- Khmernote Media
- អន្តរជាតិ
កាលពីពេលថ្មីៗនេះ ពេជ្រពណ៌ផ្កាឈូកមួយគ្រាប់ត្រូវបានគេលក់ក្នុងតម្លៃបំបែកកំណត់ត្រាពិភពលោកគឺតម្លៃខ្ពស់រហូតដល់ ៥០ លានដុល្លារ។ ពេជ្រមួយគ្រាប់នេះមានទំហំ ១៩ ការ៉ាត់ និងត្រូវបានគេដាក់លក់ក្នុងពិធីដេញថ្លៃដ៏ធំមួយក្នុងទីក្រុង Geneva ប្រទេសស្វីស។ ពេជ្រមួយគ្រាប់នេះជាកម្មសិទ្ធរបស់គ្រួសារលោក Oppenheimer ដែលជាគ្រួសារមួយសប្បូរទៅដោយគ្រឿងអលង្ការប្រណិតៗជាច្រើន។ សូមអញ្ចើញលោកអ្នកទស្សនារូបភាព និងវីដេអូនៃគ្រាប់ពេជ្រមានតម្លៃមហាសាលនេះដូចខាងក្រោម៖ អត្ថបទ៖ ភក្តី ប្រភព៖ metro
November 14, 2018 - PR
ក្រុមហ៊ុន MEIZU បានបញ្ចេញម៉ូដែលថ្មី ស៊េរីលំដាប់ថវិកាគឺ MEIZU C9 ហើយទើបតែចេញមិនដល់មួយសប្ដាហ៍ផង ក៏ទទួលបានការកម្ម៉ង់រហូតដល់អស់ពីស្ដុកទៅហើយ។ ស្មានហ្វូននេះដែរ មានលក្ខណៈពិសេសដូចជា បច្ចេកវិទ្យាស្កេនមុខដោះសោរ (Facial Unlock) ប្រើប្រាស់ CPU 4 គ្រាប់សំរាប់ដំណើរការ មានថាមពលថ្មធំ 3000mAh ដំណើរការដោយប្រព័ន្ធAndroid Oreo 8.1 និងមានរ៉េម 2GB ជាមួយអង្គផ្ទុកទិន្នន័យ 16GB។ ម៉ូដែល MEIZU ថ្មីនេះលក់ក្នុងតម្លៃត្រឹមតែ 88$ តែប៉ុណ្ណោះ ហើយក៏មានការថែមជូន កាស កញ្ចក់ការពារ
November 14, 2018 - កីឡា
លោក Solari អាយុ 42 ឆ្នាំបានចូលកាន់កាប់តំណែងបណ្តោះអាសន្នជំនួសអតីតគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញលោក Julen Lopetgui កាលពីថ្ងៃទី 29 ខែតុលាត្រូវបានក្លឹប Real Madrid តែងតាំងជាគ្រូបង្វឹកផ្លូវការហើយ។ លោក Solari បានដឹកនាំក្រុម Real Madrid ឈ្នះ៤ប្រកួតដែលជាការចាប់ផ្តើមដ៏ល្អបំផុតរបស់លោកនៅក្នុងប្រវត្តិសាស្រ្ត។ ជ័យជម្នះរបស់លោក Solari ក្នុងការដឹកនាំ Real Madrid គឺឈ្នះទៅលើក្លឹប Melilla ក្នុងក្របខ័ណ្ឌ Copa del Rey, ក្លឹប Viktoria Plzen នៅក្នុងក្របខ័ណ្ឌ Champions
November 14, 2018 - កីឡា
