Khmernote Media
  • PR

    លោកអ្នកប្រាកដជាត្រូវការសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ដែលពោលពេញទៅដោយសោភ័ណភាព ភាពទាន់សម័យ , សន្សំសំចៃខ្ពស់ជាពិសេសនោះគឺគុណភាពនិងបច្ចេកវិទ្យាដ៏អស្ចារ្យតែម្តង។ យ៉ាងណាមិញ ផលិតផលសាមសុង គឺជាម៉ាកអេឡិចត្រូនិចមួយដែលមានឈ្មោះល្បីនិងទទួលបានការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ពីអ្នកប្រើប្រាស់ទូរទាំងពិភពលោកក៏ដូចជាក្នុងប្រទេសកម្ពុជាផងដែរ។ ដើម្បីលើកទឹកចិត្តដល់អ្នកប្រើប្រាស់ទាំងអស់ដែលតែងតែគាំទ្រផលិតផលអេឡិចត្រូនិចរបស់សាមសុងពេលនេះក្រុមហ៊ុនសាមសុង បានរៀបចំនូវកម្មវិធីពិសេសមួយគឺ “Super Deal Promo” សម្រាប់ រាល់ការទិញផលិតផលគ្រឿងអេឡិចត្រូនិចសាមសុង ដូចជា ទូរទស្សន៍ ទូរទឹកកក ម៉ាស៊ីនត្រជាក់ និង ម៉ាស៊ីនបោកសម្លៀកបំពាក់ ចាប់ពី ២ គ្រឿងឡើងទៅ នឹងមានការបង់រំលស់ ដោយគ្មានការប្រាក់ រហូតដល់ ១២ ខែ ជាមួយធនាគារឯកទេស អ៊ីអន (Aeon Specialized Bank)។

    November 5, 2018
  • កីឡា

    ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជាបានចាញ់ក្រុមជម្រើសជាតិហ្វូតសាលម៉ាឡេស៊ីដោយលទ្ធផល 10-0 ក្នុងការប្រកួតពានរង្វាន់ថ្នាក់អាស៊ាន AFF Futsal Championship 2018 នៅប្រទេសឥណ្ឌូនេស៊ីកាលពីពេលព្រឹកមិញ។ ទោះបីជាក្រុមជម្រើសជាតិហ្វូតសាលកម្ពុជាបានទទួលរងបរាជ័យក្រោមថ្វីជើងក្រុមជម្រើសជាតិហ្វូតសាលម៉ាឡេស៊ីដោយលទ្ធផលអាក្រក់ 10-0 ក៏ដោយ ប៉ុន្ដែក្រុមជម្រើសជាតិហ្វូតសាលកម្ពុជានៅតែមានឆន្ទៈក្នុងការលេងដដែលដោយតស៊ូលេងជាមួយនឹងម៉ាឡេស៊ីរហូតដល់បញ្ចប់ការប្រកួត។ ការប្រកួតពានរង្វាន់ថ្នាក់អាស៊ាន AFF Futsal Championship 2018 នៅប្រទេសឥណ្ឌូនេស៊ីនេះគឺជាការចាប់ផ្ដើមសារជាថ្មីរបស់ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជា បន្ទាប់ពីកម្ពុជាបានខកខានចូលរួមការប្រកួត Futsal ដណ្ដើមពានរង្វាន់អន្ដរជាតិអស់រយៈពេលជាច្រើនឆ្នាំ។ នេះជាឆ្នាំដំបូងដែលក្រុមជម្រើសជាតិហ្វូតសាលកម្ពុជាបានចូលរួមប្រកួតពានរង្វាន់អន្ដរជាតិ ក្រោយពេលសហព័ន្ធកីឡាហ្វូតសាលកម្ពុជាបានបង្កើតឡើងបានប៉ុន្មានឆ្នាំដើម្បីលើកស្ទួយវិស័យកីឡាហ្វូតសាលកម្ពុជាឲ្យរីកចម្រើនដូចបណ្ដារប្រទេសដទៃ។ បុត្រ ប្រភពរូបភាព៖ Cambodia Futsal

