Khmernote Media
  • អន្តរជាតិ

    សិង្ហបុរី៖ ប្រទេសសិង្ហបុរីនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៣ ដែលនឹងប្រារព្ធធ្វើឡើងនៅក្នុងថ្ងៃទី១៣ ខែឆ្នូ ខាងមុខនេះ ហើយដើម្បីធានាបាននូវសន្តិសុខ និងសុវត្ថិភាពក្នុងការរៀបចំកម្មវិធីនេះ ប៉ូលិសសិង្ហបុរីនឹងពង្រាយមនុស្សយន្តនៅតាមកន្លែងសំខាន់ៗជាច្រើន ដើម្បីជួយសម្រួលការងារផ្នែកសន្តិសុខ។ បើយោងតាមកម្លាំងប៉ូលិសសិង្ហបុរីបានឲ្យដឹងថា មនុស្សយន្តដែលគេប្រើប្រាស់នេះបំពាក់ជាមួយនឹងកាមេរ៉ា ដែលអាចថតបាន ៣៦០ ដឺក្រេ មានប្រព័ន្ធវិភាគអំពីចំណុចអសន្តិសុខ ឧបសគ្គផ្សេងៗ និងអាចផ្តល់សញ្ញាទាំងនេះទៅកាន់ប៉ូលិសបានយ៉ាងឆាប់រហ័ស។ គេរំពឹងថា មនុស្សយន្តនឹងជួយសម្រួលការងារផ្នែកសន្តិសុខបានមួយផ្នែកធំក្នុងកិច្ចប្រជុំខាងមុខនេះ។ សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំកំពូលអាស៊ានទី ៣៣ នេះ នឹងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំប្រទេសក្នុងតំបន់អាស៊ានទាំងអស់ រួមជាមួយនឹងនាយករដ្ឋមន្រ្តីចិន លោក Li Keqiang អនុប្រធានាធិបតីអាមេរិក លោក Mike Pence និងលោកប្រធានាធិបតីរុស្សី

    November 15, 2018
  • អន្តរជាតិ

    ការសិក្សាស្រាវជ្រាវមួយបានបង្ហាញថាការផឹកកាហ្វេ ៣ ទៅ៤ពែងក្នុងមួយថ្ងៃអាចកាត់បន្ថយហានិភ័យនៃការវិវត្តទៅរកជំងឺទឹកនោមផ្អែមកំរិត ២ ។ ក្រុមអ្នកស្រាវជ្រាវបានស្ទង់មតិតាមរយៈការសិក្សាជាមួយនឹងមនុស្សជិត ១.២លាននាក់ដើម្បីឈានដល់ការសន្និដ្ឋាននេះ។ ហានិភ័យនៃការវិវត្តទៅជាជំងឺទឹកនោមផ្អែមកំរិតទី២ នឹងធ្លាក់ចុះដល់ទៅ ៧ភាគរយដោយសារការផឹងកាហ្វេនេះជាពិសេស Espressos, lattes និង cappuccinos សុទ្ធតែមានអត្ថប្រយោជន៍ទាំងអស់ប៉ុន្តែអ្នកជំនាញមិនណែនាំឱ្យផឹកលាយជាមួយនឹងស្ករឬស៊ីរ៉ូមនោះទេ។ សមាសធាតុក្នុងកាហ្វេរួមមាន trigonelline, cafestol, អាស៊ីតកាហ្វេនិង chlorogenic acid ត្រូវបានគេគិតថាមានសារៈសំខាន់ណាស់ ហើយវាមិនច្បាស់ថាសមាសធាតុក្នុងកាហ្វេទាំងនោះមានសមត្ថភាពយ៉ាងណាទេ ប៉ុន្តែអ្នកស្រាវជ្រាវបាននិយាយថាវាអាចមានឥទ្ធិពលប្រឆាំងនឹងប្រតិកម្មអុកស៊ីត ឬប្រឆាំងនឹងការរលាកលើរាងកាយ។ ចំណែកសមត្ថភាពអាស៊ីដ chlorogenic និង trigonellin នៅក្នុងកាហ្វេគឺអាចកាត់បន្ថយជាតិស្ករក្នុងដំណាក់កាលដំបូង និងអាំងស៊ុយលីន។ យ៉ាងណាមិញមួយកែវកាហ្វេគឺវាមានជាតិកាហ្វេអីន ៧៥មីលីក្រាម ហើយអ្នកមិនគួរផឹកលើសពី

