- Khmernote Media
- កីឡា
ក្លឹបមាន់ខ្នាយមាស Tottenham Hotspur មិនមានចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាទិញខ្សែប្រយុទ្ធ Gareth Bale ត្រលប់មកវិញទេ ទោះបីជាក្លឹបអធិរាជសរ Real Madrid ប្រកាសស្វែងរកអ្នកទិញខ្សែប្រយុទ្ធ Gareth Bale ក៏ដោយ។ យោងតាមការចុះផ្សាយរបស់សារពត៌មាន Diario Gol បានឲ្យដឹងថា៖ ក្លឹបអធិរាជសរ Real Madrid មានគម្រោងចង់លក់ខ្សែប្រយុទ្ធ Gareth Bale ចេញដើម្បីទទួលយកលុយមកទិញខ្សែប្រយុទ្ធ Eden Hazard មកកាន់ទឹកដី Santiago Bernabue ប៉ុន្ដែក្នុងពេលដែល Real Madrid ប្រកាសលក់
November 7, 2018 - PR
គ្រោះថ្នាក់ចរាចរណ៍ជាបញ្ហាដែលធ្ងន់ធ្ងរមួយដែលកើតមាននៅទូទាំងពិភពលោក។ នៅក្នុងនោះដែរ ក្រៅពីការរិតបន្តឹងច្បាប់ចរាចរណ៍និងការអប់រំបន្ថែមអំពីការគោរពច្បាប់ចរាចរណ៍ វិស័យឧស្សាហកម្មរថយន្តក៍បានចូលរួមចំណែកក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍មួយផ្នែកធំដែរ។ អស់រយៈពេលជាច្រើនឆ្នាំមកហើយវិស័យឧស្សាហកម្មរថយន្តគឺជាផ្នែកមួយនៃវិស័យឈានមុខគេដែលមានការអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស។ ដើម្បីធ្វើឱ្យការបើកបរប្រកបដោយសុវត្ថិភាពសម្រាប់អ្នកបើកបរគ្រប់រូប ក្រុមហ៊ុនផលិតរថយន្តទូទាំងពិភពលោកបានសិក្សាស្រាវជ្រាវដើម្បីបង្កើតនូវបច្ចេកវិទ្យាថ្មីៗដែលជួយកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍បានមួយផ្នែកធំ។ បច្ចេកវិទ្យាទាំងនោះមិនត្រឹមតែផ្ដល់សុវត្ថិភាពសម្រាប់អ្នកបើកបរប៉ុណ្ណោះទេ វាអាចផ្ដល់សុវត្ថិភាពដល់អ្នកដំណើរទាំងអស់ក្នុងរថយន្តផងដែរ។ ប្រព័ន្ធសុវត្ថិភាពដែលបានបង្កើតឡើងចុងក្រោយនេះគឺខុសពីប្រព័ន្ធសុវត្ថិភាពដែលមានបំពាក់នៅលើរថយន្តកន្លងមក ព្រោះវាមិនត្រឹមតែអាចកាត់បន្ថយគ្រោះថ្នាក់នៅពេលរថយន្តប៉ះឬបុកនោះទេ បច្ចេកវិទ្យាចុងក្រោយនេះអាចកាត់បន្ថយ និងការពារគ្រោះថ្នាក់ចរាចរណ៍ដែលអាចនឹងកើតមាននៅពេលបើកបរតែម្ដង។ ជាក់ស្ដែងសម្រាប់ទីផ្សាររថយន្តនៅប្រទេសកម្ពុជា យើងសូមលើកយកនូវរថយន្ត Pick-up មួយប្រភេទនោះគឺ Ford Ranger ស៊េរីថ្មី 2019 ដែលជារថយន្តម៉ូដែលថ្មីរបស់ Ford ដែលបានបំពាក់នូវបច្ចេកវិទ្យាទាំងអស់នេះ ព្រមទាំងបានធ្វើការអភិវឌ្ឍន៍នូវប្រសុវត្ថិភាពមួយចំនួនដែលជួយដល់ការបើកបរនិងសុវត្ថិភាលើដងផ្លូវ។ ប្រព័ន្ធសុវត្ថិភាពទាំងនោះរួមមាន ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ជុំវិញរថយន្ត (Blind Sport Information System) ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ដែលអាចកើតមាននៅខាងមុខ (Collusion Warning)