    November 5, 2018
  • អន្តរជាតិ

    លោក Mario Segale ដែលជាអ្នកបង្កើតហ្គេម Supper Mario ឬយុវជនខ្មែរទូទៅតែហៅថា តុក្កតាស៊ីផ្សិតនោះត្រូវបានគេរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតហើយ ខណៈដែលលោកមានអាយុ ៨៤ ឆ្នាំ។ លោក Mario Segale គឺជាជនជាតិអ៊ីតាលីកាត់អាមេរិក និងជាអ្នកជំនួញដ៏ជោគជ័យម្នាក់ផងដែរ។ លោក Mario Segale បានផ្តើមបង្កើតហ្គេម Supper Mario​ នៅក្នុងអំឡុងឆ្នាំ ១៩៨០ ហើយហ្គេមនេះទទួលបានការគាំទ្រខ្លាំងនៅអាមេរិក ហើយក្រោយមកទៀតវាក៏បន្តមានប្រជាប្រិយភាពខ្លាំងនៅតាមបណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោក។ សម្រាប់នៅក្នុងប្រទេសកម្ពុជា ហ្គេមតុក្កតាស៊ីផ្សិតគឺជាហ្គេមដ៏ពេញនិយមបំផុតមួយកាលពីជំនាន់ឆ្នាំ ១៩៩០ ។ ហ្គេមនេះត្រូវបានគេលក់ដាច់ប្រមាណជា ១២ លានដុំ

    November 5, 2018
  • PR

    កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ក្រុមហ៊ុន JCRI សហការណ៍ជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំពិធី សម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា មួយខ្នងពីរបន្ទប់ សម្រាប់អនុវិទ្យាល័យព្រះពុទ្ធមានសិរី ស្ថិតនៅភូមិទឹកថ្លា ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ គួររំលឹកផងដែរ កាលពីឆ្នាំ២០១៧ ក្រុមការងារ G fund បានគៀងគរថវិការតាមរយៈការប្រគុំតន្រ្តីដើម្បីយកទៅសាងសង់សាលារៀន ពេលនេះដូចការរំពឹងទុក G fund , លោក Ngoun Chan Davith , G PARK Energy Drink Cambodia,

    November 5, 2018
  • អន្តរជាតិ

    យោងតាមសារព័ត៌មានបរទេសបានរាយការណ៍ថា មានអ្នកមុជទឹកឥណ្ឌូនេស៊ីម្នាក់បានស្លាប់បាត់បង់ជីវិតក្នុងប្រតិ​បត្តិការស្វែងរក និងជួយសង្គ្រោះនៃការធ្លាក់យន្តហោះរបស់ក្រុមហ៊ុន LION AIR ។ អ្នកមុជទឹកដែលបានស្លាប់រូបនេះមានឈ្មោះថា Syachrul Anto និងមានអាយុ ៤៨ ឆ្នាំ។ បើយោងតាមភ្នាក់ងារជួយសង្គ្រោះ និងស្រាវជ្រាវជាតិឥណ្ឌូនេស៊ីបានឲ្យដឹងថា លោក Syachrul Anto បានសន្លប់បាត់បង់ស្មារតីក្នុងអំឡុងពេលធ្វើប្រតិបត្តិការ ហើយគេបានព្យាយាមបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យ តែជាអកុសល គាត់បានស្លាប់មុនពេលបញ្ចូនទៅដល់មន្ទីរពេទ្យ។ ការស្លាប់របស់អ្នកមុជទឹករូបនេះ ត្រូវបានគេចាត់ទុកថា ជាការពលីដ៏ធំធេញមួយសម្រាប់ប្រទេសជាតិ ហើយគាត់ទទួលបានការគោរពយ៉ាងខ្លាំងពីសំណាក់ប្រជាជនឥណ្ឌូនេស៊ី។ សូមបញ្ជាក់ថា ក្រោយមានការគ្រោះថ្នាក់ធ្លាក់យន្តហោះរបស់ក្រុមហ៊ុន LION AIR ចូលទៅក្នុងសមុទ្រនោះ ពេលនេះគេកំពុងតែព្យាយាមស្វែងរកសាកសពជនរងគ្រោះទាំង ១៨៩ នាក់ និងប្រអប់ខ្មៅរបស់យន្តហោះ៕

