, 2018 - កីឡា
កាលពីព្រឹកមិញសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសឈ្មោះកីឡាករទាំង 23 ជាផ្លូវការហើយក្រោមការដឹកនាំរបស់លោក Keisuke Honda ឆ្ពោះទៅកាន់ការប្រកួតពានរង្វាន់ AFF Suzuki Cup 2018 ដែលធ្វើឡើងនៅក្នុងខែវិច្ឆិកាខាងមុខនេះ។ បន្ទាប់ពីការធ្វើតេស្ដសមត្ថភាពកីឡាករនៅក្នុងការប្រកួតមិត្ភភាពកន្លងទៅរួចមក។ កីឡាករទាំង 23 រូបត្រូវបានលោក Keisuke Honda កោះហៅត្រៀមចូលហ្វឹកហាត់សម្រាប់ការប្រកួតពានរង្វាន់ AFF Suzuki Cup 2018 ដែលធ្វើឡើងចាប់ពីថ្ងៃទី 8 ខែវិច្ឆិកានេះតទៅ។ សមាសភាពកីឡាករទាំង 23 រូបនោះមានដូចជា៖ 1. កីឡាកររបស់ក្លឹប Negaworld មានដូចជា៖ សុះ ស៊ូហាណា,
October 20, 2018 - កីឡា
សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបដែលហៅកាត់ថា UEFA បានពិន័យក្លឹបបិសាចក្រហម Manchester Untied ចំនួន 13200ផោន ក្រោយពេលក្លឹបយក្សអង់គ្លេសមួយនេះបានធ្វើដំណើរមកដល់កីឡដ្ឋាន Old Trafford យឺតយាវធ្វើឲ្យការប្រកួតពានរង្វាន់ UEFA Champion League វគ្គចែកពូលរវាងក្លឹប Valencia និង Manchester United ត្រូវបានពន្យាពេល។ កាលដែលក្លឹបបិសាចក្រហម Manchester United មកដល់កីឡដ្ឋានរបស់ខ្លួនយឺតយាវដែលជាហេតុធ្វើឲ្យពន្យាពេលការប្រកួតនេះគឺដោយសារតែបញ្ហាចរាចរណ៍។ ក្លឹបបិសាចក្រហម Manchester United បានមកដល់កីឡដ្ឋាន Old Trafford របស់ពួកគេនៅវេលាម៉ោង 7:15នាទី ម៉ោងនៅប្រទេសអង់គ្លេស ហើយ
October 20, 2018 - អន្តរជាតិ
មានកត្តាច្រើនណាស់ ដែលធ្វើឲ្យអ្នកធាត់លើសទម្ងន់ តែក្នុងថ្ងៃនេះយើងខ្ញុំសូមលើកយកទម្លាប់អាក្រក់ចំនួន៩យ៉ាងធ្វើឲ្យប៉ះពាល់ដល់ការកិនរំលាយអាហារក្នុងរាងកាយដែលជាមូលហេតុចម្បងមួយធ្វើឲ្យអ្នកធាត់លើសទម្ងន់ផងដែរ។ ទម្លាប់អាក្រក់ទាំងនោះរួមមាន៖ ១-ញ៉ាំអាហារគ្មានពេលវេលាត្រឹមត្រូវ៖ អ្នកមិនគួរញ៉ាំអាហារផ្ដេសផ្តាសគ្រប់ពេលវេលានោះទេ តែគួរកំណត់ពេលញ៉ាំអាហារ និងបរិមាណអាហារឲ្យបានច្បាស់លាស់។ ២-គេងមិនបានគ្រប់គ្រាន់៖ ការគេងមិនបានគ្រប់គ្រាន់នឹងធ្វើឲ្យរាងកាយគ្មានថាមពលគ្រប់គ្រាន់សម្រាប់ធ្វើការកិនរំលាយអាហារ ហើយអ្វីដែលកាន់តែអាក្រក់ទៀតនោះគឺរាងកាយនឹងត្រូវការអាហារកាន់តែច្រើន ដើម្បីមកបំពេញថាមពលដែលបាត់នោះ។ ៣-ញ៉ាំមិនបានគ្រប់គ្រាន់៖ ប្រព័ន្ធរំលាយអាហារនឹងធ្វើការមិនល្អ ខណៈអ្នកមានទំនោរចង់ញ៉ាំអាហារច្រើនជាងអ្វីដែលរាងកាយត្រូវការ។ ៤-អង្គុយយូរពេក៖ គួរក្រោកដើរខ្លះដើម្បីឲ្យរាងកាយមានចលនា និងប្រព័ន្ធរំលាយអាហារក៏ធ្វើការបានល្អដែរ។ ៥-នឿយហត់នឹងការធ្វើដំណើររយៈពេលវែង៖ ទម្លាប់នេះបានប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារជាខ្លាំង។ ៦-ទទួលទានជាតិកាល់ស្យូមិនបានគ្រប់គ្រាន់៖ កាល់ស្យូមមាននាទីយ៉ាងសំខាន់ក្នុងការកិនរំលាយអាហារ។ ៧-ញ៉ាំទឹកមិនបានគ្រប់គ្រាន់៖ ជាតិទឹកគ្រប់គ្រាន់នៅក្នុងរាងកាយនឹងជួយពន្លឿនការកិនរំលាយអាហារបានយ៉ាងល្អ។ ៨-ទទួលសារធាតុប្រូតេអ៊ីនមិនគ្រប់គ្រាន់៖ប្រូតេអ៊ីនមាននាទីយ៉ាងសំខាន់ក្នុងការជួយប្រព័ន្ធរំលាយអាហារ និងរក្សាទម្ងន់ខ្លួន។ ៩-ធ្វើលំហាត់ប្រាណមិនបានគ្រប់គ្រាន់៖ សកម្មភាពកីឡាផ្សេងៗគឺអាចជួយកាត់បន្ថយខ្លាញ់ក្នុងរាងកាយ និងជួយប្រព័ន្ធរំលាយអាហារបានយ៉ាងល្អ៕ អត្ថបទ៖ ភក្តី ប្រភព៖ brightside
