Khmernote Media
  • PR

    ភ្នំពេញ៖ អង្គការមូលនិធិសប្បុរសធម៌ព្រីនស៍ រៀល អ៊ីស្ទេត ឧបត្ថម្ភទឹកប្រាក់២៥០០០ដុល្លារ ដល់ការកសាងអគារសាលប្រជុំ និងទីចាត់កម្ពស់២ជាន់នៅសាលាចិន ហួរ ខៀវ ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដើម្បីដោះស្រាយបញ្ហាកង្វះខាតបន្ទប់ចាត់ការដល់លោកគ្រូ អ្នកគ្រូ ។ ក្នុងពិធីប្រគល់ថវិកាដល់សាលាចិន ហួរ ខៀវ ក្នុងខេ្តតកំពង់ស្ពឺ នាព្រឹកថ្ងៃទី ០៣ ខែវិច្ឆិកានេះ លោក ឈីវ គួរស៊ីញ ប្រធានសមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា និងជាប្រធានអង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត បានលើកឡើងថា ការឧបត្ថម្ភនូវអគារទីចាត់ការកម្ពស់ពីរជាន់ ដល់សាលា ហួរ ខៀវ

    November 4, 2018
  • កីឡា

    យោងតាមការចុះផ្សាយរបស់សារពត៌មាន The Sun បានឲ្យដឹងថា៖ ក្លឹបបិសាចក្រហម Manchester United មានបំណងចង់លក់ខ្សែបម្រើ Ander Herrera នៅក្នុងខែមករាខាងមុខនេះ ទោះបីជាតម្លៃខ្លួនរបស់ Herrera មានតម្លៃខ្លួនថោកយ៉ាងណាក៏ដោយ។ នេះគឺជាឆ្នាំក្រោយរបស់ Herrera ដែលស្នាក់នៅជាមួយនឹងក្លឹបបិសាចក្រហម Manchester United ខណៈដែលកុងត្រារបស់ខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះនឹងបញ្ចប់នៅក្នុងចុងឆ្នាំនេះ។ នៅក្នុងខែមករាខាងមុខនេះខ្សែបម្រើ Ander Herrera អាចនឹងមានសិទិ្ធដើរចេញពីក្លឹបបិសាចក្រហម Manchester United ហើយអាចរកក្លឹបថ្មីដោយខ្លួនឯងក្នុងទីផ្សារដោះដូរកីឡាកររដូវរងារខាងមុខនេះ។ ់ ជាមួយនឹងការចចាររវាងក្លឹបបិសាចក្រហម Manchester United និងខ្សែបម្រើ Ander Herrera ក្នុងការបន្ដកុងត្រាថ្មីហាក់ដូចជាគ្មានលទ្ធផលសម្រាប់ Herrera

    November 3, 2018
  • កីឡា

    លោក Pep Guardiola ដែលជាគ្រូបង្វឹករបស់ក្លឹបមេឃខៀវ Manchester City បានចេញមុខបដិសេធលើសារពត៌មានដែលបានចុះផ្សាយថារូបលោកកំពុងព្យាយាមចុះហត្ថលេខាទិញខ្សែប្រយុទ្ធ Lionel Messi ពីក្លឹបអ្នកមានបុណ្យ Barcelona។ លោក Pep Guardiola ធ្លាប់ធ្វើការជាមួយនឹងខ្សែប្រយុទ្ធ Lionel Messi ក្នុងកំឡុងពេលរូបលោកដឹកនាំក្លឹបអ្នកមានបុណ្យ Barcelona ហើយគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះក៏មានមនោសញ្ចេតនាជាច្រើនជាមួយនឹង Messi ផងដែរមុនពេល Pep Guardiola ចេញទៅដឹកនាំក្លឹប Bayern Munich។ នៅក្នុងបទសំភាសន៍ជាមួយនឹងសារពត៌មាន Standard Sport លោក Pep Guardiola បាននិយាយថា៖

    November 3, 2018
  • អន្តរជាតិ

    ខាងក្រោមនេះគឺជាភាពខុសប្រក្រតីទាំង ១០ ដែលអាចកើតមានលើរាងកាយរបស់លោកអ្នក និងជាសញ្ញាបង្ហាញថាលោកអ្នកអាចនឹងមានបញ្ហាខុសភាពធ្ងន់ធ្ងរផងដែរ។ ក្នុងករណីលោកអ្នកមានបញ្ហាទាំងនេះ សូមប្រញាប់រកដំណោះស្រាយជាបន្ទាន់៖ ១. បបូរមាត់ប្រេះ ឬស្ងួតខ្លាំង៖ បណ្តាលមកពីរាងកាយលោកអ្នកខ្វះនៅវីតាមីន B,A និង E។ លោកអ្នកគួរទៅជួបវេជ្ជបណ្ឌិត ឬព្យាយាមញ៉ាំអាហារដែលមានវីតាមីនទាំង ៣ ប្រភេទនេះឲ្យបានច្រើន។ ២. ជ្រុះរោមភ្នែក៖លោកអ្នកនឹងកើតមានជំងឺជ្រុះសក់ធ្ងន់ធ្ងរ។ ៣. ក្រចកផុយស្រួយ៖ លោកអ្នកកំពុងខ្វះជាតិកាល់ស្យូម ជាតិដែក ជាតិស័ង្កសី និងជាតិអ៊ីយ៉ូត។ ៤. បបូរមាត់ស្លេក៖ អាចបណ្តាលមកពីលោកអ្នកមានប្រតិកម្មជាមួយគ្រឿងសម្អាង ឬថ្នាំដុសធ្មេញ។ ៥. មុខឡើងក្រហមគ្មានមូលហេតុ៖ ជាសញ្ញាបង្ហាញថាលោកអ្នកអាចនឹងមានអការវិលមុខក្នុងពេលដ៏ឆាប់ខាងមុខ។ ៦. កែងជើងស្ងួត

