- Khmernote Media
- PR
ដើម្បីឆ្លើយតបទៅនឹងតម្រូវការដ៏ធំធេងសម្រាប់ចំណេះជំនាញក្នុងការវិនិយោគក្នុងវិស័យហិរញ្ញវត្ថុ និងការរីកចម្រើនជាបន្តបន្ទាប់នៃទីផ្សារហិរញ្ញវត្ថុកម្ពុជា ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បានរៀបចំសិក្ខាសាលាថ្មីមួយទៀតក្រោមប្រធានបទ “ការជួញដូរឧបករណ៍និស្សន្ទប្រកបដោយប្រសិទ្ធភាព” ដែលត្រូវបានភ្ជាប់ជាមួយគោលបំណងសំខាន់ក្នុងការផ្តល់ដល់សិក្ខាកាមនូវចំណេះដឹង និងជំនាញវិនិយោគ ក៏ដូចជាការយល់ដឹងអំពីទីផ្សារហិរញ្ញវត្ថុ ដែលវិនិយោគិននឹងត្រូវការក្នុងការវិនិយោគឱ្យបានត្រឹមត្រូវ។ សិក្ខាសាលានេះ បានប្រព្រឹត្តិទៅនាថ្ងៃទី 27 ខែតុលា ឆ្នាំ 2018 នៅសណ្ឋាគារភ្នំពេញ ហើយគឺជាគំនិតផ្តួចផ្តើមមួយទៀតរបស់ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ដែលបានប្តេជ្ញាចិត្តក្នុងការផ្តល់នូវការអប់រំមិនឈប់ឈរនៅទូទាំងប្រទេសកម្ពុជា។ វាគ្មិនពីររូប គឺលោកបណ្ឌិត ម៉ម សារិទ្ធ ដែលជាសាស្រ្តាចារ្យ និងសមាជិកក្រុមប្រឹក្សាវិទ្យាសាស្រ្តនៃសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក
October 30, 2018 - បច្ចេកវិទ្យា
ក្នុងអំឡុងខែកញ្ញា និងខែតុលា គឺជាខែ ដែលក្រុមហ៊ុនទូរស័ព្ទ សំរុកចេញស្មាតហ្វូនថ្មីៗរបស់ខ្លួន ដើម្បីប្រកួតប្រជែងនៅលើទីផ្សារ ចំណែកឯក្រុមហ៊ុន Google ក៏មិននៅស្ងៀមដែរ គឺបញ្ចេញស្មាតហ្វូន២ម៉ូដែលរបស់ខ្លួន Pixel 3 និង Pixel 3 XL។ គ្រាន់តែស្មាតហ្វូនត្រកូល Pixel បង្ហាញខ្លួន ហាក់ធ្វើឲ្យមហាជនជាច្រើនមានការខកចិត្តយ៉ាងខ្លាំង ខណៈក្រុមហ៊ុនទូរស័ព្ទមួយចំនួន ខំប្រឹងកែសម្រួលក្បាលឆកឲ្យតែតូច ឯក្រុមហ៊ុនខ្លះលុបបំបាត់ក្បាលឆកទៀតផង បែរជាក្រុមហ៊ុន Google មកបំពាក់ក្បាលឆកយ៉ាងធំនៅលើ Pixel 3 XL។ អស់ពីធ្វើឲ្យ Fan ខកចិត្ត ស្រាប់តែពេលថ្មីៗនេះ មានអ្នកប្រើ
October 30, 2018 - PR
ហាងទំនិញមកពីសហរដ្ឋអាមេរិក ដែលដំណើរការនៅប្រទេសនានាជុំវិញពិភពលោក Circle K ចុះហត្ថលេខាលើកិច្ចព្រមព្រៀងចែកចាយផ្តាច់មុខជាមួយក្រុមហ៊ុនCellcard។ ការចាប់ដៃគូជាមួយហាង Circle K នេះ គឺដើម្បីចែកចាយស៊ីមកាតសែលកាត ក៏ដូចជាអនុញ្ញាតឱ្យហាង Circle K ចូលរួមក្នុងយុទ្ធនាការឌីជីថលរបស់ សែលកាត ដើម្បីបង្កើនការយល់ដឹងពីក្រុមហ៊ុន franchise នេះឲ្យបានកាន់តែច្បាស់។ អ្នកតំណាងហាង Circle K បាននិយាយថា៖ «ពួកយើងរីករាយក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុន Cellcard ពួកយើងមានអារម្មណ៍ថា Cellcard គឺស័ក្តិសមនឹងហាង Circle K។ ក្រុមហ៊ុន Cellcard មិនត្រឹមតែជាក្រុមហ៊ុនខ្មែរក្នុងស្រុកតែមួយប៉ុណ្ណោះទេ តែការប្តេជ្ញាចិត្តក្នុងការផ្តល់ជូនប្រជាជនកម្ពុជានូវការភ្ជាប់ទំនាក់ទំនងដ៏ល្អ ក៏ដូចជាការទទួលស្គាល់ពីអន្តរជាតិថាជាក្រុមហ៊ុនឈានមុខគេលើបណ្តាញទូរគមនាគមន៍
October 30, 2018 - អន្តរជាតិ
កាលពីព្រឹកថ្ងៃចន្ទកន្លងទៅនេះ យន្តហោះដឹកអ្នកដំណើររបស់ឥណ្ឌូនេស៊ីម៉ាក Lion Air Flight JT 610 បានធ្លាក់ចូលទៅក្នុងសមុទ្រ បន្ទាប់ពីយន្តហោះមួយបានហោះខុសផ្លូវ ហើយអ្នកដំណើរ ១៨៩ នាក់មិនសង្ឃឹមថាមានជីវិតឡើយ។ តាមក្រុមការងារគ្រប់គ្រងការហោះហើរបានឲ្យដឹងថា គេពុំទទួលបានសញ្ញាគ្រោះថ្នាក់ណាមួយមុនពេលយន្តហោះនេះធ្លាក់នោះទេ ហើយវាបានធ្លាក់ចុះយ៉ាងលឿនក្រោយចេញដំណើរបាន ១៣ នាទី ខណៈដែលប្រតិបត្តិការណ៍ហោះហើរនៅបន្តជាធម្មតា។ អ្វីដែលជាការកត់សម្គាល់គ្រោះថ្នាក់នេះមិនមែនជាលើកទី ១ ទេ សម្រាប់ឥណ្ឌូនេស៊ីព្រោះតាមរបាយការណ៍បានបង្ហាញថា កាលពីឆ្នាំ ២០១៣ កន្លងទៅយន្តហោះរបស់ក្រុមហ៊ុន Lion Air ក៏ធ្លាប់ធ្លាក់ម្តងដែរ តែពេលនោះវាមិនបានបង្កឲ្យអ្នកណាម្នាក់ស្លាប់នោះទេ និងក្នុងឆ្នាំ ២០០៤ ធ្លាប់មានគ្រោះថ្នាក់ម្តងដែរ និងបានសម្លាប់មនុស្ស ២៥
October 30, 2018 - បច្ចេកវិទ្យា
កាលពីម្សិលមិញនេះ ក្រុមហ៊ុនស្មាតហ្វូនដ៏ល្បីខាងល្បឿន គឺក្រុមហ៊ុន OnePlus បានដាក់បង្ហាញជាផ្លូវការនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន OnePlus 6T ដែលជាកំណែ Update ថ្មីពី OnePlus 6។ 6T បានកែប្រែរូបរាងបន្តិចបន្តួច និងបន្ថែមបច្ចេកវិទ្យាចុងក្រោយថ្មីៗពីលើ 6 ប៉ុន្តែនៅរក្សាតម្លៃដដែល។ ខាងក្រោមនេះគឺជាចំណុចពិសេសៗទាំង 6 ដែលធ្វើឲ្យ OnePlus 6T ខុសប្លែកពី OnePlus 6៖ 1. រូបរាង និងអេក្រង់៖ 6T នៅរក្សាទំហំ និងរូបរាងដែលដូច 6 ដែរ ដោយ
October 30, 2018 - អន្តរជាតិ
បន្ទាប់ពីមានហេតុការណ៍ដ៏គួរឲ្យរន្ធត់ ដោយជើងហោះហើរយន្តហោះ Lion Air របស់ឥណ្ឌូនេស៊ី ត្រូវបានរាយការណ៍ថាធ្លាក់ក្រោយពេលហោះចេញពីព្រលានក្នុងទីក្រុងចាកាតាប្រទេសឥណ្ឌូនេស៊ីនៅព្រឹកថ្ងៃចន្ទទី ២៩ខែតុលានេះ អូស្រ្តាលីបានចេញក្ដីប្រកាសហាមប្រាមពលរដ្ឋខ្លួន មិនឲ្យធ្វើដំណើរតាមជើងហោះហើរមួយនេះឡើយ។ ក្ដីប្រកាសនេះត្រូវបានធ្វើឡើងដោយរដ្ឋាភិបាលអូស្រ្តាលីភ្លាមៗ ក្រោយ Lion Air ក្នុងជើងហោះហើរលេខ JT-610 ជួបឧប្បតិ្តហេតុ ប៉ុន្តែយ៉ាងណាមិញ ការហាមប្រាមនេះនឹងត្រូវធ្វើការពិចារណាឡើងវិញម្ដងទៀត ក្រោយមានការស៊ើបអង្កេតពីមូលហេតុនៃការធ្លាក់ឲ្យបានច្បាស់។ គួរបញ្ជាក់ផងដែរថាយន្តហោះរបស់ Lion Air ប្រភេទ Boeing 737 Max 8 បានធ្វើដំណើរក្នុងជើងហោះហើរលេខ JT-610 ចេញពីទីក្រុងចាកាតាឆ្ពោះទៅកាន់រដ្ឋ Pangkal Pinang ភាគខាងជើងប្រទេសឥណ្ឌូនេស៊ី ប៉ុន្តែជាអកុសល យន្តហោះបានបាត់ការទាក់ទងជាមួយការគ្រប់គ្រងផ្លូវអាកាសនៅម៉ោងប្រហែល
October 30, 2018 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ គ្រោះថ្នាក់ធ្លាក់យន្តហោះនៅក្បែរទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ីបានកំពុងតែក្លាយជាប្រធានបទក្តៅសម្រាប់សារព័ត៌មានជាច្រើននៅជុំវិញពិភពលោក។ បើយោងតាមសារព័ត៌មាន Channelnewsasia បានចុះផ្សាយថា មានបុរសម្នាក់មានសំណាងនៅរស់មានជីវិត ព្រោះតែគាត់បានមកដល់ព្រលានយន្តហោះយឺតពេលធ្វើឲ្យយន្តហោះចេញចោលគាត់បាត់។ បុរសអាយុថ្លៃរូបនេះមានឈ្មោះថា Sony Setiawan ជាមន្ត្រីបម្រើការងារនៅក្នុងក្រសួងហិរញ្ញវត្ថុឥណ្ឌូនេស៊ី។ គាត់បានឲ្យដឹងថា ជាធម្មតាគាត់ត្រូវធ្វើដំណើរតាមយន្តហោះ ដែលបានធ្លាក់នោះជារៀងរាល់សប្តាហ៍ ហើយគាត់មិនដែលខកជើងហោះហើរម្តងណាទេ។ យ៉ាងណាក្តី នៅក្នុងថ្ងៃកើតហេតុ បញ្ហាស្ទះចរាចណ៍បានធ្វើឲ្យគាត់មកដល់ព្រលានយន្តហោះយឺតពេល និងត្រូវយន្តហោះចេញចោល។ មុនដំបូងគាត់មិនសប្បាយចិត្តទោះទេ ដែលត្រូវអង្គុយចាំជើងហោះហើរនៅម៉ោងបន្ទាប់នោះ តែបន្តិចក្រោយមកគាត់បានដឹងដំណឹងថា យន្តហោះដែលគាត់បានខកនោះបានធ្លាក់ចូលទៅក្នុងសមុទ្របាត់ហើយ ទើបគាត់គិតថា គាត់មានសំណាង។ តែគាត់ក៏បានស្រែកយំយ៉ាងខ្លាំងដែរ ព្រោះអាណិតជនរងគ្រោះទាំងអស់នៅក្នុងយន្តហោះនោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ channelnewsasia
October 30, 2018 - សង្គម
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថា នៅយប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងកាត់តភ្ជាប់បំពង់ចែកចាយទឹកថ្មីទំហំ ១៦០មម នៅលើផ្លូវលេខ ៦០d-១៥ ចាប់ពីផ្លូវលេខ ៦០d ដល់ផ្លូវលេខ៦០d-១៦ ស្ថិតនៅក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ចាប់ពីម៉ោង២០ និង០០នាទីយប់ រហូតដល់ម៉ោង២៤ និង០០នាទី ហើយការតភ្ជាប់នោះអាចធ្វើឲ្យគុណភាពទឹកមានភាពល្អក់កករក្នុងរយៈពេលខ្លី ក្រោយពេលកាត់ភ្ជាប់បំពង់ទឹកថ្មីរួច៕ អត្ថបទ៖ សេម