October 20, 2018 - កីឡា
ក្លឹបមាន់ខ្នាយមាស Tottenham Hotspur កំពុងពិចារណាលើការផ្ទេរខ្សែបម្រើប្រយុទ្ធ Malcom នៅក្នុងទីផ្សារដោះដូរកីឡាកររដូវរងារខាងមុខនេះ ទោះបីជាកីឡាករសញ្ជាតិប្រេស៊ីលរូបនេះទើបតែផ្ទេរមកកាន់ក្លឹបអ្នកមានបុណ្យ Barcelona កាលពីដើមរដូវកាលនេះក៏ដោយ។ ចាប់តាំងពី Malcom ផ្ទេរពីក្លឹប Bordeaux មកកាន់ក្លឹបអ្នកមានបុណ្យ Barcelona ក្នុងតម្លៃផ្ទេរ 50លានអឺរ៉ូ រួចមក គិតមកត្រឹមចុងក្រោយតុលានេះក្រោមការដឹកនាំរបស់លោក Ernesto Valverde ខ្សែបម្រើប្រយុទ្ធ Malcom ទើបតែបង្ហាញខ្លួនឲ្យក្លឹបអ្នកមានបុណ្យ Barcelona បានចំនួនតែ 2 ប្រកួតតែប៉ុណ្ណោះ ពោលគឺភាគច្រើន Malcom មិនដែលជាប់ឈ្មោះក្នុងកីឡាករជម្រើសដំបូងនិងឈ្មោះកីឡាករបម្រុងនោះទេ។ ខុសប្លែកពីកាល Malcom លេងនៅ Bordeaux ដោយកាលនោះ
October 20, 2018 - កីឡា
នៅក្នុងរសៀលថ្ងៃនេះក្រុមជម្រើសជាតិហ្វូតសាលកម្ពុជានឹងមានការប្រកួតមិត្តភាពជាមួយនឹងក្រុម Home Sport នៅវេលាម៉ោង 3 រសៀលនៅឯមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាក្នុងពហុកីឡដ្ឋានអូឡាំពិក (ច្រកចូលវត្តសំពៅមាស)។ ការប្រកួតមិត្ភភាពនៅក្នុងរសៀលថ្ងៃសៅរ៍នេះគឺដើម្បីធ្វើតេស្ដសមត្ថភាពកីឡាករនិងដកស្រង់បច្ចេកទេសមុនចេញទៅបោះជំរុះហ្វឹកហាត់នៅឯប្រទេសថៃនាថ្ងៃស្អែកនេះ ជាពិសេសគឺដើម្បីត្រៀមខ្លួនចូលរួមប្រកួត AFF Futsal Championship 2018 នៅឯទីក្រុង Yogyakarta ប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី 5-11 ខែវិច្ចិកាខាងមុខនេះ។ គួរបញ្ជាក់ផងដែរ ការចេញទៅបោះជំរុំទៅប្រទេសថៃនៅថ្ងៃស្អែកនេះនឹងមានការប្រកួតមិត្តភាពជាមួយនឹងក្លឹបមួយចំនួននៅទីក្រុងបាងកក ដើម្បីដកស្រង់ទទួលយកបទពិសោធន៍ខ្លះ មុនចេញទៅប្រកួតពានរង្វាន់ AFF Futsal Championship 2018 នៅខែវិចិ្ឆកានេះ។
October 20, 2018 - PR
បើគិតទៅប្រហែលជាមួយខែហើយ ដែលក្រុមហ៊ុនទូរសព្ទ័ដៃ vivo បានធ្វើការបើកសម្ពោធចំពោះម៉ូឌែល smart phone ជំនាន់ចុងក្រោយរបស់ខ្លួនដែលវាត្រូវជាបងប្អូននៃត្រកូល V នោះគឺម៉ូឌែល smart phone VivoV11&V11i ។ ការសម្ពោធរបស់ម៉ូឌែល V11&V11iធ្វើឡើងរហូតដល់ពីរថ្ងៃជាប់គ្នា ហើយពិសេសជាងគេថ្ងៃចុងក្រោយនោះគឺកម្មវិធី vivo Music Run Glow Concert ដែលមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់យុវវ័យ។ បើនិយាយអំពីម៉ូឌែល V11i វិញការរចនាម៉ូឌរបស់វា គឺថាមានលក្ខណះសម្បត្តិស្រស់ស្អាតមិនចាញ់ជំនាន់សិស្សច្បងរបស់វាទេ។ចំពោះពណ៌របស់វាវិញ គឺមានជម្រើសពីរពណ៌សម្រាប់ជ្រើសរើសគឺ Starry night & Nebula blue ដែលជាពណ៌កំពុងតែមានការពេញនិយមនាពេលបច្ចុប្បន្ន ដែលវាមានភាពស្រស់ស្អាត
October 20, 2018 - អន្តរជាតិ
យោងតាមការព្យាករអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះផ្សាយថ្ងៃទី២០ ខែតុលា បានឲ្យដឹងថា នៅថ្ងៃនេះមានវិសម្ពាធមួយបានកើតឡើងនៅក្នុងឈូងសមុទ្រថៃ ដែលឥទ្ធិពលនេះធ្វើឲ្យអាកាសធាតុព្រះរាជាណាចក្រកម្ពុជាបង្កឲ្យ៖ + តំបន់មាត់សមុទ្រ៖ មានផ្ទៃមេឃអាប់អួ មានភ្លៀងខ្លាំង ខ្យល់បក់ខ្លាំង រលកសមុទ្រខ្ពស់ៗ នៅថ្ងៃទី២០ និងថ្ងៃទី២១ ខែតុលា។ ជាពិសេសបងប្អូនអ្នកនេសាទ និងអ្នកធ្វើដំណើរតាមសមុទ្របង្កើនការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងគ្រោះថ្នាក់ផ្សេងៗកើតមានជាយថាហេតុ + តំបន់ទំនាបកណ្តាល៖ បណ្តាខេត្តនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម អាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន + តំបន់ខ្ពស់រាប៖ មានភ្លៀងធ្លាក់ពីតិចទៅមធ្យម អត្ថបទ៖ សេម
October 20, 2018 - អន្តរជាតិ
យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តព្រះសីហុនបានឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែតុលា កន្លងទៅនេះ ស្លាកយីហោនៅតាមហាងនានា ដែលបានសរសេរជាភាសាខ្មែរមិនត្រឹមត្រូវ និងបដាជាអក្សរចិន មិនមានអក្សរខ្មែរ ដែលចងនៅការដ្ឋានសំណង់មួយចំនួន ត្រូវបានក្រុមការងារបញ្ជារអោយរុះរើហើយ បន្ទាប់មានសេចក្តីរាយការណ៏មហាជន។ ប្រជាពលរដ្ឋជាច្រើនរស់នៅខេត្តព្រះសីហនុបាននាំគ្នាសាទរចំពោះចំណាត់ការរបស់សមត្ថកិច្ច ចំពោះបណ្តាហាងចិន និងការដ្ឋានសំណង់មួយចំនួន ដែលមិនបានប្រើប្រាស់ភាសាខ្មែរ ឬប្រើប្រាស់ភាសាខ្មែរមិនបានត្រឹមត្រូវ ធ្វើឲ្យមានការភ័ន្តច្រឡំ៕ អត្ថបទ៖ សេម
October 20, 2018 - អន្តរជាតិ
ចិន៖ ចិនបានបង្កើតទីអវកាសសិប្បនិម្មិតមួយ ដើម្បីផ្តល់ឱកាសដល់ប្រជាជនខ្លួនទៅទស្សនា និងទទួលបានបទពិសោធន៍ជីវិតដូចជាជីវិតពិតនៅលើភពព្រះអង្គារអីចឹង។ ទីអវកាសសិប្បនិម្មិតនេះត្រូវបានបង្កើតឡើងនៅលើវាលខ្សាច់ Gobi Desert ដែលមានចម្ងាយប្រមាណជា ៤០ គីឡូម៉ែត្រពីក្រុង Jincheng ភាគខាងត្បូងខេត្ត Shanxi ប្រទេសចិន និងចំណាយថវិកាសរុបចំនួន ៦១ លានដុល្លារអាមេរិក។ គោលបំណងនៃការបង្កើតកន្លែងនេះត្រូវបានអាជ្ញាធរចិនអះអាងថា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍សម្រាប់ក្រុមអ្នកវិទ្យាសាស្ត្រមកធ្វើការស្រាវជ្រាវ និងដើម្បីទុកជាកន្លែងថតខ្សែភាពយន្ត និងឲ្យប្រជាពលរដ្ឋខ្លួនទទួលបានបទពិសោធន៍ជីវិតនៅលើភពព្រះអង្គារដោយមិនចាំបាច់ធ្វើដំណើរទៅទីអវកាសមែនទែន។ លោកអ្នកអាចទស្សនាទិដ្ឋភាពទីអវកាសសិប្បនិម្មិតដូចក្នុងវីដេអូខាងក្រោម៖ អត្ថបទ៖ ភក្តី ប្រភព៖ nextshark
October 20, 2018









