- Khmernote Media
- អន្តរជាតិ
ចិន៖ បុរសជនជាតិចិនម្នាក់បានសម្រេចលក់កូនស្រីអាយុ១០ថ្ងៃរបស់ខ្លួនឲ្យទៅគេក្នុងតម្លៃ ៥,៧៤០ ដុល្លារ ព្រោះតែគាត់មិនស្រលាញ់កូនស្រីទាល់តែសោះ និងចង់បានតែកូនប្រុស។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Zhejiang ភាគខាងជើងប្រទេសចិន ហើយបុរសជាឪពុករូបនេះមានឈ្មោះថា Xiaohui ។ ក្រោយពីបានលក់កូនស្រីរបស់ខ្លួនឲ្យទៅគេរួច បុរសរូបនេះមិនព្រមឲ្យម្តាយបង្កើតរបស់គាត់ចូលលេងក្នុងផ្ទះទាល់តែសោះ ដោយពេលម្តាយមកលេង និងចង់មើលមុខចៅ គាត់តែប្រាប់ថារវល់អីចេះ អីចុះរហូត។ ដោយមានការសង្ស័យទើបស្រីជាម្តាយរបស់លោក Xiaohui បានប្តឹងប៉ូលិស ហើយធ្វើឲ្យរឿងនេះបែកធ្លាយការពិតនេះតែម្តង។ នៅមុខប៉ូលិសលោក Xiaohui បានសារភាពថា គាត់ពិតជាបានលក់កូនស្រ្តីរបស់គាត់ឲ្យទៅគេមែន ព្រោះគាត់មានកូនស្រីអាយុ ១០ឆ្នាំម្នាក់រួចមកហើយ ទើបគាត់មិនចង់បានកូនស្រីម្នាក់ទៀតទេ និងសម្រេចលក់កូនស្រីនេះចោលតែម្តង។ ពេលនេះលោក Xiaohui ត្រូវបានប៉ូលិសធ្វើការឃាត់ខ្លួនដើម្បីធ្វើការអប់រំ ហើយកូនស្រីនោះក៏ត្រូវបានគេរកឃើញ
November 2, 2018 - អន្តរជាតិ
ជាទូទៅនៅពេល ដែលអ្នកបានដឹងថា អ្នកណាម្នាក់មានប្រាក់ចំណូលច្រើននោះអ្នកប្រាកដជាគិតថា គេម្នាក់នោះជាអ្នកមានហើយ។ តែក្នុងករណីខ្លះ ដែលមានចំណូលច្រើនមិនប្រាកដថា សល់លុយច្រើននោះទេ ព្រោះពួកគេត្រូវចំណាយទៅវិញក៏ច្រើនដែរ។ ជាក់ស្តែងយោងតាមសារព័ត៌មាន CNBC បានចុះផ្សាយពីជីវិតរបស់ស្រ្តីវ័យ ៣០ ម្នាក់ដែលមានប្រាក់ចំណូល ១០ ម៉ឺនដុល្លារក្នុងមួយឆ្នាំ តែនាងមិនមានអារម្មណ៍ថា នាងជាអ្នកមាននោះទេ។ ស្រ្តីរូបនេះមានឈ្មោះថា Gaby Dunn នាងជាអ្នកសរសេរសៀវភៅ ជាអ្នកផលិតកម្មវិធីទូរទស្សន៍លក់ និងការរកប្រាក់តាមរយៈការបង្កើតវីដេអូបង្ហោះក្នុង Youtube ជាដើម។ នៅពេលដែលគេសួរថា តើប្រាក់ចំណូលប្រមាណជា ១០ ម៉ឺនដុល្លារក្នុងមួយឆ្នាំ អាចធ្វើឲ្យនាងក្លាយជាអ្នកមានដែរឬទេ? នាងបានឆ្លើយវិញថា នាងមិនមានអារម្មណ៍ថា នាងជាអ្នកមាននោះទេ ត្បិតនាងអាចសន្សំលុយបានតិចតួចប៉ុណ្ណោះ
November 2, 2018 - បច្ចេកវិទ្យា
ក្រុមហ៊ុនចិន ស្មាតហ្វូត Xiaomi បានឆ្លៀតឱកាស នៅក្នុងព្រឹត្តិការណ៍របស់ OnePlus 6T ដោយបានចែកនូវម៉ាស៊ីនគិតលេខដល់អ្នកចូលរួម ហើយនៅលើប្រអប់ម៉ាស៊ីនគិតលេខនោះទៀត ក្រុមហ៊ុន Xiaomi បានសរសេរថា ” Do The Math “។ បើតាមការពិនិត្យមើលលើគណនី Twitter របស់ Poco India បានបង្ហាញថា Xiaomi Pocophone F1 បានប្រើប្រាស់បន្ទះឈីប Snapdragon 845 ដូចទៅនិង OnePlus 6T ដែរ ប៉ុន្តែតម្លៃរបស់
November 2, 2018 - អន្តរជាតិ
