- Khmernote Media
- អន្តរជាតិ
ចិន៖ វេជ្ជបណ្ឌិតចិនបានរកឃើញព្រូនរស់ចំនួន ១១ ក្បាល នៅក្នុងភ្នែកកុមារម្នាក់ ដែលករណីនេះបានក្លាយទៅជាករណីកម្រមួយសម្រាប់ពួកគាត់។ ក្មេងប្រុសជនរងគ្រោះមានឈ្មោះថា Dong Dong និងមានអាយុ៥ខែ។ តាមសារព័ត៌មាន Mirror បានឲ្យដឹងថាក្មេងប្រុសរូបនេះមានទម្លាប់ចូលចិត្តលេងជាមួយនឹងសត្វចញ្ចឹមរបស់អ្នកជិតខាងគេ ហើយព្រូននេះគឺចម្លងតាមរយៈសត្វចិញ្ចឹមទាំងនោះ។ ក្រុមវេជ្ជបណ្ឌិតបានប្រើប្រាស់ពេលប្រមាណជា ២១ នាទី ដើម្បីយកព្រូនទាំងនោះចេញពីភ្នែករបស់កុមាររងគ្រោះ។ ក្រៅតែពីរកឃើញព្រូនទាំងនេះ វេជ្ជបណ្ឌិតបានរកឃើញទៀតថា កុមាររងគ្រោះមានជំងឺរលាកទងសួតធ្ងន់ធ្ងរ ហើយក្នុងរាងកាយរបស់គេមានផ្ទុកទៅដោយបាក់តេរីជាច្រើនផងដែរ។ វេជ្ជបណ្ឌិតបានព្រមានថា ម្តាយឪពុកគ្រប់គួរប្រុងប្រយ័ត្នឲ្យបានខ្ពស់កុំឲ្យកូនតូចៗលេងជាមួយនឹងសត្វចិញ្ចឹមដែលកខ្វក់ខ្លាំងពេល ព្រោះពេលខ្លះវាអាចកើតមានបញ្ហាដូចកុមារខាងលើនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ mirror
October 24, 2018 - សង្គម
បច្ចុប្បន្ននេះការថតរូប និងបង្ហោះចូលទៅក្នុងបណ្តាញសង្គមកំពុងទទួលបានការចាប់អារម្មណ៍ និងពេញនិយមខ្លាំងបំផុតក្នុង ចំណោមអ្នកញៀននឹងការប្រើប្រាស់បណ្តាញសង្គមមួយចំនួនធំ។ ពួកគេបានបង្ហោះរូបស្ទើរតែគ្រប់សកម្មភាពប្រចាំថ្ងៃរបស់ពួកគេ តាំងពីសកម្មភាពពេលព្រឹក រហូតល់ដល់ម៉ោងចូលគេងជាដើម។ យ៉ាងណាក្តីក្រុមអ្នកវិភាគសង្គមជាច្រើនបានលើកឡើងថា រូបថត និងកម្មភាពមួយចំនួនមិនគួរត្រូវបានគេយកមកបង្ហោះក្នុងបណ្តាញសង្គមឡើយ ព្រោះថាវាជារឿងមិនសមរម្យ អសីលធម៌ ឬអាចផ្តល់គុណវិប្បត្តិផ្សេងៗដល់ម្ចាស់រូបនោះផ្ទាល់តែម្តង។ ហើយសកម្មភាពទាំងនោះរួមមាន៖ ៨: ទំនាក់ទំនងស្នេហាស៊ីជម្រៅ៖ មិនគួរសរសេរទាក់ទងនឹងរឿងលើគ្រែ និងរឿងឯកជនរបស់ដៃគូនោះទេ ព្រោះវាធ្វើឲ្យបាត់បង់ភាពជឿជាក់ និងការគោរពគ្នា ៧:រូបថតថើបគ្នា៖ មនុស្សភាគច្រើនគិតថា វាមានមិនសូវល្អក្នុងការបង្ហាញពីភាពស្និតស្នាលរបស់អ្នកជាសាធារណៈ ហើយក៏ធ្វើឲ្យប៉ះពាល់ដល់មិត្តភក្តិអត់លិតរបស់អ្នកផងដែរ។ អ្នកជំនាញនិយាយថា គូស្នេហ៍ចូលចិត្តថតរូបង្ហោះនៅលើបណ្តាញសង្គម តែងតែមានអារម្មណ៍មិនសូវល្អពីទំនាក់ទំនងស្នេហារបស់ពួកគេ និងមានការសង្ស័យដៃគូរបស់ខ្លួនថែមទៀតផង។ ៦: រូបថត Selfie ក្នងពិធីបុណ្យសព៖ កន្លែង និងកម្មវិធីខ្លះទាមទារឲ្យបង្ហាញការគោរពខ្ពស់ ហេតុដូច្នេះហើយអ្នកមិនគួរថតរូបសើចញញឹមនៅក្នុងពិធីបុណ្យសពនោះទេ
