Khmernote Media
  • PR

    បន្ទាប់ពីក្រុមហ៊ុនផលិតផលស្មាតហ្វូន vivo កំពុងតែមានឈ្មោះបោះសំលេង និងមានការរីកដុះដាលខ្លាំងនៅក្នុងប្រទេសកម្ពុជា ហើយក៏កំពុងតែមានសន្ទុះនៃការគាំទ្រច្រើនពីសំណាក់មហាជនផងដែរនោះ យើងឃើញថាក្រុមហ៊ុន vivo បានចេញនូវម៉ូដែលថ្មីមួយទៀត នេះបើយោងទៅតាមផេកផ្លូវការរបស់ក្រុមហ៊ុន។ ដោយនៅថ្ងៃទី 28 នេះផងដែរក្រុមហ៊ុន vivo នឹងធ្វើការបង្ហាញខ្លួនហើយនិងការដាក់លក់ចំពោះម៉ូឌែល Y 81i ជាផ្លូវការហើយ ។ បើគិតទៅ vivoY81i ត្រូវជាបងប្អូនរួមជំនាន់នៃត្រកូល Y81 ដោយវាជាសមិទ្ធិផលចាស់ប៉ុន្តែវិវឌ្ឍន៏ខ្លួនថ្មី ។ vivo Y81i ជា ស្មាតហ្វូនដែរមានលក្ខណៈធុនមធ្យម មានផ្ទៃអេក្រង់ធំលាតពេញនិងក្បាលឆក ។ សំរាប់ពណ៍របស់វាគឺមានពីរពណ៍សម្រាប់ជ្រើសរើសគឺ ពណ៍ខ្មៅ & ពណ៍ក្រហម

    October 27, 2018
  • អន្តរជាតិ

    មនុស្សប្រុសជាច្រើននិយមដាក់សម្ភារៈមួយចំនួនក្នុងកាបូបដៃរបស់ពួកគេជា​និច្ច ដោយអ្នកខ្លះគិតថា សម្ភារៈទាំងនោះចាំបាច់ត្រូវដាក់តាមខ្លួន ឬអ្នកខ្លះភ្លេចខ្លួនមិនបានយករបស់ទាំងនោះចេញកាបូបហើយក៏ចេះតែដាក់តាមខ្លួនរហូតទៅ។ យ៉ាងណាក្តី មានរបស់មួយចំនួន ដែលអ្នកមិនគួរដាក់ក្នុងការបូបនិងយកតាមខ្លួនរហូតទេដូចជា៖ ១.កាតសន្តិសុខសង្គម៖ ក្នុងករណីបាត់បង់ការបូប ជនខិតខូតអាចលួចយកកាត់នេះទៅប្រើក្នុងគោលបំណងអាក្រក់ផ្សេងៗ។ ២.វិក័យប័ត្រធនាគារ ទិញទំនិញ និងមូលប្បទានប័ត្រ៖ ក្នុងករណីអ្នកណាម្នាក់បានឃើញឯកសារទាំងនេះ គេអាចដឹងខ្ទង់ចំណូល ចំណាយរបស់អ្នកបាន ដូចនេះអ្នកគួរបោះឯកសារទាំងនេះចោលក្រោយពេលពិនិត្យវារួច។ ៣.កាតឥណទាន និងឥណពន្ធ៖ ក្នុងករណីបាត់បង់គេអាចលួចចូលទៅយកប្រាក់ក្នុងគណនីរបស់អ្នកបាន។ ៤. USB flash drives៖ ប្រសិនបើវាផ្ទុកនូវទិន្នន័យសំខាន់នោះ អ្នកគួររក្សាវាទុកឲ្យបានត្រឹមត្រូវ កុំដាក់ក្នុងការបូបឲ្យសោះក្រែងមានការបាត់បង់ ឬខូចខាតដោយប្រការណាមួយ។ ៥.ស្រោមអនាម័យ៖ បើគេបានឃើញក្នុងការបូបរបស់លោកអ្នកមានរបស់មួយនេះ គេអាចនឹងគិតអ្នកក្នុងផ្លូវផ្សេងមួយទៀត។   អ្វីដែលលោកអ្នកគួរដាក់ក្នុងការបូបដៃគឺរូបថតមនុស្សជាទីស្រលាញ់របស់លោកអ្នក ដើម្បីឲ្យអ្នកបានឃើញមុខពួកគេជាប្រចាំពេលបើកការបូបម្តងៗ

    October 27, 2018
  • អន្តរជាតិ

    យោងតាមសារព័ត៌មាន Shanghai បានធ្វើការចុះផ្សាយថា គិតមកទល់នឹងពេលនេះកប៉ាល់ទីតានិចទី ២ ដែលត្រូវបានគេបង្កើតឡើងនៅក្នុងប្រទេសចិនជិតផលិតរួចរាល់សព្វគ្រប់ហើយ។ កប៉ាល់ទីតានិចទី ២ នេះ ត្រូវបានសាងសង់ឡើងក្រោមគម្រោងរបស់លោក Clive Palmer ដែលជាមហាសេដ្ឋីអូស្ត្រាលី និងជាអ្នកមានឥទ្ធិពលម្នាក់ក្នុងពិភពលោកផងដែរ។ កប៉ាល់មួយនេះត្រូវបានគេប្រើប្រាស់លុយប្រមាណជា ៥០០ លានដុល្លារ ដើម្បីផលិតវា ហើយវាអាចផ្ទុកអ្នកដំណើរបានចំនួន ២៤៣៥ នាក់ រួមជាមួយនឹងក្រុមការងារលើកប៉ាល់ចំនួន ៥០០ នាក់ផ្សេងទៀត។ តាមគម្រោងកប៉ាល់មួយនេះនឹងដឹកអ្នកដំណើរកំសាន្តពីទីក្រុង ឌូបៃប្រទេសអារ៉ាប់រួម ទៅទីក្រុងសៅហេមតុន ប្រទេសអង់គ្លេស និងបន្តទៅដល់ទីក្រុងញូវយ៉ក់សហរដ្ឋអាមេរិក។ បើគ្មានអ្វីជាឧបសគ្គទេនោះ គេនឹងបើកឲ្យដំណើរការកប៉ាល់មួយនេះនៅឆ្នាំ ២០២២ ខាងមុខនេះហើយ។ សូមរំម្លឹកឡើងវិញថា

    October 27, 2018
  • បច្ចេកវិទ្យា

    ចិន៖ កាលពីពេលកន្លងទៅនេះចិនបាននិយាយបែបឌឺដងដាក់អាមេរិកថា ប្រសិនបើអាមេរិកគិតថា ទូរស័ព្ទ iPhone របស់លោកប្រធានាធិបតីអាមេរិក Donald Trump គ្មានសុវត្ថិភាពគ្រប់គ្រាន់នោះទេ អាមេរិកគួរតែប្តូរទៅប្រើទូរស័ព្ទ Huawei  ដែលផលិតនៅក្នុងប្រទេសចិនវិញទៅ។ គួរម្លឹកឡើងវិញថា កាលពីពេលថ្មីៗនេះលោក Donald Trump បានបង្ហោះសារនៅក្នុងគណនី  Twitter របស់លោកថា សារព័ត៌មាន The New York Times មានព័ត៌មានក្លែងក្លាយមួយថា ទូរស័ព្ទដៃផ្ទាល់ខ្លួនរបស់លោកដែលជាទូរស័ព្ទ  iPhone ផលិតនៅអាមេរិកនោះ ត្រូវបានចិន និងរុស្សីលួចចូលស្តាប់ និងរំខានក្នុងពេលសន្ទនា ហើយលោកបានបន្ថែមថា លោកកម្រប្រើប្រាស់ទូរស័ព្ទដៃណាស់។ យ៉ាងណាក្តី

