Khmernote Media
  • អន្តរជាតិ

    នៅក្នុងប្រទេសចិនមានការដាក់ទណ្ឌកម្មលើបុគ្គលិក ដែលធ្វើការងារមិនបានល្អក្នុងរូបភេទផ្សេងៗ ដែលពេលខ្លះអ្នកមិនអាចស្មានដល់នោះទេ។ កន្លងមកគេធ្លាប់បានឃើញថា មានបុគ្គលិកផ្នែកលក់ ដែលលក់ផលិតរបស់ក្រុមហ៊ុនមិនគ្រប់ផែនការត្រូវបានគេដាក់ទណ្ឌកម្មក្នុងរូបភាពប្លែកៗដូចជា អង្គុយលុតជង្គង់ទល់មុខគ្នា និងទះកំផ្លៀងគ្នាម្តងម្នាក់ កោសក់ ផឹកទឹងបង្គន់ ផឹកទឹកខ្មេះ ទៅលក់ស្រោមអនាម័យតាមទីសាធារណៈ ញ៉ាំ Wasabi ច្រើន ញ៉ាំកន្លាត ឈរដោះអាវនៅមុខក្រុមហ៊ុន លុតជង្គង់មុខក្រុមហ៊ុន ឬវារនៅមុខក្រុមហ៊ុនជាដើម។ នៅមិនទាន់អស់ទេ កាលពីពេលថ្មីៗនេះគេបានប្រទះឃើញការដាក់ទណ្ឌកម្មចំពោះបុគ្គលិកដូចខាង លើក្នុងរូបភាពមួយផ្សេងទៀតត្រូវបានគេបង្ហោះពេញបណ្តាញសង្គម ដែលការដាក់ទណ្ឌកម្មនោះគឺតម្រូវឲ្យបុគ្គលិកឈរឲ្យស្ងៀម ដើម្បីឲ្យគេវាយនឹងខ្សែរក្រវាត់ រួចហើយត្រូវផឹកទឹកនោមខ្លួនឯង។ ទណ្ឌកម្មថ្មីនេះត្រូវបានអនុវត្តដោយក្រុមហ៊ុនជួសជួលផ្ទះមួយស្ថិតនៅក្នុងក្រុង Guizhou ខេត្ត Zunyi ភាគខាងជើងប្រទេសចិន។ ការដាក់ទណ្ឌកម្មធ្ងន់ធ្ងរដូចនេះគឺដើម្បីឲ្យបុគ្គមានការភ្ញាក់រលឹក និងខិតខំធ្វើការឲ្យស្របតាមផែនការរបស់ក្រុមហ៊ុន៕  អត្ថបទ៖ ភក្តី

    November 7, 2018
  • សង្គម

    យោងតាមការបញ្ជាក់ពីរបស់ក្រសួងសាធារណការ និងដឹកជញ្ចូនបានឲ្យដឹងថា នាល្ងាចថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ម្សិលមិញ ក្រសួងបានចេញយុទ្ធនាការជិះកង់ត្រួតពិនិត្យស្ថានភាពផ្លូវជាតិលេខ៨ ចាប់ពីព្រំប្រទល់ខេត្តព្រៃវែង ដល់ផ្លូវបំបែកផ្លូវជាតិលេខ៧ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ ដោយយុទ្ធនាការនោះរួមមាន៖ ១. ត្រួតពិនិត្យការងារជួសជុលសំបុកមាន់ស្នាមប្រេះ និងស្រុតរបស់ផ្លូវ។ ២. ត្រួតពិនិត្យផ្លាកសញ្ញា និងបង្គោលសុវត្ថិភាព។ ៣. បិតចំណាំងផ្លាតតាមបង្គោលសុវត្ថិភាពតាមផ្លូវកោង និងគោយន្តម៉ាស៊ីនបោកស្រូវរបស់ប្រជាកសិករ។ ៤. ធ្វើការណែនាំដល់ឡានដឹកគ្រឿងចក្រ និងឡានដឹកដី ដែលបានចរាចរណ៍នៅលើផ្លូវជាតិ ដោយមិនមានផ្លាកសញ្ញា និងគោមសុវត្ថភាព។ ៥. ការពិភាក្សា និងសំណូមពររបស់ប្រជាពលរដ្ឋដែលពួកគាត់ចិញ្ចឹមសត្វគោក្របី សុំអោយដាក់ផ្លាកសញ្ញាសត្វពាហនៈ (ផ្លូវកោងសត្វឆ្លងកាត់)។ អត្ថបទ៖ សេម

