Khmernote Media
  • កីឡា

    ខ្សែបម្រើ N’Golo Kante ត្រូវបានក្លឹបតោខៀវ Chelsea កំពុងត្រៀមផ្ដល់កុងត្រាថ្មីឲ្យរូបគេដើម្បីបំបាត់ការចាប់អារម្មណ៍ពីការចង់បានរបស់ក្លឹបអធិរាជសរ Real Madrid ក្រោយពេល Real Madrid កំពុងមានវិបាត់លើកីឡាករ។ យោងតាមការចុះផ្សាយរបស់សារពត៌មាន The Sun បានឲ្យដឹងថា៖ ក្លឹបតោខៀវ Chelsea ចង់រក្សាខ្សែបម្រើ Kante ឲ្យបន្ដជាមួយនឹងក្លឹបហើយបានព្យាយាមរារាំងពីការចង់បានរបស់ក្លឹបធំៗ ទោះបីជាកុងត្រារបស់ Kante នៅសល់រយៈពេល 3 ឆ្នាំទៀតក៏ដោយ។ ខ្សែបម្រើ Kante គឺបានចូលរួមចំណែកដ៏ធំជួយឲ្យ Chelsea ឈ្នះពានរង្វាន់ជាច្រើន ជាពិសេសកាលពីពេលថ្មីៗនេះ Kante បានជួយឲ្យបារាំងឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក

    October 22, 2018
  • PR

    ភ្នំពេញ៖ ផ្សារទំនើបទី២របស់ Prince SuperMarket បង្ហាញវត្តមានជាផ្លូវការហើយនៅអគារពាណិជ្ជកម្មដាយមិនវ័ន កោះពេជ្រ ដើម្បីចូលរួមឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋក្នុងតំបន់ជាមួយនឹងប្រមូសិន រហូតដល់៥០% ។ ខណៈតម្រូវការប្រជាពលរដ្ឋក្នុងទីក្រុង កាន់តែមានកំណើនឥតឈប់ឈរនោះ បានធ្វើអោយតម្រូវការនៃការប្រើប្រាស់ និងទិញទំនិញផ្សេងៗ មានការកើនឡើង ហើយក្នុងនោះ ការប្រើប្រាស់ទំនិញដែលមានប្រភពច្បាស់លាស់ និងមានគុណភាព គឺជារឿងចាំបាច់។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនេះ ផ្សារទំនើបថ្មី១ទៀត បានបង្ហាញវត្តមានជាផ្លូវការហើយនាព្រឹកថ្ងៃទី ២១ ខែតុលានេះ នៅក្នុងទីក្រុងរណបកោះពេជ្រ ដើម្បីឆ្លើយតបទៅនឹងតម្រូវការលើការទិញទំនិញ របស់ប្រជាពលរដ្ឋក្នុងទីតាំងនោះផ្ទាល់ និងក្នុងក្រុងទាំងមូលផងដែរ ។ លោក ឈិន ចិពីង នាយកប្រតិបត្តិផ្សារទំនើប Prince SuperMarket

    October 22, 2018
  • អន្តរជាតិ

    យោងតាមបញ្ជាក់ឲ្យដឹងពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅក្នុងឱកាសនៃការប្រារព្វពិធីអុំទូកនៅក្នុងក្រុងបាត់ដំបងនាថ្ងៃទី២៣​ និងទី២៤​ខែ​តុលា ​ឆ្នាំ​២០១៨​នេះ​ និងដើម្បីរក្សាបាននូវសន្តិសុខ​សណ្តាប់ធ្នាប់សង្គម​ កាត់បន្ថយបានល្អប្រសើរនូវសកម្ម​ភាពល្មើស​មួយចំនួនពិសេសករណី (លួច​- ឆក់)​ ដែលបង្កឡើងដោយជនឱកាសនិយម​មួយចំនួ​ន​ ហេតុនេះស្នងការដ្ឋាននគរបាលខេត្តបា​ត់​ដំបង​ មានមូលដ្ឋានក្នុងការបង្ហាញនូវរូបភាពជន​ (សង័្សយ) ដែលធ្លាប់បានធ្វើសកម្មភាពខាងលើក្នុងអំឡុងនៃការប្រារព្វពិធីបែបនេះនៅក្នុងមូល​ដ្ឋាននានាក្នុងព្រះរាជាណាចក្រកម្ពុជា! ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានប្រទះ​ឃើញមុខសញ្ញាដែលមានភិនភាគដូចក្នុងរូបភាព​នេះសូមមេត្តាប្រុងប្រយ័ត្ន​ និងរាយការណ៍ជូនសមត្ថកិច្ចដែល​នៅជិតបំផុតជាបន្ទាន់ដើម្បីមាន​វិធានការ​ ឬលេខទូរស័ព្ទទទួលព៌តមាន: 1- 012 996 423 2- 092 935 544

