- Khmernote Media
- កីឡា
ខ្សែបម្រើ Aaron Ramsey អាចនឹងចាកចេញពីក្លឹបកាំភ្លើងធំ Arsenal នៅក្នុងពេលបញ្ចប់រដូវកាលនេះ បន្ទាប់ពីក្លឹបបានប្រាប់ខ្សែបម្រើសញ្ជាតិវេលស៍រូបនេះដោយផ្ទាល់ថា៖ ក្លឹបនឹងមិនផ្ដល់កុងត្រាថ្មីឲ្យរូបគេទេ។ កុងត្រារបស់ខ្សែបម្រើ Aaron Ramsey ជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal នឹងបញ្ចប់នៅចុងរដូវកាលនេះ ហើយការពិភាក្សាបន្ដកុងត្រាថ្មីរវាង Ramsey និង Arsenal ពុំអាចឈានទៅមុខ ដូច្នោះរដូវកាលនេះអាចជារដូវកាលចុងក្រោយរបស់ខ្សែបម្រើ Aaron Ramsey ជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal ហើយ Ramsey អាចនឹងចាកចេញពីក្លឹបដោយឥតគិតថ្លៃនៅពេលកុងត្រារបស់គេនិង Arsenal បានបញ្ចប់។ Ramsey បានដឹងថា Arsenal សម្រេចចិត្តមិនផ្ដល់កុងត្រាថ្មីឲ្យរូបគេតាមរយៈពេលភ្នាក់ងារផ្ទាល់របស់ Ramsey
November 1, 2018 - កីឡា
លោក Arsene Wenger នឹងប្រកាសចូលខ្លួនមកធ្វើជាគ្រូបង្វឹកវិញនៅក្នុងដើមឆ្នាំ 2019 ខាងមុខនេះ ប៉ុន្ដែគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបញ្ជាក់ថានឹងមិនត្រលប់ទៅដឹកនាំក្លឹបនៅ Premier League ឡើយ។ លោក Arsene Wenger បានចាកចេញពីដំណែងគ្រូបង្វឹករបស់ក្លឹបកាំភ្លើងធំ Arsenal នៅក្នុងពេលបញ្ចប់រដូវកាលមុន ក្រោយពេលរួមរស់និងដឹកនាំក្លឹបកាំភ្លើងធំ Arsenal អស់រយៈពេល 22 ឆ្នាំ។ គ្រូបង្វឹកវ័យ 69 ឆ្នាំរូបនេះកំពុងមានទំនាក់ទំនងជាមួយនឹងក្លឹបអធិរាជសរ Real Madrid ខណៈដែលកៅអីគ្រូបង្វឹកនៅឯ Real Madrid កំពុងទំនេរក្រោយពេលលោក Julen Lopetegui ត្រូវបានបណ្ដេញចេញកាលពីថ្ងៃច័ន្ទកន្លងទៅ។ ប៉ុន្ដែចូលរូមមកដឹកនាំ Real
November 1, 2018 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ បន្ទាប់ពីយន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុន Lion Air បានធ្លាក់ចូលទៅក្នុងសមុទ្រប្រទេសឥណ្ឌូនេស៊ីមក ពេលនេះលោកនាយកបច្ចេកទេសហោះហើរនៃក្រុមហ៊ុនមួយនេះត្រូវបានបញ្ឈប់ពីការងារភ្លាមៗ។ ការសម្រេចបញ្ឈប់ការងាររបស់នាយបច្ចេកទេសរបស់ក្រុមហ៊ុន Lion Air គឺលោក Muhammad Asif ត្រូវបានធ្វើឡើងភ្លាមៗ ក្រោយមានការបញ្ជាដោយផ្ទាល់ពីក្រសួងដឹកជញ្ជូនឥណ្ឌូនេស៊ី។ យ៉ាងណាក្តី ការបញ្ឈប់ការងាររបស់លោក Muhammad Asif នេះ អាចជាការបញ្ឈប់បណ្តោះអាសន្ន ព្រោះលោកអាចនឹងអនុញ្ញាតអោយចូលធ្វើការងារវិញ ប្រសិនបើការស៊ើបអង្កេតរកឃើញថា ការធ្លាក់យន្តហោះមិនមែនជាកំហុសរបស់គាត់។ គួររម្លឹកជូនថា កាលពីព្រឹកថ្ងៃចន្ទកន្លងទៅនេះ យន្តហោះ Boeing 737 Max 8 របស់ក្រុមហ៊ុន Lion Air បានធ្លាក់ចូលក្នុងសមុទ្រ
November 1, 2018 - សង្គម
នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ នេះ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបើកបររថយន្តធុនធ្ងន់ នៅអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកនៃក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្នុងឱកាសនោះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី ក៏បានលើកឡើងពីកម្មវិធីទូរស័ព្ទថ្មីមួយមានឈ្មោះថា Road Care App ដែលអាចទាញយកមកប្រើប្រាស់បាននៅលើទូរសព្ទដៃបាន ហើយកម្មវិធីនេះអាចឱ្យប្រជាពលរដ្ឋថតរូបភាពជង្ហុគសំបុកមាន់នានា ផ្ញើមកក្រុមការងារបច្ចេកទេសក្រសួង ហើយក្រោយមកក្រុមការងារក្រសួងនឹងចុះត្រួតពិនិត្យ និងជួសជុលភ្លាមៗ ដើម្បីបង្ការកុំឱ្យរីករាលដាលកាន់តែធំ ដែលអាចបង្កគ្រោះថ្នាក់ចរាចរដល់អ្នកធ្វើដំណើរ។ កម្មវិធី Road Care App នេះគ្រោងនឹងដាក់ឱ្យប្រើប្រាស់នៅមុនដំណាច់ ឆ្នាំ២០១៨ខាងមុខ៕ អត្ថបទ៖ សេម រូបភាព៖
November 1, 2018 - បច្ចេកវិទ្យា
OnePlus 6T បានប្រកាសបង្ហាញខ្លួនជាផ្លូវការកាលពីថ្ងៃទី 29 ខែតុលាកន្លងទៅ ហើយពេលនេះស្មាតហ្វូនកំពូលល្បឿនមួយនេះ ក៏បានដាក់លក់ជាផ្លូវការហើយនៅក្នុងសហរដ្ឋអាមេរិក ដោយក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទ T-Mobile។ គេសង្កេតឃើញថា អ្នកគាំទ្រជាច្រើនទៅតម្រង់ជួររង់ចាំទិញ OnePlus 6T នេះ គឺច្រើនជាងកាលពីពេល ដែល iPhone ជំនាន់ថ្មីដាក់លក់ទៅទៀត។ អ្វីដែលពិសេសនោះ អតិថិជនអាចនឹងទទួលបានការបញ្ចុះតម្លៃ រហូតដល់ 300$ សម្រាប់ការប្ដូរទូរស័ព្ទ OnePlus ស៊េរីចាស់របស់អ្នក យក OnePlus 6T នេះ ដោតតម្លៃដើម 580$ នឹងសល់ត្រឹមតែ 280$ ប៉ុណ្ណោះ
November 1, 2018 - សង្គម
កាលពីពេលកន្លងទៅថ្មីៗនេះ មានការចែកចាយនៅលើបណ្តាញសង្គមទាក់ទងនឹងករណីលូដ៏ធំមួយនៅគល់ស្ពានអាកាសក្បាលថ្នល់ ស្រាប់តែប្រែជាប្រហោងបាត់គំរបបាត់ ធ្វើឲ្យអ្នកដំណើរនៅលើដងផ្លូវនោះមានការព្រួយបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពបើកបររបស់ពួកគាត់។ ទាក់ទងនឹងករណីនេះ មន្ទីរសាធារណការ និងដឹកជញ្ជូន បានធ្វើការបញ្ជាក់កាលពីម្សិលមិញថា គំរបដែកអណ្តូងលូនៅក្បែរអាកាសក្បាលថ្នល់នោះត្រូវបានចោរលួចកាលពីយប់ថ្ងៃទី៣០ ខែតុលា បាត់ ទើបបណ្តាលឲ្យប្រហោងបែបនេះ ហើយកាលពីរសៀលម្សិលមិញនេះក្រុមការងារមន្ទីរសាធារណការបានធ្វើការជួយជុលគំរបលូរួចរាល់ហើយ៕ អត្ថបទ៖ សេម រូបភាព៖ មន្ទីរសាធារណការ និងដឹកជញ្ជូន
November 1, 2018 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ ក្នុងចំណោមជនរងគ្រោះទាំង១៨៩នាក់ ដែលបានស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះនៅឥណ្ឌូនេស៊ី ត្រូវបានគេរកមើលឃើញថា មានទារកម្នាក់ដែលទើបនឹងមានអាយុ១៥ ខែ ក៏បានស្លាប់បាត់បង់ជីវិតដែរ។ តាមព័ត៌មានរបស់អ្នកដំណើរបានបង្ហាញថា ទារកអាយុ ១៥ ខែនេះ ធ្វើដំណើរជាមួយនឹងឪពុកជនជាតិឥណ្ឌូនេស៊ីម្នាក់ ដែលមានឈ្មោះថា Rizal Gilang Sanusi Putra អាយុ២៦ឆ្នាំ និងម្តាយមានឈ្មោះថា Wita Seriani និងមានអាយុ២៦ឆ្នាំ ដូចគ្នា។ តាមរបាយការណ៍បានបង្ហាញថា ប្តីប្រពន្ធរួមទាំងកូនតូចមួយនេះ បានធ្វើដំណើរទៅលេងសាច់ញាតិ តែជាអកុសលមិនទាន់បានទៅដល់ផង ក៏ស្រាប់តែជួបគ្រោះថ្នាក់ធ្លាក់យន្តហោះតែម្តង។ មនុស្សមួយគ្រួសារនេះ ត្រូវបានគេចាត់ទុកថា ជនរងគ្រោះដែលកំសត់បំផុត ព្រោះសមាជិកក្នុងគ្រួសារទាំងអស់ត្រូវបានស្លាប់ រួមជាមួយនឹងទារកតូចមួយដែលមានអាយុទើប ១៥