    November 6, 2018
  • PR

    Cashwagon ដែលជាក្រុមហ៊ុនអន្តរជាតិមួយដែលប្រតិបត្តិទម្រង់បែបបទប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុតាមប្រព័ន្ធអ៊ីនធើណេត ដើម្បីជួយសម្រួលសាធារណជនឲ្យទទួលបានកម្ចីខ្នាតតូចឆាប់រហ័យ និងងាយស្រួល បានចាប់ដៃគូ សហការជាមួយលីហួរវេលុយ ដែលជាភ្នាក់ងារសេវាទូទាត់ និងផ្ទេរប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកក្នុងប្រទេសកម្ពុជា។ រាជធានីភ្នំពេញ 4 វិច្ឆិកា ២០១៨ ៖ ក្រុមហ៊ុន Cashwagon ដែលជាក្រុមហ៊ុនអន្តរជាតិមួយ ដែលប្រតិបត្តិទម្រង់បែបបទប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុតាមប្រព័ន្ធអ៊ីនធើណេត ដើម្បីជួយសម្រួលសាធារណជន ក្នុងការទទួលបានកម្ចីខ្នាតតូចឆាប់រហ័ស និងងាយស្រួល បានចាប់ដៃគូសហការជាមួយលីហួរវេលុយ ដែលជាភ្នាក់ងារសេវាទូទាត់ និងផ្ទេរប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកក្នុងប្រទេសកម្ពុជា។ ភាពជាដៃគូនេះអនុញ្ញាតឲ្យសាធារណជនទទួលបានកម្ចីរយៈពេលខ្លី ក្នុងរយៈពេលតិចជាង ៣០នាទី។ ដើម្បីអបអរសាទរការចងសម្ព័ន្ធភាពនេះ Cashwagon មាបការផ្តល់ជូនពិសេសសម្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដោយអតិថិជនថ្មីអាចទទួលបានប្រាក់កម្ចីរហូតដល់ ៨០ដុល្លារ សម្រាប់រយៈពេល ១០ថ្ងៃ ដោយឥតគិតថ្លៃ

    November 6, 2018
  • កីឡា

    ក្លឹបអធិរាជសរ Real Madrid កំពុងត្រៀមកញ្ចប់លុយ 500លានអឺរ៉ូ ដើម្បីកែច្នែកីឡដ្ឋានថ្មីឡើងវិញ ជាពិសេសបន្ទប់ទឹកមនុស្សប្រុសនៅក្នុងកីឡដ្ឋាន Santiago Bernabue បំពាក់ទៅដោយបច្ចេកវិទ្យាទំនើបដោយដាក់ទូរទស្សន៍នៅលើចានបង្គន់នោមមនុស្សប្រុសដើម្បីកុំឲ្យអ្នកគាំទ្រភ័យខ្លាចបញ្ហាខកខានការប្រកួតនៅក្នុងកំឡុងពេលពួកគេចូលបន្ទប់ទឹក។ គម្រោងរៀបចំជួសជុលកីឡដ្ឋាននិងការកែប្រែរចនាបទបន្ទប់ទឹកថ្មីដោយបំពាក់ទៅដោយទូរទស្សន៍នៅលើចានបង្គន់នោមមនុស្សប្រុសនេះគឺដើម្បីជៀសវាងការខកខានការទស្សនាការប្រកួតរបស់អ្នកគាំទ្រដែលជាប់រវល់ទៅបន្ទប់ទឹក។ បច្ចេកវិទ្យាដែល Real Madrid ត្រៀមបំពាក់នៅលើចាននោះគឺជាទូរទស្សន៍ទំនើបមួយដែលបង្ហាញពីគ្រប់សកម្មភាពការប្រកួតរបស់កីឡាករដែលកំពុងតែលេងក្នុងទីលាន ជាពិសេសអាចមើលការចាក់ផ្សាយឡើងវិញ (Replay) បញ្ជាដោយផ្ទាល់បានទៀតផង។ ក្នុងការរចនាបទកែលំអកីឡដ្ឋានថ្មី និងបន្ទប់ទឹកដែលបំពាក់ទៅដោយបច្ចេកវិទ្យាទំនើបនេះត្រូវបានគេរាយការណ៍ថា Real Madrid អាចនឹងចំណាយដល់ទៅ 500លានអឺរ៉ូ សម្រាប់ការជួសជុលកែលំអកីឡដ្ឋាន Santiago Bernabue ថ្មីនេះ។   បុត្រ ប្រភព៖ Dailymail

