- Khmernote Media
- អន្តរជាតិ
មានវិធីជាច្រើន ដែលអ្នកអាចប្រើប្រាស់ ដើម្បីដោះស្រាយបញ្ហាគេងមិនលក់បាន ហើយវិធីទាំងនោះមានប្រសិទ្ធភាពផ្សេងៗគ្នាទៅតាមប្រភេទមនុស្សផងដែរ។ ថ្ងៃនេះយើងខ្ញុំសូមធ្វើការណែនាំពីវិធីជួយឲ្យអ្នកឆាប់គេងលក់ថ្មីមួយទៀត ដែលវិធីនេះត្រូវបានកងទ័ពអាមេរិកធ្លាប់យកទៅប្រើប្រាស់កាលពីជំនាន់សង្គ្រាមលោកផងដែរ។ ដើម្បីអនុវត្តវិធីនេះលោកអ្នកអាចធ្វើដូចខាងក្រោម៖ ១. ពេលអ្នកចូលគេងភ្លាម អ្នកត្រូវសម្រួលសាច់ដុំ (ធ្វើឲ្យសាច់ដុំបានសម្រាក) នៅលើផ្ទៃមុខ អណ្តាត ថ្គាម និងសាច់ដុំនៅជុំវិញភ្នែក។ ២. អ្នកត្រូវទម្លាក់ស្មាទាំងពីរឲ្យអស់ ដើម្បីឲ្យផ្នែកខាងដើមដៃ និងចុងដៃបានសម្រាកផងដែរ។ ៣. បន្ទាប់មកទៀតអ្នកត្រូវព្យាយាមដកដង្ហើមឲ្យបានវែងៗ សម្រួលសាច់ដុំទ្រូង បន្ទាប់មកទៀតសម្រួលសាច់ដុំជើង ដោយចាប់ផ្តើមពីភ្លៅរហូតដល់ចុងជើង។ ៤. នៅពេលនេះរាងកាយរបស់អ្នកបានសម្រាកហើយ ដូចនេះអ្នកត្រូវធ្វើឲ្យអារម្មណ៍របស់អ្នកសម្រាកម្តង ដោយឈប់គិតរឿងអ្វីទាំងអស់ (ព្យាយាមឈប់គិតបញ្ហាផ្សេងៗម្តងហើយម្តងទៀត) តែត្រូវគិតថា អ្នកកំពុងតែបានសម្រាកនៅលើកប៉ាល់ ឬនៅលើបឹងដ៏ស្ងប់ស្ងាត់មួយដោយគ្មានអ្នកណាមករំខាននោះទេ។ អ្នកអាចសាកល្បងធ្វើតាមការណែនាំខាងលើឲ្យបាន ៦
October 25, 2018 - PR
ក្រុមហ៊ុនស្មាតហ្វូនដ៏ធំមួយរបស់ប្រទេសចិនគឺក្រុមហ៊ុន Oppo បាននាំអ្នកសារព័ត៌មានប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដើម្បីធ្វើការទស្សនកិច្ចសិក្សា នៅស្នាក់ការកណ្តាលរបស់ខ្លួនក្នុងទីក្រុងសិនជិន ប្រទេសចិន។ អ្នកសារព័ត៌មានជាច្រើនរួមមានកម្ពុជា វៀតណាម ឡាវ បានធ្វើដំណើរទៅដល់ប្រទេសចិន ហើយក៏ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីក្រុមហ៊ុន Oppo ជាមួយការស្នាក់នៅក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ផងដែរ។ នៅក្នុងដំណើរទស្សនកិច្ចសិក្សានេះដែរ ក្រុមហ៊ុន Oppo ក៏បានបង្ហាញស្មាតហ្វូនថ្មីរបស់ខ្លួនគឺ Oppo R17 Pro ដើម្បីអោយអ្នកសារព័ត៌មានធ្វើការសាកល្បងប្រើប្រាស់នៅបច្ចេវិទ្យាថ្មី ហើយក្នុងនោះក៏មានដំណើរកំសាន្តផ្សេងៗផងដែរ៕
October 25, 2018 - អន្តរជាតិ
មនុស្សជាច្រើនក្នុងពេលបច្ចុប្បន្ននេះកំពុងតែមានបំណុលជាប់ខ្លួនជាច្រើន ព្រោះពួកគេបានខ្ចីលុយទាំងនោះមកទិញរបស់ផ្សេងៗតាមតម្រូវការរបស់ពួកគេ។ ការខ្ចីលុយពីធនាគារ ឬពីអ្នកណាមកប្រើប្រាស់អាចផ្តល់ទាំងគុណសម្បត្តិ និងគុណវិបត្តិ ប្រសិនបើអ្នកមិនចេះប្រើប្រាស់បំណុលទាំងនោះឲ្យចំគោលដៅ។ ដើម្បីប្រើប្រាស់បំណុលឲ្យមានប្រយោជន៍ លោកមហាសេដ្ឋី Ray Dalio បានផ្តាំថា មុខនឹងខ្ចីលុយគេ លោកអ្នកត្រូវសួរខ្លួនឯងថា “តើបំណុលនោះអាចជួយឲ្យអ្នកអាចសន្សំលុយ ឬរកលុយបន្ថែមបានទេក្នុងពេលអនាគត?” បើចម្លើយគឺ មិនអាចនោះទេ សូមកុំខ្ចីលុយគេចាយវាយតាមចិត្តខ្លួនឯងឲ្យសោះ។ លោកបានពន្យល់បន្ថែមថា បំណុលមាន ២ ប្រភេទ គឺបំណុលល្អ និងបំណុលអាក្រក់។ ក្នុងន័យនេះលោកបានបញ្ជាក់ថា បំណុលល្អគឺបំណុលទាំងឡាយណា ដែលជួយឲ្យអ្នកអាចរកលុយបន្ថែមបានដូចជាការខ្ចីលុយគេមកធ្វើការវិនិយោគផ្សេងៗ ឬទិញផ្ទះ ដី បង់រំលស់ដោយមិនលើសពីលទ្ធភាព (ប្រាក់ខែ) ក្នុងការសងត្រលប់ទៅវិញ ដែលបំណុលប្រភេទនេះបានជួយឲ្យអ្នកអាចសន្សំលុយប្រចាំខែយ៉ាងទៀងទាត់ និងមានឱកាសអាចចំណេញក្នុងពេលអនាគតផងដែរ។
October 25, 2018 - អន្តរជាតិ
ចិន៖ ស្រ្តីដែលញៀននឹងការចុចលេងទូរស័ព្ទទំនើបម្នាក់បានកើតមានបញ្ហាជាប់គាំងម្រាមដៃ បន្ទាប់ពីនាងបានប្រើពេលប្រមាណជាមួយសប្ដាហ៍គិតតែពីចុចលេងទូរស័ព្ទ។ ស្ត្រីជាជនរងគ្រោះមិនត្រូវបានគេបង្ហាញអត្តសញ្ញាណពិតប្រាកដឡើង គេគ្រាន់ដឹងថា នាងរស់នៅក្នុងក្រុង Changsha ប្រទេសចិន។ មុនពេលកើតហេតុនាងមានពេលសម្រាកពីការងារក្នុងរយៈពេល ៧ ថ្ងៃជាប់គ្នាហើយនាងមិនយកពេលសម្រាកនេះទៅកំសាន្តនៅទីណាទេ តែនាងបានសម្ងំនៅក្នុងផ្ទះ និងចុចលេងទូរស័ព្ទជាប់រហូតដោយសម្រាកតែពេលគេងប៉ុណ្ណោះ។ ក្រោយមកនាងស្រាប់តែនាងមានអារម្មណ៍ថា ឈឺចុងចាប់ដៃខាងស្ដាំហើយម្រាមដៃរបស់នាងក៏បានជាប់គាំង និងស្ពឹកមិនអាចធ្វើចលនាបាន។ ពេលនេះនាងកំពុងតែស្ថិតនៅក្រោមការព្យាបាលរបស់គ្រូពេទ្យ ហើយគ្រូពេទ្យបានប្រាប់ឲ្យដឹង នាងកើតមានបញ្ហានេះដោយសារតែនាងប្រឹងចុចលេងទូរស័ព្ទខ្លាំងពេលរហូតសរសៃរក្នុងម្រាមដៃរបស់នាងត្រូវជាប់គាំង។ លោកអ្នកទស្សនាហេតុការណ៍នេះដូចក្នុងវីដេអូខាងក្រោម៖ អត្ថបទ៖ ភក្តី ប្រភព៖ nextshark
October 25, 2018 - កីឡា
ខ្សែប្រយុទ្ធ Cristiano Ronaldo បានសម្តែងការអំណរគុណដល់អ្នកគាំទ្ររបស់ក្លឹបបិសាចក្រហម Manchester United បន្ទាប់ពីអ្នកគាំទ្ររបស់ក្លឹបយក្សអង់គ្លេសមួយបានទទួលស្វារគមន៍ Ronaldo យ៉ាងកក់នៅក្នុងពេលដែល Ronaldo ត្រលប់មកកាន់ទឹកដី Old Trafford កាលពីថ្ងៃអង្គារកន្លងទៅដើម្បីប្រកួតពានរង្វាន់ UEFA Champion League។ ក្នុងជំនួបរវាងក្លឹបបិសាចក្រហម Manchester United និងក្លឹបសេះបង្កង់ Juventus កាលពីម្សិលមិញនេះ ខ្សែប្រយុទ្ធ Cristiano Ronaldo បានជួយឲ្យក្លឹបសេះបង្កង់ Juventus យកឈ្នះអតីតក្លឹបរបស់គេបិសាចក្រហម Manchester Untied ដោយលទ្ធផល 0-1។ បន្ទាប់ពីយកឈ្នះបិសាចក្រហម Manchester
October 24, 2018 - អន្តរជាតិ
ដាច់សរសៃឈាមក្នុងខួរក្បាលគឺជាជំងឺដ៏គ្រោះថ្នាក់មួយដែលអាចសម្លាប់លោកអ្នកបានភ្លាមៗ ឬត្រូវពិការក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ជាទូទៅគេពិបាកព្យាបាលជនរងគ្រោះដែលកើតមានជំងឺនេះឲ្យជាសះស្បើយដូចធម្មតាវិញណាស់ តែលោកអ្នកអាចរកវិធីបទស្កាត់ និងព្យាបាលបញ្ហាសុខភាពរបស់ខ្លួនមុនពេលជំងឺនេះបានកើតឡើង។ ខាងក្រោមនេះជាសញ្ញា ៦ យ៉ាងដែលបង្ហាញថាលោកអ្នកកំពុងមានជំងឺអាចសរសៃឈាមក្នុងខួរក្បាល ហើយបើលោកអ្នកកើតមានអការៈទាំងនេះសូមប្រញាប់ទៅពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជាបន្ទាន់។ ១. កើតមានបញ្ហាឡើងឈាមញឹកញាប់ ២. ភ្នែករបស់លោកអ្នកចាប់ផ្តើមស្រវាំងមើលអ្វីមិនសូវច្បាស់ ៣. ស្ពឹកមុខមួយចំហៀង ឬពេលខ្លះអាចវៀចទៀតផង ៤. កើតមានបញ្ហាវិលមុខ និងក្អួតជាញឹកញាប់ដោយគ្មានមូលហេតុ ៥. ឈឺក្បាលប្រកាំង ឬឈឺមួយចំហៀងក្បាលជាប្រចាំ ៦. ស្មា និង ក ចាប់ផ្តើមចុករោយ និងស្ពឹកដោយគ្មានមូលហេតុ៕ អត្ថបទ៖ ភក្តី ប្រភព៖ brightside
October 24, 2018 - PR