    November 3, 2018
  • PR

    កាន់តែរីករាយទៀតហើយ ជាមួយកម្មវិធីប្រូម៉ូសិនដ៏ពិសេស សម្រាប់ពិព័រណ៍ទូរសព្ទ ពីក្រុមហ៊ុន vivo ដែលនឹងធ្វើការផ្តល់ជូន កាដូបន្ថែមជាច្រើន ចំពោះអតិថិជន តាមរយៈការជាវ ស្មាតហ្វូនណាមួយ ក្នុងចំនោមទាំង 5 ម៉ូឌែលនេះ រួមមាន V11, V11i, V9, Y81 និង Y81i។ទាំងនេះ ជាតម្លៃរបស់ទូរសព្ទនីមួយៗ ជាមួយកាដូបន្ថែមជូន៖ • vivo V11 តម្លៃ 399 ដុល្លារ ថែមជូន ដបទឹក, ដង Selfie, កាស Bluetooth,

    November 3, 2018
  • សង្គម

    យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរចុះផ្សាយថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ បានឲ្យដឹងថា ចំណូលបានពីការលក់សំបុត្រចូលទស្សនាអង្គរ រយៈពេល១០ខែកម្ពុជាទទួលបានចំនួន ៩៣,៩២៧,៩២៦ដុល្លារអាមេរិក។ នៅរយៈពេល១០ខែ ចាប់ពីខែមករាដល់ខែតុលា ឆ្នាំ២០១៨នេះ កម្ពុជាទទួលបានចំនួន ៩៣,៩២៧,៩២៦ដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ កើនឡើង ១១.៥៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៧ នេះតាមរបាយការណ៍ផ្លូវការរបស់គ្រឹះស្ថានអង្គរ ។ របាយការណ៍បញ្ជាក់ថា នៅរយៈពេល១០ខែដូចគ្នានេះ ភ្ញៀវទេសចរបរទេសចំនួន ២,០៩០,០៤៣នាក់ បានទិញបណ្ណចូលទស្សនាអង្គរ កើនឡើង ៧.៧ភាគរយ។ បើតាមរបាយការណ៍ ចំណូលដែលទទួលបានជិត៩៤លានដុល្លារនេះ រាជរដ្ឋាភិបាលបានដកចំនួន ៤,១៤០,០៨៦ដុល្លារ ឧបត្ថម្ភចូលមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីទ្រទ្រង់ដំណើរការពិនិត្យ និងព្យាបាលកុមារកម្ពុជា។ សូមជម្រាបថាបណ្ណចូលទស្សនាតំបន់អង្គរត្រូវបានបែងចែកជា៣ប្រភេទ៖

    November 3, 2018
  • អន្តរជាតិ

    ភ្នំពេញ៖ នៅវេលាម៉ោងជិត៦ព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីចោរឆក់កាបូបមួយបានកើតឡើង នៅចំណុចស្តុបផ្លូវ២៩៤ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន​ ហើយជនរងគ្រោះបានជិះដេញតាមក្រុមចោររហូតដល់ចំនុចកែងផ្លូវ៣០២ ក៏ត្រូវបក្ខពួក (អ្នក​បិទគូទ) ជិះតាមធាក់​ម៉ូតូ​ជនរងគ្រោះ បណ្តាលឲ្យដួលបោក​ក្បាលស្លាប់ នៅផ្លូវ៣០២​ មុខ​សាលាអន្តរជាតិ​ខេមប្រីត ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ តែម្តង។ បើតាមការបញ្ជាក់ពីស្ត្រីជាប្រពន្ធជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់និងប្តី បានជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BF-4859 ធ្វើដំណើរចេញពីផ្ទះបំណងទៅយកផ្កាមកលក់ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានជនសង្ស័យជិះម៉ូតូ២គ្រឿងបានជិះមកអែប ហើយធ្វើសកម្មភាពឆក់កាបូបរបស់គាត់តែម្តង។ ភ្លាមនោះគាត់បានស្រែកឆោឡោ “ចោរៗ” ដោយឃើញដូចនោះប្តីរបស់គាត់ក៏បន្ថែមល្បឿនជិះម៉ូតូដេញតាមរហូតដល់ចំណុចផ្លូវ៥១កែងផ្លូវ៣០២ មុខសាលាអន្តរជាតិខេមប្រីត ក៏ត្រូវបក្ខពួកចោរ (អ្នកបិទគូទ)