ក្រោយពីយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន Lion Air បានធ្លាក់នៅក្នុងសមុទ្រប្រទេសឥណ្ឌូនេស៊ីរួចមក សាច់ញាតិរបស់ជនរងគ្រោះជាច្រើនកំពុងរង់ចាំដំណឹងពិតប្រាកដចុងក្រោយអំពីជនរងគ្រោះ ពីព្រោះថាភាគច្រើននៃជនរងគ្រោះសរុបចំនួន ១៨៩ នាក់ នៅបាត់ខ្លួនមិនទាន់រកឃើញនោះទេ។ យ៉ាងណាក្តី គេបានឃើញតម្រុយខ្លះៗបញ្ជាក់ពីជនរងគ្រោះដូចជា៖ ‑គូស្នេហ៍អាថ៌កំបាង៖ ក្នុងគំនរបាក់បែកយន្តហោះគេបានរកឃើញស្រោមទូរស័ព្ទមួយ ដែលមានរូបគូស្នេហ៍មួយគូថតយ៉ាងផ្អែមល្ហែមជាមួយគ្នា។ គូស្នេហ៍ទាំងពីរនាក់នេះអាចនឹងស្លាប់ជាមួយគ្នា។ ‑ អ្នកបើកយន្តហោះដ៏មានបទពិសោធណ៍ម្នាក់៖ ក្នុងចំណោមជនរងគ្រោះទាំងអស់នោះ ក៏មានអ្នកបើកយន្តហោះម្នាក់ត្រូវបានគេកត់សម្គាល់ផងដែរ។ គាត់មានឈ្មោះថា Bhavye Suneja ជនជាតិឥណ្ឌា អាយុ ៣១ ឆ្នាំ មានបទពិសោធណ៍ធ្វើការតាំងពីឆ្នាំ ២០១១ មក និងធ្លាប់បើកបរបានប្រមាណជា ៦,០០០ ម៉ោង ហើយគាត់ទើបរៀបការ និងផ្លាស់មកធ្វើការនៅឥណ្ឌូនេស៊ីបាន
November 1, 2018 - PR
ភ្នំពេញ ថ្ងៃទី 31 តុលា ឆ្នាំ 2018 ៖ ក្រុមហ៊ុន Huawei បានរៀបចំកម្មវិធីសម្ពោធនិងធ្វើតេស្តកំពូលស្មាតហ្វូន Huawei ត្រកូល Mate20 ដ៏ពិសេសមួយ នៅសណ្ឋាគារលំដាប់កំពូល Rose Wood កាលពីថ្ងៃ 31 តុលា ដែលភ្ញៀវកិត្តិយសចូលរួម ទទួលបានបទពិសោធន៍ក្នុងការប្រើប្រាស់កំពូលស្មាតហ្វូន Huawei Mate20 និង Mate20 Pro ដំបូងគេបង្អស់នៅប្រទេសកម្ពុជា។ បន្ទាប់ពីការសម្ពោធនៅទីក្រុងឡុង កាលពីថ្ងៃ 16 តុលា កំពូលស្មាតហ្វូនត្រកូល Mate20
November 1, 2018 - អន្តរជាតិ
ក្លិនផោមពិតជាអាចផ្តល់នូវការរំខាន និងអាចធ្វើឲ្យអ្នកមានអារម្មណ៍ខ្មាស់អៀន ប្រសិនបើអ្នកផោមក្នុងពេល ដែលអ្នកកំពុងស្ថិតនៅក្នុងចំណោមមនុស្សជាច្រើន ឬពេលកំពុងណាត់ជួបមនុស្សពិសេសណាម្នាក់ជាដើម។ ដើម្បីដោះស្រាយបញ្ហានេះ ក្រុមអ្នកច្នៃម៉ូតមួយក្រុមបានកំពុងតែច្នៃម៉ូតខោខូវប៊យពិសេសមួយ ដែលការពារក្លិនផោមរបស់លោកបាន។ ខោខូវប៊យនេះមានតម្លៃថ្លៃបន្តិចអាចដល់ ១៣០ ដុល្លារ តែពេលអ្នកស្លៀកវាទៅ គឺអ្នកមិនចាំបាច់បារម្មណ៍រឿងក្លិនផោមទៀតនោះទេ ពោលគឺអ្នកអាចផោមបានតាមធម្មតាទោះស្ថិតនៅកន្លែងណាក៏ដោយ។ តាមអ្នកជំនាញបានប្រាប់ថា ខោខូវប៊យនេះមានភ្ជាប់ជាមួយនឹងខោខ្លីពិសេសមួយ ដែលធ្វើពីបន្ទះកាបូនសកម្ម ហើយវាមានប្រសិទ្ធភាពបំផុតក្នុងការស្រូបយកក្លិនផោមមិនឲ្យសាយភាយទៅក្រៅ។ យ៉ាងណាក្តី ខោនេះមិនទាន់មានលក់ជាផ្លូការនៅឡើងទេ តែនឹងមានវត្តមានក្នុងទីផ្សារក្នុងពេលឆាប់ៗខាងមុខនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ mirror
November 1, 2018 - អន្តរជាតិ