    October 22, 2018
  • កីឡា

    ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជាដែលចេញដំណើរពីព្រះរាជណាចក្រកម្ពុជាកម្ពុជាឆ្ពោះមកកាន់ព្រះរាជណាចក្រថៃក្នុងគោលបំណងបោះជំរុំហ្វឹកហាត់ត្រៀមប្រកួតពានរង្វាន់ AFF Futsal Championship 2018 នោះបានធ្វើដំណើរមកដល់ទីក្រុងបាងកកដោយសុវត្ថិភាពហើយ ក្រោយចំណាយពេលធ្វើដំណើរអស់រយៈពេលជាច្រើនម៉ោង។ នេះគឺជាលើកទី 1 របស់ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជាដែលចេញដំណើរពីមាតុភូមិរបស់ខ្លួនមកហ្វឹកហាត់នៅក្រៅប្រទេស ក្រោយពេលក្រុមជម្រើសជាតិហ្វូតសាលកម្ពុជាបានខកខានការប្រកួតពានរង្វាន់ថ្នាក់អន្ដរជាតិអស់រយៈពេលជាច្រើនឆ្នាំ។ ខាងក្រោមនេះគឺជាទិដ្ឋភាពធ្វើដំណើរមកកាន់ព្រះរាជាណាចក្រថៃរបស់ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជាដែលដឹកនាំដោយសហព័ន្ធកីឡាហ្វូតសាលកម្ពុជា។ បុត្រ

    October 22, 2018
  • អន្តរជាតិ

    ខេត្តកណ្តាល៖ កាលពីវេលាម៉ោង១៥ និង០០នាទីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចបានដឹកនាំកម្លាំងធ្វើការ បង្រ្កាបល្បែងសុីសងខុសច្បាប់ (បៀរ) មួយនៅចំណុចផ្ទះជួលឈ្មោះលឹម សុខុម ភូមិពោធិតូច ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។ តាមរយៈការបង្ក្រាបនោះសមត្ថកិច្ចឃាត់ខ្លួនមនុស្សបានចំនួន ០៥នាក់៖ ទី១-ឈ្មោះលឹម សុខខីម ភេទស្រីអាយុ ៣៤ឆ្នាំ ជនជាតិខ្មែរមុខរបរ កម្មការនី រោងចក្រ មានទីលំនៅភូមិពោធិតូច ឃុំកំពង់លួងស្រុកពញាឮ ខេត្តកណ្តាល (អ្នកលេង) ទី២-ឈ្មោះ អៃ សាស់ ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិអុីស្លាម មុខរបរលក់នំ

    October 22, 2018
  • អន្តរជាតិ

    សិង្ហបុរី៖ យោងតាមការសិក្សាមួយរបស់វិទ្យាស្ថាន Credit Suisse Research Institute សម្រាប់ឆ្នាំ ២០១៨ បានរកឃើញថា គិតត្រឹមពាក់កណ្តាលឆ្នាំ ២០១៨ នេះ ចំនួនមហាសេដ្ឋីនៅក្នុងប្រទេសសិង្ហបុរីបានកើតឡើង ១១,២ % និងធ្វើឲ្យចំនួនមហាសេដ្ឋីសរុបកើនដល់ ១៨៣,៧៣៧ នាក់ ខណៈទ្រព្យសម្បត្តិរបស់យុវជនក្មេងៗបានកើតឡើង ៥,៣ % និងគិតជាទឹកប្រាក់គឺមានចំនួនលើសពី ២៨៣,០០០ ដុល្លារអាមេរិក។ ជាងនេះទៅទៀតការសិក្សាដដែលនេះបានរកឃើញថា ចំនួនអ្នកមានទ្រព្យសម្បត្តិលើសពី ៥០ លានដុល្លារនៅក្នុងប្រទេសសិង្ហបុរីកើនឡើង ១,១ % និងគិតជាចំនួនគឺមានប្រមាណជា ១,០០០ នាក់។ ក្រៅពីនេះការសិក្សាបានរកឃើញទៀតថា