    November 15, 2018
  • PR

    បើគិតទៅក្រុមហ៊ុនទូរសព្ទ័ដៃស្មាតហ្វូន vivo បានឈានជើង និងចូលប្រឡូកចំពោះវិស័យ ស្មាតហ្វូនរបស់ខ្លួននៅក្នុងទីផ្សារនៃប្រទេសកម្ពុជាប្រហែលជាជិត 2ឆ្នាំមកហើយ។ ផលិតផលស្មាតហ្វូន vivo វាមិនមែនជាស្មាតហ្វូន ដែលស្ថិតនៅក្នុងលំដាប់ថ្នាក់កំពូលទេ ប៉ុន្តែនិយាយចំពោះការរចនាម៉ូដទៅលើម៉ូឌែលស្មាតហ្វូននីមួយៗគឺ សុទ្ធសឹងតែមានភាពច្នៃប្រឌិតខ្ពស់ មានលក្ខណៈទាន់សម័យកាល និងបំពាក់ដោយប្រពន្ធ័ បច្ចេកវិទ្យាទំនើបៗមិនចាញ់ស្មាតហ្វូនដ៏ទៃឡើយ ។ ហើយវាក៏ជាស្មាតហ្វូនដែលកំពុងតែមានប្រជាប្រិយភាពនៅលើទីផ្សារនៅក្នុងប្រទេសកម្ពុជាផងដែរ ។ ដូចអ្នកទាំងអស់គ្នាបានដឹងហើយថាក្រុមហ៊ុនទូរសព្ទ័ដៃ vivo មានត្រកូលតំណាងរបស់ខ្លួន២ ដែលកំពុងតែមានឈ្មោះបោះសំលេង និងមានសន្ទុះនៃការគាំទ្រច្រើននៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននោះគឺ ៖ បងប្អូននៃត្រកូល V និងត្រកូល Y ។ ដោយជិតដល់ឱកាសនៃការប្រារព្ធពិធីបុណ្យអុំទូកនាពេលខាងមុខនេះ ក្រុមហ៊ុនទូរសព្ទ័ដៃ vivo និងធ្វើការបញ្ចេញនូវស្មាតហ្វូនជំនាន់ចុងក្រោយរបស់ខ្លួនមួយសេរីទៀតហើយ ដែលវាត្រូវជាបងប្អូនរួមជំនាន់នៃត្រកូល

    November 15, 2018
  • PR

    LION CORPORATION (THAILAND) LTD និង TSNR DISTRIBUTION CO., LTD ជាក្រុមហ៊ុនតំណាងចែកចាយផលិតផល KODOMO ក្នុងព្រះរាជាណាចក្រកម្ពុជាមានសេចក្តីសោមនស្សរីករាយដែលបានរៀបចំកម្មវិធី “ អបអរសាទរ KODOMO ផលិតផលកូនក្មេងលំដាប់ លេខ 1 នៅកម្ពុជា នៅក្នុងរដូវកាលទី7 ” កាលពីសៅរ៌ ១០ ២០១៨ កន្លងទៅនេះ។ ក្នុងកម្មវិធីនេះមានការចូលរួមដោយ ក្រុមគ្រួសារដ៏គូរអោយស្រលាញ់ចំនួន 80 គ្រួសារដើម្បីទស្សនាភាពយន្តគំនូរជីវចលរឿង “The Grinch” នៅរោងភាពយន្ត Major Cineplex

    November 15, 2018
  • អន្តរជាតិ

    យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ជ្រលងសម្ពាធខ្ពស់ខ្សោយ បាន និងកំពុងបន្តគ្របដណ្តប់លើជ្រោយឥណ្ឌូចិន ហើយជ្រលងសម្ពាធទាបក៏បាន និងកំពុងគ្របដណ្តប់លើភាគខាងត្បូងប្រទេសកម្ពុជាផងដែរ។ ចំណែកនៅសមុទ្រចិនខាងត្បូង មានកើតឡើងនូវសម្ពាធទាបមួយ ដែលនឹងធ្វើដំណើរមកកាន់ប្រទេសវៀតណាមភាគខាងត្បូង ហើយវានឹងធ្វើឲ្យអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៧-១៩ ខែវិច្ឆិកា មានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅបង្គួរ នៅតាមបណ្តារាជធានី-ខេត្តមួយចំនួនដូចជា៖ រាជធានីភ្នំពេញ ខេត្តត្បូងឃ្មុំ កំពង់ចាម ព្រៃវែង ស្វាយរៀង កណ្តាល កំពង់ស្ពឺ តាកែវ និងបណ្តាលខេត្តនៅតំបន់មាត់សមុទ្រ៕ អត្ថបទ៖ សេម