November 7, 2018 - សង្គម
ជារឿងៗគេតែងសង្កេតឃើញរថយន្តតូចធំ ដែលដឹកទំនិញទាំងឡាយ បានធ្វើការដឹកទំនិញលើសចំណុះ និងកែច្នៃរថយន្តខុសស្តង់ដា ដែលជាហេតុនាំឲ្យមានករណីគ្រោះថ្នាក់នៅតាមដងផ្លូវ និងមួយចំនួនធំ ទទួលរងនូវការផាកពិន័យពីសំណាក់សមត្ថកិច្ច ដែលនាំឲ្យខាតទាំងពេលវេលានិងថវិកា។ យ៉ាងណាមិញនៅថ្ងៃ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញនូវចំណេះដឹងដល់ម្ចាស់រថយន្ត និងថៅកែទំនិញទាំងឡាយឲ្យយល់ដឹងថាតើទំហំទ្រុង និងទំហំផ្ទុកទំនិញបែបណានៃរថយន្តទើបត្រឹមត្រូវមិនល្មើសច្បាប់? ដោយសូមចូលរួមអនុវត្តតាមគោលការណ៍ច្បាប់ទាំងអស់គ្នា ដើម្បីកាត់បន្ថយការកកស្ទះ គ្រោះថ្នាក់ចរាចរណ៍ និងថែរក្សាភាពយូរអង្វែងនៃផ្លូវថ្នល់។ -ការកំណត់ទំហំទ្រុងរថយន្ត -ការកំណត់ទំហំផ្ទុកទំនិញ អត្ថបទ៖ ណារ៉ែន ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
November 7, 2018 - អន្តរជាតិ
ថ្ងៃអង្គារ ១៣រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំ កិច្ចប្រជុំអន្តរក្រសួងស្តីពីការងារជួសជុល និងថែទាំផ្លូវថ្នល់ក្នុងខេត្តសៀមរាប ដែលបានប្រព្រឹត្តទៅនៅ សាលាខេត្តសៀមរាប ដោយមានការចូលរួមពីឯកឧត្តម ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងក្រសួងអភិវឌ្ឍន៍ជនបទ តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងតំណាងអាជ្ញាធរអប្សរាផងដែរ។ កិច្ចប្រជុំនេះរៀបចំឡើង ដើម្បីពិភាក្សារកនីតិវិធីក្នុងការស្តារផ្លូវថ្នល់ ដែលខូចខាតទ្រុឌទ្រោមដោយកត្តា ផ្សេងៗ ពិសេស ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់
November 7, 2018 - អន្តរជាតិ
កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ម្សិលមិញនេះ យោងតាមសេចក្ដីប្រកាសព័ត៌មានផ្លូវការមួយរបស់ក្រសួងបរិស្ថាន បានឲ្យដឹងថា តំបន់ស្នួលស្ទឹងសែន នៃឋបនីយជីវមណ្ឌលបឹងទន្លេសាប ជា “តំបន់ដីសើមដ៏មានសារៈសំខាន់” ត្រូវបានទទួលស្គាល់ជាអន្ដរជាតិថាជា “តំបន់រ៉ាមសារ”។ ដោយតំបន់ស្នូលស្ទឹងសែននៃឋបនីយជីវមណ្ឌលបឹងទន្លេសាប ជាតំបន់ដីសើមទឹកសាប ដែលមានធនធានព្រៃលិចទឹកដ៏ល្អ និងមានក្រឡាផ្ទៃសរុប ៩ ២៩៣ហិកតា ត្រូវបានទទួលស្គាល់ជាតំបន់ដីសើម