November 1, 2018 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ គ្រោះថ្នាក់ធ្លាក់យន្តហោះនៅឥណ្ឌូនេស៊ីនៅតែជាប្រធានបទ ដែលគេលើកមកជជែក និងសិក្សាអំពីមូលហេតុពិតប្រាកដនាំឲ្យមានគ្រោះថ្នាក់មួយនេះ។ សាធារណៈជនទូទៅ និងអ្នកជំនាញជាច្រើនបានកើតមានចម្ងល់យ៉ាងខ្លាំងថា ហេតុអ្វីបាននេះជាយន្តហោះរបស់ក្រុមហ៊ុន Lion Air មួយគ្រឿងនេះធ្លាក់ បន្ទាប់ពីហោះហើរបាន១៣នាទី និងគ្មានបង្ហាញសញ្ញាគ្រោះថ្នាក់ដូចនេះទៅវិញ ព្រោះយន្តហោះមួយគ្រឿងនេះជាយន្តហោះថ្មី ទើបនឹងប្រើប្រាស់បាន ២ ខែ និងធ្វើដំណើរបានត្រឹមតែ ៨០០ ម៉ោងប៉ុណ្ណោះ។ រហូតមកទល់នឹងពេលនេះ មូលហេតុពិតប្រាកដនៅតែស្ថិតក្នុងភាពស្រពេចស្រពិល តែគេបានរកឃើញភាពមិនប្រក្រតីមួយចំនួនមុនពេលវាបានធ្លាក់ចុះ។ តាមស្ថិតិនៃការហោះហើរបានបង្ហាញថា យន្តហោះបានធ្លាក់ចុះបន្តិចនៅពេលវាហោះហើរបាន ២១ វិនាទី ហើយល្បឿន និងការធ្លាក់ចុះនេះគឺមិនស្របគ្នាទាល់តែសោះ ព្រោះជាធម្មតាយន្តហោះដែលកំពុងហោះឡើងត្រូវបានមានល្បឿនលឿនមួយ និងមិនមានការធ្លាក់ចុះនោះទេ។ អ្នកជំនាញបានរកឃើញដែរថា យន្តហោះនេះបានហោះហើរតាមប្រព័ន្ធហោះហើរស្វ័យប្រវត្តិរបស់យន្តហោះរហូតដល់វាធ្លាក់ចុះ ដោយពុំមានការកែសម្រួល ឬបញ្ជាបន្ថែមពីអ្នកបើកយន្តហោះនោះទេ
October 31, 2018 - កីឡា
ខ្សែប្រយុទ្ធ Wilfried Zaha របស់ក្លឹប Crystal Palace បានបង្ហាញពីអារម្មណ៍ដ៏រន្ធត់នៃការគំរាមសម្លាប់បង្ហោះទៅលើបណ្ដាញសង្គម Instagram បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះបានសុតបញ្ចូលទីតាមស្មើក្លឹបកាំភ្លើងធំ Arsenal ដោយលទ្ធផល 2-2 កាលពីថ្ងៃអាទិត្យកន្លងទៅ។ ក្នុងសារគំរាមសម្លាប់និងរើសអើងដែលអតីតខ្សែប្រយុទ្ធរបស់ក្លឹបបិសាចក្រហម Manchester United នេះទទួលបាននោះគឺដោយសារតែ Zaha ត្រូវគេចោទប្រកាន់ថាធ្វើពុតជាដួលនៅក្នុងតំបន់គ្រោះថ្នាក់ដើម្បីទទួលបានបាល់ Penalty សុតតាមស្មើក្លឹបកាំភ្លើងធំ Arsenal នៅចុងម៉ោងនៃការប្រកួត។ ការប៉ះទង្គិចរបស់ Zaha ជាមួយនឹងខ្សែបម្រើ Xhaka នោះ នៅក្នុងបទសំភាសន៍ Xhaka ក៏ទទួលស្គាល់ថា៖ គ្រាប់បាល់ Penalty នោះ Zaha សមនឹងទទួលបានដោយសារតែរូបនេះបានយកជង្គង់ទៅប៉ះជាមួយនឹង Zaha
October 31, 2018 - សង្គម
យោងតាមការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជាកំពុងបន្តទទួលឥទ្ធិពលពីខ្យល់ ដែលបក់មកពីទិសខាងកើត ហើយខ្យល់មូសុងឦសានក៏ចាប់ផ្តើមមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជាផងដែរ ដែលនឹងធ្វើឲ្យអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជាយើងប្រែប្រួលដូចខាងក្រោម៖ អត្ថបទ៖ សេម
October 31, 2018