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មានការឡោមព័ទ្ធផ្ទះមួយកន្លែង ដើម្បីចាប់ជនសង្ស័យម្នាក់ ដែលជននេះគឺជាបក្សពួកមនុស្ស៨នាក់ដែលប៉ុនប៉ងធ្វើភេរវកម្ម។ ការចាប់ខ្លួន ធ្វើឡើងកាលពីវេលាម៉ោងជាង១០ព្រឹកថ្ងៃទី០១ វិច្ឆិកា នេះ ស្ថិតត្រង់ចំណុចផ្ទះលេខ184A ផ្លូវលេខ68R ក្នុងភូមិចំការឪឡឹក១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ របស់សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ។ សេចក្តីរាយការណ៍បន្តថា ជនសង្ស័យខាងលើ ឈ្មោះប៉េង រ៉ា អាយុ៤៨ឆ្នាំ ជាអ្នកធ្វើការ និងចាំដីឱ្យគេនៅម្តុំពេជ្រនិល ដែលការចាប់ខ្លួនគឺធ្វើឡើងតាមដីកា ។ បច្ចុប្បន្ន ជនសង្ស័យរូបនេះ ត្រូវបានបញ្ជូនទៅកាន់ក្រសួងផ្នែកភេរវកម្ម ដើម្បីចាត់ការតាមនីតិវិធី ។ គួររំលឹកថា កាលពីវេលាម៉ោង១រសៀលថ្ងៃទី០២
November 1, 2018 - សង្គម
រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ បានឲ្យដឹងថា ប្រេងសាំងធម្មតាក្នុងមួយលីត្រមានតម្លៃ ៤,០០០រៀល ចំណែកឯប្រេងម៉ាស៊ូតវិញមានតម្លៃស្មើរសាំងធម្មតាដែរ គឺ៤,០០០រៀលក្នុងមួយលីត្រដែរ ហើយតម្លៃនេះមានការធ្លាក់ចុះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១៥ថ្ងៃមុន ដែលប្រេងសាំងធម្មតាក្នុងមួយលីត្រតម្លៃ៤,២៥០រៀល និងប្រេងម៉ាស៊ូតក្នុងមួយលីត្រម្លៃ ៤,១៥០រៀល៕ អត្ថបទ៖ សេម
November 1, 2018 - កីឡា
លោកគ្រូ Lee Tae Hoon ដែលធ្លាប់ដឹកនាំក្រុមជម្រើសជាតិកម្ពុជាទាំងឈុតធំនិងឈុតយុវជនអស់កុងត្រាជាមួយសហព័ន្ធបាល់ទាត់កម្ពុជាហើយបន្ទាប់ពីបានធ្វើការនៅប្រទេសកម្ពុជាអស់រយះពេល ៧ឆ្នាំ។ លោក Lee Taehoon បាននិយាយថាលោកសូមអរគុណដល់កីឡាករក្រុមជម្រើសជាតិទាំងអស់ដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលដ៏លំបាកជាមួយលោក។ លោកក៏សូមអរគុណដល់កីឡាករវ័យក្មេង U-16 ដែលបាននៅជាមួយលោកតាំងពីខែមេសាឆ្នាំ 2017 រហូតដល់ថ្ងៃនេះ។ លើសពីនេះលោកសូមអរគុណដល់ប្រជាជនកម្ពុជារបស់យើងដែលបានគាំទ្រនិងបង្ហាញនូវក្តីស្រឡាញ់យ៉ាងច្រើនចំពោះបាល់ទាត់។ ការគាំទ្រនិងភាពរីករាយរបស់ពួកគេមានន័យយ៉ាងច្រើនសម្រាប់កីឡាកររបស់យើង។ ការចងចាំទាំងនេះនឹងនៅជាមួយលោកជានិច្ច។ អត្ថបទ៖ ប៊ុនហួរ
November 1, 2018 - កីឡា
អតីតខ្សែប្រយុទ្ធរបស់ក្រុម Manchester United កីឡាករ Zlatan Ibrahimovic និងកីឡាករ Wayne Rooney ត្រូវបានជាប់ឈ្មោសម្រាប់ពានរង្វាន់ MVP(កីឡាករល្អ) របស់ក្របខ័ណ្ឌ Major League Soccer។ ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស Rooney អាយុ 33 ឆ្នាំនិងខ្សែប្រយុទ្ធ Ibrahimovic វ័យ 37 ឆ្នាំរបស់ក្រុម LA Galaxy ត្រូវបានជាប់ឈ្មោះជាកីឡាករដែលលេងល្អបំផុតបន្ទាប់ពីរដូវកាលដំបូងរបស់គេនៅអាមេរិក។ គ្រាប់បាល់ចំនួន 12 គ្រាប់របស់កីឡាករ Rooney និងបញ្ចូនបាល់ចំនួន 7 លើកក្នុងការបង្ហាញខ្លួនចំនួន
November 1, 2018