    November 5, 2018
  • អន្តរជាតិ

    ខេត្តព្រះសីហនុ-ជនសង្សយ័ជនជាតិ​ចិន​៧នាក់​ ប្រព្រឹត្ដ​បទល្មើស​គ្រឿងញៀន​ផ្សេង​ៗ​គ្នា​ ត្រូវ​បាននគរបាល​ខេត្ត​ព្រះសីហនុ​ បង្រ្កាប​បាន​ជាបន្តបន្ទាប់។លោក​ឧត្តម​សេនីយ៍​ត្រី​ ស៊ុន​ សុផាត​ ស្នងការ​រង​ទទួលផែន​ ប្រឆាំងបទល្មើស​ បានឲ្យ​ដឹង​ថាៈ​ ថ្ងៃទី១​ និង​ ទី​២ ខែ​វិច្ឆិកា​ ឆ្នាំ២០១៨​ កន្លង​ទៅនេះ​ នគរបាល​ប្រឆាំង​គ្រឿងញៀន​ ខេត្ត​ព្រះសីហនុ​ សហការ​ជាមួយកម្លាំង​អធិការ​ដ្ឋាន​នគរបាល​ក្រុង​ព្រះសីហនុ​ បង្រ្កាប​បទល្មើសគ្រឿងញៀន​ បាន​ចំនួន​៦​ករណី​ ឃាត់ខ្លួន​ជនសង្ស័យ​ ចំនួន​៧​នាក់​ សុទ្ធ​តែ​ ជា​ជនជាតិ​ចិន​ និង​ដកហូតបាន​ថ្នាំញៀន​ជា​ច្រើន​កញ្ចប់​៖ + ករណី​ទី១,នៅ​វេលា​ម៉ោង​៣​ជិត​ភ្លឺ​ ថ្ងៃ​ទី​១​ខែ​វិច្ឆិកា​ឆ្នាំ​២០១៨​ ចាប់​ខ្លួន​ជន​ជាតិ​ចិន​ម្នាក់​ នៅ​មុខ​ផ្សារ​លេី​ក្រុងព្រះសីហនុ​ ឈ្មោះ Wu Yin Chang

    November 5, 2018
  • អន្តរជាតិ

    ​ភ្នំពេញ​៖​ នៅ​ថ្ងៃអាទិត្យ​ ១១​រោច​ ខែអស្សុជ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​០៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៤​និង​៤០​នាទី​ ការិយាល័យ​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​ ផែនការ​ងារ​អន្តោប្រវេសន៍​ បាន​ទទួល​ជនបរទេស​ម្នាក់​ ពី​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​ ខណ្ឌចំការមន​ ពី​បទ​ជន​នេះ​ចូល​ហូប​បាយ​មិន​អោយ​លុយ​ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ និង​ស្នាក់​នៅ​លើស​ទិដ្ឋាការ​។​ ​លោក​វរសេនីយ៍ទោ​ ជា​ ចិ​ត្រា​ នាយការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា​ជនបរទេស​ខាងលើ​ឈ្មោះ​ TAYLOR​ CHAILLE​ MAR​ ភេទ​ស្រី​ អាយុ​៤៧​ឆ្នាំ​ ជនជាតិ​អូស្ត្រាលី​។​ ​លោកនាយ​ការិយាល័យ​បន្ត​ថា​បន្ទាប់​ពី​ឃាត់ខ្លួន​កម្លាំង​ការិយាល័យ​បាន​សាកសួរ​ ឃើញ​ថា​ជន​នេះ​ចូល​មក​ ប្រទេស​កម្ពុជា​លើក​ដំបូង​នៅ​ថ្ងៃ​ទី​០៤​ ខែកញ្ញា​

    November 5, 2018
  • អន្តរជាតិ

    បើយោងតាមសារព័ត៌មាន CHANNELNEWSASIA បានរាយការណ៍ថា ក្រុមអ្នកមុជទឹកឥណ្ឌូនេស៊ីកំពុងតែព្យាយាមស្វែងរកប្រអប់ខ្មៅទី ២ របស់យន្តហោះ ដែលបានធ្លាក់ក្នុងទឹកសមុទ្រ ដើម្បីស្វែងរកទិន្នន័យនៃការធ្លាក់យន្តហោះនេះ។ សូមរម្លឹកឡើងវិញថា កាលពីថ្ងៃចន្ទកន្លងទៅនេះ យន្តហោះ Boeing Co 737 MAX របស់ក្រុមហ៊ុន lion Air បានធ្លាក់ចូលក្នុងសមុទ្រ និងបានសម្លាប់មនុស្ស ១៨៩ នាក់ បន្ទាប់ពីយន្តហោះនេះបានធ្វើការហោះហើរបានត្រឹមតែ ១៣ នាទី។ រហូតមកទល់នឹងពេលនេះគេនៅមិនទាន់រកឃើញសាកសពជនរងគ្រោះទាំងអស់នៅឡើយទេ ហើយអ្វីដែលគេត្រូវរកជាសំខាន់នោះគឺប្រអប់ខ្មៅតែម្តង ព្រោះទាល់តែគេរកឃើញប្រអប់ខ្មៅទើបគេអាចដឹងពីព័ត៌មានចុងក្រោយ មុនពេលយន្តហោះធ្លាក់។ បើតាមលោកប្រធានាធិបតី Joko Widodo បានប្រាប់អ្នកសារព័ត៌មាន ការស៊ើបអង្កេតពិសេសៗជាច្រើនកំពុងតែត្រូវបានគេធ្វើឡើងជុំវិញករណីធ្លាក់យន្តហោះនេះ