    October 22, 2018
  • អន្តរជាតិ

    សិង្ហបុរី៖ យន្តហោះតាក់ស៊ី ឬតាក់ស៊ីលើអាកាសអាចនឹងមានវត្តមាននៅសឹង្ហបុរីក្នុងពេលដ៏ឆាប់ខាងមុខនេះ ខណៈពេលនេះគេកំពុងតែធ្វើតេស្តសាកល្បង ដើម្បីវាយតម្លៃពីផលប៉ះពាល់ចំពោះបរិស្ថាន និងថាមពល ដែលត្រូវប្រើប្រាស់ ចំពោះមធ្យោបាយធ្វើដំណើរថ្មីមួយនេះ។ បើយោងតាមក្រសួងដឹកជញ្ជូនរបស់សិង្ហបុរីបានឲ្យដឹងថា​ យន្តហោះតាក់ស៊ីនេះត្រូវបានបង្កើតឡើងក្រោមការសហការជាមួយនឹងក្រុមហ៊ុនអាឡឺម៉ង់មួយប្រចាំនៅប្រទេសសិង្ហបុរីផ្ទាល់តែម្តង។ យន្តហោះតាក់ស៊ីនេះអាចផ្ទុកមនុស្សបានពីរនាក់ និងអាចធ្វើដំណើរបានក្នុងរយៈចម្ងាយអតិបរិមា ៣០ គីឡូម៉ែត្រ។ យន្តហោះនេះមើលពីក្រៅទៅវាហាក់ដូចជាប្រភេទឧទ្ធម្ភាគចក្រមួយអីចឹង តែតាមការពិតទៅវាត្រូវបានប្រើប្រាស់បច្ចេកវិទ្យាយន្តហោះ Drone ទៅវិញទេ។ យ៉ាងណាក្តីវាគឺជា Drone ដែលមានសមត្ថភាពខ្ពស់ ដែលអាចដឹកអ្នកដំណើរបាន និងត្រូវបានគេប្រើប្រាស់ធ្វើជាតាក់ស៊ីសម្រាប់ដឹកអ្នកដំណើរ។ ការធ្វើតេស្តិ៍សាកល្បងកំពុងតែប្រព្រឹត្តទៅយ៉ាងរលូន ហើយបើគ្មានអ្វីប្រែប្រួលទេនៅឆមាសទី ២ ក្នុងឆ្នាំ ២០១៩ ខាងមុខនេះ គេនឹងដាក់ឲ្យយន្តហោះតាក់ស៊ីនេះដំណើរការជាផ្លូវការហើយ៕ អត្ថបទ៖ ភក្តី ប្រភព៖ channelnewsasia

    October 22, 2018
  • PR

    ភ្នំពេញ៖ គោលនយោបាយខ្សែក្រវ៉ាត់មួយផ្លូវមួយ ធ្វើឲ្យវិស័យអចលនទ្រព្យ នៅកម្ពុជាបន្ត ឆ្ពោះ ទៅមុខ ខណៈបច្ចុប្បន្ន ក្រុមហ៊ុនវិនិយោគចិនជាច្រើន បាននឹងកំពុងបោះទុនវិនិយោគ យ៉ាង ច្រើន ក្នុង ឧស្សហកម្ម សំណង់នៅកម្ពុជា។ លោក ឈីវ គួរ ស៊ីញ ប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអចលនទ្រព្យចិន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានលើកឡើងថា ជាការពិតណាស់ វត្តមាន របស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត នៅក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជានាពេលនេះ គឺកើតចេញ ពី គោលនយោបាយ ខ្សែក្រវ៉ាត់មួយផ្លូវមួយ