ថ្មីៗនេះដោយឃើញពីភាពខ្វះខាតរបស់តារាកំប្លែងជើងចាស់ តាចេក ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងហ្សូរ៉ាស់ បានឧបត្ថម ម៉ូតូ១គ្រឿង ភ្ជាប់នឹងរ៉ឺម៉កថ្មី ស្រឡាង ព្រមទាំងភេសជ្ជះជាច្រើនកេសទៀត ដល់តាចេក ដោយសង្ឃឹមថាវាអាចជួយ សម្រាលការលំបាក និងការខ្វះខាតដល់លោតាចេក និងជាមធ្យោបាយសំរាប់អូស រឺម៉កទៅលក់ភេសជ្ជៈ។ ក្នុងនោះសដែលលោកតា បានបង្ហោះសារ យ៉ាងសប្បាយចិត្តថាឥឩបមាប្រាប់អ្នកទាំងអស់គ្នាថា៖ “ថ្ងៃនេះខ្ញុំសប្បាយចិត្តណាស់ដោយបានការជួយឧបត្ថមពីក្រុមហុនភេសជ្ជៈប៉ូវកម្លាំងហ្សូរ៉ាស់ដោយលោកបានឃើញក្រុមគ្រួសារខ្ញុំជួបការលំបាកខ្វះខាតនូវមធ្យោបាយសំរាប់អូសរឺម៉កទៅលក់ភេសជ្ជៈ ពីព្រោះម៉ូតូកចាស់ហើយកបណ្ដាលអោយឆេះពីរដង រឺម៉កវិញកចាស់ខ្លាំងដែរពីព្រោះពឹងលើការលក់ដូវិញគ្រានតែដោះស្រាយក្នុងគ្រួសារតែប៉ុណ្ណោះបើសន្សំលុយទិញកមិនដឹងថ្ងៃណាបានដែរ មកដល់ថ្ងៃនេះក្រុមហ៊ុនភសជ្ជៈប៉ូវកម្លាំងហ្សូរ៉ាស់បានជួយភេសជ្ជះ10កេះរួមទាំងម៉ូតូ១គ្រឿងភ្ជាប់នឹង រ៉ឺម៉កថ្មីស្រឡាងដល់ខ្ញុំជាមធ្យោបាយក្នុងការអូសទៅលក់ក្រុមគ្រួសារខ្ញុំសប្បាយរីករាយខ្លាំងណាស់។ សូមថ្លែងអំណអគុណដល់ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងហ្សូរ៉ាស់ទទួលបានការគាំទ្រពីអតិថិជននឹងរកចេះតែមានបានរីកចំរើនទៅ មុខរហូត។ ខ្ញុំនឹងគ្រួសារសូមជូនពរដល់ក្រុមហុនភេសជ្ជៈប៉ូវកម្លាំងហ្សូរ៉ាស់នឹងសហការីបុគ្គលឹកទាំងអស់សូមជួបតែសេចក្ដីសុខចំរើន នឹងបានអាយុះយឹនយូតររៀងទៅ។” សម្រាប់វីដេអូលម្អិត https://www.facebook.com/ZorusKH/videos/2569755336584146/ ភេសជ្ជៈប៉ូវកម្លាំងហ្សូរ៉ាស់តែមួយគត់ដែលចម្រាញ់ចេញពីមើមខ្ជាយខ្មៅ ទឹកឃ្មុំ និងវីតាមីនជាច្រើនមុខ។
October 24, 2018 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ ក្មេងប្រុសពីរនាក់ត្រូវបានគេដាក់ទណ្ឌកម្មឲ្យដេកនៅក្នុងរណ្ដៅកប់ខ្មោចអស់រយៈពេលជាច្រើនម៉ោង ព្រោះតែពួកគេបានតែងខ្លួនជាខ្មោចក្នុងគោលបំណងលេងសើចបន្លាចនឹងអ្នកជិតខាង។ ក្មេងប្រុសពីរនាក់នេះមិនត្រូវបានគេបង្ហាញឈ្មោះនោះទេ ហើយហេតុការណ៍នេះបានកើតឡើងនៅក្នុងក្រុង Depok ភាគខាងលិចកោះ Java ប្រទេសឥណ្ឌូនេស៊ី។ ការពិតទៅគោលបំណងរបស់ក្មេងទាំងពីរនេះគឺពួកគេចង់ប្រារព្ធពិធីបុណ្យ Halloween និងចង់តែងខ្លួនជាខ្មោចលេងសើចជាមួយនឹងអ្នកជិតខាង តែការលេងសើចរបស់ពួកគេហាក់ជាជ្រុលបន្ដិចដោយពួកគេបានស្លៀកពាក់ដូចខ្មោចមែនទែនតែម្តង និងបានបង្កឲ្យមានភាពភ័យខ្លាចជាខ្លាំង។ យ៉ាងណាក្តី ប្រជាជនខ្លះបានដឹងការពិតរបស់ពួកគេ និងបានរាយការណ៍ជូនអាជ្ញាធរ ហើយក៏ប៉ូលិសក៏បានចាប់ខ្លួនពួកគេហើយបង្ខំឲ្យពួកគេដេកនៅក្នុងរណ្ដៅកប់ខ្មោចយ៉ាងយូរ ទម្រាំតែម្តាយឪពុករបស់គេមកដោះស្រាយ៕ អត្ថបទ៖ ភក្តី ប្រភព៖ nextshark