មានសារសំខាន់ជាអន្ដរជាតិ ហៅកាត់ថា «តំបន់រ៉ាមសារ» ដែលទទួលស្គាល់ដោយអនុក្រឹត្យរបស់ រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨។ តំបន់រ៉ាមសារស្ទឹងសែន ស្ថិតនៅប៉ែកអាគ្នេយ៍នៃបឹងទន្លេសាប ជាប្រភេទតំបន់ដីសើមទឹកសាប សម្បូរដោយព្រៃលិចទឹក មានអាយុកាលជាយូរ និងជាទីជម្រកដ៏សខាន់សម្រាប់ជីវចម្រុះគ្រប់ប្រភេទ។ លើសពីនេះ
November 7, 2018 - អន្តរជាតិ
រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយថវិកាចំនួន ៦៨៣,២៥៤ ដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍន៍លើវិស័យ សុខាភិបាល អប់រំ និង ហេដ្ឋារចនាសម្ព័ន្ធ នៅកម្ពុជា។ នេះបើយោងតាម ការប្រកាសរបស់ ស្ថានទូតជប៉ុននៅកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ៦៨៣,២៥៤ ដុល្លារអាមេរិក សរុបរួមមានមន្ទីរខេត្តចំនួន៥ និងអង្គការក្រៅរដ្ឋាភិបាលចំនួន២ មានដូចជា៖ ១.ផ្តល់ជូន ១៧៥,២៥០ ដុល្លារអាមេរិកដល់មន្ទីរសុខាភិបាលខេត្តព្រះវិហារ ២.ផ្តល់ជូន ៧៩,០៨៤ ដុល្លារអាមេរិកដល់អង្គការសុខភាពត្រជៀកកម្ពុជា ៣.ផ្តល់ជូន ៨៨,៦៣៤ ដុល្លារអាមេរិកដល់មន្ទីរអប់រំយុវជននិងកីឡាខេត្តរតនគីរី ៤.ផ្តល់ជូន ៨៥,៣០០ ដុល្លារអាមេរិកដល់មន្ទីរអប់រំយុវជននិងកីឡាខេត្តក្រចេះ
November 7, 2018 - អន្តរជាតិ
ភ្នំពេញ ៖ នៅវេលាម៉ោងទៀបភ្លឺ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយអគ្គនាយកដ្ឋានកាំកុងត្រូល បានធ្វើការបង្រា្កបករណីនាំចូលសាច់សត្វក្រួច គ្មានច្បាប់អនុញ្ញាតពីប្រទេសវៀតណាម ដឹកតាមរថយន្តកូរ៉េ១គ្រឿង ម៉ាក HYUNDIA ស្លាកលេខ 3E 5868 នៅចំណុចផ្លូវ ជា សុផារ៉ា សង្កាត់ទួលសង្កែ ខណ្ឋឬស្សីកែវ រាជធានីភ្នំពេញ។ ក្រោយការត្រួតពិនិត្យសមត្ថកិច្ចចម្រុះបានឆែកឆេរជាក់ស្តែង រកឃើញសាច់សត្វក្រួច គ្មានច្បាប់អនុញ្ញាតប្រមាណ២,៥តោន។ ចំពោះវត្ថុតាងទាំងអស់ត្រូវបានកម្លាំងសមត្ថកិច្ចបានសម្រេចឲ្យដកហូតរក្សាទុកជាបណ្តោះអាសន្ន និងយកសាច់សត្វក្រួច គ្មានច្បាប់អនុញ្ញាតទៅដុតបំផ្លាញចោល នៅទីលានចាក់សំរាមបឹងជើងឯក និងបាននាំខ្លួនអ្នកបើកបររថយន្តម្នាក់ មកនាយកដ្ឋាន ដើម្បីបន្តនីតិវិធី៕
November 7, 2018 - សង្គម
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ដើម្បីចូលរួមអបអរសាទរ ទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទឆ្នាំ២០១៨ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងក្រសួងព្រះបរមរាជវាំង នឹងរៀបចំមិទ្ទិញនៅមុខព្រះបរមរាជវាំង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហនុមី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ដើម្បីធានាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ រដ្ឋបាលរាជធានីភ្នំពេញសូមណែនាំខាងក្រោម៖ ១. ស្នើឲ្យម្ចាស់អាជីវកម្មកំពង់ផែ ផែបណ្តែតទឹក ទូក ក្បូន កាណូតទេសចរណ៍ និងជលយាន្តគ្រប់ប្រភេទទាំងអស់ ផ្អាកការធ្វើចរាចរណ៍តាមដងទន្លេសាប និងទន្លេចតុមុខ ចាប់ពីមុខផ្សាររាត្រី ដល់ព្រំប្រទល់ទីក្រុងកោះពេជ្រ នាថ្ងៃទី០៩
November 7, 2018 - អន្តរជាតិ
លោកមហាសេដ្ឋី Bill Gates និងជាស្ថាបនិកក្រុមហ៊ុន Microsoft គឺជាមនុស្សដែលចូលចិត្តអានសៀវភៅម្នាក់។ គាត់មានទម្លាប់ អានសៀវភៅជាប្រចាំដើម្បីបង្កើតចំណេះដឹងបច្ចេកទេសផង និងដើម្បីស្វែងយល់ពីពិភពលោកឲ្យកាន់តែស៊ីជម្រៅផងដែរ។ មានអ្នកខ្លះចង់ដឹងថា តើលោក Bill Gates ចូលចិត្តអានសៀវភៅដូចម្តេច ឬមានចំណងជើងអ្វី ព្រោះពួកគេក៏ចង់អាចសៀវភៅទាំងនោះដែរ។ ក្នុងកិច្ចសម្ភាសន៍ជាមួយនឹងសារព័ត៌មានមួយ លោក Bill Gates បានឲ្យដឹងថា មានសៀវភៅចំនួន ៤ ក្បាលដែលធ្វើឲ្យលោកមានគំនិតសុទិដ្ឋិនិយមចំពោះពិភពលោក ដូចជា៖ ១៖សៀវភៅ “Energy and Civilization: A History” និពន្ធដោយលោក Vaclav
November 7, 2018 - PR
មនុស្សភាគច្រើនមានការធុញទ្រាន់យ៉ាងខ្លាំងជាមួយនឹងដំបូលស័ង្កសីរបស់គាត់ ដែលប្រក់បានត្រឹម ៣ ទៅ ៤ ឆ្នាំ ប៉ុណ្ណោះ ក៏ចាប់ផ្តើមច្រែះ និងធ្លុះធ្លាយ ហើយត្រូវជួសជុល និងផ្លាស់ប្តូរដំបូលជាញឹកញាប់។ ពួកគាត់បានធ្វើដូច្នេះដដែលៗ ព្រោះគិតថា គ្រប់ម៉ាកនៃផលិតផលស័ង្កសីគឺសុទ្ធតែមានគុណភាពដូចគ្នា និងមានអាយុកាលបានត្រឹមប៉ុណ្ណឹង។ ការផ្លាស់ប្តូរញឹកញាប់នេះធ្វើឲ្យពួកគាត់ខាតទាំងពេលវេលា ប្រាក់កាក់ កំលាំង និងខាតប្រយោជន៍ជាច្រើនទៀត។ អ្នកមិនអាចមើលដឹងនឹងភ្នែកថាតើ ស័ង្កសីណាមានគុណភាព និងស័ង្កសីណាគ្មានគុណភាពនោះឡើយ។ ផលិតផលស័ង្កសីនៅកម្ពុជាបច្ចុប្បន្នមានពីរប្រភេទគឺ ប្រភេទស័ង្កសី PPGL មានស្រោបអាលុយមីញ៉ូមដែលអាចការពារជាតិអាស៊ីត និងក្បុងដែលមានក្នុងទឹកភ្លៀង និងលាមកសត្វយ៉ាងមានប្រសិទ្ធភាព ហើយក៏អាចការពារកម្តៅបានល្អផងដែរ។ ប្រភេទស័ង្កសី PPGI គឺមិនមានស្រោបសារធាតុអាលុយមីញ៉ូមនោះឡើយ ហេតុនេះហើយបានជាស័ង្កសីប្រភេទនេះ ងាយនឹងច្រែះធ្លុះ
November 7, 2018