    October 21, 2018
  • អន្តរជាតិ

    ដើម្បីការពារមិនឲ្យមានការបរបាញ់សត្វព្រៃ និងការកាប់បំផ្លាញព្រៃឈើ ឯកឧត្តម ម៉ុង ឬទ្ធី ដែលត្រូវបានមហាជនជាច្រើនបានស្គាល់ថា ជាឯកឧត្តមចិត្តធម៌ តែងជួយសង្គ្រោះជនក្រីក្រ បានសុខចិត្តចំណាយថវិការទិញម៉ូតូចំនួន០៨គ្រឿង ដើម្បីចែកចាយដល់បុគ្គលិកទុកជិះយាមកាមនៅតំបន់អភិវឌ្ឍន៍របស់ឯកឧត្តម។ ឯកឧត្តម ម៉ុង ឬទ្ធី បានឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា “ចាប់ពី​វេលាម៉ោង​៥ និង៣០នាទី​រហូត​ដល់​ម៉ោង​៩ព្រឹក​ថ្ងៃ​អាទិត្យ​ទី​២១​ ខែតុលា​ ឆ្នាំ​២០១៨ក្រោយ​ពីដើលំហាត់​ប្រាណ​រួចហើយ​ ​ដោយមើលឃើញ​ការលំបាកក្នុងពេល​បំពេញ​ការងារ​យាមកាម​ កុំអោយមានការ​ទាក់សត្វ​​ ប​របាញ់សត្វព្រៃ​ និង​កាប់បំផ្លាញ​ព្រៃឈើ​ រូប​ខ្ញុំ​និង​ភរិយា​បានទិញ​ម៉ូតូ​ថ្មី​ចំនួន​៨គ្រឿង​យកមកចែកជូន​ ​អោយដល់​បុគ្គលិក​ កម្មករ​ ដែល​ជាអតីត​ប្រជាជន​រស់នៅ​ជុំវិញ​តំបន់​អភិវឌ្ឍន៍​ម៉ុង​ ឫទ្ធី​សែនជ័យ​ ដើម្បី​ជួយ​ចូលរួម​ចំណែក​ថែរក្សា​ការពារ​សត្វ​ព្រៃ​ និង​ព្រៃឈើ​ជាមួយ​ រាជរដ្ឋាភិបាល​ និង​មួយ​ផ្នែក​ទៀត​ដាំ​បន្លែ​បង្ការ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ផងដែរ​”។

    October 21, 2018
  • កីឡា

    នាព្រឹកថ្ងៃអាទិត្យនេះក្រុមជម្រើសជាតិហ្វូតសាលកម្ពុជាដឹកនាំដោយលោក ឃុល ភីរម្យ ដែលជានាយកបាល់ទាត់ហ្វូតសាលបានចេញដំណើរពីប្រទេសកម្ពុជាឆ្ពោះទៅកាន់ព្រះរាជាណាចក្រថៃដើម្បីធ្វើការបោះជំរុំហ្វឹកហាត់ត្រៀមសម្រាប់ការប្រកួតពានរង្វាន់ AFF Futsal Championship 2018 ដែលធ្វើឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី 5-11 ខែវិច្ឆិកាខាងមុខនេះ។ ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជាដែលបានចេញដំណើរទៅបោះជំរុំនៅប្រទេសថៃនាព្រឹកនេះគឺដើម្បីឲ្យកីឡាករទាំងអស់ដាក់ចិត្តដាក់កាយសម្រាប់ការហ្វឹកហាត់ ហើយនឹងមានការប្រកួតមិត្តភាពជាមួយនឹងក្លឹបធំៗនៅឯប្រទេសថៃដើម្បីដកស្រង់បទពិសោធន៍ដើម្បីត្រៀមខ្លួនចូលប្រកួតពានរង្វាន់ថ្នាក់អាស៊ាន AFF Futsal Championship 2018 ដែលធ្វើឡើងនៅក្នុងទីក្រុង Yogyakarta ប្រទេសឥណ្ឌូនេស៊ី។ ដំណើរទៅបោះជំរុំរបស់ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជានៅឯប្រទេសថៃនឹងធ្វើឡើងរយៈពេល 6 ថ្ងៃដែលចាប់ផ្ដើមពីថ្ងៃទី 21 ដល់ 27 ខែតុលានេះ។ ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជាមានសមាជិកចំនួន 20 រូបដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានកោះហៅពីក្លឹបហ្វូតសាលធំៗនៅឯប្រទេសកម្ពុជាដើម្បីឲ្យចូលខ្លួនបង្ហាញសមត្ថភាពលើឆាកអន្ដរជាតិ ជាពិសេសដើម្បីវិស័យកីឡាហ្វូតសាលកម្ពុជាឲ្យកាន់រីកចម្រើនមួយកម្រិតទៀត ស្របពេលដែលកីឡាហ្វូតសាលកំពុងរីកចម្រើនខ្លាំងក្នុងសកលលោកមិនថាតែប្រទេសកម្ពុជាទេ។ បុត្រ

    October 21, 2018