    November 15, 2018
  • អន្តរជាតិ

    កន្លងមកប្រទេសម៉ាឡេស៊ីធ្លាប់អនុវត្តច្បាប់កាត់ទោសប្រហារជីវិតដ៏តឹងរឹងមួយ តែយ៉ាងណាក្តីចាប់ពីពេលនេះទៅរដ្ឋាបាលម៉ាឡេស៊ីបាន សម្រេចលុបចោលច្បាប់កាត់ទោសប្រហារជីវិតលើករណីមួយចំនួន ដោយកែប្រែច្បាប់មួយចំនួនដូចជា៖ + ផ្នែកទី 302 នៃក្រមព្រហ្មទណ្ឌ + ច្បាប់ស្តីពីការប្រើប្រាស់កាំភ្លើង (ការដាក់ពិន័យធ្ងន់) ឆ្នាំ 1971 + ច្បាប់ស្តីពីការគ្រប់គ្រងអាវុធ  ឆ្នាំ 1960 + ច្បាប់ស្តីពីការចាប់ជំរិត ឆ្នាំ 1961 + ច្បាប់គ្រប់គ្រងកងកម្លាំងប្រដាប់អាវុធ ឆ្នាំ 1972 + ច្បាប់ឧស្សាហកម្មសេវាកម្មទឹក ឆ្នាំ 2006 + ច្បាប់ពាណិជ្ជកម្មយុទ្ធសាស្រ្តឆ្នាំ ឆ្នាំ 2010 +

    November 15, 2018
  • អន្តរជាតិ

    ហុងកុង៖ ការវះកាត់កែសម្ផស្សគឺជាជម្រើសថ្មីមួយសម្រាប់មនុស្សសម័យថ្មីនេះ ទាំងមនុស្សប្រុស និងមនុស្សស្រី​ ដែលប្រាថ្នាចង់បានភាពស្រស់ស្អាតខុសពីធម្មជាតិរបស់ពួកគេ។ យ៉ាងណាក្តីគ្រោះថ្នាក់កើតចេញពីការវះកាត់កែសម្ផស្សក៏កើតមានជារឿយៗផងដែរ ​តួយ៉ាងស្រ្តីហុងកុងម្នាក់ត្រូវបានគេរាយការណ៍ថា បានស្លាប់នៅក្នុងគ្លីនិកកែសម្ផស្សមួយ បន្ទាប់ពីនាងបានចាក់សារធាតុ Botox ចំនួន ១៦ ដង។ ស្ត្រីជនរងគ្រោះមានឈ្មោះថា Cheung អាយុ ៥១ ឆ្នាំ ហើយគ្លីនិក ដែលជាកន្លែងកើតហេតុនោះមានឈ្មោះថា Tsim Sha Tsui ស្ថិតក្នុងទីក្រុងហុងកុង។ មុនពេលកើតហេតុស្ត្រីរងគ្រោះបានទៅគ្លីនិក ដើម្បីទទួលបានសេវាចាក់សារធាតុ  Botox លើរាងកាយ ដើម្បីលុបបំបាត់ភាពជ្រីវជ្រួញនៅលើស្បែក និងធ្វើឲ្យស្បែកស្រស់ស្អាតក្មេងជាងវ័យ។ យ៉ាងណាក្តី ការចាក់សារធាតុនេះទំនងជាច្រើនលើសពីអ្វី ដែលរាងកាយរបស់គាត់អាចទទួលយកបាន។ ភ្លាមៗក្រោយពីការចាក់សារធាតុនេះ

    November 15, 2018
  • អន្តរជាតិ

    អៀរឡង់៖ អាជ្ញាធរអាកាសចរណ៍អៀរឡង់បានបើកការស៊ើបអង្កេតបែបវិទ្យាសាស្រ្តមួយភ្លាម បន្ទាប់ពីមានការរាយការណ៍ថា មានភ្លើងដ៏ចម្លែកមួយហោះនៅពីលើប្រទេសអៀរឡង់។ សេចក្តីរាយការណ៍ស្តីពីភ្លើងដ៏ចម្លែកនេះត្រូវបានធ្វើឡើងដោយអ្នកបើកបរយន្តហោះ BA94 របស់ក្រមហ៊ុន British Airways និងអ្នកបើកយន្តហោះរបស់ក្រុមហ៊ុន ​Virgin Airlines ដែលពួកគាត់សុទ្ធតែបានរាយការណ៍ដូចគ្នាថា ពួកគាត់បានឃើញភ្លើងដ៏ចម្លែកមួយហោះនៅពីលើប្រទេសអៀរឡង់ ហើយពួកគាត់បានប្រទះ ឃើញខណៈពេលដែលពួកគាត់បានបើកយន្តហោះកាត់ប្រទះអៀរឡង់។ សម្រាប់អ្នកបើយន្តហោះរបស់ក្រុមហ៊ុនទាំងពីរខាងលើ នេះ មិនហ៊ានអះអាងថាភ្លើងដ៏ចម្លែកនោះជាអ្វីឲ្យពិតប្រាកដនោះទេ​ តែគេសង្ស័យថាវាអាចជាថាស់ហោះ ឬយានអវកាសរបស់មនុស្សភពផ្សេងជាដើម។ យ៉ាងណាក្តី មកទល់នឹងពេលនេះគេនៅមិនទាន់រកឃើញភស្តុតាំងជាក់ស្តែងណាមួយ ដែលជួយឲ្យគេ រកឃើញប្រភពនៃភ្លើងដ៏ចម្លែកនេះនៅឡើយទេ ហើយលទ្ធនៃការស៊ើបអង្កេតចុងក្រោយនឹងត្រូវបង្ហាញក្នុងពេលឆាប់ៗខាងមុខនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ dailymail