    October 27, 2018
  • កីឡា

    ខ្សែប្រយុទ្ធ Alexis Sanchez បានបង្ហើបអំពីការចង់ចាកចេញពីក្លឹបបិសាចក្រហម Manchester United បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះបានផ្ទេរពីក្លឹបកាំភ្លើងធំ Arsenal មក Manchester United បានរយៈពេល 1 ឆ្នាំ​។ យោងតាមការចុះផ្សាយរបស់សារពត៌មាន Le10Sport បានឲ្យដឹងថា៖ បន្ទាប់ពីមានពត៌មានជាច្រើនបានចុះផ្សាយអំពីការចង់ចាកចេញពីក្លឹបបិសាចក្រហម Manchester United របស់ Sanchez ហើយផ្ទេរទៅកាន់ក្លឹបអ្នកមានបារាំង PSG នោះ ក្លឹបយក្សរបស់បារាំងមួយនេះបានច្រានចោលការចុះផ្សាយទាំងអស់ហើយ ហើយក្លឹប PSG បានលើកឡើងថា PSG នឹងមិនចុះហត្ថលេខាទិញ Sanchez ឫក៏កីឡាកររបស់បិសាចក្រហម Manchester

    October 27, 2018
  • សង្គម

    យោងតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា នៅថ្ងៃសុក្រ ២រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធកីឡាហែលទឹកកម្ពុជា បានអញ្ជើញជាអធិបតីនៅក្នុងពិធីក្រុងពាលីជួសជុល និងសាងសង់ អាងហែលទឹកនៅពហុកីឡដ្ឋានជាតិអូឡាំពិក ឱ្យប្រសើរឡើងតាមស្តង់ដារអន្តរជាតិ ដែលអាចឱ្យអត្តពលិកកម្ពុជាហ្វឹកហាត់ត្រៀមខ្លួនយក មេដៃជូនជាតិក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះឆ្នាំ២០២៣ខាងមុខ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ក្រសួង និងមន្ត្រីរាជការរបស់ក្រសួង។ ក្រសួងបានបញ្ជាក់ផងដែរថា កីឡាហែលទឹកឃើញមានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅសម័យសង្គមរាស្ត្រនិយម តាមរយៈការបង្កើតឱ្យមានអាងហែលទឹកសម្រាប់អត្តពលិកហ្វឹកហាត់ជាច្រើនកន្លែង ប៉ុន្តែជា អកុសល ក្រោមការដឹកនាំរបស់របបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម)

    October 27, 2018
  • ព័ត៌មានជាតិ

    យោងតាមប្រភពរបស់បងស្រី Mam Somaly បានឲ្យដឹងថា៖ អារសូរពេកពន់ ហេតុអ្វីក៏រឿងរំលោភកេីតជារៀងរល់ថ្ងៃយ៉ាងនេះ ពូរំលោភក្មួយ ជីតារំលោភចៅ ពុករំលោភ កូន ថ្ងៃនេះមាន២ករណី ដែលពុករំលោភកូនស្រីខ្លួនបង្កេីត នាងតូចអាយុ ១៧ឆ្នាំជនជាតិភាគតិច ទំពូន ត្រូវពុកបង្កេីតរំលោភគំរាមរហូតដល់ទៅ៥ដង នាងតែងតែ កេចមុខពីម្តាយនឹងប្អូនប្រុសតូចព្រោះខ្លាចម្តាយដឹងពិបាកចិត្ត ដោយម្តាយធ្វេីការសុីឈ្នួលគេ ១ថ្ងៃ វាល់ល្ងាច ចំណែកពុកនាងវិញ នាងមិនសូវបានស្គាល់ជិតស្និទ្ធទេព្រោះគេទៅចោលនាងតាំងពីនាងនៅតូចៗ ទេីបតែមករក ម្តាយនាងនឹងនាង រយះពេលប៉ុន្មានខែនេះទេ ភាពអត់ធ្មត់របស់នាងមានកំណត់ ថ្ងៃចុងក្រោយនៃការកេីតហេតុ នាងមានជម្ងឺហេីមភ្នែក ម្តាយក៏អោយពុកនាងជូនមកពេទ្យខេត្ត តែត្រូវនាងប្រកែក ដោយខ្លាចពុកនាង ធ្វេីបាបតែការប្រកែករបស់នាង មិនបានលទ្ធផលឡេីយ