    November 5, 2018
  • អន្តរជាតិ

    ថៃ៖ កាលពីពេលថ្មីៗនេះក្រសួងសុខាភិបាលថៃបានចេញសេចក្តីប្រកាសមួយថា មកទល់នឹងពេលនេះមានយុវជនថៃប្រមាណជា ២ លាននាក់ កំពុងតែមានជំងឺញៀននឹងការលេងហ្គេមយ៉ាងធ្ងន់ធ្ងរ ដែលអាណាព្យាបាលត្រូវតែមានវិធានការជាបន្ទាន់មួយ។ បើយោងតាមលោកវេជ្ជបណ្ឌិត Piyasakol Sakolsatayadorn ជាអ្នកជំនាញផ្នែកសុខភាពសាធារណៈបានពន្យល់ប្រាប់ថា ការរកឃើញខាងលើនេះគឺផ្អែកទៅលើរបាយការណ៍របស់អង្គការសុខភាពពិភពលោក ដែលបានកំណត់ពីប្រភេទនៃជំងឺញៀននឹងការលេងហ្គេមនេះ។ សូមបញ្ជាក់ថា ជំងឺញៀននឹងការលេងហ្គាមត្រូវបានអង្គការសុខភាពពិភពលោកកំណត់ថា គឺជាការផ្តោតនឹងការលេងហ្គេមច្រើនម៉ោងក្នុងមួយថ្ងៃៗ ដោយមិនចាប់អារម្មណ៍លើអ្វីផ្សេងដូចជា​ការរៀនសូត្រ ការងារ និងទំនាក់ទំនងជាមួយនឹងមិត្តភក្តិ ឬបងប្អូននោះទេ។ ហើយការរកឃើញរបស់របស់ក្រសួងសុខាភិបាលថៃបាន បង្ហាញថាយុវជនថៃប្រមាណជា ២ លាននាក់ កំពុងតែស្ថិតនៅក្នុងសភាពដូចបានរៀបរាប់ខាងលើនេះ។ ជាដំណោះស្រាយបឋម ខាងក្រសួងសុខាភិបាលថៃបានបំពាវនាវឲ្យម្តាយឪពុកគ្រប់រូបត្រូវកំណត់ពេលវេលាលេងហ្គេមសម្រាប់កូនៗពួកគាត់ឲ្យបានច្បាស់លាស់ ដោយមិនត្រូវឲ្យពួកគេលេងហ្គេមលើសពី ២ ក្នុងមួយថ្ងៃនោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ coconuts

    November 5, 2018
  • PR

    អ្នករៀបចំកម្មវិធី នេះ បានបញ្ជាក់ថា គោលបំណងធំនៃការរៀបចំកម្មវិធីនេះ គឺដើម្បីជំរុញ និងពង្រឹងទំនាក់ ទំនងផ្នែកសិល្បៈ និងវប្បធម៌កម្ពុជាចិន អោយកាន់តែមានភាពប្រសើរឡើង ស្របពេល ប្រទេសទាំងពីរកំពុងមានចំណងការទូតល្អ។ លោកបន្ថែមថា នៅក្នុងប្រទេសចិន ល្ខោនចិន ត្រូវបានគេចាត់ទុកថា ជាត្បូង ដ៏មានតម្លៃក្នុងវប្បធម៌របស់ចិន ហើយការជ្រើសយកល្ខោនប្រពៃណីហ៊ីចិន មកសម្តែង នេះ គឺ ដោយសារ ល្ខោននេះ ជាប្រភេទល្ខោនចំណាស់ជាងគេ១ របស់ចិន ដែល មាន អាយុកាលជិត ២០០ ឆ្នាំមកហើយ ហើយល្ខោននេះ ក៏ត្រូវបាន ចុះបញ្ជូល ជាបេតិកភណ្ឌ័

    November 4, 2018