    November 6, 2018
  • PR

    ភ្នំពេញ៖ ល្ខោនប្រពៃណីហ៊ីរបស់ចិន នឹងត្រូវសម្តែងជូនទស្សនាជាសាធារណៈ នៅមហោស្រពកោះពេជ្ររយៈពេល៣ថ្ងៃ ចាប់ពីសប្ដាហ៍ក្រោយនេះ ដើម្បីអបអរខួប៦០ឆ្នាំនៃទំនាក់ទំនងមិត្តភាព កម្ពុជាចិន។ បើតាមតំណាងក្រុមហ៊ុន Awesome Global Investment Group ដែលជាអ្នករៀបចំកម្មវិធីនេះ បានបញ្ជាក់ថា គោលបំណងធំនៃការរៀបចំកម្មវិធីនេះ គឺដើម្បីជំរុញ និងពង្រឹងទំនាក់ទំនងផ្នែកសិល្បៈ និងវប្បធម៌កម្ពុជាចិន អោយកាន់តែមានភាពប្រសើរឡើង ស្របពេលប្រទេសទាំងពីរកំពុងមានចំណងការទូតល្អ។ ប្រធានមន្ទីរល្ខោនប៉េកាំង លោក Lin En Jie បានបញ្ជាក់ថា នៅក្នុងប្រទេសចិន ល្ខោនចិន ត្រូវបានគេចាត់ទុកថា ជាត្បូងដ៏មានតម្លៃក្នុងវប្បធម៌របស់ចិន ហើយការជ្រើសយក ល្ខោនប្រពៃណីហ៊ីចិន មកសម្តែងនេះ គឺដោយសារ

    November 6, 2018
  • កីឡា

    ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Mauro Icardi កំពុងសម្លឹងក្នុងការផ្លាស់ចេញពីក្លឹប Inter Milan ទៅកាន់ក្លឹបយក្សនៅក្នុងលីគកំពូលអេស្ប៉ាញក្នុងពេលទីផ្សារដោះដូរកីឡាករខាងមុខនេះ។ យោងតាមការរាយការណ៍របស់សារពត៌មាន ABC បានឲ្យដឹងថា៖ ខ្សែប្រយុទ្ធ Icardi បានត្រៀមខ្លួនក្នុងការចាកចេញពីក្លឹប Inter Milan ទៅកាន់ក្លឹបអធិរាជសរ Real Madrid នៅក្នុងដើមខែមករាខាងមុខនេះ បន្ទាប់ពីក្លឹបអធិរាជសរ Real Madrid កំពុងត្រូវការកម្លាំងប្រយុទ្ធដ៏សំខាន់ដើម្បីពង្រឹងតំបន់ប្រយុទ្ធឡើងវិញ។ ខ្សែប្រយុទ្ធវ័យ 25 ឆ្នាំរូបនេះជឿជាក់ថានេះគឺជាពេលវេលាដ៏សមស្របមួយដើម្បីចូលរួមជាមួយនឹងជាមួយនឹងក្លឹបយក្សរបស់ពិភពលោក ហើយ Icardi ចាត់ទុកថានេះគឺជាឱកាសដ៏ល្អបំផុតក្នុងអាជីពជាកីឡាករបាល់ទាត់របស់គេ។ កាលពីពេលថ្មីៗនេះក្លឹប Inter Milan បានផ្ដល់កិច្ចសន្យាបន្ដកុងត្រាថ្មីដល់ខ្សែប្រយុទ្ធ Mauro Icardi

    November 6, 2018
  • កីឡា

    ក្លឹប AC Milan ត្រូវបានគេរាយការណ៍ថាកំពុងរៀបចំឯកសារត្រៀមពិភាក្សាជាមួយលោក Arsene Wenger ដើម្បីជួលគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះមកដឹកនាំក្លឹប AC Milan ជំនួសដំណែងលោក Gennaro Gattuso ក្នុងដើមឆ្នាំ 2019 ខាងមុខនេះ។ លោក Arsene Wenger បានចំណាយពេលអស់រយៈពេល 22ឆ្នាំ ក្នុងការដឹកនាំក្លឹបកាំភ្លើងធំ Arsenal។ ហើយដំណែងរបស់លោក Arsene Wenger នៅក្នុងក្លឹបកាំភ្លើងធំ Arsenal បន្ទាប់ពីរូបលោកចាកចេញត្រូវបានលោក Unai Emery ដែលជាអតីតគ្រូបង្វឹករបស់ក្លឹប PSG ចូលមកជំនួស។ យោងតាមការចុះផ្សាយរបស់សារពត៌មាន France

