- Khmernote Media
- សង្គម
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ មន្រ្តីសាខាកាំកុងត្រូលអាកាសយាន្ដដ្ឋានអន្តរជាតិភ្នំពេញ សាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ សាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ សាខាកាំកុងត្រូលរាជធានីភ្នំពេញ និងសាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដោយទទួលបានការចូលរួមសហការពីមន្រ្តីមន្ទីរពិសោធន៍ និងគណៈកម្មការផ្សារ បានចុះធ្វើសកម្មភាពនៅតាមបណ្តាផ្សារសំខាន់ៗ ចំនួន ០៩ នៅរាជធានីភ្នំពេញមានដូចជា៖ ផ្សារសិនជូរីផ្លាហ្សា ផ្សារអូរឡាំពិក ផ្សារអូរឬស្សី ផ្សារដើមគរ ផ្សារស្ទឹងមានជ័យ ផ្សារធំថ្មី ផ្សារទួលទំពូង ផ្សារច្បារអំពៅ និងផ្សារជម្ពូវ័ន ដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ។ ក្នុងសកម្មភាពនេះ មន្ត្រីកាំកុងត្រូលបានធ្វើតេស្តបឋមទៅលើផលិតផលម្ហូបអាហារមួយចំនួន ដូចជា៖ ប្រហុកសាច់,
November 12, 2018 - PR
ភ្នំពេញ ថ្ងៃទី 12 វិច្ឆិកា ឆ្នាំ 2018 ៖ ទោះបីជាទីផ្សារស្មាតហ្វូនពិភពលោក បន្តធ្លាក់ចុះក្នុងឆ្នាំ 2018 ក្រុមហ៊ុន Huawei នៅតែឈរតំណែងលេខ 2 ក្នុងការនាំចេញស្មាតហ្វូនទៅក្នុងទីផ្សារពិភពលោក ពីរត្រីមាសជាប់ៗគ្នានៅក្នុងឆ្នាំ 2018 ដែលអាចយកឈ្នះក្រុមហ៊ុន Apple ដោយយោងតាមក្រុមហ៊ុនវិភាគទីផ្សារស្មាតហ្វូន IDC IHS Markit និង Counterpoint ។ មូលហេតុចម្បង់ដែលធ្វើឲ្យ Huawei នៅតែឈរលើតំណែងលេខ 2 ក្នុងត្រីមាសទីពីរនិងទីបី ឆ្នាំ 2018នេះ ដោយសារតែ
November 12, 2018 - អន្តរជាតិ
ជប៉ុនគឺជាប្រទេសមួយ ដែលមានចំនួនអ្នកធ្វើអត្តឃាតច្រើន ពោលបើតាមរបាយការណ៍បានបង្ហាញថា គិតចាប់តាំងពីឆ្នាំ ១៩៧៤ ដល់ឆ្នាំ ២០១៤ ករណីធ្វើអត្តឃាតមានចំនួនរហូតដល់ ៨៧៣,០០០ ករណី។ ក្នុងចំណោមករណីទាំងអស់នេះទៀតសោធ ត្រូវបានគេសិក្សា និងរកឃើញថា ជនរងគ្រោះភាគច្រើនគឺជាបុរស ដែលមានអាយុចន្លោះពី ៤០ ទៅ ៦៥ ឆ្នាំ ហើយពួកគេធ្វើអត្តឃាតភាគច្រើននៅក្នុងព្រឹកថ្ងៃចន្ទចន្លោះពីម៉ោង ៤ ដល់ ម៉ោង ៧ និង ៥៩ នាទីព្រឹក។ ការសិក្សាដែលបានធ្វើឡើងដោយ សាកលវិទ្យាល័យ Waseda University ក្នុងក្រុងតូក្យូ ប្រទេសជប៉ុននេះ ក៏បានបង្ហាញដែរថា