October 24, 2018 - អន្តរជាតិ
ជប៉ុន៖ ប្រទេសជាច្រើននៅជុំវិញពិភពលោកកំពុងតែជួបប្រទះនូវបញ្ហារួមគ្នាគឺបញ្ហាមានសំរាមច្រើននៅក្នុងប្រទេសរបស់ពួកគេ ដែលបញ្ហានេះបានកើតឡើងក្រោយប្រទេសមហាយក្សចិត្តផ្អាកទិញសំរាមពីប្រទេសទាំងនោះមកកែឆ្នៃសម្រាប់ប្រើប្រាស់ឡើងវិញ។ កាលពីពេលថ្មីនេះៗប្រទេសជប៉ុនក៏បានប្រកាសដែរថា ខ្លួនក៏កំពុងតែជនលិចដោយគំនរសំរាមជាច្រើន ក្រោយការផ្អាកទទួលទិញសំរាមពីសំណាក់ប្រទេសចិននេះ។ សូមបញ្ជាក់ដែរថា កន្លងមកចិនធ្លាប់ទទួលទិញសំរាមដូចជា ដបប្លាស្ទិច កំប៉ុង ក្រដាសធម្មតា ក្រដាសការសែត និងបំពងជ័រ ដែលអាចកែឆ្នៃបាន ដើម្បីយកមកធ្វើការកែច្នៃប្រើប្រាស់ម្តងទៀត។ ប្រទេសប្រមាណជា ១០២ នៅលើពិភពលោក សុទ្ធតែធ្លាប់នាំសំរាមយកទៅលក់ក្នុងប្រទេសចិន។ សម្រាប់ប្រទេសជប៉ុនវិញដែលជាមធ្យមបង្កើតសំរាមដែលអាចកែច្នៃបាន ១,៥ លានតោនក្នុងមួយឆ្នាំនោះ ក៏បាននាំយកទៅលក់នៅចិនពាក់កណ្តាលដែរ។ យ៉ាងណាក្តី ប៉ុន្មានឆ្នាំចុងក្រោយនេះចិនបានផ្អាកឈប់ទទួលទិញសំរាមប្រភេទនេះ ដើម្បីលើកទឹកចិត្តឲ្យបណ្តាប្រទេសជាច្រើនកាន់បន្ថយការបង្កើតសំរាមប្លាស្ទិច។ សម្រាប់ប្រទេសជប៉ុនវិញ បានកំពុងតែលើកទឹកចិត្តឲ្យមានការកែច្នៃសំរាមក្នុងស្រុកឲ្យបានច្រើនជាងមុន និងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋកាត់បន្ថយការប្រើប្រាស់ប្លាស្ទិចផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ rt
October 24, 2018 - សង្គម
យោងតាមការបញ្ជាក់របស់ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាឯកឧត្ដម ហ៊ីដេហ៊ីសា ហូរីណូអុជិ បានឲ្យដឹងថា ចាប់ពីខែតុលា នេះទៅ រថយន្តក្រុងប្រភេទថ្មី ដែលជាជំនួយឥតសំណងរបស់ប្រទេសជប៉ុន នឹងដាក់ឲ្យដំណើរការ។ ហើយការរៀបចំដំណើរការរថយន្តក្រុងនៅក្នុងប្រទេសកម្ពុជាយើង គឺផ្អែកទៅតាមបទពិសោធន៍នៃការគ្រប់គ្រងរថយន្តក្រុងនៅក្នុងប្រទេសជប៉ុនតែម្តង។ កាន់តែពិសេសនោះ គឺការធ្វើដំណើរតាមរថយន្តក្រុងប្រភេទថ្មីនេះផងដែរ អ្នកដំណើរក៏អាចធ្វើការបង់ប្រាក់ថ្លៃធ្វើដំណើរតាម App ទូរស័ព្ទដៃផងដែរ។ ឯកឧត្តមបានបញ្ជាក់ទៀតថា រថយន្តក្រុងប្រភេទថ្មីនេះ ត្រូវបានក្រុមបច្ចេកទេសជប៉ុនកំពុងតែរៀបចំបំពាក់ប្រព័ន្ធ GPS ដើម្បីបង្ហាញចំណតឈប់បន្ទាប់ ដោយស្វយ័ប្រវត្តិ និងបញ្ជាក់ទីតាំងជាក់ស្តែងនៅក្នុង App ទៀតផង។ គួរបញ្ចាក់ផងដែរថា រថយន្តក្រុងចំនួន 41 គ្រឿង ដែលបានផ្តល់ជូនសាលារាជធានីភ្នំពេញក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ត្រូវបានដាក់ឲ្យដំណើរការនាថ្ងៃទី1 ខែតុលា ហើយចំនួនខ្សែរត់នៃសេវារថយន្តក្រុងបានកើនឡើងពី 9
October 24, 2018 - អន្តរជាតិ
ការសិក្សាមួយ ដែលបានធ្វើឡើងដោយ University of North Carolina នៅអាមេរិក និងបានសិក្សាទៅលើគូស្នេហចំនួន ៨,០០០ នាក់ បានរកឃើញថា ស្រីដែលរៀបការរួចពី ៥-៦ ឆ្នាំ អាចឡើងទម្ងន់ ១០,៨ គីឡូក្រាម, ស្ត្រីដែលរស់នៅជាមួយនឹងគូស្នេហតែមិនទាន់រៀបការអាចឡើងទម្ងន់ ៩,៩ គីឡូក្រាម ខណៈមនុស្សស្រីដែលមានគូស្នេហ តែមិនរស់នៅជាមួយគ្នា និងមិនទាន់រៀបការអាចឡើងទម្ងន់ ៦ គីឡូក្រាម។ ការសិក្សានេះបានបង្ហាញថា ស្រ្តីនឹងឡើងទម្ងន់នៅពេលដែលនាងបានផ្លាស់ប្តូរពីជីវិតនៅលីវទៅជីវិតមានគូស្នេហ៍ ហើយទម្ងន់នេះទៀតសោធនឹងឡើងកាន់តែច្រើននៅពេលពួកនាងរស់នៅជាមួយនឹងគូស្នេហកាន់តែជិតស្និត និងកាន់តែយូរ។ ការសិក្សាក៏បានរកឃើញដែរថា បុរសដែលជាដៃគូរបស់ក្រុមមនុស្សស្រីដូចបានរៀបរាប់ខាងលើនេះក៏បានឡើងទម្ងន់ដែរគឺក្នុងរយៈពេល ២ ឆ្នាំ ពួកគេអាចឡើងទម្ងន់ ១១,៣
October 24, 2018 - កីឡា
នារសៀលថ្ងៃទី 23 នេះសហព័ន្ធបាល់ទាត់នៃព្រះរាជណាចក្រថៃបានអញ្ចើញក្រុមជម្រើសជាតិហ្វូតសាលកម្ពុជាទៅទស្សនាការប្រកួតហ្វូតសាលថ្នាក់អន្ដរជាតិ PTT Thailand Five ក្នុងកំឡុងពេលក្រុមជម្រើសជាតិហ្វូតសាលកម្ពុជាកំពុងបោះជំរុំនៅក្នុងប្រទេសថៃ។ ការប្រកួតពានរង្វាន់អន្ដរជាតិ PTT Thailand Five នេះគឺមានប្រទេសចំនួន 4 ចូលរួមដោយមានក្រុមជម្រើសជាតិហ្វូតសាលដូចជា៖ ម៉ាឡេស៊ី, អ៊ូសបេគីស្ថាន, អង់គ្លេស និងព្រះរាជាណាចក្រថៃ។ ហើយការអញ្ចើញរបស់សហព័ន្ធកីឡាបាល់ទាត់ថៃក្នុងរសៀលថ្ងៃទី 23 នេះគឺអញ្ចើញក្រុមជម្រើសជាតិហ្វូតសាលកម្ពុជាទៅទស្សនាការប្រកួតវគ្គផ្ដាច់ព្រ័ត្រ PTT Thailand Five រវាងក្រុមជម្រើសជាតិថៃ និង ក្រុមជម្រើសជាតិ អ៊ូសបេគីស្ថាន។ សកម្មភាពនិងរូបភាពនៃការចូលរួមទស្សនារបស់ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជានារសៀលថ្ងៃទី 23 ខែតុលានេះ។ បុត្រ
October 23, 2018 - PR
ប្រភពពត៌មានពីក្រុមហ៊ុនបានឲ្យដឹងថា ទូរទឹកកកសាមសុងម៉ូដែល RH58K6687SL/ST គឺជាម៉ូដែលមួយ ដែលមានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជនក្នុងឆ្នាំ២០១៨នេះផងដែរ។ ដោយផ្នែកលើ ៦ចំនុចពិសេសៗដូចខាងក្រោម៖ 1. Water Dispenser អ្នកអាចយកទឹកញាំបានយ៉ាងងាយ ដោយមិនចាំបាច់បើកទ្វាទូទឹកកក នាំឲ្យខាតភ្លើងធ្វើអី។ ទីតាំងកន្លែងចុចទឹកនៅផ្នែកខាងមុខ និងទាបល្មមត្រឹមចង្កេះ ងាយស្រួលចុចយកទឹក និងមិនចាំបាច់ឱននាំឲ្យចុក ឬឈឺខ្នង ឈឺចង្កេះនោះទេ។ 2. Auto Ice Maker គឺជាមុខងារផលិតទឹកដោយស្វ័យប្រវិត្តដែរភ្ជាប់មកជាមួយពីរមុខងារគឺ Ice Cubed និង Crushed Ice មានទីតាំងនៅជាមួយ Water Dispenser ដែរ។ សម្រាប់
October 23, 2018 - កីឡា
នាព្រឹកថ្ងៃទី 23 ខែតុលា នេះក្រុមជម្រើសជាតិហ្វូតសាលកម្ពុជាបានប្រមូលគ្នាហ្វឹកហាត់លើកទី 2 ដើម្បីឲ្យសម្របខ្លួននឹងទីលានសម្រាប់ការប្រកួតមិត្តភាពអន្ដរជាតិជាមួយនឹងក្លឹបរបស់លីគកំពូលថៃនៅថ្ងៃស្អែក។ ការហ្វឹកហាត់ថ្ងៃទី 2 របស់ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជាគឺធ្វើឡើងនៅក្នុងទីលាន Phuti Anan Stadium ដែលជាកីឡដ្ឋានរបស់ក្លឹប Rachanavy ដដែលដើម្បីសម្របខ្លួននឹងទីលាន ជាពិសេសការផ្ដល់យុទ្ធសាស្រ្ដនិងលំហាត់បច្ចេកទេសសម្រាប់ការប្រកួតមិត្តភាពជាមួយនឹងក្លឹប Rachanay ដែលកំពុងប្រកបអាជីពក្នុងលីគកំពូលហ្វូតសាលថៃនៅវេលាម៉ោង 3:00 រសៀលថ្ងៃទី 24 ខែតុលា ស្អែកនេះ។ គោលដៅរបស់សហព័ន្ធកីឡាហ្វូតសាលកម្ពុជាដែលនាំយកកីឡាករជម្រើសជាតិហ្វូតសាលកម្ពុជាមកហ្វឹកហាត់បោះជំរុំនៅឯប្រទេសថៃនេះគឺសម្រាប់ត្រៀមការប្រកួតថ្នាក់អាស៊ាន AFF Futsal Championship 2018 ដែលធ្វើឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ីក្នុងថ្ងៃទី 5-11 ខែវិចិ្ឆកា ខាងមុខនេះ។ ខាងក្រោមនេះគឺជាទិដ្ឋភាពនិងសមត្ថភាពទាំងស្រុងរបស់ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជាក្នុងការហ្វឹកហាត់ថ្ងៃទី 2។