យោងតាមសារពត៌មាន The Sun បានចុះផ្សាយឲ្យដឹងថា៖ ក្លឹបហង្សក្រហម Liverpool ត្រៀមកញ្ចប់ទឹកប្រាក់ 85លានផោន ដើម្បីដេញថ្លៃខ្សែប្រយុទ្ធ Ousmane Dembele ពីក្លឹបអ្នកមានបុណ្យ Barcelona នៅក្នុងខែមករាខាងមុខនេះ ប្រសិនបើការដេញថ្លៃជោគជ័យនោះ Dembele នឹងក្លាយជាកីឡាករថ្លៃបំផុតរបស់ Liverpool។ នៅក្នុងពាក់កណ្ដាលរដូវកាលនេះលោក Jurgen Klopp ចង់បន្ថែមកម្លាំងប្រយុទ្ធបន្ថែមទៀតនៅក្នុងក្រុមរបស់លោក ខណៈដែលគ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់រូបនេះគ្រោងនឹងដាក់ផែនការដណ្ដើមពានរង្វាន់ Premier League និង Champion League នៅក្នុងរដូវកាលនេះ។ លោក Jurgen Klopp គ្រោងនឹងត្រៀមលុយដល់ទៅជិត 100លានផោន ដើម្បីដេញថ្លៃខ្សែប្រយុទ្ធ
November 14, 2018 - PR
កាលពីពាក់កណ្តាលខែតុលាកន្លងទៅនេះ ក្រុមហ៊ុនសាមសុងបានដាក់បង្ហាញ បង្អួតសម្រស់រូបរាងដ៏គួរឲ្យទាក់ទាញរបស់ស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនគឺ Galaxy A7 & A9 នៅទីក្រុងកូឡាឡាំពួប្រទេសម៉ាឡេស៊ី។ គួររំលឹកដែលថា Galaxy A7 បានមកដល់កម្ពុជាហើយ ព្រមទាំងទទួលបានការគ្រាំទ្រខ្លាំងពីសំណាក់អតិថិជន។ នៅឡើយតែ Galaxy A9 ដែលមានកាមេរ៉ាខាងក្រោយរហូតដល់ទៅ៤គ្រាប់ បូកសមជាមួយរូបរាងយ៉ាងស្លីម ស្អាត ហើយមើលទៅកាលីប ទាន់សម័យ ស័ក្កិសមជាមួយអ្នកប្រើប្រាស់សម័យឌីជីថលជាពិសេសសម្រាប់អ្នកដែលចូលចិត្តថតរូបតែម្តងព្រោះថាសមត្ថភាពរបស់វាប្រៀបបានដូចជាអ្នកកំពុងមានកាម៉េរាមួយដ៏ឆ្នើមនៅក្នុងដៃចឹងដែរ។ ការទន្ទឹមរងចាំរបស់អតិថិជនដែលជាហ្វែនស្មាតហ្វូនត្រកូល Galaxy A ទាំងអស់នឹងទទួលបានបទពិសោធន៏ថ្មីស្រឡាងមួយទៀតក្នុងពេលឆាប់ៗ! Galaxy A9 នឹងបង្ហាញខ្លួនក្នុងប្រទេសកម្ពុជានៅខែវិច្ឆិកានេះហើយដែលអមជាមួយសមត្ថភាពអស្ចារ្យជាច្រើនដ៏ទាក់ទាញ បើតាមប្រភពពត៌មានដែលទទួលបានពីក្រុមហ៊ុនសាមសុង ។ ចឹងរង់ចាំមើលទាំងអស់គ្នាពីសមត្ថភាពនិងភាពអស្ចារ្យដែលត្រកូល Galaxy Aមួយនេះនឹងបង្ហាញជូនដល់ហ្វែនទាំងអស់នៅក្នុងខែនេះ!!!