    November 3, 2018
  • អន្តរជាតិ

    ជប៉ុន៖ រដ្ឋាភិបាលជប៉ុន ដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី Shinzo Abe គ្រោងនឹងបើកផ្លូវទទួលយកពលករជាជនបរទេសជាច្រើននាក់បន្ថែមទៀត ដើម្បីឲ្យមកធ្វើការងារនៅក្នុងប្រទេសជប៉ុន តែយ៉ាងណាក្តី គម្រោងមួយនេះកំពុងស្ថិតនៅក្នុងភាពចម្រោងចម្រាស់ ព្រោះតែបញ្ហាកំណើនជនអន្តោប្រវេសន៍ និងវេនធ្វើការងារ។ ក្នុងសេចក្តីព្រាងច្បាប់របស់សមាជិករដ្ឋសភាមកពីគណបក្ស LDP របស់លោកនាយករដ្ឋមន្ត្រី Shinzo Abe គឺចង់បើកឱកាសឲ្យមានពលករមកធ្វើការនៅជប៉ុនជាច្រើនបន្ថែមទៀត ដើម្បីធ្វើការក្នុងវិស័យកសិកម្ម សំណង់ សណ្ឋាគារ និងថែទាំវេជ្ជសាស្ត្រជាដើម។ អ្នកដែលអាចទៅធ្វើការនៅជប៉ុនបានទាល់តែមានជំនាញពិតប្រាកដមួយចេះនិយាយជប៉ុន អាចធ្វើការបាន ៥ ឆ្នាំ លើកលែងតែអ្នកមានជំនាញខ្ពស់ៗគឺអាចធ្វើការលើសពី ៥ ឆ្នាំ ឬអាចសូមសិទ្ធរស់នៅទីនោះតែម្តង។ យ៉ាងណាក្តី គណបក្សប្រឆាំងបានជំទាស់ថា គោលនយោបាយមួយនេះនឹងធ្វើឲ្យជប៉ុនមានជនអន្តោប្រវេសន៍កាន់តែច្រើន ហើយការបែងចែកវេនធ្វើការងាររបស់ពួកគេជាបញ្ហាមួយដែរ។ មកទល់នឹងពេលនេះការពិភ្សាកំពុងតែបន្ត

    November 3, 2018
  • PR

    នៅព្រឹកថ្ងៃទី 02 ខែ វិច្ឆិកា ឆ្នាំ 2018 នេះ នៅផ្សារទំនើប អ៊ីអនម៉លសែនសុខស៊ីធី ក្រុមហ៊ុន iOne ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិលក់ធំជាងគេនូវផលិតផល Apple មានធានាត្រឹមត្រូវស្របច្បាប់ នៅក្នុងទីផ្សារប្រទេសកម្ពុជា iOne បានធ្វើប្រកាសលក់នូវទូរស័ព្ទដៃបីម៉ូដែលថ្មីរបស់ Apple គឺ iPhone Xs, iPhone Xs Max និង iPhone XR ជាផ្លូវការ។ ហេតុដូច្នេះ អតិថិជនកម្ពុជាទាំងអស់ ដែលនិយមគាំទ្រនូវផលិតផល Apple ជាពិសេស iPhone

    November 2, 2018
  • កីឡា

    ខ្សែប្រយុទ្ធ Luis Suarez មិនមានការព្រួយបារម្ភនោះទេប្រសិនបើក្លឹប Barcelona រកខ្សែប្រយុទ្ធថ្មីមកជំនួសដំណែងរូបគេ។ ខ្សែប្រយុទ្ធសញ្ជាតិបារាំង Antoine Griezmann ស្ទើរតែផ្ទេរមកកាន់ក្លឹបអ្នកមានបុណ្យ Barcelona ទៅហើយកាលពីដើមរដូវកាលនេះ ប៉ុន្ដែមិនដឹងមកពីមូលហេតុអ្វីធ្វើឲ្យខ្សែប្រយុទ្ធដែលជួយឲ្យបារាំងឈ្នះ World Cup 2018 នេះសម្រេចចិត្តបន្ដស្នាក់នៅជាមួយក្លឹប Atletico Madrid បន្ដទៀត។ កាលពីថ្ងៃអាទិត្យកន្លងទៅខ្សែប្រយុទ្ធ Luis Suarez បានសុតបញ្ចូលទី Hat-Trick ជួយឲ្យ Barcelona យកឈ្នះក្លឹបអធិរាជសរ Real Madrid ដោយលទ្ធផល 5-1 ក្នុងជំនួប El Clasico ក្នុងការប្រកួតពានរង្វាន់លីគកំពូល

    November 2, 2018