October 23, 2018 - អន្តរជាតិ
កណ្តាល៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន នៅចំណុច wing វីងវេរ លុយ ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ដោយកិច្ចប្រតិបត្តិការ ស្រាវជ្រាវ និងបង្ក្រាប សហការជាមួយ ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ និងខេត្តកំពង់ចាម។ ជនរងគ្រោះ ឈ្មោះ ឱម សុផាត ភេទប្រុស អាយុ៥១ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិពាមជំនីកឃុំកំពង់ហ្លួងស្រុកពញាឭ ខេត្តកណ្តាល មុខរបរ នគរបាល។ ជនសង្ស័យ ឈ្មោះ ម៉ាច បញ្ញា បានប្រើក្លែងជាឈ្មោះ
October 23, 2018 - អន្តរជាតិ
ចិន៖ អង្គការសុខភាពពិភពលោក (World Health Organization) ធ្លាប់ធ្វើការព្រមាណថា អ្នកដែលញៀននឹងហ្គេមតាម កុំព្យូទ័រ ឬទូរស័ព្ទដៃជ្រុលហួសហេតុពេកអាចប្រឈមនឹងមានគ្រោះថ្នាក់ខុសភាពយ៉ាងធ្ងន់ធ្ងរ។ តួយ៉ាងក្មេងប្រុសអាយុ ១៥ ឆ្នាំត្រូវបានគេរាយការណ៍ថា មានបញ្ហាភ្នែកម្ញ៉ូបខ្លាំង ដែលភ្នែករបស់គេមានសមត្ថភាពដូចភ្នែករបស់មនុស្ស ដែលមានអាយុ៥០ឆ្នាំអីចឹង។ បើយោងតាមសារព័ត៌មានអេឡិចត្រូនិច Worldofbuzz បានចុះផ្សាយថា ក្មេងប្រុសជាជនរងគ្រោះ និងមិនត្រូវបានគេបង្ហាញអត្តសញ្ញាណរូបនេះ រស់នៅក្នុងក្រុង Hsinchu កោះតៃវ៉ាន់ ហើយរូបគេមានទម្លាប់លេងហ្គេមតាមទូរស័ព្ទជាប្រចាំ ហើយសូម្បីតែពេលចូលបន្ទប់ទឹកក៏គេអាចឆ្លៀតលងហ្គេមនេះដែរ ពេលខ្លះគេបានចំណាយពេលច្រើនជាង ១០ ម៉ោងជាប់គ្នាដើម្បីលេងហ្គេម។ គ្រួសាររបស់គេបានព្យាយាមហាមឃាត់ និងកំណត់ពេលឲ្យគេលេងហ្គេមនេះដែរ ប៉ុន្តែគេនៅតែលួចលេងនេះទៀតពេលគេនៅម្នាក់ឯង។ អស់រយៈពេលជាច្រើនឆ្នាំភ្នែករបស់គេចាប់ផ្តើមមានបញ្ហា និងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្នែក។ ក្រោយការពិនិត្យវេជ្ជបណ្ឌិតជំនាញប្រចាំនៅមន្ទីរពេទ្យឯកទេសភ្នែក
October 23, 2018