November 14, 2018 - អន្តរជាតិ
ត្រឹមរយៈពេល ២៤ ម៉ោង ក្រុង Paradise ដែលជាក្រុងដ៏តូចមួយនៅក្នុងរដ្ឋ California សហរដ្ឋអាមេរិក ត្រូវភ្លើងឆេះគ្មានសល់ និងបានសម្លាប់មនុស្សជាច្រើននាក់។ ក្រុងដ៏តូចមួយនេះមានប្រជាជនសរុបប្រមាណជា ២៧ ០០០ នាក់។ រហូតមកទល់នឹងពេលនេះគេនៅមិនទាន់រកឃើញមូលហេតុពិតប្រាកដ ដែលនាំឲ្យមានភ្លើងឆេះនេះទេ ហើយរបាយកាណ៍បឋមស្តីពីការខូចខាតបានបង្ហាញថា មានប្រជាជន ៤២ នាក់បានស្លាប់ ហើយ ផ្ទះ អគា រថយន្ត ជាច្រើនគ្រឿងត្រូវបានបំផ្លាញ។ ពេលនេះប្រជាជនដែលនៅរស់មានជីវិត កំពុងតែជួបប្រទះនឹងបញ្ហាខ្វះកន្លែងស្នាក់នៅ និងចំណីអាហារ ព្រោះថាផ្ទះ និងទ្រព្យសម្បត្តិភាគច្រើនរបស់ពួកគេត្រូវបានភ្លើងឆេះខ្ទេចខ្ទីអស់ហើយ។ យ៉ាងណាក្តី ទិដ្ឋភាពចំនួនអំពីគ្រោះថ្នាក់ខាងលើនេះ ក៏ត្រូវគេថតបានដោយប្រព័ន្ធផ្កាយរណបផងដែរ លោកអ្នកអាចទស្សនាទិដ្ឋភាពទាំងនោះដូចខាងក្រោមនេះ៖ អត្ថបទ៖
November 14, 2018 - PR
នាថ្ងៃទី ៩ ខែ វិច្ជិកា កន្លងទៅនេះ ក្រុមហ៊ុន ROHTO-Mentholatum (Cambodia) Co., Ltd បានរៀបចំកម្មវិធីសិក្ខាសាលា ”យល់ដឹងពីជំងឺភ្នែកស្ងួត” នៅផ្សារទំនើប Aeon សែនសុខ។ បើតាមប្រសាសន៍លោកចាប ឆៃ ហ៊ាង ប្រធានគ្រប់គ្រងការិយាល័យភ្នំពេញ បានអោយដឹងថា ក្រុមហ៊ុន ROHTO-Mentholatum (Cambodia) Co., Ltd ដែលជាក្រុមហ៊ុនផលិត និង ចែកចាយផលិតផលថ្នាំបន្តក់ភ្នែក V.Rohto Dry Eye , New V.Rohto
November 14, 2018 - សង្គម
យោងតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិបានឲ្យដឹងថា នៅវេលាម៉ោង១៩ និង១២នាទីយប់ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ (ម៉ោងនៅប្រទេសម៉ាលី) ត្រូវនឹងព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ (ម៉ោងនៅកម្ពុជា) មានក្រុមភេរវករបើករថយ្តបំផ្ទុះគ្រាប់បែកអត្តឃាតចូលទីតាំងស្នាក់នៅរបស់អង្គការសហប្រជាជាតិ នៅតំបន់ហ្កាវ ប្រទេសម៉ាលី ដែលបានបណ្តាលឲ្យបាត់បង់ជីវិតជនជាតិម៉ាលី២នាក់ ព្រមទាំងរបួស១៤នាក់ ដែលក្នុងនោះមានពលរដ្ឋខ្មែរ ដែលធ្វើការជាមួយអង្គការសហប្រជាជាតិចំនួន៤នាក់រងរបួសផងដែរ។ បច្ចុប្បន្នជនរងគ្រោះខ្មែររបួសធ្ងន់ត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យកម្រិត២ របស់ចិននៅក្នុងប្រទេសម៉ាលី ចំណែកអ្នករបួសស្រាលត្រូវបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យក្បែរនោះ។ បញ្ជាក់ផងដែរថា សម្រាប់កម្លាំងរក្សាសន្តិភាពរបស់កម្ពុជា (ទាហានមួកខៀវ) ដែល បំពេញបេសកកម្មនៅតំបន់នេះ មិនមានគ្រោះថ្នាក់ដោយហេតុការណ៍ខាងលើទេ៕ អត្ថបទ៖ សេម