November 12, 2018 - PR
កាលពីថ្ងៃទី 11 ខែវិច្ឆិកានេះ ក្រុមហ៊ុន Borofone ដែលជាក្រុមហ៊ុនផលិតសម្ភារៈប្រើប្រាស់ជាមួយនឹងស្មាតហ្វូន ហើយនឹងផលិតផលអេឡិចត្រូនិកជាច្រើនទៀត បានចាប់ដៃគ្នាជាមួយនឹងក្រុមហ៊ុន លី សេង ដែលជាតំណាងចែកចាយរបស់ខ្លួន រៀបចំពិធីបើកសម្ពោធជាផ្លូវការនូវ Showroom តាំងបង្ហាញផលិតផល Borofone នៅប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅអគារលេខ 804A ផ្លូវ 128 (មហាវិថីកម្ពុជាក្រោម ក្បែរស្ថានីយ៍ប្រេង Total កម្ពុជាក្រោម។ ព្រឹត្តិការណ៍សម្ពោធនេះ គឺមានការអញ្ជើញចូលរួមពីសំណាក់នាយកគ្រប់គ្រងក្រុមហ៊ុន លី សេង និងអ្នកតំណាងក្រុមហ៊ុន Borofone មកពីប្រទេសចិន ភ្ញៀវកត្តិយស ដែលជាអ្នកចែកចាយបន្ត រួមជាមួយនឹងបុគ្គលិក
November 12, 2018 - បច្ចេកវិទ្យា
ក្រុមហ៊ុនបណ្តាញសង្គមយក្ស Facebook បានសម្រេចដាក់ឲ្យប្រើប្រាស់មុខងារថ្មីមួយគឺ មុខងារសម្រាប់ស្វែងគូស្នេហ៍ជាផ្លូវការ ហើយ ដែលមុខងារថ្មីនេះកំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងក្នុងចំណោមអ្នកប្រើប្រាស់ Facebook ជាយុវជន។ យ៉ាងណាក្តី មុខងារថ្មីនេះទើបតែត្រូវបានដាក់ឲ្យធ្វើការប្រើប្រាស់នៅក្នុងប្រទេសថៃ និងកាណាដា តែប៉ុណ្ណោះ មិនទាន់ដាក់ឲ្យប្រើប្រាស់ជាលក្ខណៈសកលនៅឡើយទេ។ ដើម្បីប្រើប្រាស់មុខងារថ្មីនេះ លោកអ្នកត្រូវបញ្ចូលព័ត៌មានពិតប្រាកដផ្ទាល់ខ្លួនរបស់លោកអ្នក និងព័ត៌មានរបស់មនុស្ស ដែលអ្នកកំពុងស្វែងរកធ្វើជាដៃគូស្នេហ៍ឲ្យបានច្បាស់លាស់។ បន្ទាប់មកមុខងារថ្មីនេះ នឹងជួយរកមនុស្សមានលក្ខណៈសម្បត្តិដូច ដែលអ្នកចង់ស្វែងរកនោះឲ្យបានជួបជាមួយនឹងអ្នក។ ក្នុងករណីដែលអ្នកមិនពេញចិត្តចំពោះមនុស្ស ដែលមុខងារថ្មីនេះបានស្វែករកឲ្យនោះ អ្នកអាចបដិសេដ និងបន្តស្វែករកថ្មីទៀតបាន។ សូមបញ្ជាក់ដែរថា រហូតមកតល់នឹងពេលនេះមុខងារថ្មីនេះអាចប្រើប្រាស់បានសម្រាប់តែប្រភេទទូរស័ព្ទ Android តែប៉ុណ្ណោះ ហើយសម្រាប់ទូរស័ព្ទដើរដោយប្រព័ន្ទ IOS នឹងមាននៅក្នុងពេលឆាប់ៗខាងមុខនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ coconuts