October 24, 2018 - អន្តរជាតិ
អ៊ីតាលី៖ ឧបទ្ទវហេតុគ្រោះថ្នាក់ដាច់ជណ្តើរយន្តនៅក្នុងស្ថានីយរថភ្លើងក្រោមដីទីក្រុងរ៉ូមមួយបានធ្វើឱ្យមនុស្សរងរបួសធ្ងន់ និងស្រាលរាប់សិបនាក់ ដែលភាគច្រើនពួកគេទាំងនោះរងរបួសជើង។ នេះបើតាមការរាយការណ៍របស់ BBC ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០១៨ ព្រឹកនេះ។ អ្នកនាំពាក្យបានប្រាប់ថា ហេតុការណ៍នេះបានកើតឡើងនៅពេល ដែលក្រុមអ្នកគាំទ្រ CSKA Moscow មួយក្រុមកំពុងតែចុះទៅស្ថានីយរថភ្លើងក្នុងបំណងទៅចូលរួមការប្រកួតក្នុងវគ្គជម្រុះនៃក្របខ័ណ្ឌ Champions League ជាមួយនឹង Roma។ ក្នុងនោះផងដែរស្ថានទូតរុស្ស៊ីនៅអ៊ីតាលីបានប្រកាសថា ជនរងគ្រោះបានកើតឡើងដល់ទៅ ៣០នាក់។ សាក្សីក្នុងកន្លែងកើតហេតុបាននិយាយប្រាប់ប៉ូលិសថា គ្រោះថ្នាក់ដាច់ជណ្តើរយន្តនេះគឺដោយសារក្រុមអ្នកគាំទ្រទាំងនោះច្រៀង និង លោតទន្ត្រាំលើជណ្តើរយន្ត ដែលជាហេតុធ្វើឱ្យដាច់ និង បណ្តាលឱ្យគ្រោះថ្នាក់បែបនេះ៕ https://www.facebook.com/sydneymorningherald/videos/165720617706229/ អត្ថបទ៖ លីដា ប្រភព៖
October 24, 2018 - កីឡា
ក្លឹបអធិរាជសរ Real Madrid បានរកឃើញជ័យជំនះហើយក្រោយយកឈ្នះក្លឹប Viktoria Plzen ដោយលទ្ធផល 2-1 ក្នុងការប្រកួតពានរង្វាន់ UEFA Champion League បន្ទាប់ពីក្លឹបយក្សរបស់អេស្ប៉ាញមួយនេះមិនដែលឈ្នះសោះក្នុង 5 ប្រកួតចុងក្រោយនេះ។ ក្រោមការដឹកនាំរបស់លោក Lopetegui ដែលជាគ្រូបង្វឹករបស់ក្លឹបអធិរាជសរ Real Madrid នេះនៅប៉ុន្មានប្រកួតចុងក្រោយទទួលរងការរិះគន់ពីសំណាក់អ្នកគាំទ្ររបស់ក្លឹបអធិរាជសរ Real Madrid ខ្លាំងមែន។ បន្ទាប់ពី 5 ប្រកួតចុងក្រោយទាំងការប្រកួតពានរង្វាន់ UEFA Champion League និងការប្រកួតក្នុងលីគគឺ Real Madrid មិនដែលឈ្នះទល់តែសោះដោយ
October 24, 2018