    November 6, 2018
  • អន្តរជាតិ

    ក្រុងព្រះសីហនុ-នគរបាលប្រឆាំងគ្រឿងញៀនខេត្តព្រះសីហនុបានចុះបង្ក្រាបគ្រឿងញៀន១ករណីសហការជាមួយកម្លាំងព្រហ្មទណ្ឌ កម្លាំងអន្តរាគមន៏ពិសេសកម្លាំងអធិការដ្ឋាននគរបាលក្រុងនិងកម្លាំងប៉ុស្តឹរដ្ឋបាលសង្កាត់លេខ៣ កាលពីម៉ោង០១យប់រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី០៦វិច្ឆិកា ឆ្នាំ២០១៨ ឃាត់ខ្លូនបានជនសង្ស័យជាជនជាតិចិនចំនួន៥ នាក់ប្រុស៤នាក់ ស្រីម្នាក់ នៅភូមិ៣សង្កាត់លេខ៣ ក្រុងព្រះសីហន។ នគរបាលបញ្ជាក់ថាជនសង្សយ័ រួមមាន៖ + ទី១.ឈ្មោះ Liu.Chang Xinភេទប្រុសអាយុ២០ឆ្នាំជនជាតិចិន។ + ទី២.ឈ្មោះ Liang Perngភេទប្រុសអាយុ៤០ឆ្នាំ ជនជាតិចិន។ + ទី៣.ឈ្មោះChen WenJianភេទប្រុសអាយុ២០ឆ្នាំ ជនជាតិចិន។ + ទី៤.ឈ្មោះHuang Xiongyuanភេទប្រុសអាយុ៣៨ឆ្នាំជនជាតិចិន។ + ទី៥.ឈ្មោះChen yudanភេទស្រីអាយុ២២ឆ្នាំជនជាតិចិន។ វត្ថុតាងដកហូតបានរួមមាន ម្សៅក្រោមពណ៍សថ្លាសង្ស័យជាសារធាតុញៀនចំនួន២៦ ខ្លង និងកញ្ចាប់ធំ១កញ្ចប់

    November 6, 2018
  • PR

    OPPO បានបង្កភាពភ្ញាក់ផ្អើលជាថ្មីម្ដងទៀតដល់អតិថិជនខ្លួនក្នុងប្រទេសកម្ពុជា ដោយបានបង្កើតការតាំងពិព័រណ៍ទូរស័ព្ទចល័តធំជាងគេបង្អស់ នៅផ្សាទំទើបអ៊ីអន ២ កាលពីថ្ងៃទី ២ ដល់ថ្ងៃ ៤ ខែវិច្ឆិកាថ្មីៗនេះ។ ការតាំងពិព័រណ៍បង្ហាញពីបច្ចេកវិទ្យាធ្លាប់កើតមានច្រើនមកហើយក្នុងប្រទេសកម្ពុជា ប៉ុន្តែសម្រាប់ទូរស័ព្ទចល័តវិញ អាចនិយាយបានថា ជាលើកទី ១ ដែលអ្នកចូលរួមទស្សនាការតាំងពិព័រណ៍ដ៏កក្រើកមួយនេះ បានឃើញទូរសព្ទជាច្រើនម៉ូដែលដែលកំពុងតែទទួលបានការពេញនិយម មានដូចជា OPPO F9, OPPO Find X ព្រមទាំងទទួលបានការសាកល្បងបច្ចេកវិទ្យាថ្មីៗរបស់ OPPO ផងដែរ។ អ្វីដែលកាន់តែពិសេសទៀតនោះ គឺការបានសាកល្បងជាមួយនឹងស្មាតហ្វូនម៉ូដែលកំពូលរបស់ក្រុមហ៊ុន Find X Lamborghini Edition ដែលវាមានតម្លៃរហូតដល់ទៅ ១៩៩៩

    November 6, 2018
  • អន្តរជាតិ

    រដ្ឋាភិបាលម៉ាឡេស៊ីបានចេញសេចក្តីប្រកាសមួយបញ្ជាក់ថា ចាប់ពីឆ្នាំ ២០២០ តទៅ រដ្ឋាភិបាលនឹងមានប្រាក់ឧបត្ថម្ភធន ដើម្បីជួយបញ្ចុះតម្លៃប្រេងសាំងសម្រាប់យានយន្តមួយចំនួន។ បើយោងតាមលោក Lim Guan Eng រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ីបានបញ្ជាក់ថា ការប្រើប្រាស់ថវិកាជាតិមកបញ្ចុះតម្លៃប្រេងសាំងនេះគឺត្រូវគោរពតាមលក្ខណៈមួយចំនួនដូចជា៖ + អនុ​វត្តចំពោះតែរថយន្តឯកជន ដែលមានកម្លាំងម៉ាស៊ីនក្រោម ១៥០០ CC + ម៉ូតូដែលមានកម្លាំងម៉ាស៊ីនក្រោម ១២៥ CC + ម៉ូតូមួយគ្រឿងអាចចាក់សាំង ដែលគេបញ្ចុះតម្លៃនេះបាន ៤០ លីត្រក្នុងមួយខែ (បើប្រើលើសពីនេះគឺគិតថ្លៃធម្មតា) + រថយន្តមួយគ្រឿងអាចចាក់សាំង ដែលគេបញ្ចុះតម្លៃនេះបាន ១០០ លីត្រក្នុងមួយខែ (បើប្រើលើសពីនេះគឺគិតថ្លៃធម្មតា) +

    November 6, 2018