November 12, 2018 - អន្តរជាតិ
ចិន៖ សិស្សវិទ្យាល័យចិនចំនួន ៣១ នាក់ត្រូវបានរដ្ឋាភិបាលចិនជ្រើសជាពិសេស ដើម្បីឲ្យពួកគេបានចូលរួមកម្មវិធីអភិវឌ្ឍន៍អាវុធទំនើបបញ្ជាដោយបច្ចេកវិទ្យា AI (Artificial Intelligence)។ កម្មវិធីអភិវឌ្ឍន៍អាវុធទំនើបនេះ ត្រូវបានរៀបចំឡើងដោយវិទ្យាស្ថានជាតិរបស់ចិនដែលមានឈ្មោះថា The Beijing Institute of Technology និងមានរយៈពេលសិក្សារហូតដល់ទៅ ៤ ឆ្នាំ។ ប្រធានវិទ្យាស្ថានខាងលើបានប្រាប់ថា ដើម្បីចូលរួមកម្មវិធីអភិវឌ្ឍន៍អាវុធទំនើបនេះ ទាមទាឲ្យសិស្សទាំងអស់ត្រូវមាន IQ និងមានគំនិតច្នៃប្រឌិតខ្ពស់ តួយ៉ាងដូចជាក្នុងការជ្រើសនេះអីចឹង គឺនៅក្នុងចំនោមសិស្សឆ្នើមៗ និងមានអាយុក្រោម ១៨ ឆ្នាំ ចំនួន ៥០០០ នាក់ គេអាចជ្រើសរើសបានត្រឹមតែ ៣១ នាក់ប៉ុណ្ណោះ
November 12, 2018 - អន្តរជាតិ
យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានឲ្យដឹងថា ស្ថានទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ សូមប្រកាសថាស្ថានទូតបានរើសបានលិខិតឆ្លងដែន របស់ពលករខ្មែរយើងចំនួន២នាក់៖ ទី១៖ ឈ្មោះ វៃ លីហុង (VAI LIHONG) ភេទប្រុស ជាអ្នកខេត្តកំពង់ចាម បច្ចុប្បន្នជាពលករធ្វើការនៅប្រទេសកូរ៉េ។ ទី២៖ ឈ្មោះ ឈិត សីហា (CHHITH SEYHA) ភេទប្រុស ជាអ្នកខេត្តកំពង់ឆ្នាំង បច្ចុប្បន្នជាពលករនៅតំបន់គីមផូ ដែលបានភ្លេចនៅព្រលានយន្តហោះអ៊ីនឆន់ បើសាម៉ីខ្លួន ឬមិត្តភ័ក្ត្រ សាច់ញាត្តិ ឬអ្នកដែលស្គាល់សាម៉ីខ្លួនខាងលើ សូមទំនាក់ទំនងមកស្ថានទូតតាមរយះអាសយដ្ឋាន (캄보디아 대사관) 서울시 용산구
November 12, 2018 - អន្តរជាតិ
បុរសអាយុ ២១ ឆ្នាំម្នាក់ត្រូវបានគេរកឃើញថា កើតមានជំងឺទឹកនោមផ្អែម បន្ទាប់ពីគាត់មានទម្លាប់ញ៉ាំផ្លែឈើជំនួស អាហារពេលល្ងាចរយៈពេលមួយខែ។ បុរសជាជនរងគ្រោះរូបនេះមានឈ្មោះថា Xiao Mao រស់នៅក្នុងក្រុង Hangzhou ប្រទេសចិន។ ជាធម្មតាគាត់តែងមមាញឹកខ្លាំងជាមួយនឹងការងារដោយរកតែពេលញ៉ាំអាហារឲ្យបានត្រឹមត្រូវមិនបានផង។ ដូចនេះក្នុងរយៈពេលមួយខែចុងក្រោយនេះគាត់បានសម្រេចញ៉ាំតែផ្លែឈើសុទ្ធសម្រាប់អាហារពេលល្ងាច ដូចជាផ្លែចេក ស្តបប៊ឺរី ឬត្រសក់ផ្អែមជាដើម។ ក្រោយមកគាត់បានកើតមានអាការៈមិនស្រួលខ្លួន និងបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយគេបានរកឃើញថា ជាតិស្ករក្នុងឈាមគាត់ឡើងដល់ ៧៩,៩៨ mol/L ដែលកម្រិតនេះគឺឡើងខ្ពស់ជាងមនុស្សធម្មតា ១០ ដង។ បន្ទាប់មកទៀតគេក៏បានរកឃើញដែរថា គាត់ក៏មានមានជំងឺទឹកនោមផ្អែមប្រភេទ ១ ផងដែរ។ វេជ្ជបណ្ឌិតបានពន្យល់ថា ការពិតបុរសជនរងគ្រោះមានមេរោគនៃជំងឺទឹកនោមផ្អែមប្រភេទ ១ នេះ
November 12, 2018 - PR
(ភ្នំពេញ)៖ វត្តមាននៃការសម្ដែងល្ខោនប្រពៃណីហ៊ីចិន ជាលើកដំបូងនៅមហោស្រពកោះពេជ្រ រយៈពេលពីរថ្ងៃនេះ ដើម្បីអបអរខួប ៦០ឆ្នាំ នៃទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន ទទួលបានអ្នកចូលទស្សនាយ៉ាងច្រើន គួរអោយគត់សំគាល់។ មានបងប្អូនប្រជាលពលរដ្ឋកូនខ្មែរកាត់ចិន និងជនជាតិចិន បានទៅចូលរួមទស្សនា ការសម្តែងល្ខោនហ៊ីចិន ដែលថ្ងៃទី១ សម្តែងរឿង “ពស់សពស់ខៀវ” និងថ្ងៃទី២ សម្ដែងរឿង «ភ្នំថ្មខៀវ» «ពិធីលៀងសាយភោជន៍តូច» «សឺឈានលួចមាន់» «ស្នំឯកស្រវឹងព្រះចណ្ឌរស» ដោយប្រមូលម្តុំដោយក្រុមល្ខោនល្បីឈ្មោះ នាទីក្រុងប៉េកាំងផ្ទាល់តែម្តង។ គឺសង្កេតឃើញថា មានការចូលរួមទស្សនាការសម្តែងច្រើន។ ប្រធានមន្ទីរល្ខោនប៉េកាំង លោក Lin En Jie បានបញ្ជាក់ថា នៅក្នុងប្រទេសចិន ល្ខោនចិន
November 10, 2018 - កីឡា
យោងតាមសារពត៌មាន Talksport បានចុះផ្សាយឲ្យដឹងថា៖ ខ្សែបម្រើ Juan Mata អាចនឹងចាកចេញពីក្លឹបបិសាចក្រហម Manchester United ងាកមកចូលរួមជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal ដោយឥតគិតថ្លៃ ស្របពេលដែលកុងត្រារបស់ខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះនឹងបញ្ចប់នៅចុងរដូវកាលនេះ។ ខ្សែបម្រើប្រយុទ្ធ Juan Mata អាចនឹងដើរចាកចេញពីក្លឹបបិសាចក្រហម Manchester United នៅក្នងពេលបញ្ចប់រដូវកាលនេះ ខណៈដែលពេលនេះរវាងក្លឹបនិង Mata មិនទាន់មានកិច្ចព្រមព្រៀងបន្ដកុងត្រាថ្មីនៅឡើយទេ។ ពេលនេះខ្សែបម្រើ Juan Mata បានបង្ហាញខ្លួនឲ្យក្លឹបបិសាចក្រហម Manchester United បានចំនួន 5 រដូវកាលហើយ ក្រោយផ្ទេរពីក្លឹបតោខៀវ Chelsea កាលពីដើមឆ្នាំ
November 10, 2018