October 30, 2018 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ គិតមកទល់នឹងពេលនេះគេអាចរកឃើញសាកសពមនុស្សចំនួន ៦ នាក់ហើយ ក្នុងហេតុការណ៍ធ្លាក់យន្តហោះមួយគ្រឿងនៅក្នុង ប្រទេសឥណ្ឌូនេស៊ី ហើយក្រុមអ្នកជួយសង្គ្រោះបានបញ្ជាក់ថា ទំនងជាគ្មានអ្នកដំណើរណាម្នាក់នៅរស់មានជីវិតនោះទេ។ សូមរម្លឹកឡើងវិញថា កាលពីថ្ងៃចន្ទ ម្សិលមិញនេះមានយន្តហោះដឹកអ្នកដំណើររបស់ឥណ្ឌូនេស៊ីមួយគ្រឿងម៉ាក Lion Air flight JT 610 មានទិសដីហោះចេញពីទីក្រុង Pangkal Pinang បានធ្លាក់នៅជិតទីក្រុងចាកាតា បន្ទាប់ពីយន្តហោះនេះបានចេញដំណើរបានប្រមាណជា ១៣ នាទី។ យន្តហោះបានធ្លាក់ចូលទៅក្នុសមុទ្រ ដែលធ្វើឲ្យគេពិបាកក្នុងការជួយសង្គ្រោះ និងស្វែងរកជនដែលបានបាត់ខ្លួនណាស់។ ក្នុងយន្តហោះមួយនេះមានផ្ទុកមនុស្សសរុបចំនួន ១៨៩ នាក់ ហើយបើតាមការសន្និដ្ឋានរបស់ក្រុមអ្នកជួយសង្គ្រោះពួកគេទាំងអស់ទំនងជាមិនមានជីវិតរស់នោះទេ។ សូមបញ្ជាក់ផងដែរថាក្នុងចំណោម មនុស្សទាំង ១៨៩ នាក់នោះ
October 30, 2018 - អន្តរជាតិ
កាលពីពេលថ្មីៗនេះមានជនសង្ស័យម្នាក់ ដែលពាក់ព័ន្ធនឹងការផ្ញើគ្រាប់បែកគំរាមកំហែងឥស្សរៈជនជាន់ខ្ពស់នៅសហរដ្ឋអាមេរិក ត្រូវបានគេចាប់ខ្លួនជាមួយនឹងភស្តុតាងគ្រាប់បែកចំនួន ១២ គ្រាប់។ ជនសង្ស័យត្រូវបានគេស្គាល់ថាមានឈ្មោះ Cesar Sayoc អាយុ៥៦ឆ្នាំ ជាម្ចាស់ក្រុមហ៊ុនជាច្រើន និងអ្នកគាំទ្រនយោបាយរបស់លោកប្រធានាធិបតីអាមេរិក Donald Trump។ រហូតមកទល់នឹងពេលនេះជនសង្ស័យត្រូវបានគេឃុំខ្លួន និងធ្វើការសាកសួរព័ត៌មានមួយចំនួនជុំវិញការប្រព្រឹត្តិសកម្មភាពមួយនេះ។ ទន្ទឹមគ្នានេះដែរមានមហាជនជាច្រើនបានមានចម្ងល់ថា តើគេអាចចាប់ខ្លួនបុរសម្នាក់នេះបានដោយរបៀបណា? បើយោងតាមសារព័ត៌ CNN បានចុះផ្សាយថា ប៉ូលិសអាមេរិកបានបើកការស៊ើបអង្កេតករណីនេះក្រោយមានពាក្យបណ្ដឹងមួយជុំវិញសកម្មភាពបំផ្ទុះគ្រាប់បែក និងភិនភាគរបស់ជនសង្ស័យ។ ហើយប៉ូលិបានប្រើប្រាស់ការពិសោធន៍ DNA និងស្នាមម្រាមដៃ ដែលមាននៅលើប្រអប់ដាក់គ្រាប់បែកនោះជាមូលដ្ឋានក្នុងការស្វែងជនសង្ស័យ។ ក្រោយមកគេបានស្វែងរកទីទាំងរបស់ជនសង្ស័យតាមរយៈបណ្តាញទូរស័ព្ទ ដែលគេកំពុងតែប្រើប្រាស់។ បន្ទាប់ពីចាប់ខ្លួនជនសង្ស័យគេបានរកឃើញថា ស្នាមម្រាមដៃរបស់គេគឺជាស្នាមម្រាមដៃនៅលើប្រអប់ដាក់គ្រាប់បែកនោះតែម្តង។ ពេលនេះគេកំពុងតែបើកការស៊ើបអង្កេតពិសេសមួយ ដើម្បីស្វែងរកជនដែលពាក់ព័ន្ធក្នុងករណីនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖
October 30, 2018