    October 26, 2018
  • សង្គម

    មួយរយៈចុងក្រោយនេះ មានការចែកចាយយ៉ាងច្រើននូវរូបភាពរបស់នារីអាក្រាតម្នាក់នៅមាត់សមុទ្រ ដោយមានបុគ្គលមួយចំនួនបាននិយាយថា រូបភាពទាំងនោះជារូបភាពនៅមាត់សមុទខេត្តព្រះសីហនុ។ បន្ទាប់ពីមានការលើកឡើងបែបនេះ នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានធ្វើការអះអាងយ៉ាងច្បាស់នៅលើទំព័រហ្វេសប៊ុករបស់លោកថា ស្នងការដ្ធាន នគរបាល ខេត្តព្រះសីហនុ សូមប្រកាសបដិសេធជាដាច់ខាតថា ក្នុងរូបភាពនារីអាក្រាតកាយនៅមាត់សមុទ្រ ដែលគេចែកចាយនោះ គឺមិនមែននៅក្នុងខេត្តព្រះសីហនុទេហើយក៌មិនមែននៅក្នុងប្រទេសកម្ពុជាដែរ៕ អត្ថបទ៖ សេម

    October 26, 2018
  • សង្គម

    យោងតាមការអះអាងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ម្សិលមិញនេះ កិច្ចសន្យាសាងសង់គម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ ជំហានទី៤ ត្រូវបានចុះហត្ថលេខានៅទីក្រុងតូក្យូ ដោយឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ជាតំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក Katsuhisa KIMURA នាយកចាត់ចែងទូទៅក្រុមហ៊ុន TOA Corporation ។ រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ផងដែរថា គម្រោងនេះ មានទឹកប្រាក់សរុបប្រមាណ ៣០លានដុល្លាអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA ដែលនឹងចាប់ផ្តើមអនុវត្តគម្រោងនៅចុងខែវិច្ឆិកាឆ្នាំ២០១៨ខាងមុខ ។ គម្រោងដែលត្រូវអនុវត្ត

    October 26, 2018
  • បច្ចេកវិទ្យា

    នៅក្នុងដំណើរទស្សនកិច្ចសិក្សាលើទឹកដីប្រទេសចិន ជាមួយក្រុមហ៊ុនស្មាតហ្វូនដ៏ធំមួយគឺក្រុមហ៊ុន Oppo អ្នកសារព័ត៌មានកម្ពុជា យើងក៏ដូចជាអ្នកសារព័ត៌មានមកពីប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ បានទៅដល់ស្នាក់ការកណ្តាលរបស់ Oppo ហើយក៏បន្តដំណើរទៅកាន់រោងចក្រ Oppo ផ្ទាល់តែម្តង។ ក្រោយពីទៅដល់រោងចក្រផលិតស្មាតហ្វូនលើកដំបូង មានអារម្មណ៍ពិតជាធំអស្ចារ្យ ដោយរោងចក្រមួយនេះមានផ្ទៃដីធំហំដល់ទៅ20ម៉ឺនម៉ែត្រការ៉េឯណោះ។ តាមការអោយដឹងពីតំណាងក្រុមហ៊ុន Oppo បានអោយដឹងដែរថា ក្នុងមួយថ្ងៃគេអាចផលិតស្មាតហ្វូនដល់ទៅ 6000 គ្រឿងឯណោះ ដែលមានបុគ្គលិកប្រមាណ 2ម៉ឺននាក់ ហើយសម្រាប់ការផលិតស្មាតហ្វូន 3ម៉ឺនគ្រឿង គឺក្រុមហ៊ុនបានដកយក 100គ្រឿងដើម្បីធ្វើតេស្តដូចជា Drop Test និងតេស្តលើបច្ចេកវិទ្យាផ្សេងៗមុនធ្វើការចែកចាយ។ គួរបញ្ជាក់ផងដែរថានេះជាលើកទី1ហើយដែលក្រុមហ៊ុនស្មាតហ្វូន Oppo បានរៀបចំដំណើរទស្សនកិច្ចសិក្សាសម្រាប់អ្នកសារព័ត៌មានទៅកាន់ស្នាក់ការធំនិងរោងចក្រផ្ទាល់របស់ Oppo នៅក្នុងទីក្រុងសិនជិន ប្រទេសចិន៕

    October 26, 2018