November 14, 2018 - កីឡា
យោងតាមសារពត៌មាន The Sun បានចុះផ្សាយឲ្យដឹងថា៖ លោក Jose Mourinho ទទួលរងការគំរាមគំហែងពីក្លឹបបិសាចក្រហម Manchester United ក្នុងការបណ្ដេញចេញពីដំណែងប្រសិនបើគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះដឹកនាំក្លឹបបិសាចក្រហម Manchester United ពុំជាប់ចំណាត់ថ្នាក់ Top 4 ក្នុងរដូវកាលនេះ។ ទោះបីជាក្នុងមួយរយៈចុងក្រោយនេះលោក Jose Mourinho បានលើកមុខមាត់ក្លឹបបិសាចក្រហម Manchester United ឡើងវិញដោយបន្ដការឈ្នះប៉ុន្មានប្រកួតនេះក៏ដោយ ប៉ុន្ដែក្រោយពេល Man Utd ចាញ់ក្លឹបមេឃខៀវ Manchester City កាលពីថ្ងៃអាទិត្យកន្លងទៅ លោក Jose Mourinho
November 13, 2018 - អន្តរជាតិ
ពិភពលោកយើងនេះគឺសម្បូរទៅដោយកន្លែងស្រស់ស្អាតជាច្រើន ដែលបន្សល់ពីមនុស្សបុរាណ និងធម្មជាតិ។ តែយ៉ាងណាមិញគ្មានអ្វី ដែលអាចនៅបានជាអមតៈនោះទេ ដោយសារការបំពុលបរិស្ថានមានកាន់តែច្រើនឡើងៗ ឥទ្ធិពលផ្ទះកញ្ចក់នាំឱ្យមានការរលាយផ្ទាំងទឹកកក និងបង្កើនកម្រិតទឹកសមុទ្រផ្សេងៗ ហើយយូរៗទៅកន្លែងទាំងនោះនឹងបាត់បង់ដោយសារគ្រោះថ្នាក់ទាំងនេះ។ ដូច្នេះហើយប្រសិនជាអ្នកមានឱកាស និងថវិកាគ្រប់គ្រាន់អ្នកគួរតែទៅលេងនៅតំបន់កម្សាន្តទាំងនេះមុនពេលវានឹងបាត់បង់ពីផែនដីរបស់យើងជារៀងរហូតដោយការប្រែប្រួលអាកាសធាតុ ការបំពុលបរិស្ថាន និងការអភិវឌ្ឍដែលមិនចេះស្បើយ។ ខាងក្រោមនេះគឺជាកន្លែងកម្សាន្តទាំង៥ ដែលអ្នកគួរតែទៅលេង៖ ១. កំពែងផ្កាថ្មដ៏អស្ចារ្យរបស់អូស្ត្រាលី៖ កំពែងផ្កាថ្មដ៏អស្ចារ្យនេះពោរពេញទៅដោយទឹកពណ៌ខៀវស្រងាត់ដែលសម្បូរទៅដោយមច្ឆាជាង ១ ៥០០ប្រភេទ គ្របដណ្តប់លើផ្ទៃដីចំនួន ១ ៦៨០ម៉ាយ និងស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ខ្លាំងជាងមុនទៅទៀត។ ក្នុងរយៈពេល ២៧ឆ្នាំកន្លងមកនេះរបាយការណ៍បានបញ្ជាក់ថាផ្កាថ្មចំនួន៥០ភាគរយបានបាត់បង់ដោយសារការកើនកម្តៅ ហើយគេប៉ាន់ស្មានថាកំពែងផ្កាថ្មដ៏អស្ចារ្យនេះនឹងត្រូវបានខូចខាតជាស្ថាពរនៅឆ្នាំ២០៣០ បើមិនមានការចាត់វិធានការណាមួយនោះ។ ២. ព្រៃអាម៉ាហ្សូនរបស់អាហ្វ្រិកខាងត្បូង៖២០%នៃអុកស៊ីសែនរបស់ពិភពលោកគឺបានមកពីព្រៃត្រូពិចដ៏ធំបំផុតមួយនេះ។ ព្រៃអាម៉ាហ្សូនគ្របដណ្តប់លើផ្ទៃដី ១,៤ពាន់លានអាក្រេ ហើយព្រៃត្រូពិចនេះក៏ជាជម្រកសម្រាប់សត្វបក្សី ២០%ផងដែរ។
November 13, 2018