    November 15, 2018
  • កីឡា

    ការភ័យខ្លាចមួយកំពុងតែកើតឡើងនៅក្នុងក្លឹបបិសាចក្រហម Manchester United ក្រោយពេលអ្នកចាំទី David De Gea មានការស្ទាក់ស្ទើរក្នុងការចុះហត្ថលេខាបន្ដកុងត្រាថ្មីជាមួយនឹងក្លឹបបិសាចក្រហម Manchester United។ យោងតាមការចុះផ្សាយរបស់សារពត៌មាន The Telegraph បានឲ្យដឹងថា៖ កុងត្រារបស់អ្នកចាំទី David De Gea នឹងបញ្ចប់នៅក្នុងពេលបញ្ចប់រដូវកាលនេះ ហើយអ្នកចាំទីសញ្ជាតិអេស្ប៉ាញរូបនេះកំពុងមានការស្ទាក់ស្ទើរក្នុងការចុះហត្ថលេខាបន្ដកុងត្រាថ្មីជាមួយនឹងក្លឹបបិសាចក្រហម Manchester Untied ខណៈដែលពេលនេះក្លឹបយក្សរបស់ប្រទេសអង់គ្លេសមួយនេះកំពុងតស៊ូនិយាយបញ្ចុះបញ្ចូលឲ្យ De Gea យល់ព្រមលើកិច្ចសន្យាថ្មីរបស់គេជាមួយនឹងក្លឹប។ តែប្រសិនបើការចចារណានៅតែបន្ដការរាំងស្ទះនោះក្លឹបបិសាចក្រហម Manchester United នឹងត្រូវបង្ខំចិត្តលក់អ្នកចាំទីសញ្ជាតិអេស្ប៉ាញរូបនេះនៅក្នុងខែមករាខាងមុខនេះ ជៀសវាងឲ្យ De Gea ចាកចេញពីក្លឹបឲ្យឥតគិតថ្លៃនៅក្នុងពេលបញ្ចប់រដូវកាលខាងមុខនេះ។

    November 14, 2018
  • កីឡា

    លោក David McNamara បានពិន័យបីប្រកួតក្នុងការប្រកួតរវាងក្លឹប Manchester City(women) ជាមួយនឹងក្លឹប Reading(women) កាលពីថ្ងៃទី 26 ខែតុលាបន្ទាប់ពីភ្លេចយកកាក់របស់គេពីក្នុងបន្ទប់ផ្លាស់ខោអាវ។ កាក់ដើម្បីសំរេចថាការទាត់បាល់ដំបូងចេញពីក្រុមណាមុនគឺជាការតម្រូវឲមានជាចាំបាច់បើយោងតាមច្បាប់នៃការប្រកួតបាល់ទាត់ អ្នកស្រី Joanna Stimpson អ្នកចាត់ការផ្នែកបាល់ទាត់ស្ត្រី FA បានប្រាប់កាសែត The Times ថាកំហុសរបស់ McNamara គឺ “ជាការធ្វេសប្រហែសមួយ”។ អ្នកស្រីបានបន្ថែមទៀតថា: “អាជ្ញាកណ្តាលបានភ្លេចកាក់របស់គាត់ហើយវាដល់ពេលវេលាដែលត្រូវប្រកួតដែលមិនអាចយឺតបាន”។ “គាត់គួរតែត្រូវបានរៀបចំខ្លួនឲបានល្អជាងនេះគាត់មើលទៅដូចជាមិនមានវិជ្ជាជីវៈជាអាជ្ញាកណ្តាល” ។ ការព្យួរបីប្រកួតរបស់ McNamara នឹងមានចាប់ពីថ្ងៃច័ន្ទទី 26 ខែវិច្ឆិកាដល់ថ្ងៃអាទិត្យទី 16 ខែធ្នូ។

    November 14, 2018