ខ្មែរណូត

ស្វែងរក

  • សង្គម

    មិនមែនលេងសើចឡើយ!​ ក្រសួងចេញយុទ្ធនាការជិះកង់ត្រួតពិនិត្យផ្លូវតាមខេត្ត ផ្លូវណាខូចជួសជុលភ្លាម

    BY Khmernote Media November 6, 2018
    មិនមែនលេងសើចឡើយ!​ ក្រសួងចេញយុទ្ធនាការជិះកង់ត្រួតពិនិត្យផ្លូវតាមខេត្ត ផ្លូវណាខូចជួសជុលភ្លាម

    យោងតាមការបញ្ជាក់ពីរបស់ក្រសួងសាធារណការ និងដឹកជញ្ចូនបានឲ្យដឹងថា នាល្ងាចថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ម្សិលមិញ ក្រសួងបានចេញយុទ្ធនាការជិះកង់ត្រួតពិនិត្យស្ថានភាពផ្លូវជាតិលេខ៨ ចាប់ពីព្រំប្រទល់ខេត្តព្រៃវែង ដល់ផ្លូវបំបែកផ្លូវជាតិលេខ៧ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ ដោយយុទ្ធនាការនោះរួមមាន៖

    ១. ត្រួតពិនិត្យការងារជួសជុលសំបុកមាន់ស្នាមប្រេះ និងស្រុតរបស់ផ្លូវ។
    ២. ត្រួតពិនិត្យផ្លាកសញ្ញា និងបង្គោលសុវត្ថិភាព។
    ៣. បិតចំណាំងផ្លាតតាមបង្គោលសុវត្ថិភាពតាមផ្លូវកោង និងគោយន្តម៉ាស៊ីនបោកស្រូវរបស់ប្រជាកសិករ។
    ៤. ធ្វើការណែនាំដល់ឡានដឹកគ្រឿងចក្រ និងឡានដឹកដី ដែលបានចរាចរណ៍នៅលើផ្លូវជាតិ ដោយមិនមានផ្លាកសញ្ញា និងគោមសុវត្ថភាព។
    ៥. ការពិភាក្សា និងសំណូមពររបស់ប្រជាពលរដ្ឋដែលពួកគាត់ចិញ្ចឹមសត្វគោក្របី សុំអោយដាក់ផ្លាកសញ្ញាសត្វពាហនៈ (ផ្លូវកោងសត្វឆ្លងកាត់)។

    អត្ថបទ៖ សេម
    រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ចូន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay