Khmernote Media
  • PR

    តាមប្រភពព័ត៌មានទទួលបានៅថ្ងៃទី08 ខែវិច្ឆិកា ឆ្នាំ2018, ភ្នំពេញ, ប្រទេសកម្ពុជា៖ Xiaomi ដែលជាក្រុមហ៊ុនឈានមុនគេផ្នែកបច្ចេកវិទ្យាសាកលលោក បានប្រកាសចេញនូវស្មាតហ្វូន Mi 8 Lite និង Mi 8 Pro ជាផ្លូវការនាថ្ងៃនេះក្នុងប្រទេសកម្ពុជា ដោយផ្តល់ឲ្យអ្នកប្រើប្រាស់នូវជម្រើសកាន់តែច្រើនដើម្បីរីករាយនឹងលក្ខណៈពិសេសបំផុតពីស៊េរីស្មាតហ្វូន Mi 8។ ទាំងអស់នេះបានផុសលេចឡើងតាមរយៈការងាររបស់លោក Claude Monet ដែលជាអ្នកអារម្មណ៍និយមជនជាតិបារាំងដ៏ល្បីល្បាញ ដែលគំនូររបស់លោកមានភាពល្បីរន្ទឺដោយបាននាំមកនូវប្រសិទ្ធភាពនៃពន្លឺលើពណ៌ធម្មជាតិ។ ស្មាតហ្វូន Mi 8 Lite និង Mi 8 Pro បង្ហាញនូវបច្ចេកវិទ្យាកញ្ចក់ប្រភេទថ្មីដែលមានពណ៌ឆ្លុះដូចកញ្ចក់។ លោក

    November 9, 2018
  • អន្តរជាតិ

    បច្ចុប្បន្ននេះក្មេងៗជាច្រើនមានទម្លាប់លេងហ្គេមតាមទូរស័ព្ទ ឬតាមកុំទ្យូរទ័រជាច្រើនម៉ោងក្នុងមួយថ្ងៃៗ ដែលទម្លាប់អាក្រក់មួយនេះជារឿយៗត្រូវបានក្រុមអ្នកជំនាញអះអាងថា បង្កឲ្យមានគ្រោះថ្នាក់ជាខ្លាំងសម្រាប់សុខភាព។ តួយ៉ាងលទ្ធផលនៃការសិក្សាចំនួន៨០ ដែលបានសិក្សាលើក្មេងៗចំនួន ២០០,០០០ នាក់ សុទ្ធតែបានរកឃើញថា ទម្លាប់នៃការអង្គុយលេងហ្គេមទូរស័ព្ទយូរៗនេះ អាចបង្កឲ្យមានបញ្ហាភ្នែក ធ្លាត់លើលទម្ងន់ និងមានជំងឺមហារីក។ ការសិក្សាបានពន្យល់ថា នៅពេលដែលក្មេងតូចៗព្យាយាមសម្លឹងអេក្រង់ទូរស័ព្ទជាច្រើនម៉ោងជាប្រចាំនោះ វានឹងធ្វើឲ្យសមត្ថភាពផ្នែកចក្ខុរបស់ពួកគេចុះខ្សោយដូចជាឆាប់ម្ញ៉ូបភ្នែកជាដើម។ មួយវិញទៀតគេសង្កេតឃើញថា ពេលដែលពួកគេអង្គុយលេងហ្គេមពួកគេតែងញ៉ាំភេសជ្ជៈផ្អែមៗ ញ៉ាំអាហារផ្តេសផ្តាសច្រើន និងគ្មានពេលធ្វើលំហាត់ប្រាណនោះទេ ដែលវានឹងនាំឲ្យពួកគេមានជំងឺធាត់លើសទម្ងន់។ ការសិក្សាក៏បានរកឃើញទៀតថា ក្មេងៗដែលមានបញ្ហាធាត់លើសទម្ងន់គឺប្រឈមនឹងការកើតមានជំងឺមហារីកខ្ពស់ណាស់នៅពេលដែលពួកគេធំឡើង។ ដើម្បីទប់ស្កាត់បញ្ហាទាំងនេះ ម្តាយឪពុកគ្រប់រូបត្រូវចេះកំណត់ពេលវេលាឲ្យបានច្បាស់សម្រាប់ឲ្យកូនតូចៗលេងហ្គេម ហើយបើពួកគេអាចនៅឆ្ងាយពីការលេងហ្គេមបានគឺកាន់តែល្អ៕ អត្ថបទ៖ ភក្តី ប្រភព៖ dailymail

    November 9, 2018
  • បច្ចេកវិទ្យា

    ក្រុមអ្នកស្រាវជ្រាវផ្នែកសន្តិសុខបានឲ្យដឹងថា កាលពីពេលថ្មីៗនេះមានកម្មវិធីទូរស័ព្ទ Android ចំនួន ២៩ កម្មវិធី ដែលមានផ្ទុកនូវមេរោគ ហើយតាមរយៈមេរោគទាំងនោះក្រុមចោរតាមអ៊ីនធឺណិតអាចលួចចូលទៅប្រើប្រាស់គណនីធនាគាររបស់អ្នកបានទៀតផង។ តាមសារព័ត៌មា​នអេឡិចត្រូនិច Dailymail បានចុះផ្សាយថា រហូតមកទល់នឹងពេលនេះមានអ្នកប្រើប្រាស់ប្រមាណជា ៣០,០០០ នាក់ហើយ ដែលបានកំពុងតែប្រើប្រាស់កម្មវិធីមានមេរោគទាំងនោះ។ ភ្លាមៗក្រោយបែកធ្លាយដំណឹងនេះ ក្រុមហ៊ុន  Google បានសម្រេចលុបចោលកម្មវិធីទាំងនេះចេញពី Play Store ផងដែរ។ សម្រាប់អ្នកដែលបានតំឡើងកម្មវិធីទាំងនេះរួច គួរលុបវាចោលវិញ ហើយអ្នកដែលមិនទាន់បានតំឡើងត្រូវចេះប្រុងប្រយ័ត្នចំពោះកម្មវិធីទាំង ២៩ ដូចខាងក្រោមនេះ៖ 1. Power Manager 2. Astro Plus 3.

    November 9, 2018
  • អន្តរជាតិ

    រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ គឺជាថ្ងៃគម្រប់ខួបអនុស្សាវរីយ៍លើកទី៦៥ នៃទិវាបុណ្យឯករាជ្យជាតិ ដែលព្រះរាជាណាចក្រកម្ពុជាប្រារព្ធឡើង ដើម្បីរំឭកពីការទទួលបានឯករាជ្យពីអាណានិគមបារាំង ក្រោមព្រះ រាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ នៅព្រឹកថ្ងៃទី៩ វិច្ឆិកា ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងជាព្រះរាជអធិបតីដ៏ខ្ពង់ខ្ពស់នៃការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃការដណ្តើមបានឯករាជ្យសម្រាប់កម្ពុជានៅមុខព្រះបរ មរាជវាំងដោយមានការចូលរួមពីមហាជន និងការដើរព្យុះហយាត្រាផ្សេងទៀត។ ក្នុងឱកាសនេះផងដែរ ក្រុមហ៊ុន Google ក៏បានផ្លាស់ប្តូររូបភាពរបស់ខ្លួននៅក្នុងទំព័រ Google.com ទៅជារូបវិមានឯករាជ្យ ដើម្បីជាការអបអរសាទរទិវាបុណ្យឯករាជ្យជាតិរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ៕ អត្ថបទ៖ សេម

    November 9, 2018
  • PR

    Samsung Galaxy J4+ & J6+ ទទួលបានជោគជ័យយ៉ាងខ្លាំងនៅក្នុងទីផ្សារប្រទេសកម្ពុជាសម្រាប់ស្មាតហ្វូនថ្នាក់កណ្តាល។បន្ទាប់ពី ការដាក់លក់ជាផ្លូវការ មិនបានយូរប៉ុន្មាន ប៉ុន្តែ Samsung Galaxy J4+ & J6+ ទទួលបានប្រជាប្រិយភាពនិងការគាំទ្រខ្លាំងហួសពីការស្មាន ដោយសារស្មាតហ្វូននេះមាន រូបរាងស្លីមបែបស៊ីវីល័យ អេក្រង់ពេញតួ កាមេរ៉ាភ្លោះ ស្កេនក្រយៅដៃពីចំហៀងស័ក្តិសមបំផុតសម្រាប់តម្រូវការអ្នកប្រើប្រាស់បច្ចុប្បន្ន មិនត្រឹមតែប៉ុណ្ណោះ អមមកជាមួយតម្លៃម៉ាអេម ដែលជាហេតុ អាចឆកយកចិត្តអ្នកប្រើប្រាស់បានយ៉ាងច្រើន។ចំពោះ Galaxy J4+ គឺមានតម្លៃត្រឹមតែ$159ប៉ុណ្ណោះ ដែលមានជម្រើស៣ពណ៌ដ៏ស៊ីវិល័យគឺពណ៌ផ្កាឈូក,ពណ៌ខ្មៅ និងពណ៌មាសហើយ សម្រាប់Galaxy J6+វិញគឺមានតម្លៃ$209រួមជាមួយជម្រើស៣ពណ៌ដ៏ទាក់ទាញគឺពណ៌ក្រហម,ពណ៌ខ្មៅ និងពណ៌ប្រផះ។ លោក Seungho

    November 8, 2018
  • អន្តរជាតិ

    កាលពីព្រឹក ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលនិងផ្ដល់រង្វាន់លើកទឹកចិត្តដល់ សិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលទទួលបាននិទ្ទេស A ចំនួន៤០៨នាក់ ដែលពិធីនេះបានធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។ បន្ទាប់ពីបានសំណេះសំណាលជាមួយសិស្សានុសិស្សរួច សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញផ្តល់កិត្តិយសប្រគល់រង្វាន់លើកទឹកចិត្ត ដល់សិស្សានុសិស្ស ដែលបានប្រឡងជាប់និទ្ទេស (A) ទាំងអស់ ដែលក្នុងម្នាក់ៗទទួលបានថវិកា ២លានរៀល ជាមួយ សៀវភៅអប់រំទូន្មានរបស់ ភិរម្យ អ៊ូ (ក្រម ង៉ុយ) និងបណ្ឌិត

    November 8, 2018
  • អន្តរជាតិ

    បុគ្គលិកធ្វើការងារនៅតាមបណ្តាក្រុមហ៊ុនឯកជន ឬស្ថាប័នរដ្ឋទាំងអស់ សុទ្ធតែមានបំណងប្រាថ្នាចង់បានភាពរីកចម្រើននៅកន្លែងការងារ ដូចជាទទួលបានបទពិសោធន៍ថ្មីៗ និងទទួលបានការដំឡើងតួរនាទីជាដើម។ យ៉ាងណាក្តី ភាពរីកចម្រើននេះអាចកើតឡើងបានលុះត្រាតែ បុគ្គលិកម្នាក់ៗចេះអភិវឌ្ឍន៍ខ្លួនឯងជាមុនសិន។ ដើម្បីអភិវឌ្ឍន៍ខ្លួនឯង និងទទួលបានភាពជោគជ័យក្នុងអាជីពការងារ លោកអ្នកគួរព្យាយាមសួរសំណួរទាំង ៣ ខាងក្រោមនេះ មកកាន់ខ្លួនឯងឲ្យបានញឹកញាប់ ដើម្បីជាការក្រើនរម្លឹកខ្លួនឯងជាប្រចាំ។ ១. តើនៅក្នុងខែនេះអ្នកចង់អភិវឌ្ឍន៍ជំនាញអ្វី? -តាមរយៈសំណួរនេះចង់ដាស់តឿនឲ្យអ្នកត្រូវតែមានផែនការអភិវឌ្ឍខ្លួនឯងឲ្យមានភាពរីកចម្រើននៅលើ ជំនាញណាមួយនៅក្នុងខែនិមួយៗ។ ២. តើនៅក្នុងខែនេះអ្នកទទួលបានភាពរីកចម្រើនលើជំនាញអ្វីខ្លះហើយ? -បន្ទាប់ពីអ្នកអនុវត្តតាមចំណុចទីមួយរួច អ្នកត្រូវបន្តតាមដានខ្លួនឯង និងវាយតម្លៃខ្លួនឯងជាប្រចាំ ដើម្បីឲ្យច្បាស់ថា រហូតមកទល់នឹងពេលនេះខ្លួនឯងទទួលបានភាពរីកចម្រើនលើជំនាញណាខ្លះហើយ ក្នុងករណីអ្នករកឃើញថា ខ្លួនឯងស្ទើរលើជំនាញណាមួយត្រូវប្រឹងដុសខាត់បន្ថែម។ ៣. តើអ្នកមានគម្រោងចែករំលែកជំនាញដែលខ្លួនមានយ៉ាងដូចម្តេច? -ក្រោយពេលដែលអ្នកមានជំនាញថ្មីៗ និងសមត្ថភាពខ្ពស់ហើយ អ្នកត្រូវរិះរកវិធីចែករំលែក ឬបង្រៀនទៅកាន់អ្នកដទៃទៀត

    November 8, 2018
  • អន្តរជាតិ

    របាយការណ៍ថ្មីមួយរបស់ក្រុមហ៊ុនវាយតម្លៃទាក់ទងនឹងការហោះនៅជុំវិញពិភពលោកគឺក្រុមហ៊ុន AirHelp បានបង្ហាញថាក្នុងឆ្នាំ 2018 នេះមានព្រលានយន្តហោះចំនួន 19 ដែលជាប់ជាព្រលានយន្តហោះអាក្រក់បំផុតក្នុងពិភពលោក។ លទ្ធផលប្រចាំឆ្នាំរបស់ក្រុមហ៊ុន AirHelp នេះបានធ្វើឡើងតាមរយៈការស្ទង់មតិរបស់អ្នកធ្វើដំណើរទាំងអស់ និងបានដាក់ពិន្ទុយ៉ាងត្រឹមត្រូវផងដែរ។ ព្រលានយន្តហោះទាំង 19 នេះរួមមាន៖ 19.ព្រលានយន្តហោះ London Gatwick Airport (LGW), ប្រទេសអង់គ្លេស ពិន្ទុ 6,66 18.ព្រលានយន្តហោះ Stockholm Arlanda Airport (ARN), ប្រទេសស៊ុយអ៊ែត ពិន្ទុ 6,62 17.ព្រលានយន្តហោះ Keflavík International Airport

    November 8, 2018
  • អន្តរជាតិ

    ក្រុមហ៊ុនផលិតយន្តហោះដឹកអ្នកដំណើរ Boeing បានប្រកាសថា ខ្លួនកំពុងតែរៀបចំដាក់ដំឡើងប្រព័ន្ធឲ្យសញ្ញាប្រាប់ពីបញ្ហាផ្សេងៗរបស់យន្តឲ្យកាន់តែទំនើបជាងមុន ដើម្បីធានាថា អ្នកបើកបរយន្តហោះពិតជាទទួលបានព័ត៌មានត្រឹមត្រូវបំផុតអំពីបញ្ហាផ្សេងរបស់យន្តហោះមុននឹងធ្វើការហោះហើរ។ យន្តហោះដែលគេកំពុងតែរៀបចំដំឡើងប្រព័ន្ធនេះគឺជាប្រភេទយន្តហោះ 737 Max សេរីថ្មីបំផុតមួយ។ ការសម្រេចរៀបប្រព័ន្ធ ដូចខាងលើនេះ ត្រូវបានធ្វើឡើងក្រោយមានការសិក្សាមួយបានរកឃើញថា យន្តហោះរបស់ក្រុមហ៊ុន Lion Air ដែលបានធ្លាក់នៅក្នុងប្រទេសឥណ្ឌូនេស៊ីនោះមានគ្រោះថ្នាក់ ព្រោះតែអ្នកបើកយន្តហោះទទួលបានព័ត៌មានមិនត្រឹមត្រូវពីប្រព័ន្ធបញ្ជារការហោះហើរ។ ហើយការអានព័ត៌មានស្តីពីល្បឿនខ្យល់មិនបានត្រឹមត្រូវនេះហើយ ទើបធ្វើឲ្យយន្តហោះរបស់ក្រុមហ៊ុន Lion Air ធ្វើការហោះហើរខុសពីល្បឿនខ្យល់ និងបានធ្លាក់ចូលក្នុងសមុទ្រតែម្តងក្រោយហោះហើរបានត្រឹមតែ ១៣ នាទីប៉ុណ្ណោះ។ សូមបញ្ជាក់ថា ការធ្លាក់របស់យន្តហោះរបស់ក្រុមហ៊ុន Lion Air បានក្លាយទៅជាប្រធានបទក្តៅមួយសម្រាប់សារព័ត៌មាន និងបណ្តាក្រុមហ៊ុនផលិតយន្តហោះជាច្រើននៅជុំវិញពិភពលោក ហើយរហូតមកទល់នឹងពេលនេះប្រតិបត្តិការស្វែងរកសាកសព ជនរងគ្រោះទាំង ១៨៩ នាក់នៅមិនទាន់បានបញ្ចប់នៅឡើយទេ៕

    November 8, 2018
  • PR

    ពិតជាសាហាវមែនផ្សារទំនើប ម៉ាឃីត ស៊ីធី ដែលជាផ្សារទំនើបលក់ទំនិញចម្រុះបានបើកកម្មវិធីលក់បញ្ចុះតម្លៃលើមុខទំនិញស្ទើរគ្រប់មុខទាំងអស់រហូតដល់70% ក្នុងឱកាសបុណ្យអុំទូកនេះ។ ផ្សារទំនើប ម៉ាឃីត ស៊ីធី គឺជាផ្សារទំនើបមួយដែលមានលក់ទំនិញប្រេនៗ សុទ្ធៗ ម៉ាកល្បីៗ នាំចូលពីបរទេសពីក្រុមហ៊ុនផ្ទាល់ បានធ្វើកម្មវិធីបញ្ចុះតម្លៃពី20%រហូតដល់70% លើមុខទំនិញជាច្រើនដូចជា៖ + ម៉ាក NIKE ចុះ 50% +ម៉ាក New Balance ចុះ 50% + ម៉ាក Forever21 ចុះ 50% + ម៉ាក Asic ចុះ 50%

    November 8, 2018